បណ្ណាល័យ

ការបែងចែក

ប្រភេទ






ប្រធានបទ








ឆ្នាំ

ស្វែងរក

សេចក្តីថ្លែងការណ៍ | ​ការ​មានគំនិត​រួមគ្នា​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ​របស់​ភាគី​ទាំងពីរ​ ​ឆ្ពោះទៅ​កាន់​ជំ​ហាន​បន្ទាប់​នៃ​ដំណើរការ​ដោះស្រាយ​បណ្តឹង​ ​របស់​ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់​ជាតិ​នៃ​ប្រទេស​ហូឡង់​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​បំណុល​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា

ថ្ងៃទី​១៩ ខែមីនា ឆ្នាំ២០២៤audio available

​ចាប់ពី​ថ្ងៃ​ទី​១​៣​ ​ដល់​ថ្ងៃ​ទី​១​៥​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​ ​អ្នកតំណាង​មកពី​ក្រុមហ៊ុន​ ​Ecumenical​ ​Development​ ​Cooperative Society​ U.​A​. ​ឬ​ O​i​ko​credit​ ​ដែល​ជា​អ្នក​វិនិយោគ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​សង្គម​ ​និង​អ្នកតំណាង​មកពី​អង្គការ​សិទិ្ធ​មនុស្ស​ចំនួន​បី​ ​ដែល​រួម​មាន​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទិ្ធ​មនុស្ស​ ​លី​កា​ដូ ​អង្គការ​សមធម៌​កម្ពុជា​ ​និង​អង្គការ​ ​F​I​AN​ ​អា​ឡឺម៉ង់ ​បាន​មក​ជួប​ ​ដើម្បី​សន្ទនា​គ្នា​ ​។​ ​កិច្ច​សន្ទនា​គ្នា​នេះ​ ​គឺជា​ផ្នែក​មួយ​នៃ​ដំណើរការ​ដោះស្រាយ​បណ្តឹង​ ​របស់​ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់​ជាតិ​នៃ​ប្រទេស​ហូឡង់​ (NC​P​) ​សម្រាប់​ការ​ធ្វើ​ធុរកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ ​ដែល​បណ្តឹង​នេះ​ត្រូវ​បាន​ដាក់​ដោយ​អង្គការ​សិទិ្ធ​មនុស្ស​ទាំង​បី​ខាងលើ​ ​ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​ដែល​សាធារណជន​អះអាង​ថា​មាន​ភាព​អវិជ្ជមាន​ទៅលើ​អ្នក​ខ្ចីប្រាក់​ជាច្រើន​នាក់​ ​។​ ​ផល​ប៉ះពាល់​អវិជ្ជមាន​ទាំងនេះ​ ​គឺ​បង្កឡើង​ដោយ​ក​ម្ចី​ខ្នាត​តូច​ ​ឬ​មីក្រូ​ហិរញ្ញវត្ថុ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។

​អំឡុង​ពេល​ជួប​ជជែក​គ្នា​នេះ​ ​ភាគី​ទាំងអស់​បាន​រក​ឃើញ​នូវ​គំនិត​រួមគ្នា​ ​និង​បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​ខ្ចីប្រាក់​ ​។​ ​អំឡុង​ពេល​ជួប​គ្នា​នោះ​ដែរ​ ​ភាគី​ទាំង​ពី​​​រ​ក៏បាន​ទទួលស្គាល់​ថា​ ​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​នៅ​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​។​ ​ភាគី​ទាំង​ពី​​​រ​ក៏បាន​រក​ឃើញ​ ​និង​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ ​បន្ត​ទៅ​ជំ​ហាន​បន្ទាប់​ ​ដើម្បី​ឆ្ពោះទៅ​រក​លទ្ធផល​ជា​វិជ្ជមាន​នៃ​កិច្ច​សន្ទនា​នេះ​ ​។​

​ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់​ជាតិ​នៃ​ប្រទេស​ហូឡង់​ (NC​P​) ​សូម​ស​សើ​រ​ដល់​ភាគី​ទាំងពីរ​ ​ដែល​បាន​ចូលរួម​ប្រកបដោយ​សុចរិត​ភាព​នៅ​ក្នុង​ដំណើរការ​ដោះស្រាយ​បណ្តឹង​នេះ​ ​៕

សេចក្តីថ្លែងការណ៍ | ​ពិព័រណ៍​រូបថត​របស់​អង្គការ​សមាគម​ធាងត្នោត​ ​មិនគួរ​ត្រូវ​បាន​ផ្អាក​ ​ហើយ​អាជ្ញាធរ​គួរ​ទទួលខុសត្រូវ

ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២៤audio available

យើងខ្ញុំ​ទាំងអស់គ្នា​ជា​ ​អង្គការសង្គម​ស៊ីវិល​ ​និង​សហគមន៍​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​ ​ដែល​មានរាយ​ឈ្មោះ​ដូច​ខាងក្រោម​ ​មាន​សេចក្តីសោក​ស្តាយ​ ​និង​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​ ​ដែល​អាជ្ញាធរ​សង្កាត់​និរោធ​ ​និង​ខណ្ឌ​ច្បារអំពៅ​ ​បាន​បញ្ជា​ឱ្យ​ម្ចាស់​ទីតាំង​បញ្ឈប់​ ​និង​រុះរើ​ពិព័រណ៍​រូបថត​ក្រោម​ប្រធាន​បទ​ “​ផ្ទះ​ ​និង​ជីវិត​” ​របស់​អង្គការ​សមាគម​ធាងត្នោត​ ​កាលពី​ថ្ងៃ​២​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​នៅ​ភោជនីយដ្ឋាន​សួន​ចំប៉ី​ ​ខណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​ដោយ​គ្មាន​មូលហេតុ​ ​និង​មិនបាន​ជូនដំណឹង​ជាមុន​ ​។​

​ពិព័រណ៍​រូបថត​នេះ​ ​ធ្វើឡើង​ក្នុង​គោលបំណង​នាំ​យក​ពី​ទុក្ខ​កង្វល់​ ​និង​បញ្ហា​របស់​សហគមន៍​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ​ ឱ្យ​ភាគី​ពាក់ព័ន្ធ​បាន​ដឹង​ ​និង​ចូល​រួមគ្នា​ក្នុង​ការ​ផ្តល់​នូវ​ដំណោះស្រាយ​ ​។​

សេចក្តីថ្លែងការណ៍ | ​សូម​បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​ ​ដើម្បី​ដាក់​គំនាប​លើ​អ្នកការពារ​សិទិ្ធ​មនុស្ស​ ​លោក​ ​ស៊ឹង​ ​សែន​ករុណា​

ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ២០២៤audio available

​យើងខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល​ ​ដែល​រួម​មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​សមាគម​ ​សហជីព​ ​និង​សហគមន៍​មូលដ្ឋាន​ ​ដូច​មានរាយ​នាម​ខាងក្រោម​ ​មានការ​សោកស្តាយ​ជា​ខ្លាំង​ ​ចំពោះ​ការ​ដាក់ពាក្យបណ្តឹង​ ​ទៅលើ​លោក​ ​ស៊ឹង​ ​សែន​ករុណា​ ​បុគ្គលិក​ជាន់ខ្ពស់​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (​អា​ដ​ហុ​ក​) ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើបទអត្ថាធិប្បាយ​របស់​លោក​នៅ​ក្នុង​អត្ថបទ​សារ​ព័ត៌មាន​មួយ​ ​។​ ​លោក​ ​ករុណា​ ​គឺជា​អនុប្រធាន​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទិ្ធ​មនុស្ស​ ​ដីធ្លី​ ​និង​ធនធានធម្មជាតិ​នៃ​សមាគម​ ​អា​ដ​ហុ​ក​ ​។​ ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ដែល​លោក​ហ៊ាន​និយាយ​ជា​សាធារណៈ​អំពី​ការរំលោភ​សិទិ្ធ​មនុស្ស​ ​ការ​បាត់បង់​ធនធានធម្មជាតិ​ ​ព្រៃឈើ​ ​បរិស្ថាន​ ​និង​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម​ ​។​

​សារ​ព័ត៌មាន​ ឌឹ ខេ​ម​បូ​ឌា ដេ​លី​ ​ជា​ភាសាខ្មែរ​ ​បាន​ចេញផ្សាយ​អត្ថបទ​ព័ត៌មាន​មួយ​ ​កាលពី​ថ្ងៃ​ទី​២​ ​ខែកុម្ភៈ​ ​ដោយ​បាន​ដកស្រង់​សម្តី​របស់​លោក​ថា​ ​វិវាទ​របស់​អ្នកនយោបាយ​ ​គួរ​បញ្ចប់​ដោយ​នយោបាយ​ ​មិនគួរ​ប្រើ​ប្រព័ន្ធ​តុលាការ​មក​ដោះស្រាយ​ទេ​ ​។​ ​អត្ថបទ​នោះ​ក៏បាន​ដកស្រង់​សម្តី​របស់​លោក​ ​ដែល​កត់​សម្គាល់​ថា​ ​គណបក្ស​កាន់អំណាច​ ​តែងតែ​យក​តុលាការ​មក​ធ្វើជា​របាំង​ក្នុង​ការគាបសង្កត់​ដៃគូ​នយោបាយ​ប្រឆាំង​របស់​ខ្លួន​ ​។

សេចក្តីថ្លែងការណ៍ | បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ ​គំរាមកំហែង​ ​និង​ផ្ដល់​ការ​កាន់កាប់​ដីធ្លី​ស្រប​ច្បាប់​ជូន​ប្រជា​សហគមន៍​សំរោង​ត្បូង​

ថ្ងៃទី​២៥ ខែមករា ឆ្នាំ២០២៤audio available

យើងខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល​ ​ដែល​រួម​មាន​សមាគម​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​ ​សហគមន៍​ ​មូលដ្ឋាន​ ​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​មានការ​ព្រួយបារម្ភ​ ​ចំពោះ​សន្តិសុខ​ ​សុវត្ថិភាព​ដីធ្លី​របស់​ ​សហគមន៍​សំរោង​ត្បូង​ ​យ៉ាង​ខ្លាំង​ ​នៅពេលដែល​រាជរដ្ឋាភិបាល​បាន​បន្ត​កាត់​ផ្ទៃ​បឹង​តា​មោក​ក្នុង​ទំហំ​ដ៏​ច្រើនលើស​លប់​ ​ហើយ​សហគមន៍​អាច​នឹង​ត្រូវ​បាន​បណ្តេញ​ចេញពី​លំនៅឋាន​ទាំង​បង្ខំ​។​ ​រីឯ​អ្នកតំណាង​សហគមន៍​បន្ត​រង​ការចោទប្រកាន់​ ​និង​បណ្តឹង​ពី​តុលាការ​ ​ដោយសារ​ការ​ការពារ​ដីធ្លី​ផ្ទះសម្បែង​របស់​ខ្លួន​ ​និង​សិទិ្ធ​លំនៅឋាន​របស់​សមាជិក​សហគមន៍​ ​។​

សេចក្តីថ្លែងការណ៍ | ​ការ​បញ្ចប់​និ​ទណ្ឌ​ភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌មាន​នៅ​កម្ពុជា

ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ២០២៣audio available

​ក្នុង​ទិវា​អន្តរជាតិ​ដើម្បី​បញ្ចប់​និ​ទណ្ឌ​ភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌មាន​ ​យើងខ្ញុំ​ជា​អង្គការសង្គម​ស៊ីវិល​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ​ចាត់វិធានការ​ឱ្យ​បាន​ឆាប់រហ័ស​ ​និង​ជាក់លាក់​ ​ដើម្បី​ធានា​នូវ​ការស៊ើបអង្កេត​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​ឯករាជ្យ​ ​និង​តម្លា​ភាព​ ​ទៅលើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន​ ​និង​អ្នកការពារ​សិទ្ធិមនុស្ស​ ​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​។​

​ចាប់តាំង​ពី​ឆ្នាំ​១​៩​៩​៤​ ​យ៉ាងហោចណាស់​អ្នក​សារ​ព័ត៌មាន​ចំនួន​១​៥​នាក់​ ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​ក្នុងចំណោម​នោះ​ ​អ្នក​សារ​ព័ត៌មាន​ចំនួន​១​២​នាក់​បាន​រាយការណ៍​អំពី​បញ្ហា​រសើប​នៅ​ពេល​ពួកគេ​ត្រូវ​បាន​សម្លាប់​ ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​គ្មាន​ជនល្មើស​ណា​ម្នាក់​ត្រូវ​បាន​នាំមក​ផ្តន្ទាទោស​ចំពោះ​ករណី​ទាំងអស់​នេះ​ទេ​ ។​

សេចក្តីថ្លែងការណ៍ | ​ការ​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ​លុបចោល​អាជ្ញាប័ណ្ណ​នាំចេញ​ឈើ​ទៅបរទេស​ ​របស់​ក្រុមហ៊ុន​អង្គរ​ផ្លា​យ​វូ​ត​ ខូ អិ​ល​ធី​ឌី

ថ្ងៃទី​១០ ខែតុលា ឆ្នាំ២០២៣audio available

​សមាគម​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​សហជីព​ ​សហគមន៍​មូលដ្ឋាន​ ​និង​ក្រុម​យុវជន​ ​មាន​សេចក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ការ​ស្នើសុំ​ព​ន្យា​ពេល​នាំ​ឈើ​ចេញ​រយៈពេល​ ​៥​ឆ្នាំ​បន្ថែម​ទៀត​របស់​ក្រុមហ៊ុន​ ​អង្គរ​ផ្លា​យ​វូ​ត​ ខូ អិ​ល​ធី​ឌី​ ​ចាប់ពី​ឆ្នាំ​២​០​២​២​ ​ដល់​ឆ្នាំ​២​០​២​៦​។​ ​យោង​តាម​ការ​ចុះផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ ​កាលពី​ថ្ងៃ​ទី​៧​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ក្រោម​ចំណងជើង​ "​ក្រុមហ៊ុន​អង្គរ​ផ្លា​យ​វូ​ត​នៅតែ​បន្ត​នាំចេញ​ឈើ​ក​ម្រ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ " ​ដែល​បាន​ចុះផ្សាយ​ពី​ការអនុញ្ញាត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​សម្រេច​ព​ន្យា​ពេល​នៃ​ការ​នាំ​ឈើ​ចេញ​ ​រហូតដល់​ដំណាច់​ឆ្នាំ​២​០​២​៣​ ​តប​តាម​ការ​ស្នើសុំ​របស់​ក្រុមហ៊ុន​ ​នេះ​ ​ដែល​បាន​ស្នើសុំ​ព​ន្យា​ពេល​នាំ​ឈើ​ចេញ​រយៈពេល​៥​ឆ្នាំ​បន្ថែម​។​

ដើម្បី​រក្សា​បាន​នូវ​និរន្តរភាព​ធនធានធម្មជាតិ​នៅ​កម្ពុជា​ ​ព្រមទាំង​ ​តបនឹង​សេចក្តី​ព្រួយបារម្ភ​ខាងលើ​ ​យើងខ្ញុំ​ទាំងអស់គ្នា​ដែល​ជា​សមាគម​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​សហជីព​ ​សហគមន៍​មូលដ្ឋាន​ ​និង​ក្រុម​យុវជន​ ​ស្នើសុំ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​លុប​អាជ្ញាប័ណ្ណ​អនុញ្ញាត​ការ​នាំ​ឈើ​ចេញ​ ​របស់​ក្រុមហ៊ុន​អង្គរ​ ​ផ្លា​យ​វូ​ត​ ខូ អិ​ល​ធី​ឌី​ ​និង​ធ្វើ​ការស៊ើបអង្កេត​អំពី​ការនាំចេញ​ប្រភេទ​ឈើ​ក​ម្រ​ដែល​ផ្ទុយពី​ច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​ទៅបរទេស​៕​

សេចក្តីថ្លែងការណ៍ | ដំណើរ​ឆ្ពោះទៅ​មុខ​នៃ​ពាក្យបណ្ដឹង​របស់​អង្គការ​មិនមែន​រដ្ឋាភិបាលប្រឆាំង​នឹង​ក្រុមហ៊ុន​ O​i​ko​credit​ ​ដែល​បាន​ដាក់​ទៅ​ស្ថាប័ន​ទទួល​ពាក្យបណ្ដឹង​ថ្នាក់​ជាតិ​ហូឡង់​ ​ស្ដីពី​គោលការណ៍​ណែនាំ​របស់​អង្គការ​ O​E​C​D​

ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០២៣audio available

ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល​ប្រទេស​ហូឡង់​ ​សម្រាប់​ការទទួលខុសត្រូវ​សកម្មភាព​អាជីវកម្ម​ (​ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់​ជាតិ​ហូឡង់​) ​បាន​ទទួលយក​ ​និង​ដំណើរការ​ឆ្ពោះទៅ​មុខ​នៃ​ពាក្យបណ្ដឹង​មួយ​ ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ ​ក្រុមហ៊ុន​ O​i​ko​credit​ ​ដែល​ជា​អ្នក​វិនិយោគ​សង្គម​អន្តរជាតិ​ ​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ហូឡង់​ ​ថា​បាន​រួមចំណែក​ធ្វើ​ឱ្យ​មានផល​ប៉ះពាល់​នៃ​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​ ​នៅ​កម្ពុជា​ ​។​

​ពាក្យបណ្ដឹង​នេះ​ ​ធ្វើឡើង​ក្រោយ​ពី​មាន​ភស្តុតាង​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ​ ​ស្ដីពី​ការរំលោភ​សិទ្ធិមនុស្ស​ជាច្រើន​ ​និង​ជា​លក្ខណៈ​ប្រព័ន្ធ​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​ ​នៅ​កម្ពុជា​ ​ក្នុង​នោះ​មាន​របាយការណ៍​នៃ​ការ​រំលោភបំពាន​ ​ពាក់ព័ន្ធ​នឹង​អ្នកផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​ ​ដែល​ទទួល​បាន​មូលនិធិ​ហិរញ្ញវត្ថុ​ផ្ទាល់​ពី​ក្រុមហ៊ុន​ O​i​ko​credit​ ​។​ ​បណ្ដឹង​នេះ​ ​បាន​ចោទប្រកាន់​ក្រុមហ៊ុន​ O​i​ko​credit​ ​ថា​បាន​ដឹង​ពី​របាយការណ៍​នៃ​ការ​ផ្ដល់​ក​ម្ចី​បែប​កេងប្រវ័ញ្ច​ ​ការ​អនុវត្ត​ការ​ប្រមូល​ឥណទាន​ដោយ​បង្ខិតបង្ខំ​ ​និង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ ​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​យ៉ាងហោចណាស់​ចាប់តាំង​ពី​ឆ្នាំ​២​០​១​៧​មក​ ​ប៉ុន្តែ​នៅតែ​បន្ត​ ​និង​បង្កើន​ការ​វិនិយោគ​របស់​ខ្លួន​កាន់តែ​ច្រើន​ទៀត​ ​ក្នុង​ឆ្នាំ​២​០​២​២​ ​។​

សេចក្តីថ្លែងការណ៍ | ការ​ស្នើ​ទម្លាក់​ចោល​បទ​ចោទ​លើ​សកម្មជន​ដីធ្លី​ខេត្ត​កោះ​កុង​ទាំង​ ១០​នាក់​ ​និង​ដោះលែង​ពួកគេ​ដោយ​ឥត​លក្ខខណ្ឌ​

ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ២០២៣audio available

​យើងខ្ញុំ​ ​ជា​អង្គការសង្គម​ស៊ីវិល​ ​សហគមន៍​មូលដ្ឋាន​ ​និង​សហជីព​ ​ដែល​មានរាយ​ឈ្មោះ​ដូច​ខាងក្រោម​ ​សូម​ស្នើសុំ​ឱ្យ​ទម្លាក់​ចោល​ឱ្យ​បាន​ឆាប់​នូវ​ការចោទប្រកាន់​ពី​ ​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​ ​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ ​ទៅលើ​សកម្មជន​ដីធ្លី​ចំនួន​ ១០​នាក់​ ​មកពី​សហគមន៍​ចំនួន​ ៣ ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ​និង​ដោះលែង​ពួកគេ​ដោយ​ឥត​លក្ខខណ្ឌ​ ​។​ ​សកម្មជន​ដីធ្លី​ទាំងនេះ​មិនបាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ទេ​ ​ប៉ុន្តែ​ពួកគេ​គ្រាន់តែ​លើកឡើង​ពី​ទុក្ខ​កង្វល់​ ​និង​សម្ដែង​មតិ​ដោយ​អហិង្សា​ ​ដើម្បី​ការពារ​ដីធ្លី​ ​និង​ក្រុម​សមាជិក​សហគមន៍​របស់​ពួកគេ​ ​។​ ​ប៉ុន្តែ​ពួកគេ​ ​ត្រូវ​បាន​ធ្វើទុក្ខបុកម្នេញ​ ​និង​ចាប់​ដាក់​ពន្ធ​នាគា​រ​ចំពោះ​សកម្មភាព​ទាំងនោះ​ទៅវិញ​ ​។​

​សកម្មជន​ដីធ្លី​ចំនួន​ ​១​០​នាក់​ ​ត្រូវ​បាន​ចា ប់​ខ្លួន​ ​និង​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​តាម​បញ្ញត្តិ​មាត្រា​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​នៅ​ថ្ងៃ​ទី​២៩ ​ខែ​មិថុនា​ ​ឆ្នាំ​២០២៣ ​។​ ​ពួកគេ​៩​នាក់​ក្នុងចំណោម​នោះ​ ​បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​កោះ​កុង​ ​ដោយ​សកម្មជន​ម្នាក់ទៀត​ ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ ​ជាមួយនឹង​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​ ​។​ ​ការចោទប្រកាន់​នេះ​ធ្វើឡើង​បន្ទាប់ពី​សកម្មជន​ដីធ្លី​ទាំងនោះ​ព្យាយាម​ធ្វើដំណើរ​ទៅ​រាជធានី​ភ្នំពេញ​ ​ដើម្បី​ដាក់​ញត្តិ​ទៅកាន់​ក្រសួងយុត្តិធម៌​ ​។​ ​ប្រសិនបើ​ត្រូវ​បាន​ផ្ដន្ទាទោស​ ​សកម្មជន​ដីធ្លី​ម្នាក់ៗ​នឹង​ប្រឈម​នូវ​ការ​ជាប់ពន្ធនាគារ​រហូតដល់​ ២​ឆ្នាំ​ ​និង​ ​ពិន័យ​ជា​ប្រាក់​ ​រហូតដល់​ ៤ ​លាន​រៀល​ (​ប្រហែល​ ១.០០០ ​ដុល្លារ​) ​។​

សេចក្តីថ្លែងការណ៍ | ក្រុមប្រឹក្សា​ភិ​បាល​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ពិនិត្យ​ឡើងវិញ​លើ​ ​សេចក្តី​សម្រេច​របស់​ស៊ីអេអូ​ ​ក្នុង​ការស៊ើបអង្កេត​ពាក្យបណ្តឹង​ ​ចំពោះ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០២៣audio available

ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​(​ស៊ីអេអូ) ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (​អាយអេហ្វស៊ី) ​បាន​កំណត់​ថា​ ​ការស៊ើបអង្កេត​លើ​ភាព​អនុលោម​ ​ត្រូវ​បាន​អនុញ្ញាត​ ​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ពាក្យបណ្តឹង​ ​អំពី​ ​ការ​វិនិយោគ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ជាមួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ចំនួន​ ​៦​ស្ថាប័ន​ ​នៅ​កម្ពុជា​ ​ក៏ដូចជា​ ​មូលនិធិ​និង​វិនិ​យោគិន​ចំនួន​៤​ ​ដែល​បាន​រួមចំណែក​ធ្វើ​ឱ្យ​ការខូចខាត​អន្តរាយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​អ្នក​ខ្ចីប្រាក់​ ​។​ ​ទោះបីជា​យ៉ាងណា​ ​ក្នុង​ដំណើរការ​ដែល​មិនធ្លាប់​មាន​ពីមុន​មក​ ​ផ្នែក​គ្រប់គ្រង​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​បាន​ស្នើ​ឱ្យ​មានការ​ត្រួតពិនិត្យ​ឡើងវិញ​ដោយ​ក្រុមប្រឹក្សា​ភិ​បាល​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ចំពោះ​ ​សេចក្តី​សម្រេច​របស់​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​ដែល​ការ​ស្នើ​នេះ​អាច​នាំ​ឱ្យ​ពន្យារពេល​ ​ឬ​បញ្ចប់​ដំណើរ​ការស៊ើបអង្កេត​ភាព​អនុលោម​ ​។​

​ក្រុមប្រឹក្សា​ភិ​បាល​ ​មាន​រយ​:​ពេល​ ​១​០​ថ្ងៃ​ ​ដើម្បី​ត្រួតពិនិត្យមើល​សំណើ​នេះ​ ​។​ ​ដំណើរការ​នេះ​អាច​អនុញ្ញាត​ឱ្យ​ការស៊ើបអង្កេត​ភាព​អនុលោម​ ​បន្ត​ទៅមុខ​ ​ផ្លាស់ប្តូរ​សេចក្តី​សម្រេច​របស់​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​ឬក៏​ផ្តល់​ឱ្យ​ក្រុមប្រឹក្សា​ភិ​បាល​នូវ​ពេលវេលា​បន្ថែម​ដើម្បី​ត្រួតពិនិត្យ​សំណើ​ ​។​

សេចក្តីថ្លែងការណ៍ | ​ប្រទេស​កម្ពុជា​ ​និង​អ៊ីតាលី​ ​មិនគួរ​ណែ​នាំការ​ស្មុំ​កូន​អន្តរប្រទេស​ទេ

ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០២៣audio available

​យើងខ្ញុំ​ ​ជា​អង្គការសង្គម​ស៊ីវិល​ ​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​រដ្ឋាភិបាល​អ៊ីតាលី​ ​បញ្ឈប់​នូវ​កា​របើក​ស្មុំ​កូន​អន្ដរ​ប្រទេស​ឡើងវិញ​ ​។​ ​ប្រទេស​កម្ពុជា​ ​មិនបាន​អនុម័ត​កិច្ច​គាំពារ​ ​ដែល​នឹង​ការពារ​អត្ថប្រយោជន៍​ល្អ​បំផុត​របស់​កុមារ​ ​ឬ​ទប់​ស្កាត់​ការ​កើតឡើងវិញ​ ​នូវ​ការ​ក្លែង​បន្លំ​ ​និង​អំពើពុករលួយ​ធ្ងន់ធ្ងរ​ ​ដែល​បាន​កត់​សម្គាល់​នៅ​ក្នុង​ការ​ស្មុំ​កូន​អន្តរប្រទេស​ដែល​កើតមាន​ពី​អតីតកាល​ ​។​

​ប្រទេស​ជាច្រើន​ ​បាន​ហាមឃាត់​ការ​ស្មុំ​កូន​អន្តរប្រទេស​ពី​ប្រទេស​កម្ពុជា​ពេញ​មួយ​ទសវត្សរ៍​ឆ្នាំ​២​០​០​០​ ​បន្ទាប់ពី​មាន​ភស្ដុតាង​ជាច្រើន​នៃ​ការ​អនុវត្ត​ដែល​ប្រាសចាក​ពី​ច្បាប់​ ​និង​គ្មាន​សីលធម៌​ ​។​ ​នេះ​រួមបញ្ចូល​ទាំង​អាជ្ញាធរ​ ​និង​បុគ្គលិក​មណ្ឌល​កុមារ​កំព្រា​ ​ដែល​ក្លែង​បន្លំ​ឯកសារ​ប្រកាស​ថា​ ​កុមារ​មួយ​ចំនួនជា​ក្មេងកំព្រា​ ​ឬ​ជា​ក្មេង​គេ​បោះបង់​ចោល​ ​ដោយ​ជាទូទៅ​ ​មាន​ការផ្លាស់ប្ដូរ​ឈ្មោះ​ ​និង​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​ពួកគេ​ ​។​ ​បន្ទាប់មក​ ​កុមារ​ត្រូវ​បាន​គេ​ស្មុំ​យកទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស​ ​ដោយ​ពុំ​មានការ​យល់ព្រម​ ​ឬ​ដឹងឮ​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ​ ​។​ ​ជា​លទ្ធផល​ ​ប្រទេស​កម្ពុជា​ខ្លួនឯង​ផ្ទាល់​ ​បាន​ផ្អាក​ការ​ស្មុំ​កូន​អន្តរប្រទេស​នៅ​ក្នុង​ឆ្នាំ​២​០​០​៩​ ​។

សេចក្តីថ្លែងការណ៍ | ​សូម​បញ្ឈប់​ការ​ឃុំ​ខ្លួន​ដែល​មិន​ចាំបាច់​ ​លើ​កុមារ​នៅ​ក្នុង​ពន្ធ​នាគា​រ​ដ៍​ចង្អៀត​ណែន

ថ្ងៃទី​១ ខែមិថុនា ឆ្នាំ២០២៣audio available

​នៅ​ក្នុងឱកាសនៃ​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទិ្ធ​កុមារ​ ​ឆ្នាំ​២​០​២​៣​ ​នេះ​ ​និង​នៅ​ខណៈ​ដែល​ ​កំណើន​នៃ​ការ​ឃុំ​ខ្លួន​អនីតិជន​នៅ​ក្នុង​ពន្ធ​នាគា​រ​មានការ​កើន​ឡើង​ខ្ពស់​គួរ​ឱ្យ​កត់​សម្គាល់​ ​អង្គការ​ ​លី​កា​ដូ ​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​ក្នុង​នោះ​រួម​មាន​ ​ក្រសួងយុត្តិធម៌​ ​ក្រសួងមហាផ្ទៃ​ ​និង​ស្ថាប័ន​តុលាការ​ ​សូម​មេត្តា​ធ្វើការ​ដោះស្រាយ​ជាបន្ទាន់​ចំពោះ​វិបត្តិ​ដែល​កុមារ​ជាច្រើន​នាក់​កំពុង​ជាប់​ ​និង​ចម្រើន​វ័យ​នៅ​ក្នុង​ពន្ធ​នាគា​រ​ដ៍​ចង្អៀត​ណែន​ ​ហើយដែល​ការ​ឃុំ​ខ្លួន​លើ​កុមារ​ទាំងនោះ​ ​គឺ​មិន​មាន​ ​ភាព​ចាំបាច់​ទាល់តែសោះ​ ​។​

​ចំនួន​អនីតិជន​ ​ដែល​កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធ​នាគា​រទាំង​ ​១​៩​ ​កន្លែង​ ​ដែល​អង្គការ​ ​លី​កា​ដូ ​បាន​ឃ្លាំមើល​ ​មានការ​កើន​ឡើងជា​ង​ ​៣​០​% ​ដែល​ជា​ចំនួន​លើស​ពី​ចំនួន​នៅ​ក្នុង​ឆ្នាំមុន​ ​។​ ​នេះ​បើ​យោងទៅតាម​ព័ត៌មាន​ដែល​ទទួល​បាន​ពី​មន្ត្រី​រដ្ឋបាល​ពន្ធ​នាគា​រ​ជាច្រើន​ ​។​ ​ចំនួន​អនីតិជន​នៅ​ក្នុង​ ​ពន្ធ​នាគា​រ​មាន​រហូតដល់​ទៅ​ ​១​.​៦​៥​៨​ ​នាក់​ ​ក្នុង​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​៣​ ​។​ ​ប្រហែល​ ​៩​៦​% ​នៃ​អនីតិជន​ទាំងនោះ​ជា​កុមារា​ ​៥​២​% ​នៃ​កុមារ​ទាំងនោះ​ ​គឺ​កំពុងតែ​ជាប់ឃុំ​ជា​បណ្តោះអាសន្ន​ ​រង់ចាំ​សវនាការ​ ​និង​ ​៣​៧​% ​ផ្សេងទៀត​កំពុង​រង់ចាំ​សាលក្រម​ស្ថាពរ​ ​។​

សេចក្តីថ្លែងការណ៍ | សូម​ដោះលែង​ ​និង​ទម្លាក់​ចោល​បទ​ចោទ​លើ​បុគ្គលិក​ CC​F​C ​ជាបន្ទាន់​

ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ២០២៣audio available

ការ​ចាប់ខ្លួន​បុគ្គលិក​បី​រូប​របស់​សមាគម​ស​ម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CC​F​C) ​និង​ការ​សម្រេច​ចោទប្រកាន់​ដែល​មិន​សម​ហេតុផល​ ​ដែល​បាន​ចោទ​ពី​បទ​ ​រួមគំនិតក្បត់​ ​និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ​គឺជា​ករណី​មួយ​បន្ថែម​ទៀត​ ​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ធ្វើឡើង​ ​ដើម្បី​ការ​ឃុំ​ខ្លួន​អ្នកការពារ​សិទ្ធិមនុស្ស​ចំពោះ​ភាព​សកម្ម​និយម​ដោយ​អហិង្សា​របស់​ពួកគេ​ ​។​

​យើងខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល​ ​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​ទាមទារ​ឱ្យ​បញ្ឈប់​នូវ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ចំពោះ​អ្នកការពារ​សិទ្ធិមនុស្ស​ទាំងអស់​ ​និង​សូម​អំពាវនាវ​ឱ្យ​ដោះលែង​បុគ្គលិក​សមាគម​ CC​F​C ​ទាំង​បី​រូប​ជាបន្ទាន់​ ​និង​ដោយ​ឥត​លក្ខខណ្ឌ​ ​ដើម្បី​អ្នក​ទាំង​បី​មាន​សេរីភាព​ក្នុង​ការ​បំ​ពេញការ​ងារ​សំខាន់​ៗ​បន្ត​ទៀត​ ​។​

សេចក្តីថ្លែងការណ៍ | សារ​ព័ត៌មាន​ ​និង​ក្រុម​សង្គម​ស៊ីវិល​ ​សោកស្ដាយ​ជា​ខ្លាំង​ ​ចំពោះ​ការលុបចោល​អាជ្ញាប័ណ្ណ​ព័ត៌មាន​របស់​វី​អូ​ឌី​ ​និង​ការបៀតបៀន​ផ្លូវ​ភេទ​លើ​ស្ត្រី​អ្នករាយការណ៍​ព័ត៌មាន​ម្នាក់​

ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០២៣audio available

យើងខ្ញុំ​ ​ជា​ស្ថាប័ន​សារ​ព័ត៌មាន​ ​និង​អង្គការសង្គម​ស៊ីវិល​ ​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ​ចំពោះ​ការ​សម្រេច​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ក្នុង​ការលុបចោល​អាជ្ញាប័ណ្ណ​សារ​ព័ត៌មាន​វី​អូ​ឌី​ ​ដែល​ជា​សារ​ព័ត៌មាន​ឯករាជ្យ​ចុងក្រោយ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​យើងខ្ញុំ​ ​ក៏​សូម​ថ្កោលទោស​ផង​ដែរ​ ​ចំពោះ​ការបៀតបៀន​ផ្លូវ​ភេទ​ ​និង​ការ​គំរាមកំហែង​ថ្មីៗ​នេះ​ ​ទៅលើ​ស្ត្រី​អ្នក​សារ​ព័ត៌មាន​វី​អូ​ឌី​ម្នាក់​ ​។​

ការ​បិទ​សារ​ព័ត៌មាន​វី​អូ​ឌី​ ​និង​ការ​ប្រើ​ភាសា​បៀតបៀន​ផ្លូវ​ភេទ​ទៅលើ​ស្រ្តី​អ្នក​សារ​ព័ត៌មាន​វី​អូ​ឌី​ ​បាន​ធ្វើ​ឱ្យ​បាត់បង់​ទំនុក​ចិត្ត​ទៅលើ​ការ​អះអាង​របស់​រាជរដ្ឋាភិបាល​ខ្លួនឯង​ ​ពាក់ព័ន្ធ​នឹង​ការគោរព​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ ​និង​ហាក់ដូចជា​កំពុង​ឆ្លុះបញ្ចាំង​ពី​ការ​ខកខាន​ក្នុង​ការ​គោរពច្បាប់​ស្ដីពី​របប​សារ​ព័ត៌មាន​ ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១​៩​៩​៥​ ​។​ ​ការ​សម្រេច​ចិត្ត​លុបចោល​អាជ្ញាប័ណ្ណ​ផ្សាយ​ព័ត៌មាន​របស់​វី​អូ​ឌី​ ​នៅមុន​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២​០​២​៣​នេះ​ ​បង្ហាញ​ពីរ​លក​ថ្មី​មួយ​នៃ​មធ្យោបាយ​គំរាមកំហែង​ប្រឆាំង​នឹង​សារ​ព័ត៌មាន​ឯករាជ្យ​ដែល​កំពុង​មាន​តិច​ស្រាប់​ ​ដែល​ស្រដៀងគ្នា​ទៅ​នឹង​ការ​បិទ​កាសែត​ខេ​ម​បូ​ឌា ដេ​លី​ ​ក្នុង​ឆ្នាំ​២​០​១​៧​ ​និង​កា​រលក់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ ​ក្នុង​ឆ្នាំ​២​០​១​៨​ ​។​

សេចក្តីថ្លែងការណ៍ | ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ថ្មី​នាំ​ឱ្យ​មាន​ជម្លោះ​ ​និង​ចោទ​ជា​សំណួរ​

ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២៣audio available

រាជរដ្ឋាភិបាល​ ​បាន​សម្រេច​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ថ្មី​មួយ​ ​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​គឺ​រយៈពេល​ជិត​មួយ​ទសវត្សរ៍​ក្រោយ​ពី​សម្ដេច​នាយករដ្ឋមន្ត្រី​ ​បាន​ចុះហត្ថលេខា​ដើម្បី​ផ្អាក​ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ ​ដែល​ការណ៍​នេះ​នាំ​ឱ្យ​បន្ត​កើតមាន​ទំនាស់​ដីធ្លី​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ​។​

​នេះ​គឺជា​ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ដំបូង​គេ​ ​គិត​ចាប់តាំង​ពី​ឆ្នាំ​២​០​១​៤​មក​ ​ជា​ពេល​ដែល​រាជរដ្ឋាភិបាល​ ​បាន​សម្រេច​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​ ​ដែល​ត្រូវ​បាន​ស្នើសុំ​ ​មុន​ពេល​មានការ​ផ្អាក​ផ្ដល់​ដីសម្បទាន​វិញ​ក្នុង​ខែ​ឧសភា​ ​ឆ្នាំ​២​០​១​២​ ​។

​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ ​កំពុងតែ​ទទួលរង​ផល​ប៉ះពាល់​ស្រាប់​ទៅ​ហើយ​ ​ដោយ​ការស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ឆ្ពោះទៅ​កាន់​ដីសម្បទាន​សេដ្ឋកិច្ច​នោះ​ ​។​ ​ការ​ខ្វះ​តម្លា​ភាព​ជុំវិញ​ទំហំ​ជាក់ស្ដែង​ ​និង​ទីតាំង​នៃ​ដីសម្បទាន​ ​បាន​នាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ ​ប៉ាន់ប្រមាណ​ថា​ ​ប្រជាពលរដ្ឋ​រហូតដល់​ ​៤​០​០​ ​គ្រួសារ​ ​អាច​នឹង​រង​ផល​ប៉ះពាល់​ ​នៅ​ក្នុងស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ ​ស្រុក​សៀម​ប៉ាង​ ​និង​ស្រុក​សេសា​ន​ ​នៅ​ភាគ​ឦសាន​នៃ​ខេត្ត​ស្ទឹង​ត្រែង​ ​។

សេចក្តីថ្លែងការណ៍ | អង្គការ​សិទិ្ធ​មនុស្ស​ដាក់ពាក្យបណ្តឹង​ទៅ​ក្រុមហ៊ុន​ O​i​ko​credit​ ​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​លើ​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០២២audio available

នា​ថ្ងៃនេះ​ ​អង្គការ​សិទិ្ធ​មនុស្ស​ចំនួន​បី​ស្ថាប័ន​ ​បាន​ដាក់ពាក្យបណ្តឹង​ទៅកាន់​ ​ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល​ប្រទេស​ហូឡង់​សម្រាប់​ការទទួលខុសត្រូវ​សកម្មភាព​អាជីវកម្ម​ (​National​ ​Contact Point​ ​for​ ​Responsible​ ​Business​ ​Conduct​) ​ដោយ​ចោទប្រកាន់​ក្រុមហ៊ុន​ ​អយ​កូក្រេ​ឌីត​ (O​i​ko​credit​) ​ដែល​ជា​វិនិ​យោគិន​សង្គម​ជាស​កល​ ​ថា​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​ ​និង​ធ្វើការ​វិនិយោគ​ដែល​ផ្តល់​ផល​ប៉ះពាល់​អវិជ្ជមាន​ ​នៅ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​១​៧​ ​ទោះ​ជា​មាន​ភស្តុតាង​យ៉ាង​ច្បាស់​ៗ​ពី​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ ​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ទាំងនោះ​ក៏ដោយ​ ​។

​ក្រុមហ៊ុន​ O​i​ko​credit​ ​បាន​វិនិយោគ​យ៉ាង​ធំ​ ​និង​បង្កើន​ការ​វិនិយោគ​ទៅលើ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​១​៧​ ​រហូតមកដល់​ឆ្នាំ​ ​២​០​២​២​ ​នេះ​ ​នៅពេលដែល​មាន​ភស្តុតាង​ជាច្រើន​ដែល​បង្ហាញ​ពី​ការ​ជាប់ជំពាក់​បំណុល​ច្រើនលើស​លប់​ ​និង​ផល​ប៉ះពាល់​អវិជ្ជមាន​ផ្នែក​សង្គម​ ​តាម​ការ​ចេញផ្សាយ​របាយការណ៍​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ ​អ្នក​សារ​ព័ត៌មាន​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​នានា​ ​និង​រួម​ទាំង​ក្រុមហ៊ុន​ O​i​ko​credit​ ​ខ្លួនឯង​ផ្ទាល់​ ​។​ ​ទោះបីជា​មាន​ភស្តុតាង​ជាច្រើន​ក្តី​ ​ក៏​ក្រុមហ៊ុន​ O​i​ko​credit​ ​នៅតែ​បង្កើន​ការ​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​ដោយ​កើន​ឡើង​ពី​ ​៥​០​លាន​អឺ​រ៉ូ ​នៅ​ឆ្នាំ​ ​២​០​១​៧​ ​ទៅដល់​ជាង​ ​៦​៧​លាន​អឺ​រ៉ូ ​គិត​ត្រឹម​ខែកញ្ញា​ ​ឆ្នាំ​២​០​២​២​ ​នេះ​ ​ដែល​ការ​វិនិយោគ​នេះ​ ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ ​ក្លាយ​ជា​ប្រទេស​ដែល​ទទួល​បានការ​វិនិយោគ​ធំ​ទីពីរ​របស់​ក្រុមហ៊ុន​ O​i​ko​credit​ ​។​

សេចក្តីថ្លែងការណ៍ | ក្រុម​អង្គការសង្គម​ស៊ីវិល​ ​សំណូមពរ​រាជរដ្ឋាភិបាល​ ឱ្យ​ចាត់វិធានការ​ចាំបាច់​ដើម្បី​អនុវត្ត​ ​អនុសាសន៍​របស់​គណៈកម្មាធិការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​អនុសញ្ញា​ស៊ី​-​ដ​

ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០២២audio available

នា​ឱកាស​យុទ្ធនាការ​ ​១​៦​ ​ថ្ងៃ​ ​និង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ឆ្នាំ​ ​២​០​២​២​ ​យើងខ្ញុំ​តំណាង​ឱ្យ​ក្រុម​អង្គការសង្គម​ស៊ីវិល​មិនមែន​រដ្ឋាភិបាល​ជាតិ​ ​និង​អន្តរជាតិ​ ​សមាគម​ ​សហជីព​ ​ដូច​មានរាយ​នាម​ខាងក្រោម​ ​សូម​ស្នើ​ដល់​រាជរដ្ឋាភិបាល​ដាក់​ចេញ​នូវ​ជំហាន​ជាក់លាក់​ ​ដើម្បី​អនុវត្ត​អនុសាសន៍​ដែល​បាន​ចែង​នៅ​ក្នុង​សេចក្តី​អង្កេត​សន្និដ្ឋាន​ចុងក្រោយ​របស់​គណៈ​ ​កម្មាធិការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​អនុសញ្ញា​ស៊ី​-​ដ​ (​គណៈកម្មាធិការ​ស៊ី​-​ដ​) ​ដើម្បី​លើក​ក​ម្ពស់​សិទ្ធិមនុស្ស​របស់​ស្រ្តី​នៅ​កម្ពុជា​ ​។​

​គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​អនុសញ្ញា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្រ្តី (N​GO​-C​E​D​A​W​) ​និង​អង្គការសង្គម​ស៊ីវិល​ជា​ដៃគូ​ ​កំពុង​ចេញផ្សាយ​នូវ​របាយការណ៍​តាមដាន​ការ​អនុវត្ត​អនុសញ្ញា​ស៊ី​-​ដ​ ​សម្រាប់​ឆ្នាំ​២​០​២​១​ ​។​ ​របាយការណ៍​នេះ​បាន​លើកយក​នូវ​ចំណុច​ជោគជ័យ​ ​និង​បញ្ហា​ខ្វះ​ចន្លោះ​របស់​រាជរដ្ឋាភិបាល​ ​ចំពោះ​ការ​អនុវត្ត​អនុសញ្ញា​លុប​ប​បំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្រ្តី (​អនុសញ្ញា​ស៊ី​-​ដ​) ​ក្នុង​អំឡុង​ឆ្នាំ​២​០​២​១​ ​។​ ​របាយការណ៍​នេះ​ផង​ដែរ​ ​ក៏បាន​រំ​លេចឡើង​នូវ​វឌ្ឍនភាព​ស្តីពី​ជំហាន​នានា​ក្នុង​ការ​អនុវត្ត​អនុសាសន៍​ ​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​អង្កេត​សន្និដ្ឋាន​ចុងក្រោយ​របស់​គណៈកម្មាធិការ​ ​ឆ្នាំ​២​០​១​៩​ ​ទៅតាម​ការពិនិត្យ​ ​ការ​អនុវត្ត​អនុសញ្ញា​ ​របស់​រាជរដ្ឋាភិបាល​ ​។​

សេចក្តីថ្លែងការណ៍ | សូម​បិទ​មណ្ឌល​ព្រៃ​ស្ពឺ​៖​ ​ការ​ស្លាប់​អ្នកជាប់ឃុំ​ជាច្រើន​នាក់​ត្រូវ​បាន​រាយការណ៍​នៅ​មណ្ឌល​ឃុំ​ខ្លួន​មិន​ត្រឹមត្រូវ​

ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ២០២២audio available

​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​បាត់បង់ជីវិត​ ​ខណៈ​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​របស់​រដ្ឋ​ ​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​ហើយ​មាន​ភស្តុតាង​បង្ហាញ​ថា​ ​មនុស្សជា​ង​ ​១​០​នាក់​ ​បាន​ស្លាប់​ ​ក្នុងចំណោម​អ្នកជាប់ឃុំ​ទាំងអស់​នៅ​ក្នុងមណ្ឌល​ ​នៅចន្លោះ​ខែ​កក្កដា​ ​និង​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​នេះ​ ​។​

​អង្គការ​លី​កា​ដូ ​បាន​ចងក្រង​ឯកសារ​ស្ដីពី​ការ​រំលោភបំពាន​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​ ​ចាប់តាំង​ពី​មណ្ឌល​នេះ​បាន​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២​០​០​៤​ ​និង​បាន​ស្នើសុំ​ជា​សាធារណៈ​ឱ្យ​បិទ​មណ្ឌល​នេះ​វិញ​ ​តាំងពី​ឆ្នាំ​២​០​០​៨​ ​មក​ ​។​ ​នៅ​ថ្ងៃនេះ​ ​យើងខ្ញុំ​ ​សូម​ធ្វើការ​ស្នើសុំ​ជាថ្មី​ម្ដងទៀត​ ​សូម​ឱ្យ​បិទ​មណ្ឌល​ព្រៃ​ស្ពឺ​ ​និង​បញ្ចប់​ស្ថានភាព​អាក្រក់​ដែល​ប្រឈម​ដោយ​មនុស្សជា​ប់​ឃុំ​នៅ​ទីនោះ​ ​។​

សេចក្តីថ្លែងការណ៍ | សូម​ដោះលែង​ប្រធាន​សហជីព​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ជាបន្ទាន់​

ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០២២audio available

យើងខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ ​សូម​មេត្តា​ឈប់​ភ័យខ្លាច​នូវ​វត្តមាន​ ​ភាព​ក្លាហាន​ ​និង​ភាព​រឹង​មាំ​របស់​ស៊ី​ថ​រ​តទៅទៀត​ ​។​ ​យើងខ្ញុំ​ក៏​សូម​អំពាវនាវ​ ​សូម​អាជ្ញាធរ​រដ្ឋ​ដោះលែង​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​ជាបន្ទាន់​ ​និង​ដោយ​ឥត​លក្ខខណ្ឌ​ ​ចេញពី​ពន្ធ​នាគា​រ​ ​និង​សូម​បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ​ដើម្បី​បំភិតបំភ័យ​ប្រធាន​ ​និង​សមាជិក​សហជីព​តទៅទៀត​ ​។​

​កញ្ញា​ ​ស៊ី​ថ​រ​ ​ដែល​ទើប​តែ​ជាប់ឆ្នោត​ក្លាយ​ជា​ប្រធាន​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​ ​បុគ្គលិក​ ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ (​L​RSU) ​សម្រាប់​អ​ណ​ត្តិ​ថ្មី​ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​កាល​ពីព្រឹក​ថ្ងៃសៅរ៍​ ​នៅពេលដែល​កញ្ញា​ត្រឡប់មក​ពី​ចូលរួម​កិច្ចប្រជុំ​សហ​ព័ន្ធ​សហជីព​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ​។​

សេចក្តីថ្លែងការណ៍ | ការ​ផ្ដល់​ក​ម្ចី​ពី​ធនាគារ​វិនិយោគ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​អាស៊ី​ទៅ​ស្ថាប័ន​ផ្ដល់​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​នាំ​ឱ្យ​មាន​ហា​និ​ភ័យ​កាន់តែ​អាក្រក់​ឡើង​នៃ​វិបត្តិ​សិទ្ធិមនុស្ស​

ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០២២audio available

យើងខ្ញុំ​ ​ជា​អង្គការសង្គម​ស៊ីវិល​មានរាយ​នាម​ដូច​ខាងក្រោម​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​និង​អឺរ៉ុប​ ​សូម​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ​ចំពោះ​ការ​អនុម័ត​ទឹកប្រាក់​ ​១​៧​៥​ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​របស់​ធនាគារ​វិនិយោគ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​អាស៊ី​ (​A​I​I​B) ​ទោះបីជា​មានការ​រាយការណ៍​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ​ជាច្រើន​ឆ្នាំ​ ​អំពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​វិ​ស័​យ​នេះ​ ​។​

​ធនាគារ​ ​A​I​I​B ​ដែល​ជា​ធនាគារ​វិនិយោគ​ពហុភាគី​ ​ជាមួយ​សមាជិក​ចំនួន​ ​១​០​៥​ ​រួម​មាន​អា​ឡឺម៉ង់​ផង​ដែរ​ ​ដែល​កាន់កាប់​ភាគ​ហ៊ុន​សំខាន់​ៗ​មួយ​ចំនួន​ ​បាន​សម្រេច​ចិត្ត​ចាប់ផ្ដើម​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ទៅ​ស្ថាប័ន​ផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​កម្ពុជា​ចំនួន​ពីរ​នៅ​ក្នុង​ខែ​តែមួយ​ ​ខណៈ​ដែល​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​នៃ​សាជីវកម្ម​អន្តរជាតិ​ ​បាន​ទទួល​បណ្ដឹង​មួយ​ ​ដែល​កំពុង​ចោទប្រកាន់​លើ​ការ​វិនិយោគ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​នៅ​ក្នុង​ស្ថាប័ន​ផ្ដល់​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​ទាំងពីរ​ ​និង​ស្ថាប័ន​ផ្សេងទៀត​ ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ការ​ប្រមូល​ក​ម្ចី​បែប​កេងប្រវ័ញ្ច​ ​និង​រំលោភបំពាន​ ​។​

សេចក្តីថ្លែងការណ៍ | ស្ថាប័ន​ឃ្លាំមើល​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ឈាន​ដល់​ដំណាក់​ការ​ត្រួតពិនិត្យ​ ​អនុលោម​ភាព​នៃ​បណ្ដឹង​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ២០២២audio available

ពាក្យបណ្ដឹង​មួយ​ទៅលើ​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​នៅ​កម្ពុជា​ ​ដែល​ជា​ស្ថាប័ន​ទទួល​បាន​ជំនួយ​ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (​IF​C) ​នឹង​ត្រូវ​ឈាន​ដល់​ដំណាក់កាល​នៃ​ការ​អនុលោម​ទៅ​តាមច្បាប់​ ​ដែល​ជា​ជំហាន​មាន​សារៈសំខាន់​ ​ឆ្ពោះទៅ​កាន់​ការស៊ើបអង្កេត​ដ៏​ចាំបាច់​មួយ​ ​ចំពោះ​ការ​រំលោភបំពាន​ជាច្រើន​ឆ្នាំទៅ​លើ​ស្ដង់​ដារ​អនុវត្ត​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ពីសំណាក់​ស្ថាប័ន​ផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​កម្ពុជា​ ​។​

​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​ (​CA​O) ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ទើបបាន​ចេញផ្សាយ​ជា​សាធារណៈ​ថា​ ​ពាក្យបណ្ដឹង​ដែល​ ​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ​លី​កា​ដូ ​និង​អង្គការ​សមធម៌​កម្ពុជា​ ​បាន​ដាក់​ជូន​ ​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​នេះ​ ​ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​ខ្ចីប្រាក់​ ​នឹង​ត្រូវ​ឈាន​ដល់​ការ​ត្រួតពិនិត្យ​អនុលោម​ភាព​ ​ក្រោយ​ពី​មានការ​សម្រេច​ពី​ម្ចាស់​បណ្ដឹង​ ​ក៏ដូចជា​ក្រោយពេល​ដែល​ម្ចាស់​បណ្ដឹង​ ​និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ផ្សេងទៀត​ ​មិនបាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​ ​ក្នុង​ការ​ដោះស្រាយ​វិវាទ​នេះ​ ​។​

ទំព័របន្ទាប់ >>