ស្វែងរក
សេចក្តីថ្លែងការណ៍ | ការមានគំនិតរួមគ្នា និងការប្តេជ្ញាចិត្តខ្ពស់ របស់ភាគីទាំងពីរ ឆ្ពោះទៅកាន់ជំហានបន្ទាប់នៃដំណើរការដោះស្រាយបណ្តឹង របស់ស្ថាប័នទទួលពាក្យបណ្តឹងថ្នាក់ជាតិនៃប្រទេសហូឡង់ ពាក់ព័ន្ធនឹងបញ្ហាបំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤
ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ អ្នកតំណាងមកពីក្រុមហ៊ុន Ecumenical Development Cooperative Society U.A. ឬ Oikocredit ដែលជាអ្នកវិនិយោគឱ្យមានភាពប្រសើរឡើងក្នុងសង្គម និងអ្នកតំណាងមកពីអង្គការសិទិ្ធមនុស្សចំនួនបី ដែលរួមមានសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ អង្គការសមធម៌កម្ពុជា និងអង្គការ FIAN អាឡឺម៉ង់ បានមកជួប ដើម្បីសន្ទនាគ្នា ។ កិច្ចសន្ទនាគ្នានេះ គឺជាផ្នែកមួយនៃដំណើរការដោះស្រាយបណ្តឹង របស់ស្ថាប័នទទួលពាក្យបណ្តឹងថ្នាក់ជាតិនៃប្រទេសហូឡង់ (NCP) សម្រាប់ការធ្វើធុរកិច្ចប្រកបដោយការទទួលខុសត្រូវ ដែលបណ្តឹងនេះត្រូវបានដាក់ដោយអង្គការសិទិ្ធមនុស្សទាំងបីខាងលើ ពាក់ព័ន្ធនឹងផលប៉ះពាល់ដែលសាធារណជនអះអាងថាមានភាពអវិជ្ជមានទៅលើអ្នកខ្ចីប្រាក់ជាច្រើននាក់ ។ ផលប៉ះពាល់អវិជ្ជមានទាំងនេះ គឺបង្កឡើងដោយកម្ចីខ្នាតតូច ឬមីក្រូហិរញ្ញវត្ថុមួយចំនួននៅក្នុងប្រទេសកម្ពុជា ។
អំឡុងពេលជួបជជែកគ្នានេះ ភាគីទាំងអស់បានរកឃើញនូវគំនិតរួមគ្នា និងបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាដែលបានខ្ចីប្រាក់ ។ អំឡុងពេលជួបគ្នានោះដែរ ភាគីទាំងពីរក៏បានទទួលស្គាល់ថា មានបញ្ហាជាច្រើនដែលត្រូវដោះស្រាយជាបន្ទាន់នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ។ ភាគីទាំងពីរក៏បានរកឃើញ និងធ្វើការប្តេជ្ញាចិត្ត បន្តទៅជំហានបន្ទាប់ ដើម្បីឆ្ពោះទៅរកលទ្ធផលជាវិជ្ជមាននៃកិច្ចសន្ទនានេះ ។
ស្ថាប័នទទួលពាក្យបណ្តឹងថ្នាក់ជាតិនៃប្រទេសហូឡង់ (NCP) សូមសសើរដល់ភាគីទាំងពីរ ដែលបានចូលរួមប្រកបដោយសុចរិតភាពនៅក្នុងដំណើរការដោះស្រាយបណ្តឹងនេះ ៕
ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤
យើងខ្ញុំទាំងអស់គ្នាជា អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាននៅរាជធានីភ្នំពេញ និងខេត្ត ដែលមានរាយឈ្មោះដូចខាងក្រោម មានសេចក្តីសោកស្តាយ និងខកចិត្តជាខ្លាំងចំពោះ ដែលអាជ្ញាធរសង្កាត់និរោធ និងខណ្ឌច្បារអំពៅ បានបញ្ជាឱ្យម្ចាស់ទីតាំងបញ្ឈប់ និងរុះរើពិព័រណ៍រូបថតក្រោមប្រធានបទ “ផ្ទះ និងជីវិត” របស់អង្គការសមាគមធាងត្នោត កាលពីថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភោជនីយដ្ឋានសួនចំប៉ី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដោយគ្មានមូលហេតុ និងមិនបានជូនដំណឹងជាមុន ។
ពិព័រណ៍រូបថតនេះ ធ្វើឡើងក្នុងគោលបំណងនាំយកពីទុក្ខកង្វល់ និងបញ្ហារបស់សហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ ឱ្យភាគីពាក់ព័ន្ធបានដឹង និងចូលរួមគ្នាក្នុងការផ្តល់នូវដំណោះស្រាយ ។
ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤
យើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលរួមមានអង្គការមិនមែនរដ្ឋាភិបាល សមាគម សហជីព និងសហគមន៍មូលដ្ឋាន ដូចមានរាយនាមខាងក្រោម មានការសោកស្តាយជាខ្លាំង ចំពោះការដាក់ពាក្យបណ្តឹង ទៅលើលោក ស៊ឹង សែនករុណា បុគ្គលិកជាន់ខ្ពស់នៃអង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) ពាក់ព័ន្ធទៅនឹងការធ្វើបទអត្ថាធិប្បាយរបស់លោកនៅក្នុងអត្ថបទសារព័ត៌មានមួយ ។ លោក ករុណា គឺជាអនុប្រធានផ្នែកឃ្លាំមើលការរំលោភសិទិ្ធមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគម អាដហុក ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលលោកហ៊ាននិយាយជាសាធារណៈអំពីការរំលោភសិទិ្ធមនុស្ស ការបាត់បង់ធនធានធម្មជាតិ ព្រៃឈើ បរិស្ថាន និងភាពអយុត្តិធម៌នៅក្នុងសង្គម ។
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ជាភាសាខ្មែរ បានចេញផ្សាយអត្ថបទព័ត៌មានមួយ កាលពីថ្ងៃទី២ ខែកុម្ភៈ ដោយបានដកស្រង់សម្តីរបស់លោកថា វិវាទរបស់អ្នកនយោបាយ គួរបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធតុលាការមកដោះស្រាយទេ ។ អត្ថបទនោះក៏បានដកស្រង់សម្តីរបស់លោក ដែលកត់សម្គាល់ថា គណបក្សកាន់អំណាច តែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន ។
ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤
យើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលរួមមានសមាគម អង្គការមិនមែនរដ្ឋាភិបាល និង សហគមន៍ មូលដ្ឋាន ដែលមានរាយនាមដូចខាងក្រោម មានការព្រួយបារម្ភ ចំពោះសន្តិសុខ សុវត្ថិភាពដីធ្លីរបស់ សហគមន៍សំរោងត្បូង យ៉ាងខ្លាំង នៅពេលដែលរាជរដ្ឋាភិបាលបានបន្តកាត់ផ្ទៃបឹងតាមោកក្នុងទំហំដ៏ច្រើនលើសលប់ ហើយសហគមន៍អាចនឹងត្រូវបានបណ្តេញចេញពីលំនៅឋានទាំងបង្ខំ។ រីឯអ្នកតំណាងសហគមន៍បន្តរងការចោទប្រកាន់ និងបណ្តឹងពីតុលាការ ដោយសារការការពារដីធ្លីផ្ទះសម្បែងរបស់ខ្លួន និងសិទិ្ធលំនៅឋានរបស់សមាជិកសហគមន៍ ។
ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣
ក្នុងទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ចាត់វិធានការឱ្យបានឆាប់រហ័ស និងជាក់លាក់ ដើម្បីធានានូវការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យ និងតម្លាភាព ទៅលើឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ដែលបានប្រព្រឹត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ចាប់តាំងពីឆ្នាំ១៩៩៤ យ៉ាងហោចណាស់អ្នកសារព័ត៌មានចំនួន១៥នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសកម្ពុជា ។ ក្នុងចំណោមនោះ អ្នកសារព័ត៌មានចំនួន១២នាក់បានរាយការណ៍អំពីបញ្ហារសើបនៅពេលពួកគេត្រូវបានសម្លាប់ ។ ទោះបីជាយ៉ាងណាក៏ដោយ គ្មានជនល្មើសណាម្នាក់ត្រូវបាននាំមកផ្តន្ទាទោសចំពោះករណីទាំងអស់នេះទេ ។
ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣
សមាគម អង្គការមិនមែនរដ្ឋាភិបាល សហជីព សហគមន៍មូលដ្ឋាន និងក្រុមយុវជន មានសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងក្រោយទទួលបានព័ត៌មានពីការស្នើសុំពន្យាពេលនាំឈើចេញរយៈពេល ៥ឆ្នាំបន្ថែមទៀតរបស់ក្រុមហ៊ុន អង្គរផ្លាយវូត ខូ អិលធីឌី ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។ យោងតាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ក្រោមចំណងជើង "ក្រុមហ៊ុនអង្គរផ្លាយវូតនៅតែបន្តនាំចេញឈើកម្រទៅលក់នៅក្រៅប្រទេស " ដែលបានចុះផ្សាយពីការអនុញ្ញាតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីសម្រេចពន្យាពេលនៃការនាំឈើចេញ រហូតដល់ដំណាច់ឆ្នាំ២០២៣ តបតាមការស្នើសុំរបស់ក្រុមហ៊ុន នេះ ដែលបានស្នើសុំពន្យាពេលនាំឈើចេញរយៈពេល៥ឆ្នាំបន្ថែម។
ដើម្បីរក្សាបាននូវនិរន្តរភាពធនធានធម្មជាតិនៅកម្ពុជា ព្រមទាំង តបនឹងសេចក្តីព្រួយបារម្ភខាងលើ យើងខ្ញុំទាំងអស់គ្នាដែលជាសមាគម អង្គការមិនមែនរដ្ឋាភិបាល សហជីព សហគមន៍មូលដ្ឋាន និងក្រុមយុវជន ស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជាលុបអាជ្ញាប័ណ្ណអនុញ្ញាតការនាំឈើចេញ របស់ក្រុមហ៊ុនអង្គរ ផ្លាយវូត ខូ អិលធីឌី និងធ្វើការស៊ើបអង្កេតអំពីការនាំចេញប្រភេទឈើកម្រដែលផ្ទុយពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជាទៅបរទេស៕
ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣
ស្ថាប័នទទួលពាក្យបណ្តឹងថ្នាក់ជាតិរបស់រដ្ឋាភិបាលប្រទេសហូឡង់ សម្រាប់ការទទួលខុសត្រូវសកម្មភាពអាជីវកម្ម (ស្ថាប័នទទួលពាក្យបណ្តឹងថ្នាក់ជាតិហូឡង់) បានទទួលយក និងដំណើរការឆ្ពោះទៅមុខនៃពាក្យបណ្ដឹងមួយ ពាក់ព័ន្ធនឹងការចោទប្រកាន់ ក្រុមហ៊ុន Oikocredit ដែលជាអ្នកវិនិយោគសង្គមអន្តរជាតិ មានមូលដ្ឋាននៅក្នុងប្រទេសហូឡង់ ថាបានរួមចំណែកធ្វើឱ្យមានផលប៉ះពាល់នៃការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ។
ពាក្យបណ្ដឹងនេះ ធ្វើឡើងក្រោយពីមានភស្តុតាងជាសាធារណៈយ៉ាងទូលំទូលាយ ស្ដីពីការរំលោភសិទ្ធិមនុស្សជាច្រើន និងជាលក្ខណៈប្រព័ន្ធក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ក្នុងនោះមានរបាយការណ៍នៃការរំលោភបំពាន ពាក់ព័ន្ធនឹងអ្នកផ្ដល់កម្ចីឥណទានខ្នាតតូច ដែលទទួលបានមូលនិធិហិរញ្ញវត្ថុផ្ទាល់ពីក្រុមហ៊ុន Oikocredit ។ បណ្ដឹងនេះ បានចោទប្រកាន់ក្រុមហ៊ុន Oikocredit ថាបានដឹងពីរបាយការណ៍នៃការផ្ដល់កម្ចីបែបកេងប្រវ័ញ្ច ការអនុវត្តការប្រមូលឥណទានដោយបង្ខិតបង្ខំ និងផលប៉ះពាល់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា យ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ២០១៧មក ប៉ុន្តែនៅតែបន្ត និងបង្កើនការវិនិយោគរបស់ខ្លួនកាន់តែច្រើនទៀត ក្នុងឆ្នាំ២០២២ ។
ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហជីព ដែលមានរាយឈ្មោះដូចខាងក្រោម សូមស្នើសុំឱ្យទម្លាក់ចោលឱ្យបានឆាប់នូវការចោទប្រកាន់ពី បទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ដែលគ្មានមូលដ្ឋានច្បាស់លាស់ ទៅលើសកម្មជនដីធ្លីចំនួន ១០នាក់ មកពីសហគមន៍ចំនួន ៣ នៅក្នុងខេត្តកោះកុង និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ ។ សកម្មជនដីធ្លីទាំងនេះមិនបានប្រព្រឹត្តកំហុសអ្វីនោះទេ ប៉ុន្តែពួកគេគ្រាន់តែលើកឡើងពីទុក្ខកង្វល់ និងសម្ដែងមតិដោយអហិង្សា ដើម្បីការពារដីធ្លី និងក្រុមសមាជិកសហគមន៍របស់ពួកគេ ។ ប៉ុន្តែពួកគេ ត្រូវបានធ្វើទុក្ខបុកម្នេញ និងចាប់ដាក់ពន្ធនាគារចំពោះសកម្មភាពទាំងនោះទៅវិញ ។
សកម្មជនដីធ្លីចំនួន ១០នាក់ ត្រូវបានចា ប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។ ពួកគេ៩នាក់ក្នុងចំណោមនោះ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ នៅក្នុងពន្ធនាគារខេត្តកោះកុង ដោយសកម្មជនម្នាក់ទៀត ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ជាមួយនឹងលក្ខខណ្ឌដ៏តឹងរ៉ឹង ។ ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីសកម្មជនដីធ្លីទាំងនោះព្យាយាមធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទៅកាន់ក្រសួងយុត្តិធម៌ ។ ប្រសិនបើត្រូវបានផ្ដន្ទាទោស សកម្មជនដីធ្លីម្នាក់ៗនឹងប្រឈមនូវការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ និង ពិន័យជាប្រាក់ រហូតដល់ ៤ លានរៀល (ប្រហែល ១.០០០ ដុល្លារ) ។
ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣
ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ(ស៊ីអេអូ) នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (អាយអេហ្វស៊ី) បានកំណត់ថា ការស៊ើបអង្កេតលើភាពអនុលោម ត្រូវបានអនុញ្ញាត ដើម្បីជាការឆ្លើយតបទៅនឹងពាក្យបណ្តឹង អំពី ការវិនិយោគរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ៦ស្ថាប័ន នៅកម្ពុជា ក៏ដូចជា មូលនិធិនិងវិនិយោគិនចំនួន៤ ដែលបានរួមចំណែកធ្វើឱ្យការខូចខាតអន្តរាយដល់ប្រជាពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់ ។ ទោះបីជាយ៉ាងណា ក្នុងដំណើរការដែលមិនធ្លាប់មានពីមុនមក ផ្នែកគ្រប់គ្រងនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានស្នើឱ្យមានការត្រួតពិនិត្យឡើងវិញដោយក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ចំពោះ សេចក្តីសម្រេចរបស់ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ ដែលការស្នើនេះអាចនាំឱ្យពន្យារពេល ឬបញ្ចប់ដំណើរការស៊ើបអង្កេតភាពអនុលោម ។
ក្រុមប្រឹក្សាភិបាល មានរយ:ពេល ១០ថ្ងៃ ដើម្បីត្រួតពិនិត្យមើលសំណើនេះ ។ ដំណើរការនេះអាចអនុញ្ញាតឱ្យការស៊ើបអង្កេតភាពអនុលោម បន្តទៅមុខ ផ្លាស់ប្តូរសេចក្តីសម្រេចរបស់ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ ឬក៏ផ្តល់ឱ្យក្រុមប្រឹក្សាភិបាលនូវពេលវេលាបន្ថែមដើម្បីត្រួតពិនិត្យសំណើ ។
ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល មានរាយនាមដូចខាងក្រោម សូមស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីតាលី បញ្ឈប់នូវការបើកស្មុំកូនអន្ដរប្រទេសឡើងវិញ ។ ប្រទេសកម្ពុជា មិនបានអនុម័តកិច្ចគាំពារ ដែលនឹងការពារអត្ថប្រយោជន៍ល្អបំផុតរបស់កុមារ ឬទប់ស្កាត់ការកើតឡើងវិញ នូវការក្លែងបន្លំ និងអំពើពុករលួយធ្ងន់ធ្ងរ ដែលបានកត់សម្គាល់នៅក្នុងការស្មុំកូនអន្តរប្រទេសដែលកើតមានពីអតីតកាល ។
ប្រទេសជាច្រើន បានហាមឃាត់ការស្មុំកូនអន្តរប្រទេសពីប្រទេសកម្ពុជាពេញមួយទសវត្សរ៍ឆ្នាំ២០០០ បន្ទាប់ពីមានភស្ដុតាងជាច្រើននៃការអនុវត្តដែលប្រាសចាកពីច្បាប់ និងគ្មានសីលធម៌ ។ នេះរួមបញ្ចូលទាំងអាជ្ញាធរ និងបុគ្គលិកមណ្ឌលកុមារកំព្រា ដែលក្លែងបន្លំឯកសារប្រកាសថា កុមារមួយចំនួនជាក្មេងកំព្រា ឬជាក្មេងគេបោះបង់ចោល ដោយជាទូទៅ មានការផ្លាស់ប្ដូរឈ្មោះ និងថ្ងៃខែឆ្នាំកំណើតរបស់ពួកគេ ។ បន្ទាប់មក កុមារត្រូវបានគេស្មុំយកទៅចិញ្ចឹមនៅក្រៅប្រទេស ដោយពុំមានការយល់ព្រម ឬដឹងឮពីឪពុកម្ដាយរបស់ពួកគេ ។ ជាលទ្ធផល ប្រទេសកម្ពុជាខ្លួនឯងផ្ទាល់ បានផ្អាកការស្មុំកូនអន្តរប្រទេសនៅក្នុងឆ្នាំ២០០៩ ។
ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣
នៅក្នុងឱកាសនៃការប្រារព្ធទិវាអន្តរជាតិនៃសិទិ្ធកុមារ ឆ្នាំ២០២៣ នេះ និងនៅខណៈដែល កំណើននៃការឃុំខ្លួនអនីតិជននៅក្នុងពន្ធនាគារមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ អង្គការ លីកាដូ សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះរួមមាន ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងស្ថាប័នតុលាការ សូមមេត្តាធ្វើការដោះស្រាយជាបន្ទាន់ចំពោះវិបត្តិដែលកុមារជាច្រើននាក់កំពុងជាប់ និងចម្រើនវ័យនៅក្នុងពន្ធនាគារដ៍ចង្អៀតណែន ហើយដែលការឃុំខ្លួនលើកុមារទាំងនោះ គឺមិនមាន ភាពចាំបាច់ទាល់តែសោះ ។
ចំនួនអនីតិជន ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារទាំង ១៩ កន្លែង ដែលអង្គការ លីកាដូ បានឃ្លាំមើល មានការកើនឡើងជាង ៣០% ដែលជាចំនួនលើសពីចំនួននៅក្នុងឆ្នាំមុន ។ នេះបើយោងទៅតាមព័ត៌មានដែលទទួលបានពីមន្ត្រីរដ្ឋបាលពន្ធនាគារជាច្រើន ។ ចំនួនអនីតិជននៅក្នុង ពន្ធនាគារមានរហូតដល់ទៅ ១.៦៥៨ នាក់ ក្នុងខែមេសា ឆ្នាំ ២០២៣ ។ ប្រហែល ៩៦% នៃអនីតិជនទាំងនោះជាកុមារា ៥២% នៃកុមារទាំងនោះ គឺកំពុងតែជាប់ឃុំជាបណ្តោះអាសន្ន រង់ចាំសវនាការ និង ៣៧% ផ្សេងទៀតកំពុងរង់ចាំសាលក្រមស្ថាពរ ។
ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣
ការចាប់ខ្លួនបុគ្គលិកបីរូបរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងការសម្រេចចោទប្រកាន់ដែលមិនសមហេតុផល ដែលបានចោទពីបទ រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម គឺជាករណីមួយបន្ថែមទៀត ដែលអាជ្ញាធរកម្ពុជាបានធ្វើឡើង ដើម្បីការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សចំពោះភាពសកម្មនិយមដោយអហិង្សារបស់ពួកគេ ។
យើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម ទាមទារឱ្យបញ្ឈប់នូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានចំពោះអ្នកការពារសិទ្ធិមនុស្សទាំងអស់ និងសូមអំពាវនាវឱ្យដោះលែងបុគ្គលិកសមាគម CCFC ទាំងបីរូបជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ដើម្បីអ្នកទាំងបីមានសេរីភាពក្នុងការបំពេញការងារសំខាន់ៗបន្តទៀត ។
ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣
យើងខ្ញុំ ជាស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការសម្រេចរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការលុបចោលអាជ្ញាប័ណ្ណសារព័ត៌មានវីអូឌី ដែលជាសារព័ត៌មានឯករាជ្យចុងក្រោយមួយនៅក្នុងប្រទេសកម្ពុជា ។ យើងខ្ញុំ ក៏សូមថ្កោលទោសផងដែរ ចំពោះការបៀតបៀនផ្លូវភេទ និងការគំរាមកំហែងថ្មីៗនេះ ទៅលើស្ត្រីអ្នកសារព័ត៌មានវីអូឌីម្នាក់ ។
ការបិទសារព័ត៌មានវីអូឌី និងការប្រើភាសាបៀតបៀនផ្លូវភេទទៅលើស្រ្តីអ្នកសារព័ត៌មានវីអូឌី បានធ្វើឱ្យបាត់បង់ទំនុកចិត្តទៅលើការអះអាងរបស់រាជរដ្ឋាភិបាលខ្លួនឯង ពាក់ព័ន្ធនឹងការគោរពសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា និងហាក់ដូចជាកំពុងឆ្លុះបញ្ចាំងពីការខកខានក្នុងការគោរពច្បាប់ស្ដីពីរបបសារព័ត៌មាន ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ។ ការសម្រេចចិត្តលុបចោលអាជ្ញាប័ណ្ណផ្សាយព័ត៌មានរបស់វីអូឌី នៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣នេះ បង្ហាញពីរលកថ្មីមួយនៃមធ្យោបាយគំរាមកំហែងប្រឆាំងនឹងសារព័ត៌មានឯករាជ្យដែលកំពុងមានតិចស្រាប់ ដែលស្រដៀងគ្នាទៅនឹងការបិទកាសែតខេមបូឌា ដេលី ក្នុងឆ្នាំ២០១៧ និងការលក់កាសែតភ្នំពេញប៉ុស្ដិ៍ ក្នុងឆ្នាំ២០១៨ ។
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣
រាជរដ្ឋាភិបាល បានសម្រេចផ្ដល់ដីសម្បទានសេដ្ឋកិច្ចថ្មីមួយ កាលពីខែមីនា ឆ្នាំ២០២២ គឺរយៈពេលជិតមួយទសវត្សរ៍ក្រោយពីសម្ដេចនាយករដ្ឋមន្ត្រី បានចុះហត្ថលេខាដើម្បីផ្អាកការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដែលការណ៍នេះនាំឱ្យបន្តកើតមានទំនាស់ដីធ្លីនៅក្នុងខេត្តស្ទឹងត្រែង ។
នេះគឺជាការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដំបូងគេ គិតចាប់តាំងពីឆ្នាំ២០១៤មក ជាពេលដែលរាជរដ្ឋាភិបាល បានសម្រេចផ្ដល់ដីសម្បទានសេដ្ឋកិច្ចមួយចំនួន ដែលត្រូវបានស្នើសុំ មុនពេលមានការផ្អាកផ្ដល់ដីសម្បទានវិញក្នុងខែឧសភា ឆ្នាំ២០១២ ។
ប្រជាពលរដ្ឋរាប់រយគ្រួសារ កំពុងតែទទួលរងផលប៉ះពាល់ស្រាប់ទៅហើយ ដោយការស្ថាបនាផ្លូវមួយខ្សែឆ្ពោះទៅកាន់ដីសម្បទានសេដ្ឋកិច្ចនោះ ។ ការខ្វះតម្លាភាពជុំវិញទំហំជាក់ស្ដែង និងទីតាំងនៃដីសម្បទាន បាននាំឱ្យអាជ្ញាធរមូលដ្ឋាន ប៉ាន់ប្រមាណថា ប្រជាពលរដ្ឋរហូតដល់ ៤០០ គ្រួសារ អាចនឹងរងផលប៉ះពាល់ នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ស្រុកសៀមប៉ាង និងស្រុកសេសាន នៅភាគឦសាននៃខេត្តស្ទឹងត្រែង ។
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២
នាថ្ងៃនេះ អង្គការសិទិ្ធមនុស្សចំនួនបីស្ថាប័ន បានដាក់ពាក្យបណ្តឹងទៅកាន់ ស្ថាប័នទទួលពាក្យបណ្តឹងថ្នាក់ជាតិរបស់រដ្ឋាភិបាលប្រទេសហូឡង់សម្រាប់ការទទួលខុសត្រូវសកម្មភាពអាជីវកម្ម (National Contact Point for Responsible Business Conduct) ដោយចោទប្រកាន់ក្រុមហ៊ុន អយកូក្រេឌីត (Oikocredit) ដែលជាវិនិយោគិនសង្គមជាសកល ថាបានបរាជ័យក្នុងការអនុវត្តវិធានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងធ្វើការវិនិយោគដែលផ្តល់ផលប៉ះពាល់អវិជ្ជមាន នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាចាប់តាំងពីឆ្នាំ ២០១៧ ទោះជាមានភស្តុតាងយ៉ាងច្បាស់ៗពីផលប៉ះពាល់ដោយផ្ទាល់ ពាក់ព័ន្ធនឹងការវិនិយោគទាំងនោះក៏ដោយ ។
ក្រុមហ៊ុន Oikocredit បានវិនិយោគយ៉ាងធំ និងបង្កើនការវិនិយោគទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាចាប់តាំងពីឆ្នាំ ២០១៧ រហូតមកដល់ឆ្នាំ ២០២២ នេះ នៅពេលដែលមានភស្តុតាងជាច្រើនដែលបង្ហាញពីការជាប់ជំពាក់បំណុលច្រើនលើសលប់ និងផលប៉ះពាល់អវិជ្ជមានផ្នែកសង្គម តាមការចេញផ្សាយរបាយការណ៍ដោយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អ្នកសារព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិនានា និងរួមទាំងក្រុមហ៊ុន Oikocredit ខ្លួនឯងផ្ទាល់ ។ ទោះបីជាមានភស្តុតាងជាច្រើនក្តី ក៏ក្រុមហ៊ុន Oikocredit នៅតែបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដោយកើនឡើងពី ៥០លានអឺរ៉ូ នៅឆ្នាំ ២០១៧ ទៅដល់ជាង ៦៧លានអឺរ៉ូ គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ នេះ ដែលការវិនិយោគនេះ ធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសដែលទទួលបានការវិនិយោគធំទីពីររបស់ក្រុមហ៊ុន Oikocredit ។
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២
នាឱកាសយុទ្ធនាការ ១៦ ថ្ងៃ និងទិវាសិទ្ធិមនុស្សអន្តរជាតិ ឆ្នាំ ២០២២ យើងខ្ញុំតំណាងឱ្យក្រុមអង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សមាគម សហជីព ដូចមានរាយនាមខាងក្រោម សូមស្នើដល់រាជរដ្ឋាភិបាលដាក់ចេញនូវជំហានជាក់លាក់ ដើម្បីអនុវត្តអនុសាសន៍ដែលបានចែងនៅក្នុងសេចក្តីអង្កេតសន្និដ្ឋានចុងក្រោយរបស់គណៈ កម្មាធិការនៃអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាស៊ី-ដ (គណៈកម្មាធិការស៊ី-ដ) ដើម្បីលើកកម្ពស់សិទ្ធិមនុស្សរបស់ស្រ្តីនៅកម្ពុជា ។
គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី (NGO-CEDAW) និងអង្គការសង្គមស៊ីវិលជាដៃគូ កំពុងចេញផ្សាយនូវរបាយការណ៍តាមដានការអនុវត្តអនុសញ្ញាស៊ី-ដ សម្រាប់ឆ្នាំ២០២១ ។ របាយការណ៍នេះបានលើកយកនូវចំណុចជោគជ័យ និងបញ្ហាខ្វះចន្លោះរបស់រាជរដ្ឋាភិបាល ចំពោះការអនុវត្តអនុសញ្ញាលុបបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី (អនុសញ្ញាស៊ី-ដ) ក្នុងអំឡុងឆ្នាំ២០២១ ។ របាយការណ៍នេះផងដែរ ក៏បានរំលេចឡើងនូវវឌ្ឍនភាពស្តីពីជំហាននានាក្នុងការអនុវត្តអនុសាសន៍ ដែលមានចែងនៅក្នុងសេចក្តីអង្កេតសន្និដ្ឋានចុងក្រោយរបស់គណៈកម្មាធិការ ឆ្នាំ២០១៩ ទៅតាមការពិនិត្យ ការអនុវត្តអនុសញ្ញា របស់រាជរដ្ឋាភិបាល ។
ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២
មនុស្សពីរនាក់បានស្លាប់បាត់បង់ជីវិត ខណៈដែលកំពុងត្រូវបានឃុំខ្លួនដោយមិនត្រឹមត្រូវនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺរបស់រដ្ឋ ក្នុងខែសីហា ឆ្នាំ២០២២ ហើយមានភស្តុតាងបង្ហាញថា មនុស្សជាង ១០នាក់ បានស្លាប់ ក្នុងចំណោមអ្នកជាប់ឃុំទាំងអស់នៅក្នុងមណ្ឌល នៅចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២២នេះ ។
អង្គការលីកាដូ បានចងក្រងឯកសារស្ដីពីការរំលោភបំពាននៅមណ្ឌលព្រៃស្ពឺ ចាប់តាំងពីមណ្ឌលនេះបានបើកដំណើរការក្នុងឆ្នាំ២០០៤ និងបានស្នើសុំជាសាធារណៈឱ្យបិទមណ្ឌលនេះវិញ តាំងពីឆ្នាំ២០០៨ មក ។ នៅថ្ងៃនេះ យើងខ្ញុំ សូមធ្វើការស្នើសុំជាថ្មីម្ដងទៀត សូមឱ្យបិទមណ្ឌលព្រៃស្ពឺ និងបញ្ចប់ស្ថានភាពអាក្រក់ដែលប្រឈមដោយមនុស្សជាប់ឃុំនៅទីនោះ ។
ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២
យើងខ្ញុំជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមអំពាវនាវដល់រាជរដ្ឋាភិបាល សូមមេត្តាឈប់ភ័យខ្លាចនូវវត្តមាន ភាពក្លាហាន និងភាពរឹងមាំរបស់ស៊ីថរតទៅទៀត ។ យើងខ្ញុំក៏សូមអំពាវនាវ សូមអាជ្ញាធររដ្ឋដោះលែង កញ្ញា ស៊ីថរ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ចេញពីពន្ធនាគារ និងសូមបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំភិតបំភ័យប្រធាន និងសមាជិកសហជីពតទៅទៀត ។
កញ្ញា ស៊ីថរ ដែលទើបតែជាប់ឆ្នោតក្លាយជាប្រធានសហជីពទ្រទ្រង់សិទិ្ធការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU) សម្រាប់អណត្តិថ្មី ត្រូវបានអាជ្ញាធរចាប់ខ្លួននៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ នៅពេលដែលកញ្ញាត្រឡប់មកពីចូលរួមកិច្ចប្រជុំសហព័ន្ធសហជីពអន្តរជាតិនៅក្នុងប្រទេសអូស្ត្រាលី ។
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិលមានរាយនាមដូចខាងក្រោមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអឺរ៉ុប សូមសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការអនុម័តទឹកប្រាក់ ១៧៥ លានដុល្លារសហរដ្ឋអាមេរិករបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ទោះបីជាមានការរាយការណ៍ជាសាធារណៈយ៉ាងទូលំទូលាយជាច្រើនឆ្នាំ អំពីការរំលោភសិទ្ធិមនុស្សនៅក្នុងវិស័យនេះ ។
ធនាគារ AIIB ដែលជាធនាគារវិនិយោគពហុភាគី ជាមួយសមាជិកចំនួន ១០៥ រួមមានអាឡឺម៉ង់ផងដែរ ដែលកាន់កាប់ភាគហ៊ុនសំខាន់ៗមួយចំនួន បានសម្រេចចិត្តចាប់ផ្ដើមផ្ដល់ជំនួយហិរញ្ញវត្ថុទៅស្ថាប័នផ្ដល់កម្ចីឥណទានខ្នាតតូចនៅកម្ពុជាចំនួនពីរនៅក្នុងខែតែមួយ ខណៈដែលការិយាល័យភាពអនុលោម ទីប្រឹក្សាដោះស្រាយវិវាទនៃសាជីវកម្មអន្តរជាតិ បានទទួលបណ្ដឹងមួយ ដែលកំពុងចោទប្រកាន់លើការវិនិយោគរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនៅក្នុងស្ថាប័នផ្ដល់កម្ចីមីក្រូហិរញ្ញវត្ថុទាំងពីរ និងស្ថាប័នផ្សេងទៀត ពាក់ព័ន្ធនឹងការអនុវត្តការប្រមូលកម្ចីបែបកេងប្រវ័ញ្ច និងរំលោភបំពាន ។
ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២
ពាក្យបណ្ដឹងមួយទៅលើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា ដែលជាស្ថាប័នទទួលបានជំនួយពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នឹងត្រូវឈានដល់ដំណាក់កាលនៃការអនុលោមទៅតាមច្បាប់ ដែលជាជំហានមានសារៈសំខាន់ ឆ្ពោះទៅកាន់ការស៊ើបអង្កេតដ៏ចាំបាច់មួយ ចំពោះការរំលោភបំពានជាច្រើនឆ្នាំទៅលើស្ដង់ដារអនុវត្តរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ពីសំណាក់ស្ថាប័នផ្ដល់កម្ចីឥណទានខ្នាតតូចនៅកម្ពុជា ។
ការិយាល័យភាពអនុលោម ទីប្រឹក្សាដោះស្រាយវិវាទ (CAO) នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ទើបបានចេញផ្សាយជាសាធារណៈថា ពាក្យបណ្ដឹងដែល អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ និងអង្គការសមធម៌កម្ពុជា បានដាក់ជូន កាលពីខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងនាមប្រជាពលរដ្ឋខ្មែរអ្នកខ្ចីប្រាក់ នឹងត្រូវឈានដល់ការត្រួតពិនិត្យអនុលោមភាព ក្រោយពីមានការសម្រេចពីម្ចាស់បណ្ដឹង ក៏ដូចជាក្រោយពេលដែលម្ចាស់បណ្ដឹង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀត មិនបានឈានដល់ការឯកភាពគ្នា ក្នុងការដោះស្រាយវិវាទនេះ ។