សេចក្តីថ្លែងការណ៍

វិធានថ្មីស្ដីពីពលកម្មជនជាប់ឃុំក្នុងពន្ធនាគារ ជាវិធានការ វិជ្ជមានមួយ ប៉ុន្តែមិនទាន់ឈានដល់កម្រិតពេញលេញនៅឡើយ

ចេញផ្សាយ ថ្ងៃទី​៩ ខែឧសភា ឆ្នាំ២០១២
F T M

បទបញ្ញត្តិថ្មីរបស់រដ្ឋាភិបាលមានវិធានការសំខាន់
ហាមឃាត់ការនាំចេញនូវទំនិញដែលត្រូវផលិតដោយជនជាប់ឃុំក្នុងពន្ធនាគារ
ប៉ុន្តែបទបញ្ញត្តិទាំងនេះ មិនទាន់ឈានដល់កម្រិតដែលអាចការពារជនជាប់ឃុំ
បានពេញលេញពីការរកេងប្រវ័ញ្ចដោយក្រុមហ៊ុនឯកជនឡើយនេះបើយោងតាម
ការបកស្រាយពន្យល់ដោយសង្ខេបថ្មីមួយរបស់អង្គការលីកាដូ។

ការហាមឃាត់ការនាំចេញទំនិញត្រូវបានអនុវត្តដោយ “ប្រកាសអន្តរក្រសួងស្ដីពីការ ហាមឃាត់ការប្រើប្រាស់
ពលកម្មជនជាប់ឃុំក្នុងពន្ធនាគារដើម្បីផលិតទំនិញនាំចេញ” ដែល ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៩ ខែមីនា។ ប្រកាសនេះដែលជាទម្រង់សេចក្ដីណែនាំថ្នាក់ ក្រសួងទើបតែចេញ ៣ខែ បន្ទាប់ពីប្រទេសកម្ពុជាបានអនុម័ត ច្បាប់ ថ្មីស្ដីពីពន្ធនាគារដែលជា ច្បាប់មួយចម្រូងចំរាស់ ដោយអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនប្រើប្រាស់ ពលកម្ម ជនជាប់ឃុំក្នុងពន្ធនាគារ។ អង្គការលីកាដូ បានលើកអនុសាសន៍មុនអនុម័តច្បាប់នេះ ថាបទបញ្ញត្តិនេះគួតែ ត្រូវ លុបចោល។

មុនពេលអនុម័តច្បាប់នេះបន្តិចបណ្ដាញសារព័ត៌មានភាគច្រើនបានរាយការណ៍ថាជនជាប់ឃុំត្រូវបានក្រុមហ៊ុន ឯកជនប្រើប្រាស់ ដើម្បីផលិត និងតុបតែងសំលៀកបំពាក់កាត់ ដេរយ៉ាងហោចណាស់ចាប់តាំងតែពីឆ្នាំ២០០៩ មកម៉្លេះ។ ទំនិញខ្លះទំនងជាមានគោលដៅ នាំចេញទៅលក់នៅក្រុមហ៊ុនបស្ចឹមប្រទេស។

អង្គការលីកាដូ ជឿជាក់ថាការហាមឃាត់ការនាំចេញទំនិញ គឺជាវិធានការសំខាន់មួយ ដើម្បីការពារកិត្យានុភាព
ប្រទេសកម្ពុជា ដែលជាប្រទេសផ្គត់ផ្គង់មួយមានកិត្យានុភាពក្នុងឧស្សាហកម្មកាត់ដេរសំលៀកបំពាក់កម្រិត
អន្តរជាតិ។ ប៉ុន្តែប្រកាសនេះខកខានមិនបាន ហាមឃាត់ក្រុមហ៊ុនឯកជនទាំងស្រុងមិនឲ្យប្រើប្រាស់ពលកម្មជន
ជាប់ឃុំក្នុងពន្ធនាគារដើម្បីផលិតសំលៀកបំពាក់កាត់ដេរក្នុងស្រុកឡើយ ដែលទុកឲ្យជនជាប់ឃុំទទួលរងនូវការ
រំលោភ បំពានសិទ្ធិមនុស្សជាលក្ខណៈប្រព័ន្ធ។

អ្នកនាង Naly Pilorge នាយិកាអង្គការលីកាដូ បានមានប្រសាសន៍ថា “ច្បាប់អន្តរជាតិ ហាមឃាត់ការប្រើប្រាស់ ពលកម្មដោយបង្ខំពីក្រុមហ៊ុនឯកជន បើទុកជាក្រុមហ៊ុននោះនាំ ចេញទំនិញ ឬ ផលិតទំនិញក្នុងស្រុក ក៏ដោយ”។

អ្នកនាង Naly Pilorge បានមានប្រសាន៍បន្ថែមទៀតថា “ច្បាប់អនុញ្ញាតឲ្យជនជាប់ ឃុំធ្វើការងារបែបនេះ ដោយស្ម័គ្រចិត្ត ប៉ុន្តែច្បាប់តម្រូវផងដែរថា ការការពារជាក់លាក់ត្រូវតែ ដាក់ឲ្យមានដំណើរការដើម្បីធានាថា ការងារដែលបំពេញនោះត្រូវតែស្ម័គ្រចិត្តពិតប្រាកដ”។ “បច្ចុប្បន្នប្រទេសកម្ពុជាមិនទាន់មាន ការការពារទាំងនេះ នៅឡើយទេ ហើយមិនមានភាព ច្បាស់លាស់ដែលថា ប្រព័ន្ធគ្រប់គ្រងពន្ធនាគារអាចមាន សមត្ថភាពអនុវត្តការ ការពារទាំង នេះបាន”។

យោងតាមអង្គការពលកម្មអន្តរជាតិជនជាប់ឃុំ អាចបំពេញការងារឲ្យអង្គភាពឯកជន បានលុះត្រាតែ មាន សុចនាករជាក់លាក់ស្ដីពី “ទំនាក់ទំនងការងារសេរី”។ ឧទាហរណ៍ក្នុងការ បំពេញការងារ ជនជាប់ឃុំ ត្រូវផ្ដល់ការយល់ព្រមជាលាយលក្ខណ៍អក្សរជាផ្លូវការមានទម្រង់ យល់ព្រម ដោយបញ្ជាក់ពីចំនួនប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ។ តាមការស្រាវជ្រាវរបស់ អង្គការលីកាដូ បង្ហាញថា ទម្រង់យល់ព្រមបែបនេះ មិនត្រូវ បាន ប្រើប្រាស់ ហើយជាពិសេស មិនមានបញ្ញត្តិដោយច្បាប់ក្នុងស្រុកឡើយ។

អង្គការលីកាដូ ជឿជាក់ផងដែរថា លក្ខខណ្ឌឃុំខ្លួនច្រីនលើសលុបនៅតាមពន្ធនាគារ ក្នុងប្រទេស កម្ពុជាបង្កការលំបាកដល់ជនជាប់ឃុំក្នុងការផ្ដល់ការយល់ព្រមដោយស្ម័គ្រចិត្តពិតប្រាកដ។ ជនជាប់ឃុំត្រូវបាន គេ ដកហូតជាប្រចាំ នូវសេចក្ដីត្រូវការជាមូលដ្ឋានបំផុតរាប់ទាំងម្ហូបអាហារគ្រប់គ្រាន់ និងទឹកពេលវេលា ចេញ ក្រៅបន្ទប់ឃុំខ្លួនរបស់ពួកគេ ការថែទាំ សុខភាព និងសន្តិសុខផ្ទាល់ខ្លួន។ “បុព្វសិទ្ធិ” ភាគច្រើនត្រូវបានដោះដូរ ជាទំនិញ។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការលីកាដូ បានមានប្រសាសន៍ថា “វាមានការ លំបាក ក្នុងការ គិតគូពីសេណារីយ៉ូមួយ ដែលជនជាប់ឃុំនៅកម្ពុជាចូលរួមក្នុង “ទំនាក់ទំនងការងារសេរី”។ “ជនជាប់ឃុំរស់នៅ ក្នុង លក្ខខណ្ឌអស់សង្ឈឹម ដែលធ្វើឲ្យពួកគេ ងាយទទួលរងនូវការកេងប្រវ័ញ្ច”។

ឯកសារបកស្រាយពន្យល់សង្ខេបនេះ លើកមកពិភាក្សាផងដែរនូវបញ្ហាផ្សេងៗទៀត មួយចំនួនតូចជា មួយ នឹងការហាមឃាត់នេះ រាប់ទាំងបទបញ្ញត្តិមួយស្ដីពី “ជនល្មើសមិនព្រម រាងចាល” ដែលមានលក្ខណៈ មិនច្បាស់ លាស់ ព្រមទាំងកំលាំងគតិយុត្តិនៃប្រកាសនេះមាន លក្ខណៈទន់ខ្សោយជាប់ពីកំណើត។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បានមានប្រសាសន៍បន្ថែមទៀតថា “មានការខក ចិត្តដែលថា ចំណុច សំខាន់មួយនៃច្បាប់ត្រូវបានប្រកាសឲ្យប្រើតាមរយ:ប្រកាសនេះជាជាងចែងក្នុងច្បាប់ស្ដីពីពន្ធនាគារ”។“ប្រកាស មិនមានលក្ខណៈខ្លាំងដូចច្បាប់ពិតៗ ហើយក៏មិន មានការលំបាកក្នុងការធ្វើវិសោធនកម្ម ឬលុបចោល ដែរ។ យើងនៅតែមានជំនឿថា ច្បាប់ស្ដីពីពន្ធនាគារនេះគួរតែត្រូវធ្វើវិសោធនកម្មដើម្បីដោះស្រាយបញ្ហានានា ជាមួយ ពលកម្មជន ជាប់ឃុំក្នុងពន្ធនាគារ”។

ឯកសារបកស្រាយពន្យល់សង្ខេប ដែលមានចំណងជើងថា“យោបល់ និងអនុសាសន៍នានាៈប្រកាស អន្តរក្រសួងស្ដីពីការហាមឃាត់ការប្រើប្រាស់ពលកម្មជនជាប់ឃុំក្នុងពន្ធនាគារដើម្បីផលិតទំនិញនាំចេញ”មានៅ ក្នុងគេហទំព័រៈ www.licadho-cambodia.org

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Dr. Pung Chhiv Kek, President of LICADHO (French, English, Khmer) - 012-802-506
 Ms. Naly Pilorge, Director of LICADHO (French, English) - 012-803-650
 Ms. Nget Sokun, Prison Project Supervisor (Khmer) - 016-797-305

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា