សេចក្តីថ្លែងការណ៍

សេចក្តីព្រាងច្បាប់ស្តីពីដីកសិកម្ម ​បានប៉ះពាល់ដល់​សិទិ្ធកាន់កាប់ដីរបស់​ឯកជន និងលុបការកម្រិត​ដីសម្បទានសេដ្ឋកិច្ច

ចេញផ្សាយ ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០១២; ក្រុមសង្គមស៊ីវិល
F T M

រាជរដ្ឋាភិបាលកម្ពុជា​បានធ្វើការចេញ​នូវសេចក្តីព្រាងច្បាប់​ស្តីពីដីកសិកម្មយ៉ាងស្ងាត់ៗ ដែលអាចត្រូវបាន​គេផ្តល់ឱកាសមួយដើម្បីធ្វើការ​ទន្ទ្រានដី និងធ្វើអាជីវកម្មធនធានធម្មជាតិ។

ការកើនឡើង​នៃការប្រើហិង្សា និងការរំលោភសិទិ្ធមនុស្ស​ទាក់ទងនឹងជម្លោះដីធ្លីនៅក្នុងប្រទេសបានបន្តឆ្ពោះទៅ
រកចំនុចគ្រោះថ្នាក់ ដូចនេះសេចក្តីព្រាងច្បាប់នេះ មិនអាចត្រូវចេញនៅពេលវេលាដ៏តានតឹងនេះទេ។ ច្បាប់នេះ
(ដែលមានចំណងជើង​ជាផ្លូវការថា៖ ច្បាប់ស្តីពីការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម) ជាសញ្ញាគ្រោះថ្នាក់ដល់
បុគ្គលឯកជន​ដែលកាន់កាប់ដី ដោយបានដកហូតលទ្ធភាព​របស់អ្នកទាំងនោះ​ក្នុងការធ្វើការសម្រេចចិត្ត​ប្រើប្រាស់
ដីផ្ទាល់ខ្លួន​របស់ពួកគេ ក្រោមការប្រឈមមុខ​ពីការចោទប្រកាន់បទលើ្មសព្រហ្មទណ្ឌ។

លោក ជា សុភ័ក្រ មន្ត្រីបណ្តាញកសិករ និងធម្មជាតិ (FNN) បានមានប្រសាសន៍ថា៖ “សេចក្តីព្រាងច្បាប់
បានបង្កើតឲ្យមានបញ្ជីឈ្មោះបទល្មើសព្រហ្មទណ្ឌថ្មីៗ ដែលប៉ះពាល់ដល់កសិករតូចតាច”។ គាត់បានបន្ថែម
ទៀតថា៖ “ការជ្រៀតជ្រែកលើសិទិ្ធកាន់កាប់ទ្រព្យសម្បត្តិឯកជន គឺជាការមិនត្រឹមត្រូវនោះទេ”។

សេចក្តីព្រាងច្បាប់បានធ្វើការកំណត់ទោសពន្ធនាគាររហូតដល់ ១ ឆ្នាំ សម្រាប់ការល្មើសច្បាប់នេះ អនុក្រឹត្យ
ដែលចេញតាមច្បាប់នេះ ឬក៏សូម្បីតែបទបញ្ជាដែលចេញដោយអគ្គនាយកដ្ឋានកសិកម្ម (GDA) ជាអង្គភាព
ក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF)។​ ការចែងនូវកាតព្វកិច្ចមួយចំនួនដែលមានលក្ខណៈ
ស្រពិចស្រពិលមិនច្បាស់នៅក្នុងច្បាប់នេះដូចជាការទទួលខុសត្រូវព្រហ្មទណ្ឌគឺមិនត្រឹមត្រូវ និងមានការងាយ
ទទួលរងគ្រោះដោយការរំលោភបំពាននេះ។

ជាឧទារហណ៍ សេចក្តីព្រាងច្បាប់ផ្តល់ឲ្យរដ្ឋាភិបាលនូវការផ្តល់និយមន័យយ៉ាងធូរលុងនូវ “តំបន់អភិវឌ្ឍន៍កសិកម្ម”
(ADAs) ដែលមានចំនួនឥតកំណត់នៃដីឡូទិ៍ ដែលកាន់កាប់ដោយបុគ្គលឯកជន និងឥតកំណត់ទំហំដី។ តំបន់
អភិវឌ្ឍកសិកម្ម ត្រូវបានបង្កើតឡើងដោយមានការព្រមព្រៀងពីសំលេងភាគច្រើននៃអ្នកកាន់កាប់ដីពាក់ព័ន្ធ។ នៅ
ពេលបង្កើត ម្ចាស់ដីឯកជនដែលនៅក្នុងតំបន់ ត្រូវតែបង្កើតគម្រោងអភិវឌ្ឍន៍ដែលតម្រូវដោយច្បាប់ដោយមិនគិត
ថា តើពួកគេយល់ព្រមចូលរួមជាមុននោះឡើយ។ អ្នកទាំងនោះ នឹងប្រឈមមុខនឹងការជាប់ពន្ធនាគារប្រសិនបើ
ពួកគេបានបដិសេធ។ មិនមានបទបញ្ញាតិ្តណាដែលអនុញ្ញាត ឲ្យមានការបញ្ចប់ ឬផុតកំណត់នៃតំបន់អភិវឌ្ឍន៍
កសិកម្ម ឬក៏អនុញ្ញាតក្នុងការឲ្យម្ចាស់ដីធ្វើការសម្រេចដើរចេញនោះឡើយ។ សេចក្តីព្រាងច្បាប់ក៏បានតម្រូវឲ្យ
គ្រប់បុគ្គលឯកជន ដែលជាម្ចាស់ដីត្រូវធ្វើសកម្មភាពក្នុងការការពារ ឬកែប្រែ “ការខ្សោះជីវជាតិ ឬបាត់បង់
គុណភាពដី”។ ប្រសិនបើសកម្មភាពនោះធ្វើឡើងមិនទាន់ដល់កម្រិតដែលរដ្ឋាភិបាលពេញចិត្ត ច្បាប់ក៏បានផ្តល់
នូវអំណាចដល់ក្រសួងកសិកម្ម។ បទបញ្ជារបស់ក្រសួងកសិកម្មអាចត្រូវបានចេញ ឲ្យធ្វើការបំផ្លាញដំណាំដោយ
គ្មានសំណង ឬក៏អាចផ្តល់ដល់ក្រសួងកសិកម្មនូវ “ការគ្រប់គ្រង” ដែលគ្មានអ្នកកំណត់ ទៅលើដីដែលល្មើស។
ទាំង “ការខ្សោះជីវជាតិ ឬបាត់បង់គុណភាពដី” និងទាំងសកម្មភាពដែលតម្រូវឲ្យមានការការពារ ឬដោះស្រាយ
មិនត្រូវបានគេផ្តល់និយមន័យ ឬកំណត់ទំងន់នៃការខូចខាតរបស់ម្ចាស់ដី។លោក ប្រាជ្ញ ប៊ុនធឿន មន្រ្តីសមាគម
កសិករដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (FAPD) បានមានប្រសាសន៍ថា៖ “ពួកយើងមានសិទិ្ធក្នុងការជ្រើសរើស
នូវអ្វីដែលយើងគួរតែដាំនៅលើដីរបស់យើង”។ លោកបានបន្តទៀតថា៖“ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបាន
អនុម័ត នោះកសិករនឹងប្រឈមមុខឧបសគ្គយ៉ាងធំក្នុងការសម្រេចចិត្តថាដំណាំអ្វីដែលពួកគេអាចដាំបាន។ យើង
ស្នើសុំឲ្យរដ្ឋាភិបាលធ្វើការធានានូវសិទិ្ធរបស់យើងក្នុងការជ្រើសរើសការដាំណាំរបស់ខ្លួននៅលើដីរបស់យើងផ្ទាល់។

ប្រហែលជាការណ៍មួយដែលគួរឲ្យចាប់អារម្មណ៍ សេចក្តីព្រាងច្បាប់ដែលទើបតែនឹងបញ្ចេញ បានបង្កើតនូវគម្រោង
“កិច្ចសន្យាជួលដីកសិកម្ម”ថ្មីដែលបានជំនួសនូវដែនកំណត់និងការការពារដែលត្រូវការនៅក្នុងដីសម្បទានសេដ្ឋកិច្ច
ដែលមានចែងនៅក្នុងច្បាប់ភូមិបាលឆ្នាំ២០០១ និងអនុក្រឹត្យដែលទាក់ទងផ្សេងៗទៀត។ ដូចជាគ្មានទំហំ ឬរយៈ
ពេលកំណត់ ការត្រួតពិនិត្យការប៉ះពាល់បរិស្ថាន ឬក៏ការពិភាក្សាជាមុន ឬតម្រូវឲ្យមានការ ព្រមព្រៀងដែលទាក់
ទងនឹងកិច្ចសន្យាជួល នៅក្នុងសេចក្តីព្រាងច្បាប់នេះ។

មានមាត្រាជា​ច្រើនដែលធ្វើឲ្យមានការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ។ វាបង្កើតឲ្យមានគម្រោងដែលតម្រូវឲ្យមាន
“ការអនុញ្ញាតបំលាស់ប្តូរដី” សម្រាប់គ្រប់លក្ខណៈនៃការប្រើប្រាស់ដីដែលបានធ្វើឡើងនៅលើដីរបស់បុគ្គលឯកជន
(ដោយមិនគិតពីទំហំ ឬការប៉ះពាល់)។ វាក៏រួមបញ្ចូលមាត្រាដែលស្មុគស្មាញ ដែលទាក់ទងនឹងកិច្ចសន្យាកសិកម្ម។
ដូចជា ក្នុងករណីដែលមានជម្លោះរវាងកសិករ និងឈ្មួញ ឈ្មួញមានអទិភាពយ៉ាងច្បាស់ (ឈ្មួញត្រូវបានផ្តល់
សិទិ្ធក្នុងការទាមទារនូវបរិមាណ តម្លៃ និងខសន្យា សំខាន់ៗច្បាស់លាស់ផ្សេងទៀតក្នុងកិច្ចសន្យា)។ ហើយនៅទី
បញ្ចប់ ច្បាប់បានផ្តល់អំណាចឆន្ទានុសិទិ្ធដែលគ្មានអ្នកកំណត់ ឲ្យរដ្ឋាភិបាលក្នុងការរឹបអូសដីទំនេរដើម្បីបង្កើត
“តំបន់អភិរក្សកសិកម្មជីវចម្រុះ”។

អ្នកស្រី​ ណាលី ពីឡូក នាយិកាអង្គការលីកាដូ បានមានប្រសាសន៍ថា៖ “សេចក្តីព្រាងនេះ បង្កើតនូវបញ្ហាយ៉ាង
ធ្ងន់ធ្ងរដល់សិទិ្ធកាន់កាប់ទ្រព្យសម្បត្តិឯកជន (ជាពិសេសសម្រាប់កសិករតូចតាច)”។ អ្នកស្រី បានបន្តទៀតថា៖
“ខណៈដែលជម្លោះដីធ្លីនៅកម្ពុជាកំពុងបន្តរីកសាយភាយយ៉ាងខ្លាំងក្លា និងញឹកញាប់ច្បាប់ដែលទាក់ទងនឹងការគ្រប់
គ្រងដី និងសិទិ្ធកម្មសិទិ្ធ​ត្រូវតែធ្វើការព្រាងដោយមានតម្លាភាព និងមានការពិភាក្សាឲ្យបានទូលំទូលាយ ក៏ប៉ុន្តែ
ការណ៍ទាំងពីរនេះមិនមាននៅក្នុងការពង្រាងច្បាប់នេះទេ។ សេចក្តីព្រាងច្បាប់នេះត្រូវតែធ្វើការពង្រាងម្តងទៀត”។
លោក ថេង សាវឿន អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា បាននិយាយថា៖ “រដ្ឋាភិបាលមាន
ប្រសាសន៍ ថាគោលនយោបាយរបស់ច្បាប់នេះជាទូទៅគឺជាការកាត់បន្ថយភាពក្រីក្រ ក៏ប៉ុន្តែសេចក្តីព្រាងច្បាប់នេះ
នឹងប៉ះពាល់សិទិ្ធជាមូលដ្ឋានរបស់យើងក្នុងការប្រើប្រាស់ និងគ្រប់គ្រងដីផ្ទាល់ខ្លួនរបស់យើង”។ លោកក៏បានបន្ត
ទៀតថា៖ “តើមានច្បាប់នេះនឹងជួយយើងកាត់បន្ថយភាពក្រីក្រដោយ​របៀបណា?”

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Ms. Pilorge Naly, LICADHO Director, 012-803-650
 Mr. Chea Sopheak, Farmer & Nature Network (FNN), 016-440-495
 Mr. Prach Bunthoeun, Farmer Association for Peace Development (FAPD), 016-651-413

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា