សេចក្តីថ្លែងការណ៍

ព្រះតេជគុណ លួន សូវ៉ាត បានទទួល​ពានរង្ងាន់ Martin Ennals Award សម្រាប់​អ្នកការពារសិទិ្ធមនុស្ស

ចេញផ្សាយ ថ្ងៃទី​២ ខែតុលា ឆ្នាំ២០១២
F T M

ព្រះតេជគុណ លួន សូវ៉ាត បានទទួលពានរង្វាន់ Martin Ennals Award ឆ្នាំ២០១២ សម្រាប់អ្នកការពារសិទិ្ធមនុស្សនៅថ្ងៃទី២ ខែតុលា ហើយបានក្លាយជាជនជាតិខ្មែរតែម្នាក់គត់ដែលបានទទួលពាន រង្វាន់ដ៏មានកិត្យានុភាពនេះ។

ពានរង្វាន់ ដែលត្រូវបានគេដឹងជា សាមញ្ញថា “ជាពានរង្វាន់ណូបែលសម្រាប់ សិទិ្ធមនុស្ស” ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដែលត្រូវបានផ្តល់ និងការពារ បុគ្គល ដែលបង្ហាញនូវសេចក្តីក្លាហានក្នុងការការពារ និងលើកកំពស់សិទិ្ធមនុស្ស។ ព្រះតេជគុណ គឺជាព្រះសង្ឃទីមួយ និងជាជនជាតិអាស៊ីនៅភាគអាគ្នេយ៍ទីមួយ ដែលបានទទួលពានរង្វាន់។ ព្រះអង្គបាន ទទួលពានរង្វាន់ ដោយផ្ទាល់ក្នុងពិធី ពិសេសមួយក្នុងទីក្រុង Geneva ប្រទេសស្វីស។

បុគ្គលដែលទទួលពានរង្វាន់ ត្រូវបានសម្រេច ដោយគណៈវិនិច្ឆ័យអន្តរជាតិ ដែលមានសមាសភាព​ជាអ្នកតំណាងមកពីអង្គការមួយចំនួនដូចជាអង្គការលើកលែងទោសអន្តរជាតិអង្គការឃ្លាំមើល​សិទិ្ធមនុស្ស និងសហព័ន្ធអន្តរជាតិសម្រាប់សិទិ្ធមនុស្ស។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បានមានប្រសាសន៍ថា៖ “យើងខ្ញុំមានសេចក្តី សប្បាយរីករាយយ៉ាងក្រៃលែង ដែល គណៈកម្មាធិការ Martin Ennals បានទទួលស្គាល់ការខិតខំព្យាយាមដ៏មានសារៈសំខាន់របស់ព្រះតេជគុណ”។ លោកស្រី បានមានប្រសាសន៍ បន្តទៀតថា៖ “តាមរយៈការជ្រើសរើសព្រះតេជគុណក្នុងការទទួលនូវពានរង្វាន់នេះ អ្នកទាំងនោះមិនត្រឹមតែផ្តល់តម្លៃដល់ការងារពីអតីតកាលរបស់ព្រះអង្គប៉ុណ្ណោះទេ ហើយអ្នកទាំងនោះ ក៏កំពុងតែលើកកំពស់ឋានៈរបស់ព្រះអង្គនៅ ក្នុងសង្គមអន្តរជាតិផងដែរ ដែលជាការផ្តល់ការការពារ​សម្រាប់ការងារ​ទៅថ្ងៃ​អនាគតរបស់ព្រះអង្គ។ ទិដ្ឋភាពនៃ “ការផ្សព្វផ្សាយ ជាសាធារណៈនៃការការពារ” របស់ពានរង្វាន់ គឺពិតជាមានសារៈសំខាន់ណាស់”។

ព្រះតេជគុណ លួន សូវ៉ាត គឺត្រូវបានគេទទួលស្គាល់យ៉ាងច្រើនអំពើការងាររបស់​ ព្រះអង្គក្នុងការជួយប្រជាពលរដ្ឋ​កម្ពុជាទូទៅដែលក្រោកឈរឡើង ដើម្បីការពារ​សិទិ្ធដីធ្លីរបស់ពួកគេ និងទៅលើសមត្ថភាព​របស់ព្រះអង្គក្នុងការលាយ​បញ្ចូល​គ្នារវាងវិធីសាស្ត្របង្រៀនតាមបែបព្រះពុទ្ធសាសនា​ជាលក្ខណៈប្រពៃណី និងវិធីសាស្ត្រទំនើប។ ការប្រើប្រាស់វីដេអូយ៉ាង​ទូលំទូលាយរបស់​ព្រះអង្គ (ព្រះអង្គបានថតវីដេអូជាច្រើនស្តីពីការប្រឈម មុខរវាងព្រះអង្គ និងអាជ្ញាធរ) បានធ្វើឲ្យព្រះអង្គទទួលបាននូវងារជា “ព្រះសង្ឃពហុប្រព័ន្ធ ផ្សព្វផ្សាយសារពត៌មាន”។ ព្រះតេជគុណ ក៏បានប្រើប្រាស់បទចម្រៀង និងសិល្បៈក្នុងការផ្សព្វផ្សាយសារអហិង្សារបស់ព្រះអង្គក្នុងការការពារសិទិ្ធមនុស្ស។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បានមានប្រសាសន៍ថា៖ “ព្រះអង្គ ជាព្រះសង្ឃដ៏កម្រដែលមានឆន្ទៈ​ក្នុងការប្រើប្រាស់ជំហររបស់ព្រះអង្គ​ជា​អាជ្ញាធរផ្នែកសាសនាក្នុងការ មានពុទ្ធដីកាប្រឆាំងនឹង​ភាពអយុត្តិធម៌នៅកម្ពុជា”។ លោកស្រីក៏បានមានប្រសាសន៍ បន្តថា៖ “ព្រះអង្គក៏កំពុងតែមាន​ពុទ្ធដីកាបង្ហាញ​អំពីបញ្ហាដ៏តានតឹងបំផុត គឺបញ្ហាដីធ្លី។ នេះ គឺជាការព្រួយបារម្ភរបស់អាជ្ញាធរ ព្រោះ ប្រជាពលរដ្ឋកម្ពុជាភាគច្រើន ជាអ្នកប្រកាន់ខ្ជាប់សាសនាព្រះពុទ្ធ”។

ព្រះតេជគុណ បានធ្វើការងារក្នុងវិស័យសិទិ្ធមនុស្សជាលើកដំបូងក្នុងឆ្នាំ២០០៩ នៅ ពេលដែលសមាជិករបស់​ព្រះអង្គជាច្រើនបានរងគ្រោះក្នុង​អំឡុងពេល​មានការបណ្តេញ ចេញដោយអំពើហិង្សា​នៅស្រុកជីក្រែង ខេត្តសៀមរាប។ នៅក្នុងអំឡុងពេលប្រឈមមុខ ជាមួយអាជ្ញាធរ នគរបាលបានបាញ់ទៅលើ​អ្នកភូមិដែលគ្មានអាវុធ ដែលបណ្តាលឲ្យ បងប្រុស និងក្មួយរបស់​ព្រះអង្គរង​របួស។ អ្នកភូមិមួយចំនួន បានថតនូវសកម្មភាពបាញ់ ប្រហារនោះ ហើយព្រះអង្គ​ផ្ទាល់ក៏បានថតជាវីដេអូនូវព្រឹត្តិការណ៍នោះផងដែរ។

នគរបាលបានអះអាងថា ពួកគេបានបាញ់ក្នុងន័យការពារខ្លួនរបស់ពួកគេ ក៏ប៉ុន្តែ ខ្សែវីដេអូ​បានបង្ហាញខុសពី​ការអះអាងនោះ។ អាជ្ញាធរក្នុងតំបន់បានព្យាយាម​គម្រាម ព្រះអង្គដើម្បីដកហូតបានខ្សែវីដេអូនោះ។ ប៉ុន្តែ ព្រះអង្គមិនព្រម​ចុះ​ចាញ់​ឡើយ។ ផ្ទុយទៅវិញ ព្រះអង្គបានផ្ញើវីដេអូនោះ ទៅអង្គការសិទិ្ធមនុស្សមិនមែន​រដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា។ សាច់រឿងក្នុងខ្សែវីដេអូបានធ្វើឲ្យ​មានការ​ចាប់អារម្មណ៍៖ វីដេអូបាន បង្ហាញយ៉ាងច្បាស់ផ្ទុយពីការអះអាង​របស់​រាជ​រដ្ឋាភិបាល ដែលថាសកម្មភាពរបស់នគរបាល គឺធ្វើដើម្បីការពារខ្លួន។

ឥទិ្ធពលនៃវីដេអូស្តីពីការតស៊ូរបស់កម្ពុជាសម្រាប់សិទិ្ធមនុស្ស គឺបង្ហាញយ៉ាងច្បាស់​លាស់។

ចាប់តាំងពីពេលនោះមក ព្រះតេជគុណ សូវ៉ាត ធ្វើដំណើរពាសពេញផ្ទៃប្រទេស​ពីតំបន់ជម្លោះដីធ្លីមួយទៅកាន់​តំបន់ជម្លោះដីធ្លីមួយទៀត ដោយធ្វើការចង​ក្រង​នូវ​បញ្ហាមួយៗ ពេលណាជួបប្រទះ​បញ្ហាទាំងនោះ។ នេះមិនមែនជាការលំបាកទេ​ក្នុងការរកឃើញនូវចំនុចក្តៅ៖ ការស្រាវជ្រាវរបស់​អង្គការលីកាដូ បង្ហាញថា ដីចំនួនជាង ២,១ លានហិកតា ត្រូវបានផ្តល់ដល់ក្រុមហ៊ុនឯកជនក្រោម​ទម្រង់ជាដីសម្បទាន ចាប់តាំងពីឆ្នាំ ១៩៩៣។ ការផ្តល់សម្បទានយ៉ាងច្រើន​សន្ធឹកសន្ធាប់ បានបណ្តាលឲ្យមានការបណ្តេញចេញ​ដោយបង្ខំស្ទើរតែរាប់មិនអស់ និងជះឥទិ្ធពលអវិជ្ជមានដល់ប្រជាពលរដ្ឋជាង ៤០០.០០០នាក់ នៅទូទាំង ១២ខេត្ត ដែលអង្គការលីកាដូ បានធ្វើការឃ្លាំមើលចាប់តាំងពីឆ្នាំ២០០៣។

ក៏ប៉ុន្តែ ការងារទាំងអស់នេះ មិនមែនជាការងាយស្រួលនោះទេ។ ព្រះតេជគុណ ត្រូវ បានគេគម្រាមកំហែងចាប់ខ្លួន និងធ្វើទុកបុកម្នេញ ដោយអាជ្ញាធរជាបន្ត​បន្ទាប់ក្នុង​ការងារផ្លូវរបស់ព្រះអង្គ។ ព្រះអង្គត្រូវបានហាមឃាត់មិន​អោយចូល​គង់គ្រប់វត្តទាំងអស់នៅក្នុង និងជុំវិញរាជធានីភ្នំពេញ។ ការទេសនារបស់ព្រះអង្គ ត្រូវបានប្រកាសបដិសេធ ដោយអាជ្ញាធរសាសនាជាន់ខ្ពស់របស់ជាតិ។ ព្រះអង្គ បានទទួលការគម្រាមកំហែងតាមរយៈទូរស័ព្ទ ដោយរួមទាំងការគម្រាមធ្វើ​ឃាត​ផងដែរ។ ហើយថ្មីៗនេះ នៅខែឧសភា លោកត្រូវបានគេប្រទាញប្រទង់ ដោយ​ប្រើកម្លាំងយ៉ាងខ្លាំងក្លាឲ្យចូលក្នុងរថយន្ត ដែលកំពុងរង់ចាំ បន្ទាប់ពីព្រះអង្គមាន​វត្តមាននៅមុខសាលាដំបូង រាជធានីភ្នំពេញក្នុងការតាមដានសវនាការ​លើ​រឿងក្តីអ្នកភូមិបឹងកក់ទាំង ១៣នាក់ (ព្រឹត្តិការណ៍ត្រូវបានថតទុក ដោយអង្គការលីកាដូ ដែលមាននៅទីនេះ៖ http://www.licadho-cambodia.org/video.php?perm=32)។ អាជ្ញាធរបានគម្រាមនឹងផ្សឹក ហើយចោទប្រកាន់ពីបទលើ្មសព្រហ្មទណ្ឌ​មកលើព្រះអង្គ លុះត្រាតែព្រះអង្គបញ្ឈប់សកម្មភាពសិទិ្ធមនុស្សរបស់ព្រះអង្គ។ ប៉ុន្តព្រះអង្គបានបដិសេធ។

ព្រះតេជគុណ បច្ចុប្បន្នកំពុងគាំទ្រសហគមន៍នៅទីក្រុងភ្នំពេញចំនួនពីរ ដែលពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ គឺសហគមន៍បឹងកក់ និងបុរីកីឡា។ កាលពីខែមុន សកម្មជនពីរនាក់ (ម្នាក់ៗមកពីសហគមន៍ទាំងពីរនេះ) ត្រូវបានចាប់ខ្លួន ហើយឃុំខ្លួនក្រោមបទចោទ ដែលមិនត្រឹមត្រូវនៅមុន​ក្រោយគ្នាមួយថ្ងៃ។ កាលបរិច្ឆេទសវនការជំនុំជម្រះអ្នកទាំងពីរមិនទាន់​បានកំណត់នៅឡើយ។

ពានរង្វាន់របស់ព្រះអង្គពីមុន រួមមានការទទួលស្គាល់ពីការិយាល័យអង្គការ​សហប្រជាជាតិ​នៃឧត្តមស្នងការទទួល​បន្ទុកសិទិ្ធមនុស្ស និងរង្វាន់ Hellman​/​Hammett ពីអង្គការឃ្លាំមើលសិទិ្ធមនុស្សនៅឆ្នាំ២០១១ និងអង្គការ WITNESS ដែលជាពានរង្វាន់នៅក្នុងឆ្នាំ ២០១០ ដែលត្រូវបានចែក​រំលែក​ជាមួយអង្គការ​លីកាដូ។

សម្រាប់ជីវប្រវត្តិបន្ថែមរបស់ព្រះតេជគុណ លួន សូវ៉ាត សូមចូលទៅកាន់គេហទំព័រ​របស់អង្គការលីកាដូ ដូចខាងក្រោម៖
http://www.licadho-cambodia.org/articles/20100509/111/index.html
http://www.licadho-cambodia.org/articles/20101202/128/index.html

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Dr. Pung Chhiv Kek, 012 802 506
 Ms. Naly Pilorge, 012 803 650

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា