សេចក្តីថ្លែងការណ៍

រយៈពេល​ពីរថ្ងៃ បទបញ្ជា​ឃុំខ្លួន​បណ្តោះអាសន្ន​ចំនួនពីរ ដែលមិនត្រឹមត្រូវ​លើអ្នកទាក់ទាញ​មតិគាំទ្រ​អំពីសិទិ្ធដីធ្លី​ដ៏លេចធ្លោ​នៅទីក្រុង​ភ្នំពេញ

ចេញផ្សាយ ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ២០១២; ក្រុមសង្គមស៊ីវិល
F T M

អ្នកស្រី ទឹម សាក់មុន្នី កំពុងរៀបចំ​សកម្មភាព​អហិង្សា​របស់សហគមន៍​(រូបឆ្វេង) និងអ្នកស្រី យ៉ោម បុប្ជា​ កំពុងនិយាយ​ទៅកាន់សារព័ត៌មាន​កាលពីដើមឆ្នាំនេះ​(រួបស្តាំ)

ក្នុងរយៈពេលពីបីថ្ងៃមុន សាលាដំបូង​រាជធានីភ្នំពេញ
បានចេញដីកាឃុំខ្លួន​បណ្តោះអាសន្នមិនសមហេតុផល​មកលើស្ត្រី ទាំងពីរនាក់
ដែល​ជាអ្នកទាក់ទាញមតិគ្រាំទ្រអំពីសិទិ្ធដីធ្លី លើករណីដែល មិនពាក់ព័ន្ធនឹងអ្នក
ទាំងនោះ។ ព្រឹត្តិការណ៍​ទាំងពីរនេះ គឺជា​ព្រឹត្តិការណ៍ ចុងក្រោយនៅក្នុង​ខ្សែ
សង្វាក់​នៃព្រឹត្តិការណ៍ ដែលតុលាការ​ត្រូវបានគេ​ប្រើប្រាស់ជា​ឧបករណ៍ក្នុងការ
បំបាត់សម្លេង​សហគមន៍​ដែលបានរងគ្រោះ។

សកម្មជន​ដែលត្រូវបានចាប់ខ្លួនទាំងពីរនាក់ បានធ្វើការតស៊ូក្នុងការ​ទាក់ទាញមតិ
គាំទ្រ​ក្នុងនាមជាប្រជាពលរដ្ឋ​ដែល​គ្មានអំណាច ទៅលើជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា
មួយចំនួនដែលជាអ្នកជំនួញមាន​អំណាចបំផុត និង​មានទំនាក់ទំនង​ជិតស្និត​ជាមួយអ្នកមានអំណាច​ក្នុង​ប្រទេសកម្ពុជា។

នៅថ្ងៃទី៤ ខែកញ្ញា ករណីដំបូង អ្នកតំណាង​សហគមន៍បឹងកក់​ដែល​និយាយ​ឥតសំចៃ អ្នកស្រី យ៉ោម បុប្ជា ត្រូវបាន
គេបញ្ជូន​ទៅកាន់​ពន្ធនាគារព្រៃសរ ​ម២ (CC2) ដើម្បីរង់ចាំបើក​សវនាការ​ លើការចោទប្រកាន់​ពីបទហិង្សា​ដោយចេតនា ដោយមានស្ថានទម្ងន់ទោស​ក្នុងមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ អាជ្ញាធរ​អះអាងថា អ្នកស្រីបានចូលរួម​ក្នុងការ​ប្រើ ហិង្សា​វាយ​ទៅលើ​ជនសង្ស័យថា ជាចោរលួច​កញ្ចក់​រថយន្តរបស់​អ្នកស្រី។

សាក្សីបានប្រាប់​អ្នកស៊ើបអង្កេត​អង្គការ​សង្គមស៊ីវិលថា បុគ្គល​ដែលត្រូវបាន​គេវាយ​ឲ្យរបួស ត្រូវបានគេសង្ស័យថា
​បានលួចកញ្ចក់​រថយន្ត​ជាច្រើនដង។ អ្នកស្រីបុប្ជា បានប្តឹងទៅ​អាជ្ញាធរនគរបាល​ក្នុងតំបន់​ជាច្រើន​លើកផងដែរ ប៉ុន្តែ
អ្នកទាំងនោះ​មិនមាន​សកម្មភាព​អ្វីទាំងអស់។ នៅថ្ងៃទី៧ ខែសីហា ជនសង្ស័យនោះបានឈរជិតរថយន្ត​របស់អ្នកស្រី ពេលនោះ ប្រជាពលរដ្ឋ​ជិតខាងបាន​ឃើញ ហើយក៏មានការចោទថា មានអំពើហិង្សា​ទៅលើបុគ្គល​នោះ។

អ្នកស្រីបុប្ជា មិនមានវត្តមាន ហើយក៏​មិនដែល​ត្រូវបាន​សាកសួរ​ពីអាជ្ញាធរ អំពី​ហេតុការណ៍​នោះដែរ។ ទោះជាយ៉ាងណា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ តែ សំអាង បានចេញ​ដីកានាំខ្លួនទាំ​ងអ្នកស្រីបុប្ជា និងស្វាមី​របស់គាត់ ដែលនេះជាការ​អនុវត្ត​នីតិវិធី​ប្លែកពីធម្មតា។ ដីកានាំខ្លួន ស្មើនឹងដីកា​ចាប់ខ្លួន ដោយសារ​ដីកានេះ​អនុញ្ញាត​ឲ្យមានការ​ឃាត់ខ្លួន​ភ្លាមៗ។ បន្ទាប់ពីធ្វើការ​សាកសួរ​រយៈពេល​ខ្លី លោកចៅក្រម តែ សំអាង បានសម្រេច​ឃុំខ្លួន​អ្នកស្រី បុប្ជា ប៉ុន្តែដោះលែង​ប្តីអ្នកស្រី ដែលមិនមែន​ជាអ្នកសកម្ម​ក្នុងការតវ៉ា​អំពីបញ្ហាដីធ្លី។

អ្នកស្រី បុប្ជា បានចូលរួម​ក្នុង​ចលនាបាតុកម្ម ដោយអហិង្សា​ជាច្រើន ចាប់តាំងពី​ក្រុមហ៊ុន​ស៊ូកាគូ អ៊ិន (Shukaku Inc.) ចាប់ផ្តើម​ចាក់លុប​បឹងកក់ នាំអោយមាន​ការបណ្តេញចេញ​ជាច្រើនពាន់​គ្រួសារ។ អ្នកស្រី បានដឹកនាំ​ការតវ៉ា​ជាច្រើនលើក សម្រាប់ស្នើសុំ​ឲ្យមាន​ការដោះលែង​អ្នកភូមិ​បឹងកក់ទាំង ១៣ នាក់ (ក្រុមស្ត្រី​ត្រូវបានចាប់ខ្លួន​នៅដើមឆ្នាំនេះ​កាលពីថ្ងៃទី២២ ខែឧសភា ហើយឃុំខ្លួន​ក្នុងពន្ធនាគារ រយៈពេលជាងមួយខែ)។

អ្នកស្រី ទេព វន្នី អ្នកភូមិបឹងកក់​ម្នាក់នៃអ្នកភូមិ​បឹងកក់​ទាំង ១៣ បានមាន​ប្រសាសន៍ថា៖ “ការចាប់ខ្លួន​អ្នកស្រីបុប្ជា គឺជា​ការប៉ុនប៉ង​មួយយ៉ាង​ច្បាស់​ក្នុងការ​គម្រាមកំហែង​ប្រជាពលរដ្ឋ​ទាក់ទង​នឹងការ​អំពាវនាវ​របស់អ្នក​ទាំងនោះ​លើការ​ទាមទារ​ឲ្យធ្វើការ​បោះបង្គោល​ព្រំដី ១២.៤៤ ហិកតា ដែលត្រូវបាន​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន សន្យា​ឲ្យមកយើង​មួយឆ្នាំ​មកហើយ”។

បន្ទាប់មក​នៅព្រឹក​ម្សិលមិញ សកម្មជនដីធ្លី​ទីពីរ ត្រូវបានឃុំខ្លួន​ក្នុងករណី​ដោយឡែក​មួយទៀត។ អ្នកស្រី ទឹម សាក់មុន្នី ដែលជា​អ្នកតំណាង​គ្រួសារ​ដែលត្រូវគេ​បណ្តេញ​ចេញ​ពីបុរីកីឡា​ដ៏លេចធ្លោម្នាក់ ត្រូវបានគេបញ្ជាឲ្យ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ព្រៃសរ​ ម២ (CC២) ពីបទ​ដែលគាត់បានធ្វើ “ការផ្តល់​សេចក្តីប្រកាស​ដោយភូតកុហក” នៃមាត្រា ៦៣៣ នៃក្រមព្រហ្មទណ្ឌ។ បណ្តឹងប្រឆាំងនឹង​អ្នកស្រី សាក់មុន្នី ត្រូវបានធ្វើឡើង​ដោយម្ចាស់ក្រុមហ៊ុន ផានអ៊ីមិច អ្នកស្រីស៊ុយ សុផាន។ ក្រុមហ៊ុន ផានអ៊ីមិច បានទទួលដី​សហគមន៍ បុរីកីឡា ជាថ្នូរនឹង​ការសន្យា​ក្នុងការសាងសង់​អគារស្នាក់នៅ​ចំនួន ១០ ខ្នង សម្រាប់អ្នករស់នៅ​ក្នុងតំបន់នោះ។ ទោះជាយ៉ាងណា ក្រុមហ៊ុន បានសម្រេច​ក្នុងការសាងសង់​ត្រឹមតែ​ចំនួន ៨ ខ្នង ដែល​បណ្តាល ឲ្យមានជម្លោះដីធ្លី​បន្តទៀត។

អាជ្ញាធរអះអាងថា អ្នកស្រី សាក់មុន្នីបានធ្វើ “ការផ្តល់​សេចក្តីប្រកាស​ដោយភូតកុហក” នៅក្នុងបំណង​ព្យាយាម​ទទួលបាន​ផ្ទះសម្រាប់​កូនប្រុសពិការ​របស់អ្នកស្រី​អាយុ ៤៩ឆ្នាំ ដែលជា​អ្នករស់នៅ​ក្នុងសហគមន៍​បុរីកីឡា។ កូនប្រុស​របស់អ្នកស្រី (ជាពោះម៉ាយ និង​ជាអតីតទាហាន) កំពុងមានជម្ងឺពិការ​មួយចំហៀង និង​មិនអាចនិយាយបាន។

អ្នកនាង ណាលី ពីឡូក នាយិកា​អង្គការ​សិទិ្ធមនុស្ស លីកាដូ បានមាន​ប្រសាសន៍ថា៖ “បទចោទប្រកាន់ គឺជា​ការកំប្លែងលេង​សើច ចូរពិចារណាថា​កូនប្រុសរបស់អ្នកស្រី គឺមានសិទ្ធិ​ទទួលបាន​ផ្ទះនៅក្នុងអគារ​បុរីកីឡា”។ អ្នកនាងបានមាន​ប្រសាសន៍​បន្តទៀតថា៖ “តើវាជាការភូតកុហក​យ៉ាងដូចម្តេច ក្នុងការធ្វើការទាក់ទាញ​មតិគាំទ្រ​សម្រាប់សិទិ្ធ​របស់អ្នកណាម្នាក់​នៅក្នុងច្បាប់?”

មាត្រា ៦៣៣ បានហាមក្នុងការផ្តល់ “សេចក្តីប្រកាស​ដោយភូតកុហក​ទៅអង្គភាពរដ្ឋ​ក្នុងគោលបំណង​ទទួលបាន​ធនលាភ រង្វាន់ ឬក៏អត្ថប្រយោជន៍​ខុសច្បាប់​ណាមួយ”។ បទល្មើស​ព្រហ្មទណ្ឌ​នេះ គឺត្រូវ​ផ្តន្ទាទោស​ដោយដាក់​ពន្ធនាគារពី ប្រាំមួយខែ ដល់ ពីរឆ្នាំ ហើយពិន័យ​ជាប្រាក់ពី មួយលានរៀល ដល់ បួនលានរៀល ( ២៥០ដុល្លារ ទៅ ១.០០០ដុល្លារ)។

ការប្រើប្រាស់​ការឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុងករណីនេះ គឺពិតជា​ការភ្ញាក់ផ្អើល ដោយនៅក្នុងក្រម​នីតិវិធី​ព្រហ្មទណ្ឌកម្ពុជា​បានចែងថា ការឃុំខ្លួន​បណ្តោះអាសន្ន​ត្រូវបានចេញ​តែនៅក្នុងករណី “លើកលែង”។ ច្បាប់ក៏បានចែងថា​ការឃុំខ្លួននេះ អាចត្រូវបានចេញ​ក្នុងគោលដៅ​ការពារ​ការឃុបឃិតគ្នា​រវាងអ្នកសមគំនិត ការពារភស្តុតាង ការពារ​សណ្តាប់ធ្នាប់​សាធារណៈ ឬក៏ធានាវត្តមាន និងសុវត្ថិភាព​ជនជាប់ចោទ។ គ្មានករណី​ទាំងនេះ នៅក្នុងករណី​របស់អ្នកស្រីបុប្ជា ឬក៏ករណី​អ្នកស្រី សាក់មុន្នី​នោះទេ។

លោក យ៉េង វីរៈ នាយកប្រតិបត្តិ​នៃមជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់សហគមន៍​បានមានប្រសាសន៍ថា៖ “ការកើនឡើង​ឥតឈប់ឈរ ក្នុងការប្រើប្រាស់​បទលើ្មស​ព្រហ្មទណ្ឌ និង​ការឃុំខ្លួន​បណ្តោះអាសន្ន ដើម្បីបំបិទ​សម្លេង​របស់សហគមន៍​រងគ្រោះ អ្នកតំណាង និង​អ្នកការពារ​សិទិ្ធមនុស្ស។ នេះ​គឺជា​វិធីសាស្ត្រស៊ីចង្វាក់ ដដែលៗ និងជាប្រព័ន្ធ ដែលរំលោភសិទ្ធិ​របស់ប្រជាពលរដ្ឋ​ដែលចែងក្នុង​រដ្ឋធម្មនុញ្ញកម្ពុជា”។

តុលាការគួរតែ​ពិចារណាលើ​ចំនុចសំខាន់​នៃការឃុំខ្លួន​បណ្តោះអាសន្ន នៅក្នុងករណី​ទាំងពីរនេះ ហើយធ្វើការ​ពិនិត្យ​ដោយឯករាជ្យ​លើការ​ប្តឹងតវ៉ា​នឹងដីកាឃុំខ្លួន​ទាំងនេះ ដោយផ្អែកការ​ទាមទារ​ផ្លូវច្បាប់​ជាក់លាក់​ដែលបាន​រៀបរាប់​ខាងលើ។ យើងខ្ញុំ ជាអង្គការ​សង្គមស៊ីវិល​មានរាយនាម​ដូចខាងក្រោម ជឿជាក់ថា​ការពិនិត្យ​ឡើងវិញនេះ គួរតែអាច​ឈានដល់​ការដោះលែង​ស្ត្រីទាំងពីរ ដោយធ្វើឲ្យ​អ្នកទាំងនោះ​មានការត្រៀមខ្លួន​បានល្អ ក្នុងការ​ការពារខ្លួន​ដោយយោងទៅតាម​ច្បាប់។

សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្ម(CFSWF)
សមាគមមន្ត្រីរាជការកម្ពុជា(CICA)
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
បណ្តាញយុវជនកម្ពុជា(CYN)
សមធម៌កម្ពុជា(EC)
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​(IDEA)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ(LICADHO)
ក្រុមការងារពិសេសសិទ្ធិលំនៅឋាន(HRTF)
គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តីភេទ(NGO-CEDAW)
សមាគមធាងត្នោត​(STT)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Coalition of Cambodian Farmer Community (CCFC)
២. Cambodian Food and Service Worker Federation (CFSWF)
៣. Cambodia's Civil Servants Association (CICA)
៤. Community Legal Education Center (CLEC)
៥. Cambodian Youth Network (CYN)
៦. Equitable Cambodia (EC)
៧. Independent Democracy of Informal Economy Association (IDEA)
៨. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៩. Housing Rights Task Force (HRTF)
១០. The Cambodian Committee on CEDAW (NGO-CEDAW)
១១. Sahmakum Teang Tnaut (STT)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Eang Vuthy, Equitable Cambodia Representative, 012 791 700
 Am Sam Ath, LICADHO Technical Supervisor, 012 327 770

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា