សេចក្តីថ្លែងការណ៍ថ្មីៗ

បែងចែកសេចក្តីថ្លែងការណ៍តាមឆ្នាំ
សង្គម​ស៊ីវិលស្នើ​​ដោះ​លែង​អ្នក​ស្រី ទេព​ វន្នី​ ឱ្យមាន​សេរីភាព​វិញ នៅ​ថ្ងៃគម្រប់ខួប​​មួយ​ឆ្នាំ​នៃ​ការ​ឃុំខ្លួនអ្នក​ស្រីយ៉ាង​អយុត្តិធម៌
សម្ព័នខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ)audio available

ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០១៧ - អ្នកស្រី ទេព វន្នី ​សកម្ម​ជន​ដីធ្លីនិង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ម្នាក់ក្នុង​ចំណោម​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​លេចធ្លោ​ជា​ច្រើន​​​ទៀត​នៅ​កម្ពុជា នឹង​ត្រូវបាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ១ ឆ្នាំហើយ​ គិតត្រឹមថ្ងៃទី១៥ ខែសីហា ស្អែកនេះ ដោយ​សារ​​កិច្ច​ការ​ពារ​សហគមន៍​ និង​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​របស់​អ្នកស្រី​។ យើង​ខ្ញុំ​ ​ដែលជា​អង្គការ​សង្គមស៊ីវិល​មាន​រាយ​នាម​ខាងក្រោម ខក​ចិត្ត​​​​​ចំពោះ​ការ​បន្ត​ឃុំ​ខ្លួនអ្នក​ស្រី។ យើង​ខ្ញុំ​សូមស្នើ​ឱ្យ​អាជ្ញាធរ​បដិសេធ​​សេចក្តី​សម្រេច​ផ្តន្ទាទោស​លើ​អ្នក​ស្រី ព្រម​ទាំង​​ទម្លាក់​ចោល​រាល់​បទ​ចោទ​​ដែល​មាន​ចរិត​លក្ខណៈ​នយោបាយ​ និងពុំ​មាន​​ភស្តុ​តាងជាក់លាក់​ណាមួយ​ ដែល​កើត​មាន​ជា​បន្ត​បន្ទាប់លើ​អ្នក​ស្រី​ និង​ស្នើ​ឱ្យ​ដោះ​លែង​អ្នក​ស្រី​ឱ្យមាន​សេរីភាព​វិញ​​។

អានសេចក្តីថ្លែងការណ៍បន្ដភាសាខ្មែររឺអង់គ្លេស

អង្គការ​សង្គម​ស៊ីវិល​ សំណូមពរ​ដោយ​ទទូច​ឲ្យ​សាលា​ឧទ្ធរណ៍​បដិសេធ​ការផ្ដន្ទា​ទោស​ដ៏​អយុត្តិធម៌លើ​ អ្នកស្រី ​ទេព វន្នី ដើម្បី​បញ្ចប់​​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​តាម​ផ្លូវ​ច្បាប់​មក​លើ​អ្នកស្រី និង​ដោះលែង​អ្នកស្រី​ឲ្យមាន​សេរីភាព​វិញ ​ #ដោះលែង​ទេពវន្នី
ក្រុមសង្គមស៊ីវិលaudio available

ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៧ - យើងខ្ញុំ ជា​អង្គការ​សង្គមស៊ីវិល​ដែល​មាន​រាយនាម​ដូច​ខាង​ក្រោម សូម​សំណូមពរ​ដោយទទូច​​ឲ្យ​សាលា​ឧទ្ធរណ៍​បដិសេធ​ចោល​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ ឆ្នាំ២០១៧ ​ ដែលបាន​សម្រេច​​ផ្តន្ទា​ទោស​ដ៏​អយុត្តិធម៌​មក​លើ​អ្នកស្រី ​ទេព វន្នី​ ពីបទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា ​មាន​ស្ថាន​ទម្ងន់​ទោស​ និងត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​ ២ឆ្នាំ​កន្លះ ដោយសារ​សកម្មភាព​តវ៉ា​អហិង្សា​របស់​អ្នកស្រី​ កាលពីឆ្នាំ​២០១៣។ ​សាលា​ឧទ្ធរណ៍​នឹង​បើក​​សវនាការ​បណ្ដឹង​ឧទ្ធរណ៍​របស់​ ​អ្នកស្រី ទេព​ វន្នី ប្រឆាំង​នឹង​ការ​ផ្តន្ទា​ទោសនេះ​ ​នៅ​ថ្ងៃ​ស្អែក​ ទី២៧ ​ខែកក្កដា​ ឆ្នាំ២០១៧​។ នៅ​ថ្ងៃ​ទី១៥ ខែសីហា​ ឆ្នាំ២០១៧​ ខាងមុខ​នេះ​ គឺ​ជា​ខួបមួយ​ឆ្នាំ​ ដែល​អ្នកស្រី​ ទេព​ វន្នី​ ត្រូវ​បាន​​ជាប់​ក្នុង​ពន្ធនាគារ​ ​ ហើយ​ការ​ជាប់​ពន្ធនាគារ​របស់​អ្នក​ស្រី​​ ទំនងជា​ការ​ប៉ុនប៉ង​ ក្នុង​ការ​បំបិទ​សំឡេង​​អ្នកការពារ​សិទ្ធិ​មនុស្ស​ដែល​ហ៊ាន​និយាយ​រិះគន់​មិន​សំចៃមាត់​នៅ​កម្ពុជា ​​មុនពេល​​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ខែកក្កដា​ ឆ្នាំ២០១៨​ ចូល​មក​ដល់​។

អានសេចក្តីថ្លែងការណ៍បន្ដភាសាខ្មែររឺអង់គ្លេស

ការ​ស៊ើប​អង្កេត​​ឯករាជ្យ​​ជា​មធ្យោបាយ​ដ៏សំខាន់​មួយ​​ ដែល​អាច​​ផ្ដល់​យុត្តិធម៌​ចំពោះ​​សំណុំរឿង​ឃាតកម្ម​​លោក​បណ្ឌិត​ កែម ឡី
ក្រុមសង្គមស៊ីវិលaudio available

ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០១៧ - អស់​រយៈពេល​មួយ​ឆ្នាំ​បន្ទាប់​ពី​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី យើង​ខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល​មាន​រាយ​នាម​ដូច​ខាង​ក្រោម ជឿ​ជាក់​ថា យុត្តិ​ធម៌​នៅ​មិនទាន់​មាន​នៅ​ឡើយ​ទេ​សម្រាប់​អតីត​អ្នក​វិភាគ​នយោបាយ​ឯករាជ្យរូបនេះ​ រួមទាំង​ក្រុម​គ្រួសារ​ មិត្តភក្ដិ​និង​សហការី​របស់​លោក។

អ្នក​វិភាគ​សង្គម​និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយ​ភាព និង​ជា​អ្នក​ធ្វើ​យុទ្ធនាការ​ប្រ​ឆាំង​​អំពើ​ពុករលួយ​ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ថ្ងៃទី​១០​ ខែ​កក្កដា ឆ្នាំ​២០១៦ ខណៈ​ពេល​ដែល​លោក​កំពុង​ពិសារ​កាហ្វេ​នៅ​ក្នុង​ហាងលក់​ទំនិញ​​នៃបរិវេណ​​ស្ថានីយ៍ប្រេង​ឥន្ធនៈ​កាល់តិច នៅកែងស្ដុប​បូកគោ​​ក្នុង​រាជ​ធានី​ភ្នំពេញ។ ការ​ស៊ើប​អង្កេត​នៃ​ករណី​ឃាតកម្ម​នេះ​ នៅ​មិនទាន់​មាន​តម្លាភាព​នៅ​ឡើយ​ទេ ហើយ​មន្ទិល​សង្ស័យ​ជាច្រើនក្នុង​សំណុំ​រឿង​នេះ​ ក៏​នៅ​មិន​ទាន់​មានការ​​បកស្រាយ​​ផងដែរ។

អានសេចក្តីថ្លែងការណ៍បន្ដភាសាខ្មែររឺអង់គ្លេស

ហានិភ័យ​នៃ​សំឡេង​រិះគន់​៖ ការ​រំលោភ​បំពាន​ទៅ​លើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស
សម្ព័នខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ)audio available

ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០១៧ - នៅ​ខណៈ​ដែល​ស្ថានភាព​សិទិ្ធមនុស្ស​នៅ​កម្ពុជា​ហាក់​ដូចជា​មិន​ដើរ​ទៅមុខ​ ការ​និយាយ​រិះគន់​ទៅលើ​​ការរំលោភ​បំពាន​របស់​អាជ្ញាធរ​ គឺកាន់តែ​មាន​សារសំខាន់​ខ្លាំង​ឡើង។​ នៅ​ក្នុង​រយៈពេល​ពីរឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ការពារ​សិទិ្ធ​មនុស្ស​ បុគ្គល​ឯករាជ្យ​ និង​បុគ្គល​សំខាន់ៗ​មួយ​ចំនួន​ទៀត​ បាន​ក្លាយជា​ជន​រងគ្រោះ​ក្នុង​ចំណោម​ជនរងគ្រោះ​ដទៃទៀត​ នៅ​ក្នុង​ស្ថានភាព​នយោបាយ​ដ៏​ផុយស្រួយ​នៅកម្ពុជា។​ នៅ​ខែ​កក្កដា​ ឆ្នាំ២០១៦​ អ្នក​ការពារ​សិទិ្ធមនុស្ស​បាន​ទទួលរង​នូវបទ​ពិសោធន៍​យ៉ាង​ជូរចត់​សម្រាប់​ការ​បញ្ចេញ​គំនិត​រិះគន់​របស់​អ្នក​ទាំងនោះ។​ អ្នកវិភាគ​នយោបាយ​ លោក​បណ្ឌិត​ កែម ឡី​ ត្រូវ​បាន​គេ​លួច​បាញ់​ប្រហារ​ទាំង​កណ្តាល​ថ្ងៃ ហើយ​ក្រោយ​មក ទោះ​ជា​ជន​សង្ស័យ​ចំបង​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​​បន្ទាប់​ពីបើក​សវនាការ​អស់​រយៈពេល​បួន​ម៉ោង​ក៏ដោយ​ ក៏រហូត​មក​ដល់​សព្វថ្ងៃ​ នៅ​មិន​ទាន់​មាន​ការ​ស៊ើប​អង្កេត​ដែល​គួរ​ឲ្យ​​ជឿ​ទុកចិត្តណាមួយ​​ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​ឃាតកម្ម​នេះនៅឡើយទេ។​

នៅ​ក្នុង​របាយការណ៍​សង្ខេប​ចុងក្រោយ​បំផុត​នេះ​ អង្គការ​ លីកាដូ​ បាន​លើក​ឡើង​នូវ​ការ​បំភិត​បំភ័យ​ជាច្រើន​ ដែល​អ្នក​ការពារ​សិទិ្ធ​មនុស្ស​កំពុង​ប្រឈម​មុខ​នៅ​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ​។ វិធីសាស្ត្រ​ដ៏​យូរ​អង្វែង​ជាច្រើន​ ដែល​នៅតែ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បំបិទ​សំឡេង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ (ដូចជា​៖ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​មាន​លក្ខណៈ​លំអៀង​ ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ដែល​គាំទ្រ​ដោយ​អាជ្ញាធរ​ និង​ការ​បង្ក្រាប​លើ​ការ​តវ៉ា​ដោយ​អហិង្សា​នានា)​ ត្រូវ​បាន​បន្ថែម​ទម្ងន់​តាមរយៈ​ការ​អនុម័ត​ច្បាប់​ថ្មី​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​គាប​សង្កត់​ ហើយ​និង​ការ​ត្រួត​ពិនិត្យ​ចាប់​ពិរុទ្ធ​តាមរយៈ​ប្រព័ន្ធ​អ៊ិន​ធើណេត។​ ទោះ​បី​ជា​ករណី​ជាច្រើន​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នេះ មិន​ទាន់​គ្រប់​គ្រាន់​ពេញ​លេញ តែ​ទិន្នន័យ​ទាំង​នេះ​អាច​ផ្តល់​នូវ​រូបភាព​មួយ​ផ្នែក​ដែល​បង្ហាញ​ពី​អំពើ​រំលោភ​បំពាន​ជាច្រើន​ ដែល​តែងតែ​កើត​មកលើ​អ្នក​ការពារ​សិទិ្ធមនុស្ស​នៅ​កម្ពុជា​ អស់​រយៈពេល​ជាង​ពីរឆ្នាំ​ចុងក្រោយ​មក​នេះ​។​

អានសេចក្តីថ្លែងការណ៍បន្ដភាសាខ្មែររឺអង់គ្លេស

អង្គការ​សង្គម​ស៊ីវិល សម្ដែង​ការ​មិនពេញ​ចិត្ត​ចំពោះ​ការ​បដិសេធ​បែប​រើស​អើង​ចំពោះ​ការ​ផ្ដល់​សេវា​ថែទាំ​សុខភាព​ដល់​អ្នក​ជាប់​ឃុំ​ក្នុង​​ពន្ធនាគារ
ក្រុមសង្គមស៊ីវិលaudio available

ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០១៧ - យើង​ខ្ញុំ ជាអង្គការ​សង្គម​ស៊ីវិល ដែល​មាន​រាយ​នាម​ខាង​ក្រោម សូម​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការបដិសេធ​ដោយមិនត្រឹមត្រូវ និង​បែប​រើសអើង​ចំពោះ​សិទ្ធិ​ទទួល​បាន​ការ​ថែទាំ​សុខភាព​របស់អ្នកជាប់ឃុំ​ទាំង៣ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង​៥ នៅ​មណ្ឌល​អប់រំ​កែប្រែទី ១ ឬ​ ម.១ (ព្រៃស) នៅរាជធានី​ភ្នំពេញ។ ចុងក្រោយ​នេះ​ លោក នី​ សុខា លោក ​ណៃ​ វ៉ង់ដា និង​លោក យី សុខសាន្ត ត្រូវ​បាន​អនុញ្ញាត​ឲ្យទទួលបាន​ការ​ថែទាំព្យាបាល​ពីសំណាក់​ក្រុម​គ្រូ​ពេទ្យ​របស់អង្គការ​សម្ព័ន្ធខ្មែរ​ជំរឿននិង​ការពារ​សិទ្ធិមនុស្ស​ លីកាដូ (អង្គការ​លីកាដូ) បន្ទាប់​ពី​មានការ​រឹតបន្តឹង​លើ​ការ​ចូល​សួរ​សុខទុក្ខ​និង​ការផ្ដល់​សេវា​ថែទាំ​សុខភាព​ កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១៧។ អ្នក​ជាប់ឃុំ​ទាំង ៣ នាក់​មាន​បញ្ហា​សុខភាព​ធ្លាក់​ដុនដាប​ អំឡុង​ពេល​ដែល​មាន​ការ​រឹត​បន្តឹង​នោះ។ ពួកគាត់​ និង​សហការី​ដែល​ធ្វើ​ការ​នៅ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​ (អាដហុក)​ ដូចជា​ អ្នកស្រី​ លឹម​ មុន្នី ព្រម​ទាំង​អគ្គលេខាធិការ​រងនៃគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​ និងជា​អតីត​បុគ្គលិក អាដហុក លោក នី ចរិយា​ ត្រូវបាន​ជាប់ឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​ក្នុង​ពន្ធ​នា​គារ​​អស់​រយៈពេល​ ៤២៦​ ថ្ងៃ មក​ហើយ។

អានសេចក្តីថ្លែងការណ៍បន្ដភាសាខ្មែររឺអង់គ្លេស

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​​សម្តែងការ​សោកស្តាយ​ចំពោះ​ការ​រុះរើ​បដា​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង៥​ និង​អ្នក​ស្រី ទេព វន្នី
ក្រុមសង្គមស៊ីវិលaudio available

ថ្ងៃទី​៩ ខែឧសភា ឆ្នាំ២០១៧ - យើង​ខ្ញុំ​ ដែល​ជា​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​មាន​រាយ​នាម​ខាង​ក្រោម​ សូម​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​នគរបាល​ឃុំ និង​ស្រុក​នៅ​ក្នុង​ខេត្ត​កោះកុង​ ដែល​បាន​ចុះ​ទៅ​រុះរើ​បដា​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទាំង​៦នាក់។ បដា​ទាំងនេះ​ត្រូវ​បាន​ដក​ហូត​ចេញ​ពីទី​ស្នាក់​ការ​របស់​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស ​និង​អភិវឌ្ឍន៍ (“អាដហុក”) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការ​ពារ​សិទ្ធិ​មនុស្ស​ (“លីកាដូ”) និង​អង្គ​ការ​មា​តា​ធម្មជាតិ ដែល​បាន​កើត​ឡើង​នៅ​ឃុំ​ស្មាច់​មានជ័យ​ កាលពី​ថ្ងៃទី២ ខែ​ឧសភា​ ឆ្នាំ​២០១៧ ព្រម​ទាំង​ការ​រុះ​រើបដា​ចេញ​ពី​មុខ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​បី​នៅ​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះ​កុង ​កាល​ពីថ្ងៃទី​៣ ខែ​ឧសភា​ ឆ្នាំ២០១៧​ ផង​ដែរ។

អានសេចក្តីថ្លែងការណ៍បន្ដភាសាខ្មែររឺអង់គ្លេស

សេច​ក្តី​ថ្លែង​ការណ៍​រួម​៖ អង្គការ​សង្គម​ស៊ីវិល​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯក​រាជ្យ​ជុំ​វិញ​ឃាត​កម្ម​លើ​លោក​ កែម​ ឡី​ ក្រោយ​ពី​ការ​ប្រកាស​សាល​ក្រមផ្តន្ទា​ទោស​
ក្រុមសង្គមស៊ីវិលaudio available

ថ្ងៃទី​២៣ ខែមិនា ឆ្នាំ២០១៧ - បី​សប្តាហ៍​បន្ទាប់​ពី​សវ​នា​ការ​ជំនុំ​ជម្រះ​រយៈ​ពេល​ ៤​ ម៉ោង​ នៅ​ថ្ងៃ​នេះ​ សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ឈ្មោះ​ អឿត​ អាង​ ដែល​ហៅ​ក្រៅ​ថា​ ‘ជួប​ សម្លាប់’​ ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​លើ​លោក​ កែម​ ឡី​ ដែល​ជា​អ្នក​វិភាគ​នយោ​បាយ​ និង​ពី​ប​​​​ទ​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ តាម​មាត្រា​ ២០០​ និង​មាត្រា​ ៤៩០​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា​។ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ លោក​ចៅ​ក្រម​ លាង​ សំណាត់ ​បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ អឿត​ អាង​ ឲ្យ​ជាប់​ពន្ធនា​គារ​អស់​មួយ​ជីវិត​។

ថ្វី​បើ​មាន​ភស្តុ​តាង​គួរ​ឲ្យ​ជឿ​ជាក់​ថា​ អឿត​ អាង​ គឺ​ជា​ខ្មាន់​កាំ​ភ្លើង​ ដែល​បាន​បាញ់​ និង​សម្លាប់​លោក​ កែម​ ឡី​ យ៉ាង​ណា​ក្តី​ កង្វះ​តម្លា​ភាព​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ការ​ស្លាប់​របស់​លោក​ កែម​ ឡី​ នី​តិ​វិ​ធី​ជំនុំ​ជម្រះ​ខ្លី​ពេក​ និង​ការ​ខក​ខាន​ក្នុង​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញលេ​ញ​ជុំ​វិញ​មូល​ហេតុ ​អ្នក​សម​គំនិត​ និង​ស្ថាន​ភាព​នៃ​ការ​ចាប់​ខ្លួន​ អឿត​ អាង​ ដែល​បញ្ហា​ទាំង​អស់​នេះ​បង្ក​ជា​ក្តី​បារម្ភ​ជា​ខ្លាំង​អំពី​ភាព​ពេញ​លេញ​នៃ​ដំណើរ​ការ​ព្រហ្ម​ទណ្ឌ​លើ​ករណី​មួយ​នេះ​។ ដោយ​សារ​តែ​ការ​ស៊ើប​អង្កេត​មិន​គ្រប់​គ្រាន់​ជុំ​វិញ​ឃាត​កម្ម​លោក​ កែម​ ឡី ​ក៏​ដូច​ជា​នី​តិ​វិ​ធី​សវនាការ​ជំនុំ​ជម្រះ​ យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ខាង​ក្រោម​ សូម​អំពាវ​នាវ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ ក្នុងការ​ស៊ើប​អង្កេត​ពីស្ថានភាព​ទាំង​មូល​នៃ​ឃាត​កម្ម​នេះ ​ដើម្បី​ឲ្យ​ស្រប​តាម​ការ​អនុវត្ត​ល្អ​បំផុត​ជា​អន្តរ​ជាតិ។​

អានសេចក្តីថ្លែងការណ៍បន្ដភាសាខ្មែររឺអង់គ្លេស

សង្គមស៊ីវិលជាតិនិង​អន្តរជាតិ​ សម្តែង​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះការបន្តឃុំខ្លួនអ្នកការពារ​សិទ្ធិ​មនុស្ស​ និងអំពាវនាវ​ឲ្យបញ្ឈប់​ជាបន្ទាន់នូវ​ការយាយីតាម​ផ្លូវ​តុលាការ និងការប្រើប្រាស់អំពើហិង្សា
ក្រុមសង្គមស៊ីវិលaudio available

ថ្ងៃទី​៥ ខែមិនា ឆ្នាំ២០១៧ - យើងខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ សូ​មសម្តែង​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​​ចំពោះ​ការ​វាយប្រហារ​ដ៏​ឥត​អៀនខ្មាស់​មកលើ​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ដែល​ទង្វើ​នេះ​មើលទៅ​ហាក់​ដូចជា​យុទ្ធសាស្រ្ត​ដែល​បាន​គិត​ទុក​យ៉ាង​ច្បាស់​លាស់​របស់​អាជ្ញាធរ​កម្ពុជា ក្នុង​ការ​ដាក់ទណ្ឌ​កម្ម​ និង​​រារាំងនូវ​រាល់​ការ​បញ្ចេញ​សំឡេង​ជំទាស់​នៅ​មុន​​ការ​បោះ​ឆ្នោត​ឃុំសង្កាត់​ និង​ការ​បោះ​ឆ្នោត​ជាតិ ដែល​គ្រោង​​ធ្វើឡើង​ក្នុង​ខែមិថុនា​ ឆ្នាំ២០១៧ និង​ខែកក្កដា ឆ្នាំ២០១៨ នា​ពេល​ខាង​មុខ​ដ៏ខ្លីនេះ​។

អានសេចក្តីថ្លែងការណ៍បន្ដភាសាខ្មែររឺអង់គ្លេស

អ្នកស្រី​ ទេព វន្នី ​ត្រូវ​បាន​ផ្ដន្ទាទោស​ម្ដង​ទៀត ខណៈ​ដែល​ក្រុម​សន្ដិសុខ​ បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា​ទៅ​លើ​អ្នក​គាំទ្រ​អ្នក​ស្រី
ក្រុមសង្គមស៊ីវិលaudio available

ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០១៧ - យើង​ខ្ញុំ ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម​ សូម​សម្ដែង​ការសោក​ស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​ផ្ដន្ទាទោស​អ្នក​ស្រី​ ទេព​ វន្នី ឲ្យ​ជាប់​ពន្ធនាគារ​ដោយ​អ​យុត្តិធម៌​ និង​អំពើ​ហិង្សា​យ៉ាង​អាក្រក់​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​សន្ដិសុខ​ទៅ​លើ​អ្នក​គាំទ្ររបស់​អ្នកស្រី​ ​នៅ​ខាង​ក្រៅសាលា​ដំបូង​រាជធានី​ភ្នំពេញ។

អានសេចក្តីថ្លែងការណ៍បន្ដភាសាខ្មែររឺអង់គ្លេស

តុលាការ​ចេញ​ដីកា​កោះ​ហៅ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ពីរ​រូប​ ក្នុង​នាម​ជា​​ជន​សង្ស័យ​ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ក្រុម​សន្ដិសុខ​វាយ​ដំ​
ក្រុមសង្គមស៊ីវិលaudio available

ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ២០១៧ - ប្រធាន​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស ​នៃ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ (អង្គការលីកាដូ) ​លោក អំ​ សំអាត​ បាន​ទៅ​ឃ្លាំមើល​ការ​ដង្ហែ​ក្បួន​ដោយ​អហិង្សា ​ក្នុង​ទិវា​សិទ្ធិ​លំនៅ​ដ្ឋាន​ពិភពលោក​ នៅថ្ងៃទី​១០​ ខែ​តុលា​ ឆ្នាំ​២០១៦​។ លោក ​ច័ន្ទ​ ពុទ្ធិ​ស័ក្ដ តំណាង ​សហគមន៍​បឹងកក់​ បាន​ទៅថត​សកម្មភាព​នៃ​ព្រឹត្តិការណ៍​នោះ​ដែរ។​ លោក​ អំ សំអាត​ និង​លោក ​ច័ន្ទ​ ពុទ្ធិ​ស័ក្ដ​ ត្រូវ​បាន​ទទួលរង​របូស​យ៉ាង​ធ្ងន់ធ្ងរ​ដោយការ​ប្រព្រឹត្ត​អំពើហិង្សា​ ពី​សំណាក់​ក្រុម​សន្ដិសុខ​ខណ្ឌ​ដូនពេញ​ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ​ហៅ​ក្នុង​នាម​ជា​ជន​សង្ស័យ​ ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា ​ដែល​បាន​កើត​ឡើង​នោះទៅវិញ។

អានសេចក្តីថ្លែងការណ៍បន្ដភាសាខ្មែររឺអង់គ្លេស

អង្គការ​សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​អនុវត្ត​ជា​បន្ទាន់​តាម​​សេចក្តី​សម្រេច​របស់​ក្រុម ​ការ​ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​បញ្ហា​ឃុំខ្លួន​តាម​អំពើ​ចិត្ត
ក្រុមសង្គមស៊ីវិលaudio available

ថ្ងៃទី​២១ ខែមករា ឆ្នាំ២០១៧ - នៅ​ឱកាស​គម្រប់​ពី​រ​ខែ​នៃ​ការ​អនុម័ត​លើ​សេចក្តីសម្រេច​របស់​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​បញ្ហា​ឃុំ​ខ្លួន​តាម​អំពើចិត្ត​របស់​ (“​ក្រុម​ការ​ងារ​ទទួល​បន្ទុក​បញ្ហា​ឃុំ​ខ្លួន​តាម​អំពើចិត្ត”) ដែល​សម្រេច​ថា​ ការ​បន្ត​ឃុំ​ខ្លួន​លើ​បុគ្គលិក​សមាគម​អាដហុក​ ​រួមមាន​​ អ្នក​ស្រី លឹម​ មុនី លោក​ នី​ សុខា លោក​ ណៃ វ៉ង់ដា និង​លោក​ យី ​សុខសាន្ត​ ហើយ​និង​លោក​ នី​ ចរិយា អគ្គ​លេខា​ធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) (អ្នកទាំង៥) គឺ​ធ្វើ​ឡើង​តាម​អំពើ​ចិត្ត។1 យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ខាង​ក្រោម​ (“អង្គការ​សង្គម​ស៊ីវិល”) ​អំពាវ​នាវ​ជា​ថ្មី​ម្តង​ទៀត​​ដល់​អាជ្ញា​ធរ​កម្ពុជាសូម​​​អនុវត្តតាម​សេចក្តី​សម្រេច​របស់​​ក្រុម​ការងារ​ទទួល​បន្ទុក​បញ្ហា​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត និង​ដោះ​លែងអ្នកទាំង​៥​ជា​បន្ទាន់។​ រយៈពេល​ជិត​​​ប្រាំ​បួន​ខែ​បន្ទាប់​ពីអ្នក​ទាំង៥ត្រូវ​បាន​​ឃុំ​ខ្លួន​តាំង​ពី​ដំបូង​​​​ កម្ពុជា​ពុំ​ទាន់​បាន​ចាត់​វិធាន​ការ​ដើម្បី​បញ្ឈប់ ឬ​ប៉ះប៉ូវ​​ចំពោះ​ការ​អនុវត្ត​ពុំ​ត្រឹម​ត្រូវ​​​ទៅ​លើ​អ្នក​ទាំង៥​នៅ​​ឡើយ​ទេ ហើយ​កម្ពុជា​​នៅ​តែ​បន្ត​មិន​គោរព​តាម​កាតព្វកិច្ច​ផ្លូវ​ច្បាប់​របស់​ខ្លួន​ក្រោម​​កតិកាសញ្ញា​អន្ត​រជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ (ក.អ.ស.ព.ន)​។ ​អង្គការ​​យើង​ខ្ញុំ​ សូម​សម្តែង​ការ​មិន​ពេញ​ចិត្ត​ជាខ្លាំង​​ចំពោះ​ការ​ខក​ខាន​របស់​អាជ្ញា​ធរ​កម្ពុជា​ ក្នុងការ​អនុវត្ត​តាម​អនុសាសន៍​របស់​​ក្រុម​ការងារ​ទទួល​បន្ទុក​បញ្ហា​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​។

អានសេចក្តីថ្លែងការណ៍បន្ដភាសាខ្មែររឺអង់គ្លេស

សេចក្ដី​សម្រេច​សំខាន់​មួយ​​នៃ​ស្ថាប័ន​អង្គការ​សហ​ប្រជា​ជាតិ​បាន​ប្រកាស​ថា​ ការ​ឃុំ​ខ្លួន​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទាំង​៥​នាក់​គឺ​មិន​ត្រឹម​ត្រូវ
ក្រុមសង្គមស៊ីវិលaudio available

ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ២០១៦ - ទី​ក្រុង​ហ្សឺ​ណេវ ក្រុង​ប៉ារីស រាជធានី​ភ្នំពេញ៖ អង្គការ​ FIDH​ អង្គការ OMCT មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សមាគម​​ការ​ពារ​សិទ្ធិ​មនុស្ស​​និង​អភិវឌ្ឃន៍​នៅ​កម្ពុជា​ និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កាដូ សូម​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​អនុសាសន៍​ថ្មីៗ​នេះ ដែល​ត្រូវ​បាន​អនុម័ត​ដោយ ក្រុមការងារ​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការឃុំឃាំងដោយ​ឥតច្បាប់ (WGAD) ដោយ​ទទួល​ស្គាល់​ភាព​មិន​ត្រឹម​ត្រូវ​នៃ​ការឃុំ​ខ្លួន​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស លោក នី​ ចរិយា លោក នី​ សុខា លោក យី ​សុខ​សាន្ត លោក ណៃ ​វ៉ង់ដា​ និង​លោក​ស្រី លឹម​ មុនី។ អង្គការ​យើង​ខ្ញុំ សូម​សំណូមពរ​ដោយ​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជាអនុវត្ត​ អនុសាសន៍​របស់ ​WGAD ដោយ​ធ្វើ​ការ​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាបន្ទាន់ និង​ត្រូវ​ផ្ដល់​សំណង​សមរម្យ​ដល់​អ្នក​ទាំង​នោះ។

អានសេចក្តីថ្លែងការណ៍បន្ដភាសាខ្មែររឺអង់គ្លេស

សង្គម​​ស៊ីវិលសូម​សម្តែង​ការ​មិន​ពេញ​ចិត្ត​​ចំពោះ​ការ​តម្កល់សេចក្តី​សម្រេច​ផ្តន្ទាទោស​​​លើ​លោក​ នី ចរិយា ដែល​ជា​​អ្នកការ​ពារ​សិទ្ធិ​មនុស្ស​
ក្រុមសង្គមស៊ីវិលaudio available

ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០១៦ - យើង​ខ្ញុំ​ ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ខាង​ក្រោម​ សូមសម្តែងការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​សាលាឧទ្ធរណ៍ ដែល​​បាន​ប្រកាស​​សាលដីកា​របស់​ខ្លួននៅ​ថ្ងៃនេះ​ ដោយ​តម្កល់សេចក្តី​សម្រេច​ផ្តន្ទាទោស​​​ពុំ​សម​ហេតុ​ផល​ទៅលើលោក​ នី ចរិយា ​អតីត​ប្រធាន​ផ្នែកសិទ្ធិ​មនុស្ស​និង​​ស៊ើប​អង្កេត​នៃសមាគមការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (“អាដហុក​”) និងបច្ចុប្បន្ន​​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀ​បចំ​ការ​បោះ​ឆ្នោត​ (“គ.ជ.ប”)។

អានសេចក្តីថ្លែងការណ៍បន្ដភាសាខ្មែររឺអង់គ្លេស

ប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់​នាំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​
ក្រុមសង្គមស៊ីវិលaudio available

ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ២០១៦ - ចាប់​ពីថ្ងៃ​ទី​០២​ ខែ​ធ្នូ ​រហូត​ដល់​ថ្ងៃទី​១០​ ខែធ្នូ​ ​​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់នៅទូទាំង​ប្រទេស​កម្ពុជានឹង​រៀបចំ​ព្រឹត្តិការណ៍ ជា​បន្ត​បន្ទាប់នៅ​៣៥​ទីតាំង​ផ្សេងគ្នា​ក្នុង​១៨​ខេត្ត-រាជធានី​ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឆ្នាំ​២០១៦។​ ព្រឹត្តិការណ៍​នេះ​ភាគ​ច្រើន​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា​ ជា​កន្លែង​ដែល​ក្រុម​ប្រជាពលរដ្ឋ​មូល​ដ្ឋាន​ជាច្រើន​រួមមាន​ សហគមន៍​រង​ផល​ប៉ះពាល់​ដោយ​សារ​ជម្លោះ​ដីធ្លី​ បណ្ដាញ​យុវជន​ សមាគម​ និង​ព្រះសង្ឃ​ ក៏​ដូចជា​សហជីព​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ទូទាំង​ប្រទេស​ នឹង​រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជា​បន្ត​បន្ទាប់ ​ក្រោម​ប្រធានបទ​ “យុត្តិធម៌​២០១៦”។​ នៅ​រាជធានី​ភ្នំពេញ​ និង​ក្រុង​​ចំនួន៤​នៃ​ប្រទេស​កម្ពុជា​ (ក្រុង​សៀមរាប​ បាត់ដំបង​ សិរីសោភ័ណ​ និង​ក្រុង​ព្រះសីហនុ)​ ព្រឹត្តិការណ៍​ធំៗ​នៅ​ក្នុង​តំបន់​ទាំងនេះ​នឹង​ត្រូវបាន​រៀបចំ​ឡើង​ដោយ​សហគមន៍​នៅ​ជុំវិញ​តំបន់​នីមួយៗ​ ដើម្បី​រួមគ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស។

អានសេចក្តីថ្លែងការណ៍បន្ដភាសាខ្មែររឺអង់គ្លេស

ការ​អភិវឌ្ឍ​លើ​ទាសភាព​ “ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា”​
សម្ព័នខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ)audio available

ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០១៦ - នា​ថ្ងៃ​ទិវា​អន្តរជាតិ​លុប​បំបាត់​​អំពើ​ទាសភាព​ អង្គការ​សម្ព័ន្ធខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​ស្តីពី​ “ការ​អភិវឌ្ឍ​លើ​ទាស​ភាព​៖​ ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា​” ដែល​មាន​បង្ហាញ​នូវ​ភ័ស្តុតាង​អំពី​ការ​រីករាល​ដាល​នៃ​ការ​ប្រើប្រាស់​ទម្រង់​ទាសភាព​សម័យ​បច្ចុប្បន្ន​ក្នុង​ឧស្សាហកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា​។​ របាយការណ៍​នេះ​បាន​រកឃើញ​ថា​ ទោះ​បី​ជា​មាន​បទ​បញ្ញាត្តិ​ច្បាប់​ដ៏​ទូលំ​ទូលាយ​ដែល​បាន​អនុម័ត​ឡើង​ជា​យូរ​ឆ្នាំ​ ដើម្បី​ដាក់ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការ​ប្រើប្រាស់​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​និង​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​ អាជ្ញាធ​រមាន​សមត្ថកិច្ច​មិន​បាន​ខិត​ខំ​ប្រឹង​ប្រែង​លុប​បំបាត់​បទ​ល្មើស​ទាំង​នេះ​ទេ ​ហើយ​ជាក់​ស្តែង​បទ​ល្មើស​ទាំង​នេះ​កំពុង​តែ​បន្ត​កើត​មាន​ឡើង​។

អានសេចក្តីថ្លែងការណ៍បន្ដភាសាខ្មែររឺអង់គ្លេស