សេចក្តីថ្លែងការណ៍

ការបាញ់ប្រហារចំនួន៥ករណីទៅលើការតវ៉ាទាក់ទងនឹងជម្លោះដីធ្លីរយៈពេលពីរខែ កន្លងទៅនេះ បង្ហាញឲ្យព្រួយបារម្ភនូវការ ប្រើប្រាស់កម្លាំងដ៏សាហាវ

ចេញផ្សាយ ថ្ងៃទី​២៦ ខែមករា ឆ្នាំ២០១២
F T M

វិបត្តិនៃការរំលោភយកដីធ្លីនៅប្រទេសកម្ពុជា
បានបណ្ដាលឲ្យមានអំពើហិង្សាគួរឲ្យព្រួយបារម្ភរយៈពេល ពីរខែកន្លងទៅនេះ
ដែលយ៉ាងតិចណាស់មានព្រឹត្តិការណ៍ចំនួន៥កន្លែងផ្សេងគ្នាពាក់ព័ន្ធនឹងការវាយ
ប្រហារដោយកម្លាំងប្រដាប់អាវុធក្នុងកំឡុងមានការតវ៉ា។ ប្រជាពលរដ្ឋសរុប ១៩នាក់បានទទួលរងរបួស នៅនឹងកន្លែងដោយរួមមានប្រជាពលរដ្ឋ៧នាក់
បានទទួលរងការបាញ់ប្រហារនោះ។

ព្រឹត្តិការណ៍នីមួយៗបានចងក្រងទុកក្នុងខ្សែអាត់វីដេអូ ឬ រូបភាពនានា ប៉ុន្ដែរហូតមកដល់ពេលនេះជនប្រព្រឹត្តបទ
ល្មើសតូចៗគ្នាបានរត់គេចពីការទទួលទោស ដែលនេះជាឧទាហរណ៍បង្ហាញឲ្យឃើញពីប្រព័ន្ធនៃភាពគ្មានទោស
ដែលមានកេរ្មិ៍ឈ្មោះមិនល្អនៅក្នុងប្រទេសកម្ពុជា។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការលីកាដូ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍កន្លងទៅថ្មីៗនេះ
គឺជាសញ្ញានៃភាពអន់ខ្សោយក្នុងសង្គមកម្ពុជា។ ឥឡូវនេះមានប្រជាពលរដ្ឋក្រីក្រយ៉ាងច្រើននៅជនបទដែលកំពុង
មានអារម្មណ៍ឈឺចាប់។ ប៉ុន្ដែរហូតមកដល់ពេលនេះ ការរំលោភយកដីធ្លីអាចទទួលការរុញច្រានមុននឹងការរំលោភ
យកដីធ្លីនេះអាចរាលដាលដល់សង្គមទាំងមូល។ នេះគឺជារូបភាពដ៏អាក្រក់ដែលមិនមែនសម្រាប់ប្រជាពលរដ្ឋខ្មែរ
សាមញ្ញប៉ុណ្ណោះទេ តែក៏ប៉ះពាល់ដល់អ្នកវិនិយោគទន់ និងមនុស្សដទៃទៀតដែលកំពុងទទួលផលប្រយោជន៍
យ៉ាងពិតប្រាកដពីការបែងចែកដីធ្លី។

ពេលនេះ ត្រូវតែបង្ហាញពីដើមហេតុដែលធ្វើឲ្យចុះខ្សោយ។ នោះមានន័យថា ជាការធានាឲ្យបាននូវ សមភាព តម្លាភាព និងយុត្តិធម៌ពាក់ព័ន្ធសិទ្ធិដីធ្លី។ ការបាញ់ប្រហារទាំង៥ករណីមានដូចតទៅ៖
១) កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១១ មន្រ្ដីកងរាជអាវុធហត្ថជាច្រើននាក់ អមដោយនរគបាល ស្លៀកពាក់ជាស៊ីវិល បានបាញ់ឡើងទៅលើម្ដងហើយម្ដងទៀតដើម្បីបំបែកប្រជាពលរដ្ឋប្រហែល១០០នាក់ ដែលបានធ្វើការបិទផ្លូវក្នុង
ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពុងស្ពឺ។ ប្រជាពលរដ្ឋបាននាំគ្នាតវ៉ាប្រឆាំងនឹងការប៉ុនប៉ងរបស់ព្រះរាជអាជ្ញា
ដើម្បីអនុវត្តសាលក្រមរបស់តុលាកាកំពូលដែលបង្គាប់ឲ្យរឹបអូសដីស្រែរបស់ប្រជាពលរដ្ឋ។ យោងលើសាលក្រម
ដីនោះត្រូវប្រគល់ជូនសមាគមកសិករដែលមិនសូវឮឈ្មោះតំណាងដោយវរសេនីយ៍ឯកយោធាសក្ដិ៥ម្នាក់។
ដីដែលអាជ្ញាធរមានសមត្ថកិច្ចទាមទារយកនោះមិនមែនជាដីដែលបានបញ្ជាក់នៅក្នុងសាលក្រមឡើយ។ ពុំមាននរណាម្នាក់ទទួលរងរបួសក្នុង ការបាញ់ប្រហារនោះឡើយ។
២) កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១១មន្រ្ដីយោធាម្នាក់នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបាញ់ទៅលើក្រុមប្រជា
ពលរដ្ឋបណ្ដាលឲ្យរងរបួសបីនាក់។ ប្រជាពលរដ្ឋកំពុងធ្វើបាតុកម្មប្រឆាំងនឹងការឈូសឆាយដីស្រែប្រព្រឹត្តដោយ
ក្រុមហ៊ុន សួន មានសម្បត្តិដែលក្រុមហ៊ុននេះ បានទទួលដីសម្បទានសេដ្ឋកិច្ចចំនួន៤,០៩៥ហិចតាកាលពីខែមេសា
ឆ្នាំ២០១១ ដែលបង្កឲ្យមានទំនាស់ដីធ្លីកើតឡើង ជាមួយ នឹងប្រជាពលរដ្ឋ។ មន្រ្ដីយោធារូបនោះ ធ្វើជាកងការពារ
សន្ដិសុខប្រចាំក្រុមហ៊ុននោះ។
៣)កាលពីថ្ងៃទី៣ខែមករា ឆ្នាំ ២០១២ កងកម្លាំងប្រដាប់អាវុធចម្រុះជាង ១០០នាក់បានធ្វើការបំផ្លិចបំផ្លាញ
ផ្ទះសម្បែង និងជម្រករបស់ប្រជាពលរដ្ឋនៅក្នុងបុរីកីឡា។ ការបំផ្លិចបំផ្លាញ និងការបណ្ដេញចេញដោយ បង្ខំត្រូវបានអនុវត្តធ្វើឡើង ដោយបុគ្គលិកក្រុមហ៊ុន ផាន អ៊ីម៉ិច និងកម្មករដែលគេជួលបកជាមួយនឹង គ្រឿងចក្រ។ ប្រជាពលរដ្ឋដែលមានអារម្មណ៍ភិតភ័យមិនអាចយកទ្រព្យសម្បត្តិរបស់ខ្លួនចេញបានមុន នឹងសកម្មភាព
បំផ្លិចបំផ្លាញនោះបានចាប់ផ្ដើម។ តំណាងសហគមន៍ប្រាំបីនាក់ត្រូវបានចាប់ខ្លួនរួមទាំង អនីតិជនម្នាក់ផងដែរ ក្នុងកំឡុងការតវ៉ាប្រឆាំងនឹងការបណ្ដេញចេញដោយបង្ខំនោះ។ នរគបាលបានបាញ់ ឧស្ម័នបង្ហូរទឹកភ្នែក និងបានបាញ់គ្រាប់ពិតទៅកាន់ប្រជាពលរដ្ឋ។ មានមនុស្សប្រហែល ១២នាក់បាន ទទួលរងរបួសរួមទាំង
នគរបាលម្នាក់ផងដែរ និងខ្លះទៀតរងរបួសធ្ងន់។ អាចមើលវីដេអូក្នុងគេហទំព័រ
http://licadho-cambodia.org//video.php?perm=28)
៤) កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ ២០១២ ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយពាក់ព័ន្ធនឹងអ្នកភូមិជនជាតិភាគតិច ក្នុងភូមិកាណាត់ធំក្នុងខេត្តរតនគីរី និងក្រុមហ៊ុនចំការកៅស៊ូ ហេង ប្រាឌ័រ វៀតណាមក៏បានបង្កឲ្យមានការ
បាញ់ប្រហារផងដែរ។ នៅថ្ងៃកើតហេតុក្រុមហ៊ុនកំពុងឈូសឆាយដីចំការដែលបណ្ដាលឲ្យអ្នកភូមិនាំគ្នា
បញ្ឈប់សកម្មភាពឈូសឆាយនោះ។ អាជ្ញាធរមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ និងបានប្រកាសថា ក្រុមហ៊ុនត្រូវ បានព្យួរការឈូសឆាយដីនោះ។ ក្រោយមកអ្នកភូមិក៏នាំគ្នាដើរត្រឡប់ទៅភូមិរបស់ពួកគេ វិញ។ នៅតាមផ្លូវក្រុមអ្នកភូមិបានដើរកាត់មន្រ្ដីកងរាជអាវុធហត្ថម្នាក់ ដែលជាកងការពាររបស់ក្រុមហ៊ុន។ មន្រ្ដីយោធារូប
នោះគិតថាក្រុមអ្នកភូមិកំពុងធ្វើការតវ៉ាហើយក៏បានប្រើអាវុធរបស់ខ្លួនបាញ់ភ្ជុចទៅនឹងដីពីរដងក្បែរអ្នកភូមិ។ ក្រុមអ្នកភូមិក៏បានរាយការណ៍អំពីហេតុការណ៍នោះ ទៅលោកអភិបាលស្រុកអណ្ដូងមាស ប៉ុន្ដែត្រូវបានគេ
ប្រាប់ថា កំពុងរវល់រៀបចំពិធីបុណ្យគរប់ខួប៧មករា នាពេលខាងមុខ។ ក្រុមហ៊ុន ហេង ប្រាឌ័របានទទួល
ដីសម្បទានសេដ្ឋកិច្ចដែលគ្របដណ្ដប់លើដីទំហំ២.៣៦១ហិតា កាលពីឆ្នាំ ២០០៧។
៥) នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ មានសេចក្ដីរាយការណ៍ថា មានព្រឹត្តិការណ៍មួយដែលបង្កឲ្យរងរបួស
ធ្ងន់ធ្ងរ។ ក្រុមមន្រ្ដីយោធា ដែលធ្វើជាកងការពារសន្ដិសុខឲ្យក្រុមហ៊ុនធីធីវ៉ាយ បានបើកការបាញ់ប្រហារ
ដាក់ក្រុម អ្នកតវ៉ានៅស្រុកស្នួល ខេត្តក្រចេះ។ ករណីនេះ ក៏ពាក់ព័ន្ធនឹងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចុ ដែលក្រុមហ៊ុនធីធីវ៉ាយ ទទួលបានក្នុងដែនជម្រសត្វព្រៃនៅស្រុកស្នួល។ ការបាញ់ប្រហារដែលបន្សល់
ទុកអ្នកភូមិ ៤នាក់ទទួលរងរបួសនោះបានកើតឡើងនៅពេល ដែលអ្នកភូមិ នាំគ្នាព្យាយាមពញ្ឈប់គ្រឿង ចក្រមិនឲ្យឈូសឆាយចំការដំណាំដំឡូងមីរបស់ពួកគេ។
(សូមមើលវីដេអូ http://licadho-cambodia.org/video.php?perm=29)

ការបាញ់ប្រហារចំនួន៥កន្លែងនេះ បង្ហាញឲ្យឃើញយ៉ាងច្បាស់ក្រឡែតនូវអំពើហិង្សាដ៏ធ្ងន់ធ្ងរដែលអាចបណ្ដាលឲ្យ​
មនុស្សស្លាប់ដោយការរំលោភយកដីធ្លី។ ទន្ទឹមនោះក្រុមអាជ្ញាធរមានសមត្ថកិច្ចនៅតែមិនយកចិត្តទុកដាក់ចំពោះ​
បញ្ហានេះ ដោយអះអាងថាការផ្ដល់ដីដម្បទានសេដ្ឋកិច្ចពុំមែនជាប្រភពនៃជម្លោះក្នុងសង្គមទេ ម្យ៉ាងទៀតការ
បណ្ដេញ​ចេញដោយបង្ខំក៏មិនកំពុងកើតមានឡើងក្នុងប្រទេសកម្ពុជាដែរ។

នាយិកាអង្គការលីកាដូ បានមានប្រសាសន៍ថា អំពើរឹបអូសដោយបើកចំហរ និងការលក់ដីធ្លីរបស់ប្រជាពលរដ្ឋខ្មែរ​
មិនអាចនៅបន្ដយូរអង្វែងតទៅទៀតបានទេ។ ការប្រើប្រាស់កម្លាំងដ៏ធ្ងន់ធ្ងរជាញឹកញយនេះមិនមែនគ្រាន់តែធ្វើឲ្យ​
ពលរដ្ឋកម្ពុជាភ័យខ្លាចប៉ុណ្ណោះទេប៉ុន្ដែក៏បានធ្វើឲ្យប្រទេសជាម្ចាស់ជំនួយ និងអ្នកវិនិយោគទន់ដែលមានការយក​
ចិត្តទុកដាក់ទៅលើការអភិវឌ្ឍបែបយុត្តិធម៌ និងស្វ័យទ្រទ្រង់គិតឡើងវិញពី ទំនាក់ទំនង ជាមួយនឹងប្រទេសកម្ពុជា​ និងអាចស្វះស្វែងរកការផ្លាស់ប្ដូរទៅតាមភាពជាក់ស្ដែង។

ដំណើររឿងតាមរយៈការបាញ់ប្រហារនេះ កើតចេញពីការផ្ដល់ដីមិនត្រឹមត្រូវក្នុងតំបន់ដែលជាជម្រករបស់​ប្រជាពល
រដ្ឋ​ដែលបានរស់នៅទីនៅនោះយូរយារណាស់មកហើយ។ រាជរដ្ឋាភិបាលបានពន្លឿននូវទំហំក្នុង​ការផ្ដល់សម្បទាន
ដែលភាគ​ច្រើនជាដីសម្បទានសេដ្ឋកិច្ចដែលមានបិទស្លាក។​

នៅទីក្រុងភ្នំពេញ និងខេត្តទាំង១២ ដែលមានការិយាល័យអង្គការលីកាដូ ធ្វើការជិតពាក់កណ្ដាលប្រទេស
យើងមើលឃើញថាជាង៤០០.០០០នាក់ បានទទួលរងផលប៉ះពាល់ពីការរំលោភយកដីធ្លី និងការ បណ្ដេញ
ចេញចាប់តាំងពីឆ្នាំ២០០៣ មក។ នៅឆ្នាំ២០១១ គ្រួសារខ្មែរប្រមាណជិត ១១.០០០ គ្រួសារ បន្ថែមទៀត ក៏បានទទួលរងផលប៉ះពាល់នាពេលថ្មីៗនេះដែរដោយសារទំនាស់ដីធ្លី។ សហគមន៍អន្ដរជាតិ ធ្លាប់បានអំពាវ
នាវឲ្យមានការផ្អាកជាបណ្ដោះអាសន្នចំពោះការបណ្ដេញចេញនានា ប៉ុន្ដែទំហំនៃការបណ្ដេញចេញនោះ មិន
ទាន់បានថយចុះនៅឡើយទេ។

ជាថ្មីម្ដងទៀត អង្គការលីកាដូ សូមអំពាវនាវឲ្យមានការផ្អាកជាបណ្ដោះអាសន្នចំពោះការបណ្ដេញចេញ ដោយបង្ខំ។
លីកាដូ នៅតែប្រកាន់ជំហរថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចត្រូវតែបង្កក ចំណែកឯដី សម្បទានសេដ្ឋកិច្ចដែលកំពុង
មានបញ្ហាចម្រូងចម្រាសនោះ ក៏ត្រូវតែធ្វើការវាយតម្លៃឡើងវិញដោយស្របតាមអនុក្រឹត្យស្ដីពីការផ្ដល់ដីសម្បទាន
សេដ្ឋកិច្ច ដែលតម្រូវឲ្យមានការប្រឹក្សាយោបល់ជាសាធារណៈជាមួយនឹងប្រជាពលរដ្ឋបុគ្គទាំងឡាយណាដែលរង
ផលប៉ះពាល់មុននឹងផ្ដល់ដីសម្បទានសេដ្ឋកិច្ច។

ចំពោះអ្នក ដែលទទួលខុសត្រូវចំពោះការបាញ់ប្រហារប្រជាពលរដ្ឋស្លូតត្រង់ត្រូវតែចាប់ខ្លួន និងនាំយកមកកាត់
ទោសតាមច្បាប់ទាំងមន្រ្ដីយោធា ឬអ្នកគ្រប់គ្រងផ្សេងទៀតដែលអាចទទួលទោសព្រហ្មទណ្ឌតាមច្បាប់ ដែលជា
អ្នកផ្ដល់ការអនុញ្ញាត ឬ ជាអ្នកមិនអើពើចំពោះតួនាទីរបស់ខ្លួន។ ជាចុងក្រោយដូច អង្គកាលីកាដូ បានជំរុញជា
ច្រើនលើកមកហើយដល់រាជរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ត្រូវតែបញ្ឈប់ការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ
របស់ជាតិដោយមិនត្រឹមត្រូវសម្រាប់ផលប្រយោជន៍ឯកជន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Ms. Pilorge Naly, LICADHO Director, 012 803 650
 Mr. Am Sam Ath, LICADHO Supervisor, 012 327 770

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា