សេចក្តីថ្លែងការណ៍

នគរបាលដែលគេឃុំខ្លួនត្រូវបានបញ្ជូនទៅ​កាន់​មន្ទីរ​ពេទ្យ​ដោយ​សារ​សុខភាព​ចុះ​ខ្សោយ

ចេញផ្សាយ ថ្ងៃទី​២៥ ខែមីនា ឆ្នាំ២០០៨; ក្រុមសង្គមស៊ីវិល
F T M

លោក ព្រីង ពៅ ជានគរបាល​ក្រុង​កែប​ដែល​ក្រសួង​មហា​ផ្ទៃ​បាន​ឃុំ​ខ្លួន​ដោយ​មិន​ស្រប​ច្បាប់​ជាង​មួយ​ខែ​មក​ហើយ ត្រូវ​បាន​នគរ​បាល​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ព្រះ​មុនីវង្ស​កាល​ពីម្សិល​មិញ ។ សមាគម​ការពារ​សិទិ្ធ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (អាដហុក) និង​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទិ្ធ​មនុស្ស (លីកាដូ) មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​សុខភាព​របស់​គាត់ និង​ជាថ្មី​ម្តង​ទៀត យើង​សូម​អំពាវនាវ​អោយ​មាន​ការ​ដោះ​លែង​លោក​ព្រីង ពៅ អោយ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

លោក ព្រីង ពៅ ជាមន្ត្រីនគរ​បាល​ស្រុក​ម្នាក់​នៃ​សាលា​ក្រុង​កែប ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​គ្មាន​ដីកា​តុលា​ការ​កាល​ពី​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ ឆ្នាំ​២០០៨ បន្ទាប់​មក នគរបាល​ផ្នែក​អនុវត្ត​បទ​បញ្ជា​បាន​ឃុំ​រូប​លោក​ក្នុង​បន្ទប់​មួយ​នៃ​អាគារ​ក្រសួង​មហាផ្ទៃ ក្រុង​ភ្នំពេញ ។ លោក​បាន​ទទួល​ការ​វាយ​ដំ និង​ឃុំ​ឃាំង​ដោយ​ជាប់​ខ្នោះ យ៉ាង​តិច​ណាស់​អស់​មួយ​រយៈ​ពេល​ដែរ នេះ​បើ​យោង​តាម​ព័ត៌មាន​គួរ​អោយ​ជឿ​បាន​ដែល​អាដហុក​និង​លីកាដូ​ទទួល​បាន។

មន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា លោក ព្រីង ពៅ កំពុងជាប់ឃុំក្រោមបទពបញ្ជារបស់ឩត្តមសេនីយ៍អគ្គនាយកនគរបាលជាតិ ហុក ឡងឌី ។ មន្ត្រីទាំងនោះមានប្រសាសន៍ថា លោក ព្រីង ពៅ ត្រូវបានគេឃុំឃាំងដើម្បីអប់រំវិន័យឡើងវិញ ដោយសារតែគាត់មិនគោរពបញ្ជាថ្នាក់លើ អំពីរឿងជំលោះដីធ្លីនៅក្រុងកែប ដែលជាប់ពាក់ព័ន្ធជាមួយម្ចាស់ក្សត្រីម៉ារី រណឬទិ្ធ ។ ទោះបីជាយ៉ាងនេះក្តី តុលាការខេត្តបានប្រាប់អ្នកស៊ើបអង្កេតសិទិ្ធមនុស្សថា ខ្លួនមិនបានទទួលពាក្យបណ្តឹងណាមួយប្តឹងពីលោកព្រីង ពៅ ហើយក៏មិនបានចោទប្រកាន់គាត់ពីបទអ្វីមួយនៅឡើយដែរ ។

លោកនី ចរិយា អ្នកសំរបសំរួលផ្នែកស៊ើបអង្កេតពីសមាគមអាដហុកមានប្រសាស៍ថា ៉ច្បាប់កម្ពុជាបញ្ជាក់ថា គ្មានជនណាម្នាក់អាចត្រូវឃុំឃាំងក្នុងកន្លែងឃុំឃាំងលើស ៤៨ម៉ោង ដោយគ្មានការចោទប្រកាន់ឡើយ៉ ដោយមិនបានគិតរឿងជំលោះដីធ្លី និងមិនបានពិចារណាថា អ្នកណាជាម្ចាស់ដីពិតប្រាកដនោះផង លោក ព្រីង ពៅ បានក្លាយជាជនរងគ្រោះដែរត្រូវបានឃុំខ្លូនដោយមិនស្របច្បាប់ និងបានទទួលនូវការប្រព្រឹត្តអមនុស្សធម៌ពីសំណាក់នគរបាលរួចទៅហើយ ។

ថ្ងៃទី២៤ ខែមិនា ម្សិលមិញ លោក ព្រីង ពៅ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះមុនីវង្ស ដើម្បីពិនិត្យសុខភាពក្រោមកិច្ចការពារសុវត្តិភាពដោយមន្ត្រីនគរបាល១០នាក់ ។ គេរាយការណ៍មកថា ស្ថានភាពសុខភាពរបស់លោក ព្រីង ពៅ មិនមានការប្រែប្រូល គាត់មានបញ្ហាផ្នែកផ្លូវដង្ហើម និងមានការពិបាកដើរដោយសារតែការឃុំឃាំងមានរយៈពេលយូរ ។ កន្លងមក គ្រូពេទ្យពីអង្គការមិនមែនរដ្ឋាភិបាលត្រូវបានជាបដិសេធជាលក្ខណៈប្រព័ន្ធតាមបញ្ជារបស់មេបញ្ជាការនគរបាលផ្នែកអនុវត្តបទបញ្ជា មិនអោយចូលជួបជនរងគ្រោះឡើយ ។

កញ្ញា ណាលី ពីឡូក នាយិកាអង្គការលីកាដូមានប្រសាសន៍ថា ៉ការបញ្ជូនលោក ព្រីង ពៅ ទៅកាន់មន្ទីរពេទ្យដែលគេមិនបានរំពឹងទុកជាមុន បន្ទាប់ពីការឃុំខ្លូនជាច្រើនសប្តាហ៍មក និងការសង្ស័យអំពីការធ្វើទារុណកម្ម លើរូបលោក គឺជាការគួរអោយព្រួយបារម្ភ៉ ណាលី បានបន្តទៀតថា ៉លោក ព្រីង ពៅ គួរតែត្រូវបានដោះលែងពីកន្លែងឃុំឃាំងរបស់នគរបាលជាបន្ទាន់ ដើម្បីអោយគាត់បានទទូលការព្យាបាលពេញលេញ និងត្រឹមត្រូវ ។

អង្គការលីកាដូ និងសមាគមអាដហុក សូមស្នើអោយមានការដោះលែងលោក ព្រីង ពៅ អោយបានឆាប់ ។ ម៉្យាងទៀត សូមស្នើអោយមានការស៊ើបអង្កេតឯករាជ្យមួយចំពោះករណីឃុំឃាំងដោយមិនស្របតាមច្បាប់នេះដែលបានឈានចូលដល់សប្តាហ៍ទី៦ហើយ ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Naly Pilorge, LICADHO Director, 012 803 650
 Ny Chariya, ADHOC Investigation Coordinator, 011 274 959

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា