សេចក្តីថ្លែងការណ៍

ក្រុម​អង្គការ​សង្គមស៊ីវិល​មិនមែនរដ្ឋាភិបាល​ថ្កោល​ទោស​ចំពោះ​ការបណ្តេញ​ពលរដ្ឋ​សហគមន៍​បុរីកីឡា​ដោយហិង្សា

ចេញផ្សាយ ថ្ងៃទី​៣ ខែមករា ឆ្នាំ២០១២; ក្រុមសង្គមស៊ីវិល
F T M

During Borei Keila's forced eviction, police forces fired tear gas canisters as well as live ammunition.

អង្គការ HRTF, CYN, IDEA, BABC, CLEC, BKLW
ACRP, CCFC, FADP, PLCN និង LICADHO សូមថ្កោលទោសយ៉ាង
ក្លាចំពោះការបំផ្លិត បំផ្លាញលំនៅឋានរបស់ ប្រជាពលរដ្ឋ ចំនួនប្រហែល
ជា ៣០០គ្រួសារ ដែលរស់នៅក្នុងសហគមន៍បុរីកីឡា រាជធានីភ្នំពេញ។

ការបំផ្លាញលំនៅឋានទាំអស់នេះ គឺជាកត់សំគាល់នៃទំព័រដ៏សោកសៅមួយផ្សេង
ទៀតនៃការអភិវឌ្ឍន៍ដែលមានពេលមួយនោះវាត្រូវបានលើកតម្កើងថាជាគំរូមួយ
ជំនួស អោយការបណ្តេញចេញនិងការអភិវឌ្ឍឆ្ងាយពីកន្លែងតាំងនៅសម្រាប់អ្នក
ក្រីក្ររស់នៅក្នុង ទីក្រុងភ្នំពេញ។

នៅដើមឆ្នាំ២០០៣ កិច្ចព្រមព្រៀង "ការបែងចែកដី" ត្រូវបានស្នើឡើងសម្រាប់ សហគមន៍បុរីកីឡា ដែលអនុញ្ញាតឲ្យក្រុមហ៊ុនសាងសង់មានខ្នងបង្អែករឹងមាំឈ្មោះផានអ៊ីម៉ិច (Phanimex) អភិវឌ្ឍន៍ដីធ្លី មួយផ្នែក សម្រាប់គោលបំណងពាណិជ្ជកម្ម និងដីមួយផ្នែកទៀតដែលនៅសល់ត្រូវសង់លំនៅឋាន សម្រាប់ប្រជាពលរដ្ឋ។ ក្រុមហ៊ុនផានអ៊ីម៉ិច មានកាតព្វកិច្ច សង់ អាគារចំនួន ១០ខ្នងលើផ្ទៃដី ២ហិចតាសម្រាប់អ្នកភូមិជាផ្នូរនឹងការទទួល
បានកម្មសិទ្ធ លើចំណែកដីទំហំ ២.៦ហិកតាសម្រាប់ការអភិវឌ្ឍន៍ពាណិជ្ជកម្ម។

នៅខែមេសា ឆ្នាំ២០១០ ក្រុមហ៊ុនផានអ៊ីម៉ិច បានបំភ្លេចកិច្ចព្រមព្រៀងខាងលើជាឯក តោភាគីដោយ មាន ការឯកភាពពីរដ្ឋាភិបាល ហើយក្រុមហ៊ុននេះ បានសង់អាគារចំនួនតែ ប្រាំបីខ្នងប៉ុណ្ណោះ។ ការណ៍នេះជាហេតុ
ធ្វើឲ្យពលរដ្ឋពល ៣០០គ្រួសារត្រូវបានគេដាក់អោយស្ថិតនៅក្រៅកិច្ចព្រម ព្រៀងពីដំបូងប៉ុន្តែពួកគេបន្ត
រស់នៅក្នុងផ្ទះរបស់គេរៀងៗខ្លួននៅក្នុងតំបន់នោះរហូតមក។គឺលំនៅឋានទាំងអស់នេះហើយ ដែលត្រូវបានតំណាងក្រុមហ៊ុន ផានអ៊ីម៉ិច វាយកំទេចចោលអស់ក្នុងថ្ងៃនេះ។

លោក តេង សាវឿន អ្នកសំរបសំរួលអង្គការ CCFC បានមានប្រសាសន៍ថា “នេះគឺជាព្រឹត្តិការណ៍ ដ៏មហាសោកនាដកម្មសម្រាប់គ្រួសារអ្នកបុរីកីឡា” “វាក៏ជាវិធីដ៏សោក សៅផងដែរសម្រាប់ការចាប់ ផ្តើមនៃឆ្នាំថ្មី”។

លោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់មានប្រសាសន៍ថា “វាបញ្ជាក់ ច្បាស់ណាស់ថា ការច្បាម យកដីធ្លីនិងការបណ្តេញចេញដោយបំពានក្នុងប្រទេសកម្ពុជានឹងមិនផុតរលត់ទៅក្នុងឆ្នាំ២០១២ នេះទេហើយស្ថានភាពរបស់ប្រជាពលរដ្ឋ ដែលស្ថិត ក្នុងគ្រោះថ្នាក់នៃការបណ្តេញ ចេញកាន់ តែមាន សភាពធ្ងន់ធ្ងរទៅៗ”។ គាត់និយាយបន្ថែមថា “រដ្ឋាភិបាលគួរតែបានជួយ និងបានការពារប្រជាពលរដ្ឋ មិនមែនជួយក្រុមហ៊ុន ដែលមិន គោរពកិច្ចព្រមព្រៀងរបស់ខ្លួនដូច្នេះទេ”។

ការបំផ្លិចបំផ្លាញលំនៅឋានត្រូវបានធ្វើឡើង ដោយកម្មកររបស់ក្រុមហ៊ុនផានអ៊ីម៉ិច និងកម្មករស៊ីឈ្នួល ជាច្រើននាក់ផ្សេងទៀតនិងដោយមានប្រើប្រាស់គ្រឿងចក្រ កាយកំទេច ផ្ទះរបស់ប្រជាពលរដ្ឋដោយ ម្ចាស់ គ្មានឱកាសរើឥវ៉ានចេញទាន់នោះទេ។ ដំណើរការនៃការ បំផ្លាញនេះបានប្រព្រឹត្តិទៅក្រោមការ ពិនិត្យ
មើលពីកងកម្លាំងប៉ូលីសចំរុះ ច្រើនជាងមួយ រយនាក់ ដែលកងកម្លាំងនេះបានចាប់ខ្លួន និងឃុំខ្លួនតំណាង
សហគមន៍ចំនួន ៨នាក់ ក្នុងនោះមានកូនក្មេងម្នាក់ផងដោយពួកគេត្រូវបាននាំយក ទៅឃុំខ្លួននៅឯស្នងការ
ដ្ឋាននគរបាល ហើយអង្គរក្សបីនាក់ផ្សេងទៀតត្រូវបានគេនាំខ្លួនទៅកន្លែងមួយ ដែលគ្មាននរណាដឹង។
កម្លាំងនគរបាលប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកនិងបាញ់គ្រាប់កាំភ្លើងពិតទៅលើអ្នកភូមិនៃសហគមន៍បុរីកីឡា។

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស ដែលបានឃ្លាំមើលនៅកន្លែងកើតហេតុ បានឃើញ ផ្ទាល់ភ្នែកនូវពួក កម្មករប្រើម៉ាស៊ីនខៃថ្ម ដើម្បីបំបែកថ្មមួយដុំធំនៅក្បែរមន្រ្តីនគរបាល ហើយដែលមន្រ្តីនគរបាលទាំង នោះ រើសបំណែកដុំថ្មគប់សំដៅទៅលើប្រជាពលរដ្ឋ។ មន្រ្តីនគរ បាលខ្លះ បានប្រើដំបងវាយទៅលើ អ្នកភូមិ។ យ៉ាងហោចណាស់មានមនុស្ស ១២នាក់របួស ដែលរួមមាននគរបាលម្នាក់ផង ដែលក្នុងចំនួន នេះ មានអ្នកខ្លះរងរបួសធ្ងន់ធ្ងរ។

លោកទឹម ម៉ាឡៃ ប្រធានអង្គការ CYN បានមានប្រសាសន៍ថា “ការបណ្តេញ ចេញនេះបង្ហាញជាថ្មី ម្តងទៀតថា ពួកអ្នកនយោបាយមានអំណាច និងពួកអ្នកមានធនធាន នៅ ក្នុងប្រទេសកម្ពុជាអាចធ្វើ អ្វីៗ តាមទំនើងចិត្តដោយគ្មានទោសពៃ និងដោយមិនខ្លាច រអែងពីច្បាប់ឡើយ”។ មានកិច្ចសន្យា ដែល ក្រុមហ៊ុនផានអ៊ីម៉ិចជាប់កាតព្វកិច្ចផ្លួវច្បាប់ក្នុងការសាងសង់អាគាចំនួន១០ខ្នងប៉ុន្តែក្រុមហ៊ុន សាងសង់ បានតែអាគារចំនួន ៨ខ្នង ប៉ុណ្ណោះ។ ជំនួសអោយការបង្ខំអោយគោរពតាមខដែលមានចែងក្នុងកិច្ច សន្យា ប៉ុន្តែគេបាន ធ្វើការបំផ្លាញផ្ទះទាំងនេះដោយមានជំនួយពីមន្រ្តីរដ្ឋាភិបាលថែមទៀត។ នេះគឺជា ទង្វើដ៏ព្រៃផ្សៃខ្លាំណាស់”។

HRTF, CYN, IDEA, BABC, CLEC, BKLW, ACRP, CCFC, FADP, PLCN និង LICADHO សូមអំពាវ នាវ ដល់ក្រុមហ៊ុនផានអ៊ីម៉ិច អោយគោរពកិច្ចព្រមព្រៀងរបស់ខ្លួន សាងសង់អាគារចំនួន ១០ខ្នងឲ្យអ្នក សហគមន៍ បុរីកីឡាហើយសម្រាប់រដ្ឋាភិបាលសួមអោយ ធានាថាការសាងសង់អាគារត្រូវបានប្រព្រឹត្តិ ធ្វើឡើងឲ្យបានគ្រប់ចំនួន។ ក្រុមអង្គការសង្គមស៊ីវិលទាំង១១អង្គការក៏សូមអំពាវនាវឲ្យមានការស៊ើបអង្កេតទៅលើការប្រើប្រាស់កម្លាំងហួសប្រមាណ របស់កងកម្លាំងនគរបាលដែលត្រួតពិនិត្យមើលលើ ការងារវាយកំទេចលំនៅឋាននៅបុរីកីឡាក្នុងថ្ងៃនេះ៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Mr. Eang Vuthy, Program Manager of BABC, 012 791 700
 Mr. Chheng Sophors, Senior Monitor of LICADHO, 012 879 795

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា