សេចក្តីថ្លែងការណ៍

ការជម្រះក្ដីកំបាំងមុខលើបណ្ដឹងឧទ្ធរណ៍កំពុងក្លាយជា ‘ ប្រក្រតីកម្ម’ សម្រាប់ពិរុទ្ធជននៅកម្ពុជា

ចេញផ្សាយ ថ្ងៃទី​២៣ ខែមេសា ឆ្នាំ២០១២
F T M

យោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការលីកាដូ
ពិរុទ្ធជនចំនួនជិត ៨០០ នាក់ ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារនៅតាមបណ្ដា
ខេត្តកំពុងប្រឈមនឹងការដកហូតសិទ្ធិជាមូលដ្ឋាន ក្នុងការចូលរួមសវនាការលើ
បណ្ដឹងឧទ្ធរណ៍ ដោយមូលហេតុគ្មានមធ្យោបាយក្នុង ការដឹកជញ្ជូន។

ច្បាប់កម្ពុជាតម្រូវឲ្យជនត្រូវចោទ មានវត្តមានក្នុងសវនាការលើបណ្ដឹងឧទ្ធរណ៍
ប៉ុន្តែពិរុទ្ធជននៅតាមបណ្ដាខេត្តចំនួនតិចតួចណាស់ ដែលមានលទ្ធភាពមក
ចូលរួមសវនាការបែបនេះដោយសារគ្មានថវិកាចំណាយលើការដឹកជញ្ជូននិងការរៀបចំមិនបានល្អរវាង
ពន្ធនាគារនិងតុលាការ។ សាលាឧទ្ធរណ៍របស់ជាតិដែលមានតែមួយគត់គឺមានទីតាំងនៅរាជធានីភ្នំពេញ។

ដំបូងអង្គការលីកាដូបានរាយការណ៍អំពីបញ្ហានេះនៅឆ្នាំ២០១០ តាមរយៈរបាយ ការណ៍មួយដែលមានចំណងជើងថា “ការជម្រះក្ដីកំបាំងមុខជនត្រូវចោទៈ សិទ្ធិក្នុងការប្ដឹង ឧទ្ធរណ៍ និងវិបត្តិក្នុងការដឹកជញ្ជូនពិរុទ្ធជននៅកម្ពុជា”។ របាយការណ៍នេះបានកត់សម្គាល់ ថាវត្តមានរបស់ជនត្រូវចោទមានសារៈសំខាន់ ក្នុងការធានាសវនាការប្រកបដោយ
យុត្តិធម៌ លើបណ្ដឹងឧទ្ធរណ៍ នៅកម្ពុជា ដោយសារចរិតលក្ខណៈនីតិវិធីឧទ្ធរណ៍របស់ប្រទេសនេះ។

អ្នកនាង Naly Pilorge នាយិកាអង្គការលីកាដូបានមានប្រសាសន៍ថា “ច្បាប់កម្ពុជាចែងយ៉ាងច្បាស់អំពីសារៈ
សំខាន់នៃសិទ្ធិរបស់ជនជាប់ឃុំក្នុងការចូលរួមក្នុងសវនាការលើបណ្ដឹងឧទ្ធរណ៍របស់ខ្លួនព្រមទាំងសារៈសំខាន់ចំពោះ
វត្តមានរបស់ពួកគេក្នុងពេលសវនា ការលើរឿងក្តីរបស់ខ្លួន”។ “ជនជាប់ឃុំនៅតែត្រូវបានគេបដិសេធជាប្រចាំនូវ
សិទ្ធិក្នុងការ ចូលរួមសវនាការលើបណ្ដឹង ឧទ្ធរណ៍របស់ពួកគេ”។

“ទង្វើបែបនេះគឺជាការរំលោភបំពានជាក់ស្ដែង នូវសិទ្ធិជាមូលដ្ឋានរបស់ជនជាប់ឃុំ ក្នុងការទទួលបានការជំនុំជម្រះក្ដី
ប្រកបដោយយុត្តិធម៍ ប៉ុន្តែវាបានក្លាយទៅជាទង្វើប្រ ក្រតីកម្ម” រួច ទៅហើយ។

បន្ទាប់ពីបានចេញផ្សាយរបាយការណ៍ឆ្នាំ២០១០ របស់អង្គការលីកាដូ អាជ្ញាធរ ពន្ធនាគារបានទទួលស្គាល់ថាមាន “កង្វះខាតផ្នែកសេវា” ដែលជាមធ្យោបាយដឹកជញ្ជូនជន ជាប់ឃុំហើយបានមានប្រសាសន៍ថាអាជ្ញាធរកំពុងធ្វើការ ដោះស្រាយបញ្ហានេះ។ របាយ ការណ៍ឆ្នាំ២០១០ នេះ បានស្នើសុំដំណោះស្រាយមួយចំនួនចំពោះបញ្ហានេះរាប់ទាំង ដំណោះស្រាយដែលថាជនជាប់ ឃុំមិនគួរត្រូវផ្ទេរចេញពីពន្ធនាគារនៅជាយរាជធានីភ្នំពេញ មុនពេលបើកសវនាការ
លើបណ្ដឹងឧទ្ធរណ៍របស់ពួកគេឡើយ ហើយថាអគ្គនាយកដ្ឋាន ពន្ធនាគារ ត្រូវបង្កើនមូលនិធិសម្រាប់ បណ្ដាញដឹក
ជញ្ជូនជនជាប់ឃុំរបស់ខ្លួន។

ប៉ុន្តែចាប់តាំងពីឆ្នាំ២០១០មក ដំណើរឆ្ពោះទៅកាន់គោលដៅទាំងនេះ មានភាពរីក ចំរើន តិចតួចណាស់។

តាមការសិក្សាទៅលើពន្ធនាគារចំនួន ១១ នៅក្រៅរាជធានីភ្នំពេញ អ្នកស្រាវជ្រាវ អង្គការ លីកាដូបានរកឃើញ
ថាយ៉ាងហោចណាស់មានពិរុទ្ធជនជាប់បណ្ដឹងឧទ្ធរណ៍ចំនួន ៧៩៧ នាក់។ នៅពេលជាមួយគ្នានោះប្រព័ន្ធគ្រប់គ្រង
ពន្ធនាគារ នៅតែខ្វះរថយន្តដឹកជញ្ជូន ប្រេង/សាំង បុគ្គលិក និងមូលនិធិចាំបាច់សម្រាប់បណ្ដាញដឹកជញ្ជូនពិរុទ្ធជន ដែលនៅឆ្ងាយ ដាច់ស្រយាល។ ជាលទ្ធផលប្រធានពន្ធនាគារមួយចំនួនបានបន្តរាយការណ៍ ថាពួកគេ ស្ទើរតែគ្មាន ឬមានមធ្យោបាយតិចតួចបំផុតសម្រាប់ដឹកជញ្ជូនពិរុទ្ធជនទាំងនោះ ទៅកាន់រាជ ធានីភ្នំពេញដើម្បីចូលរួមសវនាការ
លើបណ្ដឹងឧទ្ធរណ៍របស់ពួកគេ - លុះត្រាតែពួកគេ ចំណាយលុយកាក់សម្រាប់ដឹកជញ្ជូនដោយខ្លួនឯង។លោកស្រី
វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការលីកាដូ បានមានប្រសាសន៍ថា “ការបង្ខំចិត្តឲ្យពិរុទ្ធជនចំណាយលុយ
កាក់សម្រាប់ដឹកជញ្ជូនដោយខ្លួនឯង មិនមែនជា ដំណោះស្រាយមួយដែលអាចទទួលយកបានឡើយ”។ “ទំលាប់
អនុវត្តបែបនេះមានន័យស្មើ នឹងដាក់ស្លាកកំណត់តម្លៃទៅលើសិទ្ធិជាមូលដ្ឋានទាំងឡាយ”។

របាយការណ៍ថ្មីបំផុតរបស់អង្គការលីកាដូ ដែលនឹងចេញនាពេលដ៏ខ្លីខាងមុខនេះ គឺ រំលឹកឡើងវិញនូវអនុសាសន៍នានា ដែលបានធ្វើឡើងតាមរយៈរបាយការណ៍ឆ្នាំ២០១០ ព្រម ទាំងការលើកឡើងនូវសំណើសុំដំណោះស្រាយថ្មីៗមួយចំនួន រាប់ទាំងសំណើសុំបង្កើត សាលាឧទ្ធរណ៍ចល័តមួយចំនួន និង/ឬប្រព័ន្ធសាលាឧទ្ធរណ៍ថ្នាក់ភូមិភាគមួយចំនួនផងដែរ។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បានមានប្រសាសន៍បន្ថែមទៀតថា “ វាគឺជាបញ្ហា មួយដែលគួរអោយព្រួយ
បារម្ភយ៉ាងខ្លាំង ទាក់ទងទៅនឹងតម្រូវការនៃធនធាន និងចំនួនប្រជា ពលរដ្ឋដែលទទួលរងផលប៉ះពាល់”។ ហើយ “បញ្ហានេះមិនត្រូវបណ្តោយទុកអោយស្ថិតនៅ ក្នុងភាពអសកម្មឡើយ”។ ការរំលោភបំពានទៅលើសិទ្ធិរបស់ជនជាប់
ឃុំក្នុងការទទួលបាន នូវការជម្រះក្ដីចំពោះមុខ បានក្លាយជាការរំលោភដែលមានលក្ខណៈជាប្រព័ន្ធទៅហើយ។ការបន្ត
កើត មាននូវសា្ថនភាពដ៏ដែលៗនេះ គឺបានក្លាយទៅជារឿងធម្មតា ដែលមិនមែន ជាសិទ្ធិក្នុងការជ្រើសរើស។

របាយការណ៍ថ្មីនេះមានចំណងជើងថា “ការជម្រះក្ដីកំបាំងមុខជនត្រូវចោទឆ្នាំ ២០១២: បច្ចុប្បន្នភាពស្ដីពីសិទ្ធិ
ក្នុងការប្ដឹងឧទ្ធរណ៍ និងវិបត្តិក្នុងការដឹកជញ្ជូនពិរុទ្ធជននៅ កម្ពុជា” ដែលអាចរកបានតាមរយៈគេហទំព័រ
www.licadho-cambodia.org ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Dr. Pung Chhiv Kek, President of LICADHO (French, English, Khmer) - 012-802-506
 Ms. Naly Pilorge, Director of LICADHO (French, English) - 012-803-650
 Mr. Am Sam Ath Technical Supervisor for LICADHO (Khmer) - 012-327-770

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា