កំណត់សម្គាល់ដីសម្បទានខាងលើដោយ៖
សម្គាល់ពណ៌៖
 មិនមែនព្រៃ  ព្រៃ  ព្រៃបាត់បង់ (ឆ្នាំ២០០០-២០២២)  ព្រៃកើន (ឆ្នាំ២០០០-២០១២)  បាត់បង់ និងកើន
ជ្រើសរើសសញ្ជាតិក្រុមហ៊ុនសូមចុច៖
ជ្រើសរើសដំណាំដីសម្បទានសូមចុច៖

បច្ចុប្បន្នភាពទិន្នន័យនៅ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ។

សេចក្តីផ្តើម

នៅក្នុងឆ្នាំ ២០១២ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​មួយ​​ដែល​ប្រកាស​ឲ្យ​ផ្អាក​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ចថ្មីៗ។ បទបញ្ជា​នេះ ក៏បាន​ប្រកាស​ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ​ជា​ប្រព័ន្ធ​នូវ​ដី​សម្បទាន​សេដ្ឋកិច្ច​នានាផងដែរ ប៉ុន្តែការ​ពិនិត្យ​នេះ​មិន​​បាន​ដោះ​ស្រាយជម្លោះ​ដី​ធ្លី​ដ៏រ៉ាំរ៉ៃដែលពាក់ព័ន្ធ​នឹង​​ដី​សម្បទាន​សេដ្ឋកិច្ចទាំង​នោះ​នោះ​ទេ។

ជាច្រើន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ រាជ​រដ្ឋា​ភិបាល​​មិន​ទាន់​បាន​បង្ហាញ​ឲ្យ​បាន​ពេញ​លេញ​នូវ​ទំហំ​នៃ​ដី​សម្បទាន​ទាំង​អស់​ដែលអាជ្ញាធរ​​បាន​​ផ្តល់​នោះ​ទេ (ឬ​ទី​តាំង​ជាក់​ស្តែង​នៃ​ទំហំ​ផ្ទៃ​ដី​ប្រទេស​កម្ពុជា​ ២,១ លាន​ហិកតា​ ដែល​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​បច្ចុប្បន្ន​)។

អង្គការ​ លីកាដូ បាន​ចេញផ្សាយ​នូវ​ទិន្នន័យ​អំពី​ដី​សម្បទាន​សេដ្ឋកិច្ច​ និង​អំពាវ​នាវ​ដល់​អាជ្ញាធរ​រដ្ឋ​ សូម​លោក​មេត្តា​បង្ហាញ​ឲ្យ​បាន​ពេញលេញ​នូវ​ទំហំ​ដី​សម្បទាន​ទាំងអស់។ យើង​ខ្ញុំ​សង្ឃឹម​ថា​ព័ត៌​មាន​នេះ អាច​ចូល​រួម​ចំនែក​ឲ្យ​ការ​ពិភាក្សា​អំពី​ផែនការ​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែលរួម​មាន​ផលប៉ះពាល់​ផ្នែក​បរិស្ថាន និង​សង្គមនានា។ (English language)

កំនត់​ចំណាំ៖ អង្គការ លីកាដូ បាន​ប្រមូល និង​រៀបចំ​ទិន្នន័យ​អំពី​ដីសម្បទាន​អស់​រយៈពេល ៥ឆ្នាំ​មកហើយ។ ប៉ុន្តែ ដោយសារ​តែការ​នៅតែ​មិនមាន​តម្លាភាព​របស់​រាជរដ្ឋាភិបាល ទិន្នន័យនេះ​នៅតែ​មិនទាន់ពេញ​លេញ និង​អាចមាន​ភាពមិន​ច្បាស់លាស់​មួយចំនួន។

ផែនទី និង​ទិន្នន័យ​ភូមិសាស្ត្រ

ដីសម្បទាន៖
ទិដ្ឋភាព​ទូទៅ

ទំហំ៖ តូច / ធំ (A3) /
ធំ (A1)

ដីសម្បទាន៖
សញ្ជាតិ​ក្រុមហ៊ុន

ទំហំ៖ តូច / ធំ (A3)
 

ដីសម្បទាន៖
ផលពីដី​សម្បទាន

ទំហំ៖ តូច / ធំ (A3)
 

ដីសម្បទាន៖
ការកាប់ព្រៃឈើ

ទំហំ៖ តូច / ធំ (A3)

សម្រាប់​អ្នកដែល​ចាប់អារម្មណ៍​ចង់បាន​ទិន្នន័យ​ភូមិសាស្ត្រ​នៃដី​សម្បទាន​ដែលមាន​នៅលើ​ទំព័រនេះ អ្នកអាច​ជ្រើសរើស៖ Shapefile, Google Earth's KML, ឬ GeoJSON.