សេចក្តីថ្លែងការណ៍

ដោះលែង​សមាជិក​សហគមន៍​ថ្មគោល​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន និង​បញ្ឈប់​ការបង្ក្រាប​របស់​នគរបាល​នៅមុន​កិច្ច​ប្រជុំ​អាស៊ាន

ចេញផ្សាយ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ២០១២; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំជាអង្គការសង្គមស៊ីវិលមានរាយនាម
ដូចខាងក្រោម មិនមានការឯកភាពចំពោះការចាប់ខ្លួននាថ្ងៃនេះ ទៅលើអ្នក
ភូមិចំនួនប្រាំបីនាក់ ដែលមកពីសហគមន៍ក្បែរព្រលានយន្តហោះ បន្ទាប់ពី
អ្នកទាំងនោះបានសរសេរអក្សរ “SOS” នៅលើដំបូលផ្ទះរបស់អ្នកទាំងនោះ
ដែលជាការអង្វរកជាក់ស្តែងដល់លោកប្រធានាធិបតី Barack Obama ដែលនឹងមកដល់រាជធានីភ្នំពេញនៅសប្តាហ៍ក្រោយសម្រាប់កិច្ចប្រជុំ កំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំអាស៊ីបូព៌ា
លើកទី៧។

សកម្មភាពនេះ បានកើតឡើងបន្ទាប់ពីអ្នកដែលរស់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាច្រើនរយនាក់ត្រូវ
បានគម្រាមឲ្យចាកចេញដោយបង្ខំ ទោះជាអ្នកទាំងនោះមានឯកសារស្របច្បាប់នូវសិទិ្ធកាន់កាប់ដីធ្លីនៅទីនោះក៏
ដោយ។ អ្នកភូមិដែលត្រូវបានឃាត់ខ្លួន មកពីភូមិថ្មគោលបានដាក់រូបភាពរបស់លោកប្រធានាធិបតី Obama
ជាប់នឹងអក្សរSOS។

អង្គការដែលមានរាយនាមដូចខាងក្រោម អំពាវនាវសូមឲ្យមានការដោះលែងជាបន្ទាន់នូវសមាជិកសហគមន៍ទាំង
ប្រាំបីនាក់ និងបញ្ឈប់ការរំខាន។ អ្នកនាង ណាលី ពីឡូក នាយិកាអង្គការសិទិ្ធមនុស្សលីកាដូ បានមានប្រសាសន៍
ថា៖ “អាជ្ញាធរកម្ពុជា កំពុងព្យាយាមរាំងខ្ទប់ការតវ៉ានៅមុនកិច្ចប្រជុំកំពូលអាស៊ាន”។ អ្នកនាងបានមានប្រសាសន៍
បន្តទៀតថា៖ “នេះហាក់ដូចជាអ្នកទាំងនោះមានឆន្ទៈធ្វើគ្រប់បែបយ៉ាង ដើម្បីទទួលបានលទ្ធផលមួយនេះទោះបីជា
ត្រូវចាប់សមាជិកសហគមន៍ ដែលបញ្ចេញមតិរបស់ពួកគេដោយសន្តិវិធី អំពីការភ័យខ្លាចរបស់អ្នកទាំងនោះពីការ
គម្រាមកំហែងនឹងបណ្តេញចេញដោយបង្ខំក៏ដោយ”។

កាលពីថ្ងៃពុធ ទី១៤ ខែវិចិ្ឆកា នៅវេលាយប់មុនថ្ងៃចាប់ខ្លួន មានកងកម្លាំងមានសមត្ថកិច្ចចំនួន ៣០នាក់ រួមជាមួយ
អាជ្ញាធរក្នុងតំបន់ បានចូលទៅក្នុងភូមិថ្មគោលហើយធ្វើការគម្រាមអ្នកភូមិថានឹងមានការចាប់ខ្លួន ប្រសិនបើអ្នកទាំង
នោះមិនព្រមរុះរើសញ្ញានោះចេញ។

លិខិតស្តីពីការបណ្តេញចេញ ត្រូវបានចេញទៅលើគ្រួសារចំនួន ១៦៥ ដែលនៅក្បែរព្រលានយន្តហោះកាលពីថ្ងៃទី
២៥ ខែកក្កដា ឆ្នាំ២០១២។ ចាប់តាំងពីពេលនោះមក អ្នកភូមិបានស្វែងរកការបញ្ជាក់នូវឋានៈស្របច្បាប់របស់អ្នកទាំង
នោះម្តងហើយម្តងទៀត (ការសរសេរសំបុត្រ ការផ្ញើញត្តិ និងស្នើសុំជួបអ្នកតំណាងរដ្ឋាភិបាលនានា) សកម្មភាព
ទាំងនោះបែរជាមិនមានផលវិជ្ជមានទាល់តែសោះ។ អ្នកភូមិដែលកាន់តែអស់សង្ឃឹមទៅៗ បានសម្រេចចិត្តបាញ់ថ្នាំ
សរសេរអក្សរ “SOS” នៅលើដំបូលផ្ទះរបស់អ្នកទាំងនោះ ដើម្បីទាញការចាប់អារម្មណ៍អំពីការលំបាករបស់អ្នកទាំង
នោះ ដោយសង្ឃឹមថាអ្នក ទស្សនកិច្ចកំពូលមកកាន់រាជធានីភ្នំពេញសម្រាប់កិច្ចប្រជុំអាស៊ាន នឹងស្តាប់ឮសាររបស់
អ្នកទាំងនោះ។ ផ្ទុយទៅវិញ ពួកគេត្រូវបានគេឃាត់ខ្លួន។

វិធានការណ៍ដែលបានដាក់ចេញ ដើម្បីបណ្តេញគ្រួសារដែលរស់នៅក្បែរព្រលានយន្តហោះ គឺផ្ទុយនឹងច្បាប់ជាតិ និង
អន្តរជាតិ។ មិនដែលមានការប្រឹក្សាជាមួយគ្រួសារដែលប៉ះពាល់ មិនមានសំណងផ្តល់ឲ្យ តែមានការគម្រាមកំហែង
លើបុគ្គលតវ៉ាលើគម្រោងបណ្តេញចេញទៀតផង។ អតីតមេភូមិថ្មគោល ត្រូវបានបញ្ឈប់ពីតំណែង ដោយអះអាងថា
មិនគោរពថ្នាក់លើ បន្ទាប់ពីបានចុះហត្ថលេខាលើឯកសារគាំទ្រសិទិ្ធកាន់កាប់ដីស្របច្បាប់របស់អ្នកភូមិ។

លោក អ៊ី សារ៉ុម អ្នកសម្របសម្រួលកម្មវិធី នៃសមាគមធាងត្នោត បានមានប្រសាសន៍ថា៖ “រាជរដ្ឋាភិបាលកម្ពុជា ត្រូវទទួលខុសត្រូវក្នុងការបង្ក្រាបសកម្មភាពបទលើ្មសព្រហ្មទណ្ឌ ប៉ុន្តែអ្វីដែលអ្នកភូមិទាំងនោះបានធ្វើ គឺមិនមែនបទ
លើ្មសព្រហ្មទណ្ឌទេ។ ការពិត នេះជាការបណ្តេញចេញដោយបង្ខំ ដែលជាសកម្មភាពខុសច្បាប់ (ជាយូរមកហើយ
អាជ្ញាធរមិនបានគោរពច្បាប់កម្ពុជា ដែលបានធ្វើការគម្រាមនឹងបណ្តេញចេញអ្នកភូមិនៅក្បែរព្រលានយន្តហោះ”។)

លោក អៀង វុទ្ធី តំណាងនៃអង្គការសមធម៌កម្ពុជា បានមានប្រសាសន៍ថា៖ “អ្នកភូមិមិនបានធ្វើអ្វីខុសនោះទេ អ្នក
ទាំងនោះត្រឹមតែបង្ហាញការពិតជាសាធារណៈថាពួកគេកំពុងត្រូវបានបណ្តេញចេញដោយខុសច្បាប់។ ជាការពិត នេះមិនមែនអ្វីដែលរាជរដ្ឋាភិបាលចង់ឲ្យអ្នកមកទស្សនកិច្ច មើលឃើញនោះទេ”។

ការចូលលុកលុយរបស់នគរបាល នៅក្នុងសហគមន៍ក្បែរព្រលានយន្តហោះ បានផ្ញើនូវសារដ៏តក់ស្លុតដល់សង្គម
ស៊ីវិលកម្ពុជានៅមុនកិច្ចប្រជុំអាស៊ាននៅសប្តាហ៍នេះ ហើយបានធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងអំពីការបង្ក្រាប
លើសកម្មជន។ ព្រឹត្តិការណ៍របស់អង្គការសង្គមស៊ីវិលសំខាន់ៗនៅទីក្រុងភ្នំពេញនៅសប្តាហ៍នេះ ត្រូវបានទប់ស្កាត់
រួចទៅហើយ ដោយមានការគម្រាមកំហែង និងបំភិតបំភ័យដល់ម្ចាស់ទីតាំង ដែលពីមុនធ្លាប់យល់ព្រមឲ្យរៀបចំ
ព្រឹត្តិការណ៍នេះឡើង។ នៅនាទីចុងក្រោយនៃការត្រៀមរៀបចំព្រឹត្តិការណ៍ ម្ចាស់ទីតាំងយ៉ាងតិចណាស់ចំនួន ៥
កន្លែង បានលុបចោលកិច្ចសន្យារបស់ពួកគេ ហើយសកម្មជនច្រើនជាង ២៥០នាក់ មកពីទូទាំងប្រទេស ត្រូវបាន
បណ្តេញចេញពីផ្ទះសំណាក់របស់អ្នកទាំងនោះ។ សកម្មជនមួយចំនួន ក៏បានទទួលការគម្រាមកំហែងតាមរយៈ
ទូរស័ព្ទនៅក្នុងសប្តាហ៍នេះផងដែរ ដោយព្រមានអ្នកទាំងនោះឲ្យនៅស្ងៀមស្ងាត់ នៅកៀកពេលកិច្ចប្រជុំអាស៊ាន។
នគរបាលបានបំភ័យសកម្មជនកាលពីម្សិលមិញ ដោយព្យាយាមចូលទៅក្នុងការិយាល័យអង្គការមិនមែនរដ្ឋាភិបាល
និងធ្វើការរំខានសិក្ខាសាលា ហើយសួររកឈ្មោះអ្នកចូលរួមទាំងអស់ និងនិយាយបែបគម្រាមកំហែង។

អង្គការដែលមានរាយនាមដូចខាងក្រោម អំពាវនាវសូមឲ្យមានការដោះលែងជាបន្ទាន់នូវសមាជិកសហគមដែលត្រូវ
បានឃាត់ខ្លួន។ យើងខ្ញុំឃើញថា មិនមានមូលហេតុផ្លូវច្បាប់ណាមួយសម្រាប់ធ្វើការចោទប្រកាន់ជាបទល្មើសព្រហ្ម
ទណ្ឌមកលើអ្នកភូមិទាំងនោះទេ(ការគូររូបតវ៉ានៅលើដំបូលផ្ទះរបស់ខ្លួនឯង មិនមែនជាបទល្មើសព្រហ្មទណ្ឌទេ)។
អង្គការសង្គមស៊ីវិលសូមជំរុញឲ្យរាជរដ្ឋាភិបាល សូមមេត្តាបញ្ឈប់ការបំភិតបំភ័យគម្រាមកំហែងនិងរំខានដល់អ្នករៀប
ចំកម្មវិធី ម្ចាស់ទីតាំង និងអ្នកចូលរួមព្រឹត្តិការណ៍របស់អង្គការសង្គមស៊ីវិលនៅទីក្រុងភ្នំពេញ ដែលព្រឹត្តិទៅនៅមុនពេល
កិច្ចប្រជុំកំពូលអាស៊ាន។ អង្គការសង្គមស៊ីវិល សូមធ្វើការអំពាវនាវដល់រាជរដ្ឋាភិបាល មេត្តាគោរពនូវសិទិ្ធសេរីភាពជា
មូលដ្ឋាននៃការបញ្ចេញមតិ និងការជួបជុំ ហើយបញ្ឈប់ការបំបាត់សិទិ្ធសេរីភាពជាមូលដ្ឋានទាំងនេះ នៅមុនកិច្ចប្រជុំ
កំពូលអាស៊ាន និងកិច្ចប្រជុំអាស៊ីបូព៌ា។

ជាចុងក្រោយ អង្គការដែលមានរាយនាមដូចខាងក្រោម សូមធ្វើការជំរុញដល់លោកប្រធានាធិបតី Obama សូមលោក
ប្រធានាធិបតី មេត្តាបដិសេធជាលក្ខណៈឯកជន និងសាធារណៈ ចំពោះទង្វើនេះ និងការចាប់ខ្លួនទៅតាមទំនើងចិត្ត
ផ្សេងៗទៀត នៅពេលដែលលោកជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសប្តាហ៍ក្រោយ ហើយធ្វើការអំពាវនាវ សូមឲ្យមានការដោះលែងជាបន្ទាន់លើគ្រប់បុគ្គលទាំងអស់ដែលត្រូវបានឃាត់ និងចាប់ដាក់ពន្ធនាគារ ដោយគ្រាន់តែ
អ្នកទាំងនោះធ្វើការការពារស្របច្បាប់នូវដីធ្លី ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេប៉ុណ្ណោះ។

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. CLEC – Community Legal Education Center
២. EC – Equitable Cambodia
៣. HRTF – Housing Rights Task Force
៤. IDI – Inclusive Development International
៥. LICADHO – Cambodian League for the Promotion and Defense of Human Rights
៦. STT – Sahmakum Teang Tnaut

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Am Sam Ath, LICADHO Technical Supervisor, at (+855) 12 327 770
 Eang Vuthy, Representative of Equitable Cambodia, at (+855) 12 791 700
 Ee Sarom, Programmes Coordinator of Sahmakum Teang Tnaut, at (+855) 12 83 65 33

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា