សេចក្តីថ្លែងការណ៍

ដោះលែងលោក ម៉ម សូណង់ដូ ប្រធានស្ថានីយ៍វិទ្យុ​ឯករាជ្យដែលចំណាស់ជាងគេ

ចេញផ្សាយ ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ២០១២; ក្រុមសង្គមស៊ីវិល
F T M

អ្នកគាំទ្រ ម៉ម សូណង់ដូ ប្រមូលគ្នាមុកតុលាការ

អង្គការសង្គមស៊ីវិល​ដែលមានរាយនាម​ដូចខាងក្រោម​មិនមានសេចក្តីពេញចិត្ត​នឹងការចាប់ខ្លួនលោក ម៉ម សូណង់ដូ ដែលជាប្រធានស្ថានីយ៍​វិទ្យុឯករាជ្យ កាលពីថ្ងៃអាទិត្យទី១៥ ខែកក្កដា ឆ្នាំ២០១២ ហើយធ្វើ​ការអំពាវនាវឲ្យមានការ​ដោះលែងរូប​លោកជាបន្ទាន់។ លោកម៉ម សូណង់ដូ ដែលមាន​សញ្ជាតិ​ខែ្មរផងនិងបារាំងផង គឺជាម្ចាស់វិទ្យុសំបុកឃ្មុំ​​ដែលជាស្ថានីយ៍វិទ្យុ​ឯករាជ្យមួយក្នុង​ចំណោមស្ថានីយ៍វិទ្យុ​ឯករាជ្យ​មួយ​ចំនួនតិច​ផ្សេងទៀតក្នុង ប្រទេសកម្ពុជា។ លោកសូណង់ដូ ក៏ជាស្ថាបនិក និងជាប្រធាននៃ​សមាគមអ្នក​ប្រជាធិបតេយ្យ​ផងដែរ។

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ វិទ្យុសំបុកឃ្មុំបានធ្វើការ ផ្សព្វផ្សាយនូវសេចក្តី រាយការណ៍ស្តីពីការទទួលបានពាក្យបណ្តឹងថ្ងៃទី ២២ ខែមិថុនារបស់តុលាការឧក្រិដ្ឋកម្ម អន្តរជាតិ (ICC) ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាលើបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ។ ការផ្សព្វផ្សាយនេះ រួមមានទាំងការសាកសួរ និងពិភាក្សាស្តីពីបណ្តឹងនេះ ដែលត្រូវ បានប្តឹងដោយចលនាកំលាំងប្រជាជនខ្មែររបស់លោកសួន សេរីរដ្ឋាដែលរិះគន់ រដ្ឋាភិបាល កាលពីខែឧសភា ឆ្នាំ២០១២។ សេចក្តីរាយការណ៍នោះ ត្រូវបានធ្វើឡើង ដោយលោកម៉ម សូណង់ដូដែលបានចូលរួមជា អ្នកកាសែតនៅ ក្នុងតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។

រយៈពេល ២៤ម៉ោងក្រោយមក លោកនាយករដ្ឋមន្ត្រីបាន ប្រកាសជាសាធារណៈឲ្យ ធ្វើការចាប់ខ្លួនលោកម៉ម សូណង់ដូ នៅក្នុងពិធីថ្លែងសុន្ទរកថា នៅទីក្រុងភ្នំពេញដែល បានផ្សាយតាមស្ថានីយ៍ទូរទស្សន៍ជាតិ។ លោកនាយករដ្ឋមន្ត្រី បានចោទប្រកាន់លោក សូណង់ដូពីបទញុះញង់ឲ្យមានចលនាឧបគមន៍ នៅខេត្តក្រចេះ។ នៅថ្ងៃទី២ ខែកក្កដា ចៅក្រមស៊ើបសួរ ឈូក ងួន បានចេញនូវដីកាបង្គាប់ឲ្យ ចាប់ខ្លួនដោយចោទពីបទ លើ្មសពាក់ព័ន្ធក្នុងការ ចូលរួមក្នុង“ចលនាបង្កើតតំបន់ឧបគមន៍” បទញុះញង់ ប្រជាពលរដ្ឋឲ្យលើកអាវុធប្រឆាំងនឹងរដ្ឋ និងបទរារាំងអាជ្ញាធរសាធារណៈ ដោយមាន ស្ថានទំងន់ទោស។

លោកសូណង់ដូ បានកំពុងនៅក្រៅប្រទេសនៅពេល ដែលដីកាបង្គាប់ឲ្យចាប់ខ្លួន ត្រូវបានចេញ។ លោកបានវិលត្រឡប់មកទីក្រុងភ្នំពេញកាលពីថ្ងៃទី ១២ នៅម៉ោង ១០:១៥នាទីល្ងាច នៅអំឡុងពេលមានកិច្ចប្រជុំកំពូលអាស៊ាន។ លោកត្រូវបានចាប់ ខ្លួនដែលធ្វើឡើងនៅ ៣ថ្ងៃក្រោយការមកដល់របស់លោក គឺធ្វើឡើងតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះនៅក្រោយពេលដែលរដ្ឋមន្ត្រីការបរទេស និងអ្នកការទូត ដែលមក ពីជុំវិញពិភពលោកបានចាកចេញពីកម្ពុជា ដោយរួមទាំងរដ្ឋមន្ត្រីការ បរទេសសហរដ្ឋអាមេរិកលោកស្រី Hillary Clinton និងអ្នកតំណាងជាន់ខ្ពស់ របស់សហគមន៍អឺរ៉ុបសម្រាប់កិច្ចការបរទេសលោកស្រី Catherine Ashton ។

ព្រឹកនេះ លោកសូណង់ដូ ត្រូវបានបញ្ជូនទៅមុខចៅក្រម សាលាដំបូងរាជធានីភ្នំពេញ លោក សែម សាកូឡាដើម្បីធ្វើការសាកសួរ។ ប្រហែលជាថ្ងៃត្រង់ លោកសូណង់ដូ ត្រូវបានចោទប្រកាន់តាមមាត្រា ២៨ ៤៥៦ ៤៥៧ ៤៦៤ ៥០៤ និង៦០៩ នៃក្រម ព្រហ្មទណ្ឌ។ ការចោទប្រកាន់ទាំងនេះសុទ្ធតែជា ទោសពន្ធនាគារ។ គ្រាន់តែការចោទ ប្រកាន់តាមមាត្រា ៤៦៤តែមួយ អាចនឹងត្រូវផ្តន្ទាទោសរូបលោកឲ្យដាក់ពន្ធនាគារពី ១៥ទៅ៣០ឆ្នាំទៅហើយ។ ហើយបច្ចុប្បន្នលោកសូណង់ដូ មានអាយុ ៧០ឆ្នាំទៅហើយ។

ថ្វីត្បិតតែជាការពិត លោកសូណង់ដូបានវិលត្រឡប់ មកកម្ពុជាដើម្បីប្រឈមមុខនឹង ការចោទប្រកាន់ដោយគ្មានមូលហេតុត្រឹមត្រូវទាំងនេះ ក៏រូបលោកត្រូវបានគេរំពឹងថា នឹងអាចដាក់ឲ្យស្ថិតនៅ ក្នុងការឃុំខ្លួនបណ្តោះអាសន្នរងចាំបើកសវនាការចាប់ពីថ្ងៃនេះ នៅឯពន្ធនាគារ ម ១ នៅរាជធានីភ្នំពេញ។

រាជរដ្ឋាភិបាលបានព្យាយាម ភ្ជាប់ការចោទប្រកាន់លោកសូណង់ដូទៅនឹងជម្លោះដីធ្លី និងការបង្ខំឲ្យចាកចេញដោយបង្ខំ ដែលកំពុងតែកើតឡើងនៅក្នុងខេត្តក្រចេះ។ កាលពី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ទាហានជាច្រើនរយនាក់ កងរាជអាវុធហត្ថ និង នគរបាលក្នុងតំបន់ ដោយមានជំនួយពីឧទ្ធម្ភាគចក្រ ក៏បានធ្វើការវាយប្រហារទៅលើ ប្រជាជនភូមិកំពង់ដំរីនាខេត្តក្រចេះ។ ប្រជាពលរដ្ឋត្រូវបានធ្វើឲ្យចលាចលដោយជម្លោះ ដីធ្លីដ៏រាំរ៉ៃជាមួយក្រុមហ៊ុនឯកជនទៅលើដីសម្បទានចំការកៅស៊ូ។ រដ្ឋាភិបាលបានអះ អាង ថាប្រតិបត្តិការយោធានេះ ដែលបណ្តាលឲ្យកុមារីអាយុ ១៤ឆ្នាំម្នាក់ស្លាប់គឺជា កិច្ចការចាំបាច់ដើម្បីបញ្ឈប់អ្នកស្រុក ពីការរៀបចំគម្រោងបង្កើតតំបន់អបគមន៍ចេញពី
ប្រទេសកម្ពុជា។ នៅពេលជាមួយគ្នានេះ មានការរិះគន់ជាច្រើនទៅលើយុត្តិកម្មនេះ (គ្មានកងកំលាំងណាមួយរងរបួស ហើយគ្មានភស្តុតាងណា ដែលបង្ហាញ ថា ប្រជាពលរដ្ឋមានបំណងបង្កើតចលនាអបគមន៍នោះទេ)។ ក៏ប៉ុន្តែប្រជាពលរដ្ឋមួយ ចំនួននៅតំបន់នេះ ធ្លាប់បានចូលរួមក្នុងសមាគមន៍អ្នកប្រជាធិបតេយ្យ។

លោកវ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបាន មានប្រសាន៍ថា៖ “ការភ្ជាប់លោកម៉ម សូណង់ដូទៅនឹង “ចលនាអបគមន៍”នេះគឺគ្មាន អ្វីក្រៅពីការប៉ុនប៉ងវាយប្រហារមកលើស្ថានីយ៍វិទ្យុឯករាជ្យមួយ ក្នុងចំណោមស្ថានីយ៍វិទ្យុ ឯករាជ្យមួយចំនួនតូចទៀតនៅក្នុងប្រទេសកម្ពុជានោះទេ”។ លោកបានមានប្រសាសន៍ បន្តទៀតថា៖ “ប្រសិនបើវិទ្យុសំបុកឃ្មុំត្រូវបិទទ្វារ នោះសំលេងរិះគន់នឹងត្រូវបានបំបិទ រយៈពេលជាច្រើនខែនៅមុនការបោះឆ្នោតជាតិនាពេលខាងមុខ (ដែលជាពេលដែល ប្រជាពលរដ្ឋត្រូវការសំលេងរិះគន់ជាជាងពេលណាទាំងអស់)”។

នៅក្នុងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែមិថុនាបានបង្ហាញថា ប្រជាពលរដ្ឋខេត្តក្រចេះមួយចំនួន ដែលត្រូវចោទប្រកាន់ពីបទចូលរួមក្នុងចលនា អបគមន៍បាន “សារភាព” ហើយចង្អុលទៅលើលោកសូណង់ដូ។ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បុគ្គលដែលត្រូវបានតាមចាប់ដោយតុលាការ ខេត្តក្រចេះនឹងត្រូវ បាន លើកលែងទោសប្រសិនបើពួកគេក៏បានចូលមក ធ្វើការសារភាព។ នេះមិនមែនជា លើកទីមួយទេដែលលោកសូណង់ដូ ក្លាយជាមុខសញ្ញារបស់រដ្ឋាភិបាល។ កាលពីថ្ងៃ ទី៣១ ខែមករា ឆ្នាំ២០០៣ ជាច្រើនខែនៅមុនពេលមានការបោះឆ្នោត ជាតិលើកទី៣ សាលា ដំបូងរាជធានីភ្នំពេញបាន ធ្វើការចោទប្រកាន់លោកសូណង់ដូ ពីបទផ្សព្វផ្សាយ ពត៌មានមិនពិត បទញុះញង់ប្រជាពលរដ្ឋឲ្យមានការរើសអើង និងបទញុះញង់ ប្រជាពលរដ្ឋឲ្យប្រព្រឹត្តបទល្មើស។ នៅពេលនោះលោកត្រូវបានដោះលែង វិញបន្ទាប់ ពីធ្វើការឃាត់ខ្លួនអស់រយៈពេល ២សប្តាហ៍។ លោកសូណង់ដូ ត្រូវបានចាប់ខ្លួនម្តង ទៀតកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០០៥ ពីបទបរិហារកេរ្តិ៍ ញុះញង់ និងផ្សព្វផ្សាយ ពត៌មានមិនពិតសម្រាប់ការផ្សព្វផ្សាយ ការធ្វើបទសំភាសន៍ជាមួយអ្នកជំនាញឯករាជ្យ ស្តីពីបញ្ហានយោបាយដែលពិបាកដោះស្រាយ។ នៅពេលនោះ រូបលោកត្រូវបានជាប់ ពន្ធនាគារយៈពេល ៣ខែមុនពេលមានការដោះលែងជាបណ្តោះអាសន្ននៅក្នុងខែមករា ឆ្នាំ២០០៦ ដោយមានសំណូមពរពីអន្តរជាតិ និងគាប់ជួនមានការបំពេញទស្សនកិច្ច របស់ជំនួយការរដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិកសម្រាប់អាស៊ីបូព៌ាលោក Christopher Hill ។

លោកយេង វីរៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលត្រូវបានជាប់ ពន្ធនាគារបន្ទាប់ជាមួយ លោកសូណង់ដូអស់រយៈពេលជាច្រើនសប្តាហ៍កាលពីឆ្នាំ ២០០៥ បានមានប្រសាសន៍ថា “មិនត្រូវធ្វើការចោទប្រកាន់បទល្មើស ព្រហ្មទណ្ឌលើ អ្នកដែល បានបញ្ចេញមតិរិះគន់នៅក្នុងរបបប្រជាធិបតេយ្យនោះទេ”។ លោកបានបន្ត ទៀតថា៖ “ដរាបណាអ្នកសារពត៌មាន និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ នានាមានទំនុកចិត្ត ថា សេរីភាពក្នុងការបញ្ចេញមតិរបស់ពួកអ្នកទាំងអស់គ្នា នឹងត្រូវបានការពារពិតប្រាកដ ទើប ប្រជាធិបតេយ្យរបស់ប្រទេសអាចដំណើរការបានល្អពិតប្រាកដ”។

ពួកយើង ជាអង្គការសង្គមស៊ីវិលដែលមានឈ្មោះដូចខាងក្រោម សូមធ្វើការសំណូមពរ យ៉ាងទទូចដល់រាជរដ្ឋាភិបាលឲ្យធ្វើការដោះលែងលោកម៉ម សូណង់ដូឲ្យបានឆាប់រហ័ស និងធានាថារូបលោកទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងផ្អែកលើសិទិ្ធដែលបាន ធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រមនីតិវិធីព្រហ្មទណ្ឌ និងកាតព្វកិច្ច ដែលមានក្នុងសន្ធិសញ្ញាអន្តរជាតិនានា។

មជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយពត៌មានឯករាជ្យ(CCIM)
ក្រុមការងារពិសេសសិទិ្ធលំនៅឋាន(HRTF)
បណ្តាញកសាងសន្តិភាពសហគមន៍(CPN)
ចលនាប្រជាជនសម្រាប់ការផ្លាស់ប្តូរ(PAC)
ចលនាសង្គមសម្រាប់ការផ្លាស់ប្តូរ(SAC)
សមាគមមន្ត្រីរាជការកម្ពុជា(CICA)
សហព័ន្ធសហជីពកម្មករចំនីអាហារ និងសេវាកម្មកម្ពុជា(CFSWF)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ(LICADHO)
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា(CWCD)
បណ្តាញយុវជនកម្ពុជា(CYN)
សម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍(CLEC)
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)
សមាគមធាងត្នោត(STT)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Cambodian Center for Independent Media (CCIM)
២. Cambodia's Civil Servants Association (CICA)
៣. Cambodian Food and Service Worker Federation (CFSWF)
៤. Cambodian Human Rights & Development Association (ADHOC)
៥. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៦. Cambodian Worker Center for Development (CWCD)
៧. Cambodian Youth Network (CYN)
៨. Coalition of Cambodian Farmer Community (CCFC)
៩. Community Legal Education Center (CLEC)
១០. Community Peacbuilding Network (CPN)
១១. Housing Rights Task Force (HRTF)
១២. Independent Democracy of Informal Economy Association (IDEA)
១៣. People's Action for Change (PAC)
១៤. SahmakumTeangTnaut (STT)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Mr. Am Sam Ath, LICADHO Technical Supervisor, 012-327-770
 Mr. Yeng Virak, CLEC Executive Director, 012-801-235

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា