សេចក្តីថ្លែងការណ៍

សាលាឧទ្ធរណ៍តំកល់សេចក្តីសំរេចដែលគ្មានមូលដ្ឋានប្រឆាំង បុគ្គលិកអង្គការលីកាដូ

ចេញផ្សាយ ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០១១
F T M

Sokchoeun's appeal hearing lasted two hours and failed to provide any evidence of his guilt.

សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស(លីកាដូ) សូមប្រកាស​មិនយល់​ព្រម​ចំពោះ​សាល​ក្រម​តុលាការ​សាលាឧទ្ធរណ៍​របស់​លោក លាង សុខ​ជឿន ដោយ​តំកល់​សេចក្តី​សំរេច​អោយ​ជាប់​ពន្ធនា​គារ​រយៈ​ពេល ២ឆ្នាំ និង​កែ​ប្រែ​បទចោទ​ដោយ​ប្រើប្រាស់​បទប្បញ្ញត្តិ​ច្បាប់​ដែល​មិនមាន​ក្នុង​កំឡុង​ពេល​នៃ​ការចោទ​ប្រកាន់​បទ​ល្មើស​ដោយ​គ្មាន​ភស្តុតាង។

នៅ​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០ តុលាការខេត្ត​តាកែវ បាន​កាត់​ទោស​លោក​សុខ​ជឿន អោយ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២ឆ្នាំ ពីបទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត។ ខាង​អយ្យការ មិន​បាន​បង្ហាញ​ជូន​នូវ​ចម្លើយ​សាក្សី ឬ​ភស្តុតាង​ដែល​គួរ​ជឿ​ទុក​ចិត្ត​បាន​នៅ​ចំពោះ​មុខ​តុលាការ​ឡើយ។ ចៅ​ក្រម​ជំនុំ​ជម្រះ ផ្អែក​ទាំង​សុ្រង​លើ​សេចក្តី​ថ្លែង​ជា​លាយលក្ខណ៍​អក្សរ​របស់​ចម្លើយ​សាក្សី​៤​នាក់ ប្រកប​ដោយ​ភាព​មន្ទិល​សង្ស័យ ដែល​បាន​មក​ពី​ភាព​គ្មាន​ទោស​កំហុស​របស់​លោក សុខជឿន សោះ​ឡើយ។

នៅ​ថ្ងៃព្រហស្បត៏ ទី១៤ ខែកក្កដា ឆ្នាំ២០១១ ចៅ​ក្រម​សាលា​ឧទ្ធរណ៍ លោក ប៉ុល សំអឿន បាន​ប្រកាស​សាល​ដីកា ដោយ​តំកល់​សេចក្តី​សំរេច​របស់​តុលាការ​សាលា​ដំបូង លើ​លោក​សុខ​​ជឿន បន្ទាប់​ពី​សវនាការ​រយៈ​ពេល ២ម៉ោង ប្រព្រឹត្តិ​ទៅ​កាល​ពី ថ្ងៃទី៣០ ខែ​មិថុនា ឆ្នំា​២០១១ ដែល​សវនាការ​នោះ ខក​ខាន​មិន​បាន​បង្ហាញ​ភស្តុតាង​ណា​មួយ​ពី ទោស​កំហុស​របស់​លោក សុខ​ជឿន នោះ​ឡើយ។

នៅក្នុងការវិវឌ្ឍដែលមិននឹកស្មានដល់នាថ្ងៃនេះ លោកចៅក្រម ប៉ុល សំអឿន បានផ្លាស់ប្តូរសេចក្តីសំរេចពីដំបូងទៅលើលោកសុខជឿន ឲ្យជាប់ទោសពីបទផ្សាព្វផ្សាយព័ត៌មានមិនពិត តាមមាត្រា ៦២ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល ទៅ ជាបទញុះញង់ តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌថ្មីទៅវិញ។

ការសំរេចនេះផ្ទុយយ៉ាងច្បាស់ក្រលែតទៅនឹងគោលការណ៍ច្បាប់ព្រហ្មទណ្ឌ ដែលក្នុងន័យនេះតុលាការកាត់សេចក្តីលោកសុខជឿន ក្រោមបទប្បញ្ញត្តិច្បាប់ដែលមិនមាននៅក្នុងពេលចោទប្រកាន់ “បទល្មើសដោយគ្មានភស្តុតាង”។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការ លីកាដូ បានមានប្រសាសន៍ថា “ការផ្លាស់ប្តូរសេចក្តីសំរេចលើបទចោទដ៍គួរភ្ញាក់ផ្អើលនេះ ដូចជាគ្មានឈរលើមូលដ្ឋានច្បាប់ទេ ពីព្រោះចំនុចនេះ មិនមានលើកឡើងក្នុងកំឡុងពេលសវនាការឧទ្ធរណ៍ នាថ្ងៃទី៣០ ខែមិថុនា”។

តាមមាត្រា៦៧១ នៃក្រមព្រហ្មទណ្ឌថ្មី ករណីរបស់លោកសុខជឿន គួរតែត្រូវបានពិនិត្យមើលឡើងវិញ លើមូលដ្ឋានច្បាប់ព្រហ្មទណ្ឌដែលមានអានុភាពអនុវត្តនាពេលដែលបទល្មើសត្រូវបានចោទប្រកាន់ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០១០ ដែលនោះគឺ ច្បាប់ព្រហ្មទណ្ឌអន្តរកាល។ តុលាការបានរំលោភលើមាត្រានេះ (៦៧១) ដោយសារតុលាការបានផ្លាស់ប្តូរសាលក្រមពីដំបូង ទៅលើលោកសុខជឿន ទៅជាបទញុះញង់ ក្រោមក្រមព្រហ្មទណ្ឌថ្មី ដែលក្រមថ្មីនេះមានអានុភាព អនុវត្ត ពីខែធ្នូ ឆ្នាំ២០១០ គីជិតមួយឆ្នាំបន្ទាប់ពីមានការចោទប្រកាន់បទល្មើស។

ជាងនេះទៅទៀត វិធានការណ៍របស់តុលាការ រំលោភលើមាត្រា៥ នៃក្រមព្រហ្មទណ្ឌថ្មីដែលចែងថា ចៅក្រមមិនអាចពង្រីកវិសាលភាពអនុវត្ត ឬប្រព្រឹត្តិតាមសទិសភាពបានឡើយ។ ក្នុងករណីនេះចៅក្រម ប៉ុល សំអឿន បានព្យាយាម បង្ហាញហេតុផលនៃការផ្លាស់ប្តូរ បទចោទប្រកាន់លើលោកសុខជឿន ដោយពង្រីកដែលកំណត់របស់មាត្រា១០ នៃក្រមព្រហ្មទណ្ឌថ្មី ដែលកំណត់សេចក្តីថា បទប្បញ្ញិត្តិថ្មីដែលចែងអំពីទោសដែលស្រាលជាងត្រូវអនុវត្តភា្លម។ អំណះអំណាងនេះអាចមានតម្លៃ បើក្នុងករណីដែលតុលាការសាលាដំបូងបានចោទប្រកាន់លោក សុខ ជឿន ពីបទញុះញង់ក្រោមច្បាប់ព្រហ្មទណ្ឌអន្តរកាល ដែលតុលាការសាលាដំបូងមិនបានចោទប្រកាន់ពីបទនេះទេ។

អង្គការលីកាដូ ជឿជាក់ថា វិធានការណ៍ដ៍គួរព្រួយបារម្ភនេះ ដោយសាលាឧទ្ធរណ៍ទទួលស្គាល់ថា សេចក្តីសំរេចពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ទៅលើលោកសុខជឿន គ្មានមូលហេតុច្បាស់លាស់តាំងពីដំបូងមក ហើយដែលតុលាការសាលាដំបូងមិនគួររកឃើញថាគាត់មានកំហុសឡើយ។

កញ្ញា ណាលី ពីឡូក នាយិកាអង្គការលីកាដូ មានប្រសាសន៍ថា “សុខជឿន នៅតែរក្សាថាខ្លួនគាត់គ្មានកំហុស ដូចដែលយើងជឿជាក់ផងដែរ”។ “ជាខ្លឹមសារ ចៅក្រមបានសំរេចដោយប្រសិទ្ធិភាពអោយលោកសុខ ជឿន រួចផុតពីការចោទប្រកាន់ដោយសេចក្តីសំរេចពីដំបូង លើរូបលោក ប៉ុន្តែ មិនផ្តល់អោយគាត់មានសេរីភាពឡើយ។”

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Dr. Pung Chhiv Kek, President of LICADHO, 012 802 506
 Naly Pilorge, Director of LICADHO, 012 803 650

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា