សេចក្តីថ្លែងការណ៍

ប្រទេសកម្ពុជាៈ តើត្រូវពិនិត្យឡើងវិញ ឬក៏ត្រូវបោះបង់ចោល សេចក្ដីព្រាងច្បាប់ ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល ម្ចាស់ជំនួយគួរតែទទូចឲ្យមានការការពារចំពោះអង្គការសង្គមស៊ីវិល

ចេញផ្សាយ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០១១; ក្រុមសង្គមស៊ីវិល
F T M

ទីក្រុងបាងកក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១០ - ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាត ដែលមានកង្វល់​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃនេះ​ថា ប្រទេស​ជាម្ចាស់ជំនួយ ដែលផ្តល់ថវិកាដល់ប្រទេសកម្ពុជា ប្រហែលជាពាក់កណ្ដាល នៃថវិកាជាតិទាំងមូលគួរតែធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាមានភាពច្បាស់លាស់ថា សេចក្ដីព្រាងច្បាប់លើកទីបួនស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (LANGO) ត្រូវតែមានការពិនិត្យឡើងវិញក្នុងគោលបំណងការពារអង្គការសង្គមស៊ីវិល ឬក៏ត្រូវលុបចោលតែម្តង។ ការពិនិត្យឡើងវិញនោះ គួរតែធ្វើឡើងដោយមានការចូលរួមពិគ្រោះយោបល់ប្រកប ដោយអត្ថន័យពីអង្គការសង្គមស៊ីវិល និងក្នុងគោលបំណងគាំទ្រសកម្មភាពរបស់ពួកគេជំនួសឲ្យ ការបង្កើតក្របខ័ណ្ឌច្បាប់ដែលអនុញ្ញាតឲ្យមានការបិទអង្គការ ឬ បដិសេធការចុះបញ្ជីតាមតែអំពើចិត្ត។

ក្រុមអង្គការដែលមានកង្វល់ទាំងនេះរួមមាន អង្គការឃ្លាំងមើលសិទ្ធិមនុស្ស អង្គការគ្លូបលវីតនេស (Global Witness) អង្គការផ្ទះសេរីភាព អង្គការវេទិកាអាស៊ីដើម្បីសិទ្ធិមនុស្ស និង អភិវឌ្ឍន៍ (FORUM-ASIA) អង្គការមាត្រា ១៩ សម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍ (SEAPA) អង្គការ អ្នកការពារសិទ្ធិពលរដ្ឋ អង្គការឃ្លាំងមើលសិទ្ធិមេធាវីប្រទេសកាណាដា មជ្ឈមណ្ឌលច្បាប់ និង លទ្វិប្រជាធិបតេយ្យ អង្គការការពារអន្តរជាតិ និងអង្គការសង្កេតការដើម្បីការពារអ្នកការពារសិទ្ធិមនុស្ស (កម្មវិធីរួមនៃសម្ព័អន្តរជាតិដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា FIDH និងអង្គការប្រឆាំងទារុណកម្មពិភពលោក ហៅកាត់ថា OMCT)។

លោក ប្រាដ អាដាម នាយកអង្គការឃ្លាំងមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងបោះជំហានទៅមុខជាមួយនឹងសេចក្ដីព្រាងច្បាប់មួយនេះ ដែលវាផ្តល់អំណាចដ៏ទូលលំទូលាយ ក្នុងការធ្វើសេចក្ដីសម្រេចតាមអំពើចិត្ត ថាតើក្រុមអង្គការ សមាគមណាអាចប្រតិបត្តិការបាន ឬ មិនអាចប្រតិបត្តិការបាន។ អង្គការសង្គមស៊ីវិលបាននឹងកំពុងផ្តល់នូវសេវាកម្មដ៏មានសារៈសំខាន់ និងដើរតួនាទីជាអ្នកឃ្លាំមើល ក្នុងន័យស្ថាបនាលើសកម្មភាពនានារបស់រាជរដ្ឋាភិបាល និងវិស័យឯកជន។ ច្បាប់នេះ មិនមែនជាទំរង់មួយនៃ ការកែទម្រង់ដែលនឹងផ្តល់អោយប្រជាពលរដ្ឋកម្ពុជាទទួលបាននូវផលប្រយោជន៍នោះទេ។ ប្រទែសជាម្ចាស់ជំនួយគួរតែ និយាយាថា ទេ ចំពោះរូបភាពបែបកំប្លុកកំប្លែងនេះ។

ក្រុមអង្គការទាំងនេះ ក៏បានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់លើកទីបួនស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានការប្រើប្រាស់ពាក្យពេចន៍ដែលមានភាពស្រពិចស្រពិល និងមិនច្បាស់លាស់ ដែលអាចធ្វើឲ្យរាជរដ្ឋាភិបាលតម្រង់គោលដៅទៅលើអ្នករិះគន់នានាតាមរយៈការបង្គាប់បញ្ជាឲ្យបិទអង្គការរបស់ពួកគេ ឬ បដិសេធការចុះបញ្ចីតែម្ដង។ ពាក្យពេចន៍ទាំងនេះ គួរតែបញ្ជាក់ឡើងវិញឲ្យបានច្បាស់លាស់ ហើយគួរតែលុបចោលនូវបន្ទុកថ្មី និងដែលមិនចាំបាច់សម្រាប់ការចុះបញ្ជី និងប្រតិបត្តិការរបស់អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ។ លើសពីនេះទៀត ការការពារនានាគួរតែបង្កើតឲ្យមានឡើងដើម្បីធានាថា ប្រសិនបើអង្គការណាមួយសម្រេចចិត្តមិនចុះបញ្ជី ហើយអង្គការនោះ ក៏មិនត្រូវបានបដិសេធពីភាពស្របច្បាប់ ឬក៏ធ្វើឲ្យចុះខ្សោយនូវភាពស្របច្បាប់នោះទេ។ បទបញ្ញត្តិដែលចែងតម្រូវឲ្យមានការជូនដំណឹង គឺជាបន្ទុកមួយយ៉ាងធ្ងន់ធ្ងរ ចំពោះអង្គការដែលមានមូលដ្ឋាននៅតាមសហគមន៍ ដែលវាគួរតែត្រូវបានលុបចោល។

រាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ក្នុងការរៀបចំបទបញ្ញត្តិសមស្រប ដើម្បីផ្តល់ផលប្រយោជន៍ជូនអង្គការនានា ដែលបានក្លាយជានីតិបុគ្គល និងដើម្បីទប់ស្កាត់នូវសកម្មភាពឧក្រិដ្ឋនានា។ ប៉ុន្ដែបទបញ្ញត្តិបែបនេះ មិនអាចត្រូវបានយកមកប្រើប្រាស់ ដើម្បីធ្វើឲ្យចុះខ្សោយដល់សិទ្ធិសេរីភាពក្នុងការបង្កើតសមាគម ការសម្ដែងមតិ និងការជួបប្រជុំដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងសន្ធិសញ្ញាអន្ដរជាតិដែលប្រទេសកម្ពុជាជាភាគីហត្ថលេខីនោះទេ។

ក្រុមអង្គការទាំងនេះ បាននិយាយថា ប្រសិនបើសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានអនុម័តនោះ បរិបទរបស់ប្រទេសកម្ពុជា គឺជាកត្តាសំខាន់ចាំបាច់ណាស់ ដើម្បីអោយមានការយល់ដឹងពីគ្រោះថ្នាក់របស់អង្គការសង្គមស៊ីវិលនៅប្រទេសកម្ពុជា។ ការគ្រប់គ្រងក្នុងប្រទេសកម្ពុជានៅតែខ្វះការត្រួតពិនិត្យ និងតុល្យភាពនៃអំណាច ដែលប្រទះឃើញមាននៅក្នុងប្រទេសអនុវត្តលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ការមាននូវការត្រួតពិនិត្យ និងតុល្យភាពនៃអំណាចនឹងមានការដាក់កំហិតលើសកម្មភាពតាមទំនើងចិត្ត ដោយផ្នែកប្រតិបត្តិរបស់រដ្ឋាភិបាល។ មន្រ្តីរាជរដ្ឋាភិបាល ដែលបានបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះការរិៈគន់របស់អង្គការសង្គមស៊ីវិលជារឿយៗត្រូវបានមើលឃើញថា ជាអ្នកដែលមានការជាប់ពាក់ព័ន្ធទៅនឹងផលប្រយោជន៍ខាងហិរញ្ញវត្ថុក្នុងរឿងនេះ។ អាស្រ័យហេតុនេះ ការជជែកដេញដោលអំពីថាតើប្រទេសកម្ពុជាគួរតែមានច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល នោះគឺដោយសារតែប្រទេសដទៃទៀតមិនបានអើពើនឹងសកម្មភាពដែលកំពុងតែកើនឡើងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យកាន់តែចង្អៀតទៅៗនូវលំហសាធារណៈសម្រាប់ការពិភាក្សាដេញដោល ជាលក្ខណៈពហុបក្ស និងការបញ្ចេញទស្សនៈប្រកបដោយសន្ដិវិធី។

សេចក្ដីព្រាងច្បាប់លើកទីបួន ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលខកខានមិនបានបង្កើតឲ្យមានខចែងច្បាស់លាស់ ឬ ផ្តល់ហេតុផលពីការបដិសេធចុះបញ្ជីចំពោះសមាគម ឬ អង្គការមិនមែនរដ្ឋាភិបាលឡើយ។ វាជាការរំលោភកាតព្វកិច្ចច្បាប់អន្ដរជាតិរបស់ប្រទេសកម្ពុជាដូចជាមាត្រា ២២ នែកតិកាសញ្ញាអន្ដរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលប្រទេសកម្ពុជាជាភាគីហត្ថលេខី។ ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក៏ខកខានមិនបានបញ្ចូលបទដ្ឋានច្បាស់លាស់ និងជាក់លាក់នៅក្នុងមាត្រា ២៨ និង២៩ ទាក់ទងនឹងការផ្អាក ឬការបញ្ចប់ការចុះបញ្ជី។ មាត្រា ២៨ ចែងថា អង្គការក្នុងស្រុកអាចនឹងត្រូវរំលាយចោលតាមសេចក្ដីសម្រេចរបស់តុលាការ ប៉ុន្ដែមិនបានផ្តល់សេចក្ដីលម្អិតទេ ដោយទុកបញ្ហានេះ អោយស្ថាប័នតុលាការសម្រេចតាមឆន្ទានុសិទ្ធិ ដែលជាកន្លែងពោរពេញទៅដោយការជ្រៀតជ្រែខាងនយោបាយ។

ពុំមានខចែងណាមួយ ដែលអនុញ្ញាតឲ្យមានការប្ដឹងតវ៉ាចំពោះការផ្អាក ឬ ការបញ្ឈប់ឡើយ ហើយច្បាប់នេះខ្វះនូវការការពារផ្នែកនីតិវិធី ដូចជាការជូនដំណឹងជាមុនអំពីវិធានការតាមច្បាប់ឱកាសក្នុងការដោះស្រាយបញ្ហាមុននឹងបញ្ឈប់ ឬ ផ្អាក ឬដាក់កំហិតដូចជា ការបញ្ឈប់រហូតដល់ការដាក់ទណ្ឌកម្មនៅទីបំផុត។ ខចែងបែបនេះ គឺជាកង្វល់យ៉ាងខ្លាំង ដោយសារតែបរិបទនៃការគ្រប់គ្រង និងនយោបាយនៅប្រទេសកម្ពុជា ដែលបង្ហាញពីចរិកនៃអំពើពុករលួយ យ៉ាងរីករាលដាលការអនុវត្តច្បាប់ដាក់ទណ្ឌកម្មតាមអំពើចិត្ត និងការខ្វះនូវឯករាជ្យភាពនៃប្រព័ន្ធតុលាការ។ ការផ្អាកសកម្មភាពសមាគមធាងត្នោត (STT) ដែលជាអង្គការមិនមែនរដ្ឋាភិបាលដោយក្រសួងមហាផ្ទៃ កាលពីខែសីហា គឺជាចំណាត់ការដ៏អាក្រក់ ពុំមានតម្លាភាព និងឯកតោភាគី ដែលច្បាប់នេះនឹងអនុញ្ញាតឲ្យកើតមានឡើងនូវចំណាត់ការបែបនេះ។ រាជរដ្ឋាភិបាលនៅតែបរាជ័យមិនបានបង្ហាញពីមូលដ្ឋានផ្លូវច្បាប់គ្រប់គាន់នៅឡើយ ចំពោះការផ្អាកសកម្មភាពសមាគមធាងត្នោត។

លោក ស៊ូ ហ្គុណាវ៉ាដឺណាវូង នាយកកម្មវិធីតំបន់អាស៊ីអាគ្នេយ៍ប្រចាំអង្គការផ្ទះសេរីភាពបានមានប្រសាសន៍ថា មន្រ្តីជាច្រើនក្នុងជួររាជរដ្ឋាភិបាលកម្ពុជាមិនដែលទទួលយកថា អង្គការសង្គមស៊ីវិលប្រតិបត្តិការដោយឯករាជ្យ ហើយក៏មិនដែលទទួលយកការរិៈគន់ ចំពោះការធ្វើសេចក្ដីសម្រេចចិត្តរបស់ពួកគេផងដែរ។ ជោគជ័យដ៏ធំនៃបេសកកម្មរក្សាសន្ដិភាពរយៈពេល ២០ឆ្នាំ នៃអាជ្ញាធរបណ្ដោះអាសន្នអង្គការសហាប្រជាជាតិនៅកម្ពុជា (UNTAC) គឺការដែលអាជ្ញាធរនេះ បានបង្កើតបរិយាកាសនេះឡើងសម្រាប់អង្គការសង្គមស៊ីវិល។ ដូចច្នេះ វាអស្រ័តលើប្រទេសម្ចាស់ជំនួយក្នុងការការពារ និងធានាឲ្យបានថា អង្គការមិនមែនរដ្ឋាភិបាលអាចបន្ដផ្តល់សេវាកម្មរបស់ខ្លួនដ៏មានសារៈសំខាន់ជូនប្រជាពលរដ្ឋខ្មែរដោយឯករាជ្យ។

បើទោះបីមានការសន្យាថាច្រើនពីរាជរដ្ឋាភិបាលកម្ពុជា ថានឹងលុបចោលនូវលក្ខខណ្ឌតម្រូវសម្រាប់ការចុះបញ្ជីក៏ដោយ ក៏សេចក្ដីព្រាងច្បាប់លើកទីបួននេះ នៅតែពឹងផ្អែកលើការចុះបញ្ជី ហើយហេតុនេះ ច្បាប់នេះនៅតែរក្សាលក្ខខណ្ឌតម្រូវជាកត្តាចាំបាច់ដដែល។ សេចក្ដីព្រាងច្បាប់លើកទីបួននេះ បង្ហាញឲ្យឃើញពីការឃោសនាបោកបញ្ឆោតតាមរយៈការលុបចោលឃ្លាលក្ខខណ្ឌតម្រូវសម្រាប់ចុះបញ្ជី ប៉ុន្ដែក៏នៅតែតម្រូវឲ្យអង្គការត្រូវចុះបញ្ជី ប្រសិនបើអង្គការនោះចង់ទទួលភាពស្របច្បាប់។ បើគ្មានភាពស្របច្បាប់ វាមិនមានភាពច្បាស់លាស់ទេតាមពង្រាងច្បាប់នេះ ថាតើសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល អាចប្រតិបត្តិការបាន ឬ មិនបាននៅក្នុងប្រទេសកម្ពុជា ដោយសារថាភាពស្របច្បាប់នោះ គឺតម្រូវឲ្យមាន ដើម្បីពួកគេមានលទ្ធភាពចុះកិច្ចសន្យាតាមច្បាប់ បើកគណនីធនាគារ ជួលបុគ្គលិក នាំចូលសម្ភារៈ និងសហការជាមួយនឹងដៃគូ “ដើម្បីអនុវត្តគម្រោងជំនួយទៅតាមច្បាប់ ដែលកំពុងមានស្រាប់”។

ការរៀបចំបែបនេះ ធ្វើឲ្យចុះខ្សោយដល់ការគោរពសិទ្ធិសេរីភាពក្នុងការបង្កើតសមាគមព្រមទាំងបង្ហាញដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនូវស្ថានភាពអាក្រក់អំពីជម្រើសថា តើត្រូវចុះបញ្ជី ឬក៏ត្រូវប្រឈមមុខនឹងឧបសគ្គខាងការិយាធិបតេយ្យនៅក្នុងការងាររបស់ខ្លួនជានិច្ចជាកាល។ ទោះបីជាអង្គការ ដែលមានមូលដ្ឋាននៅតាមសហគមន៍មិនតម្រូវអោយចុះបញ្ជីតទៅទៀតក៏ដោយ ក៏តាមមាត្រា ៥នៃសេចក្ដីព្រាងច្បាប់ គឺអង្គការទាំងនេះត្រូវតម្រូវឲ្យជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនទៅអាជ្ញាធរមូលដ្ឋាន ដែលអាជ្ញាធរទាំងនោះអាចនឹងត្រូវបានគេប្រើប្រាស់យ៉ាងងាយស្រួលបំផុត ដើម្បីរឹតបន្ដឹងការងាររបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

ក្រុមអង្គការទាំងនេះ ក៏បានបង្ហាញនូវកង្វល់យ៉ាងខ្លាំងផងដែរថា សេចក្ដីព្រាងច្បាប់លើកទីបួននេះ តម្រង់គោលដៅជាពិសេសទៅលើអង្គការមិនមែនរដ្ឋាភិបាលអន្ដរជាតិ និងធ្វើឲ្យមានភាពស្មុគស្មាញដល់គម្រោង និងកិច្ចខិតខំលើការងារតស៊ូមតិរបស់ពួកគេ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងការអភិវឌ្ឍដែលផ្អែកលើការគោរពសិទ្ធិមនុស្ស។ មាត្រា ១៧ នៃសេចក្ដីព្រាងច្បាប់បង្កើតឲ្យមានបទដ្ឋានទូលំទូលាយហួសហេតុ និងមានភាពស្រពិចស្រពិលជាខ្លាំង ដែលអាចអនុញ្ញាតឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ (MoFAIC) ប្រើប្រាស់អំណាចផ្ដាច់មុខខ្លាំង ក្នុងការធ្វើសេចក្ដីសម្រេចចិត្តទាក់ទងនឹងអង្គការមិនមែនរដ្ឋាភិបាលអន្ដរជាតិរាប់ទាំងការបញ្ចប់ ការចុះបញ្ជីដល់ពួកគេ បើក្រសួងសម្រេចថា អង្គការមិនមែនរដ្ឋាភិបាលអន្ដរជាតិនោះធ្វើសកម្មភាព “គំរាមកំហែងដល់សន្ដិភាព ស្ថេរភាព និងសណ្ដាប់ធ្នាប់សាធារណៈ ឬក៏ធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខជាតិ ការបង្រួបបង្រួមជាតិ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់សង្គមជាតិកម្ពុជានោះ។ ជាងនេះទៀត អនុស្សរណៈយោគយល់គ្នា ដែលអង្គការមិនមែន រដ្ឋាភិបាលអន្ដរជាតិ ត្រូវធ្វើការចរចា ជាមួយនឹងក្រសួងនោះ គឺមានសុពលភាពរយៈពេលតែបីឆ្នាំប៉ុណ្ណោះ ដែលតាមពិតវាធ្វើឲ្យមានដំណើរការចុះបញ្ជីឡើងវិញ។ អង្គការមិនមែនរដ្ឋាភិបាល អន្ដរជាតិនឹង មិន មាន សិទ្ធិក្នុង ការប្ដឹងតវ៉ាឡើយ ចំពោះការបញ្ចប់ការចុះបញ្ចីរបស់ពួកគេ។

លោក យ៉ាប ស្វ៊ី សេង នាយកប្រតិបត្តិនៃវេទិកាអាស៊ីដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍ (FORUM-ASIA) បានមានប្រសាសន៍ថា ពង្រាងច្បាប់ចុងក្រោយបំផុតនេះ អាចត្រូវបានគេប្រើប្រាស់ខុសទាំងបំពាន ដើម្បីរំលើងឬសគល់អង្គការមិនមែនរដ្ឋាភិបាលអន្ដរជាតិទាំងឡាយណាដែលប្រើប្រាស់វិធីសាស្រ្ដអភិវឌ្ឍន៍ផ្ដោតលើសិទ្ធិ និងផ្ដល់យោបល់ក្នុងន័យស្ថាបនា ប៉ុន្ដែមានលក្ខណៈរិះគន់ និងរិៈគន់ទិតៀនចំពោះគោលនយោបាយ និងការអនុវត្តរបស់រដ្ឋាភិបាល។

ជាទីបញ្ចប់ ការអនុម័តច្បាប់នេះ គឺមិនមានភាពចាំបាច់ទាល់តែសោះ ដោយសារតែច្បាប់ជាធរមានរបស់កម្ពុជាឆ្លើយតបបានចំពោះកង្វល់ ដែលមានស្របច្បាប់រួចទៅហើយ នោះគឺ៖ អង្គការមិនមែនរដ្ឋាភិបាលនានា អាចទទួលបានភាពស្រពច្បាប់តាមរយៈក្រមរដ្ឋប្បវេណី ដែលបានចូលជាធរមាននាពេលថ្មីៗនេះ។ ក្រមរដ្ឋប្បវេណីចាប់ពីផ្នែកទី៤៦ ដល់ ១១៨ ចែងលម្អិតពីការចុះបញ្ជី និងការរំលាយចោលស្ថាប័នស្របច្បាប់ ដែលមិនស្វែងរកផលចំណេញ សិទ្ធិក្នុងការប្ដឹងតវ៉ាចំពោះសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងលក្ខខណ្ឌតម្រូវសម្រាប់ការចុះបញ្ជីមានបន្ទុកតិចតួចបំផុត។ ច្បាប់ប្រឆាំងអំពើពុករលួយ និងក្រមព្រហ្មទណ្ឌបង្ហាញដោះស្រាយ ចំពោះអំពើឆបោក។ ខណៈនេះដែរ អង្គការមិនមែនរដ្ឋាភិបាលអន្ដរជាតិទទួលបានឋានៈតាមផ្លូវច្បាប់រួចហើយតាមរយៈអនុស្សរណៈយោគយល់គ្នាជាមួយ​នឹងរាជរដ្ឋាភិបាល។

លោក ស៊ូហា ប៊ែលហាសាន់ ប្រធានសម្ព័ន្ធអន្ដរជាតិដើម្បីសិទ្ធិមនុស្ស និងលោក ហ្គ័ររលស្ទេបប័ររ៉ុក អគ្គលេខាធិការអង្គការប្រឆាំងទារុណកម្មពិភពលោកបានមានប្រសាសន៍ថា “ប្រទេសជាម្ចាស់ជំនួយរបស់ប្រទេសកម្ពុជា គួរតែដាក់សំពាធក្រសួងមហាផ្ទៃអោយបន្ដរយៈពេលពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់លើកទី៤ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលធ្វើយ៉ាងណាដើម្បីឲ្យបានស្ដាប់គ្រប់សម្លេង និងទស្សនៈយោបល់ទាំងអស់។

លោក សាយមិន ធេល័រ នាយកអង្គការគ្លូបលវីតនេស បានធ្វើការសន្និដ្ឋានថា “ភាពគ្រោះថ្នាក់នាពេលនេះ គឺជំនួយអភិវឌ្ឍន៍ក្នុងរយៈពេល ១៧ឆ្នាំនេះក្នុងប្រទេសកម្ពុជា និងទំហំដែលប្រទេសជាម្ចាស់ជំនួយនឹងមានការចងចាំចំពោះភាពបរាជ័យរបស់ខ្លួន ក្នុងការទប់ស្កាត់មិនអោយយកចេញនូវឧបករណ៍មួយក្នុងចំនោមឧបករណ៍ នៃការទទួលខុសត្រូវមួយចំនួនក្នុងប្រទេសកម្ពុជា និងការបង្កើតឡើងនូវទំហំនៃស្ថានភាបបែបនេះ ដោយសារតែការវិនិយោគរបស់ពួកគេ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 ទីក្រុងបាងគក - លោក យ៉ាប ស្វ៊ី សេង នាយកប្រតិបត្តិវេទិកាអាស៊ីដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍ (FORUM-ASIA) ៖+៦៦ ៨១ ៨៦៨ ៩១៧៦ (ទូរស័ព្ទដៃ) yab@forum-asia.org
 ទីក្រុងបាងកក - លោក ហ្វីល រ៉ូប័រសុន នាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស ៖ +៦៦ ៨៥ ០៦០ ៨៤០៦ (ទូរស័ព្ទដៃ) robertp@hrw.org
 ទីក្រុងបាងកក - លោក ហ្កាហ៉ារ៉ី វែនគីទេសវ៉ារែន នាយកប្រតិបត្តិសម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍ ៖ +៦៦ ៨៨ ០១៧ ៤៨១០ (ទូរស័ព្ទដៃ) gayathry@seapa.org
 ទីក្រុងហ្សឺណែវ - លោក ដែលហ្វីន រឺគុឡូ អ្នកសម្របសម្រួលអង្គការសង្កេតការដើម្បីការពារអ្នកការពារសិទ្ធិមនុស្ស នៃអង្គការប្រឆាំងទារុណកម្មពិភពលោក៖ +៤១ ២២ ៨០៩ ៤៩៣៩ dr@omct.org
 ទីក្រុងហាលីហ្វេក ប្រទេសកាណាដា - លោក ថបប៊ី មិនឌេល នាយកប្រតិបត្តិមជ្ឍមណ្ឌលច្បាប់ និងលទ្ធិប្រជាធិបតេយ្យ៖ +១ ៩០២ ៤៣១ ៣៦៨៨ toby@law-democracy.org
 ទីក្រុងឡុងដ៍ - លោក ម៉ូណា សាម៉ារី មន្រ្ដីជាន់ខ្ពស់ផ្នែកសារព័ត៌មាននៃអង្គការមាត្រា១៩៖ +៤៤ (២០៧) ៣២៤ ២៥១០ mona@article19.org
 ទីក្រុងឡុងដ៍ - លោក ប្រាដ អាដាម នាយកទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស៖ +៤៤ ៧៩០៨ ៧២៨ ៣៣៣ adamsb@hrw.org
 ទីក្រុងបារីស - លោក អាស័រ ម៉ាណែត មន្រ្ដីសារព័ត៌មាននៃអង្គការសម្ព័ន្ធអន្ដរជាតិដើម្បីសិទ្ធិមនុស្ស៖ +៣៣ ១៤ ៣៥៥ ២៥១៨ amanet@fidh.org
 ទីក្រុងស្ដុកខុម - លោក ប្រីធីស អ៊ីដមេន នាយកកម្មវិធីប្រចាំអាស៊ីអាគ្នេយ៍នៃអង្គការអ្នកការពារសិទ្ធិមនុស្ស +៤៦ ៧០ ៧២២ ៦០៨៦ Brittis.Edman@civilrightsdefenders.org
 ចក្រភពអង់គ្លេស - លោក ប្រូមលី មន្រ្ដីយុទ្ធនាការជាន់ខ្ពស់អង្គការគ្លបលវីតនេស +៤៤ ៧៥៤០៨៩១៨៣៧ Cambodia@globalwitness.org
 ទីក្រុងវែនកូវ័រ - លោក ហ្កេល ដេវីដសុន នាយកប្រតិបត្តិអង្គការឃ្លាំមើលសិទ្ធិមេធាវី ប្រទេសកាណាដា (LRWC) ៖ +១ ៦០៤ ៧៣៨ ០៣៣៨ lrwc@portal.ca
 ទីក្រុងវ៉ាស៊ីតោនឌីស៊ី - លោក ស៊ូ ហ្គុណាវ៉ាដឺណាវ៉ូញ កម្មវិធីប្រចាអាស៊ីអាគ្នេយ៍សហព័ន្ធ សេរីភាពសាសនាអន្ដរជាតិ អង្គការផ្ទះសេរីភាព ៖ + ១២០២ ៤៨៩ ២៥៧៨ Vaughn@freedomhouse.org

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា