សេចក្តីថ្លែងការណ៍

“ប្រជាពលរដ្ឋជាច្រើនពាន់នាក់ ប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ នៅប្រទេសកម្ពុជា”

ចេញផ្សាយ ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ២០១២; ក្រុមសង្គមស៊ីវិល
F T M

ភ្នំពេញ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២៖ ប្រជាពលរដ្ឋជិត ៦២,០០០ នាក់ នឹងប្រមូលផ្តុំគ្នានៅថ្ងៃទី៨ ទី៩ និង ទី១០ ខែធ្នូ ដើម្បីប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ (IHRD) រួមទាំងប្រជាពលរដ្ឋមួយចំនួនទៀតនឹងប្រារព្ធនៅថ្ងៃ ផ្សេងៗទៀតនៅមុខរដ្ឋសភាជាតិ នាទីក្រុងភ្នំពេញ ដើម្បីដាក់ញតិ្តជូនតំណាងរាស្ត្រ របស់ប្រទេសកម្ពុជា។

ការប្រមូលផ្តុំនៅមុខរដ្ឋសភា នឹងជាព្រឹត្តិការណ៍ចុងក្រោយនៅក្នុងលំដាប់នៃព្រឹត្តិការណ៍ ដែលត្រូវបានរៀបចំឡើង ដើម្បីបង្ហាញមូលបទនៃទិវាសិទិ្ធមនុស្សអន្តរជាតិនាឆ្នាំនេះ “យើងទាំងអស់គ្នាត្រូវការយុត្តិធម៌ និងសេរីភាព!” កាលបរិច្ឆេទពិតប្រាកដនៃការប្រមូលផ្តុំនឹងត្រូវបានប្រកាស បន្ទាប់ពីទិវាសិទិ្ធមនុស្សអន្តរជាតិ នាថ្ងៃទី១០ ខែធ្នូ។ អ្នករៀបចំកម្មវិធីគ្រោងដាក់ញត្តិជាច្រើនរយញត្តិទៅរដ្ឋសភាជាតិ ដើម្បីជាការបញ្ចប់បិទ ព្រឹតិ្តការណ៍។ ហត្ថលេខា
ជាច្រើន បង្ហាញពីការគាំទ្រក្នុងការប្រមូលនូវញត្តិទាំងនេះ ដែលត្រូវបានរៀបចំឡើងក្រោម មូលបទនៃសិទិ្ធសំខាន់ៗ
បីគឺ៖ ដីធ្លី ពលកម្មសិទិ្ធមនុស្ស និង ប្រជាធិបតេយ្យ។

អ្នករៀបចំកម្មវិធីនឹងដាក់ជូនរដ្ឋសភា នូវហត្ថលេខាចំនួន ៤០,០០០ ដែលប្រមូលដោយអង្គការលើកលែងទោស អន្តរជាតិ(ផ្ញើមកដោយ អ្នកគាំទ្រមកពីប្រទេសអាល្លឺម៉ង់ បារាំង កូរ៉េ ខាងត្បូង និងណូវែលសេឡង់) ដើម្បីអំពាវនាវ សុំឲ្យមានការបញ្ឈប់ការបណ្តេញចេញ ដោយបង្ខំ នៅក្នុងប្រទេសកម្ពុជា។ អ្នកគាំទ្រជាច្រើនក៏បានផ្ញើសារជាច្រើន ពាន់ ច្បាប់សម្រាប់សហគមន៍ ដែលទទួលរងផលប៉ះពាល់អ្នកការពារសិទិ្ធមនុស្ស និងសកម្មជននានា។ សារទាំងនេះ រួមមានគំនូរគូរដោយកុមារ ពាក្យពេចន៍ លើកទឹកចិត្ត ស្នាមមេដៃ និងដៃ។

ញត្តិ និងសារគាំទ្ររបស់អង្គការលើកលែងទោសអន្តរជាតិ នឹងត្រូវបានយក ទៅរដ្ឋសភាជាតិ ដោយមធ្យោបាយ ច្នៃប្រឌិត។ ញតិ្តមួយចំនួនត្រូវបានព្យួរដូច “ស្លឹកឈើ” ដូចជាដើមឈើសក្ការៈ របស់ព្រះពុទ្ធ ហើយមួយចំនួនទៀត ដែលយោលយោគលើចុងប្ញស្សីបុរាណត្រូវបាន ពាក់លើស្មារបស់អ្នកចូលរួម។

លោក ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជា (CYN) បាននិយាយថា៖ “IHRD គួរតែជាព្រឹត្តិការណ៍សប្បាយ និងអឹកអធឹកមួយ (ព្រឹត្តិការណ៍នេះ ជាការអបអរសាទរអំពីសិទិ្ធរបស់យើង ក្តីសង្ឃឹមរបស់យើងសម្រាប់អនាគត និងទស្សនវិស័យរបស់យើងសម្រាប់សង្គមជាតិ)”។ លោកបានបន្តទៀតថា៖ “ប៉ុន្តែ នៅពេលជាមួយគ្នានេះ នេះក៏ជាការទាញចំណាប់អារម្មណ៍ទៅដល់បញ្ហាតានតឹងមួយ៖ ការពិត គឺស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា ត្រូវបានគេធ្វើឲ្យមានសភាពយ៉ាប់យ៉ឺននៅប៉ុន្មានឆ្នាំចុង ក្រោយនេះ”។

ព្រឹត្តិការណ៍បន្ថែមចំនួន ១៩៨ នៅក្នុង ២៣ ខេត្ត ត្រូវបានគ្រោងនឹងធ្វើមុនព្រឹត្តិការណ៍ថ្ងៃទី១៤។ អ្នកចូលរួម រួមមានក្រុមសហគមន៍ សហជីព សកម្មជនដីធ្លី សិស្សានុសិស្ស កសិករ អ្នកនេសាទ តន្ត្រីករ អ្នកធ្វើការងារផ្នែក កំសាន្ត អ្នកបើកបរម៉ូតូរ៉ឺម៉កកង់បី អ្នកបើកបរម៉ូតូឌុប និងអ្នក ធ្វើការងារក្នុងអង្គការមិនមែនរដ្ឋាភិបាលនានា។

ការប្រមូលផ្តុំនឹងលើកឡើងអំពីសមិទ្ធផល ដែលបានទទួលក្នុងការធ្វើឲ្យកាន់តែប្រសើរឡើង នូវសិទិ្ធមនុស្ស
នៅកម្ពុជា ប៉ុន្តែក៏នឹងផ្តោតទៅ លើបញ្ហាសំខាន់នានា ដែលនៅតែប្រឈមមុខលើ ប្រជាពលរដ្ឋកម្ពុជាជាពិសេសការ កេងប្រវ័ញ្ចលើដីធ្លី និងធនធានធម្មជាតិ រំលោភលើកម្លាំងពលកម្ម និងតម្រូវការលទ្ធិប្រជាធិបតេយ្យដែលស្រប ច្បាប់។

លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានមាន ប្រសាសន៍ថា៖ “ដីធ្លី និងពលកម្ម បានក្លាយជាបញ្ហាសិទិ្ធមនុស្សយ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ”។ លោកបានបន្តទៀតថា៖ “ដីធ្លី និងពលកម្មក៏ជាមូលដ្ឋាន គ្រឹះនៃការចិញ្ចឹមជីវិតរស់នៅរបស់ប្រជាពលរដ្ឋ (អ្នកទាំងនោះ គឺជាស្នូលនៃ សង្គមជាតិ។ នៅពេលដែលមិនមានយុត្តិធម៌នៅក្នុងផ្នែកនេះ នោះក៏នឹងមិន មានយុត្តិធម៌នៅក្នុងផ្នែកដទៃទៀតដែរ”។

នាយិកាអង្គការសិទិ្ធមនុស្ស លីកាដូ អ្នកនាង ណាលី ពីឡូក បានមានប្រសាសន៍ថា៖ “ការដោះលែងជាបន្ទាន់ នូវអ្នកការពារសិទិ្ធមនុស្សទាំងឡាយ ដែលបានជាប់ឃុំ និងជាការចាប់ផ្តើម ដ៏ល្អមួយឆ្ពោះទៅកាន់ការធ្វើ ឲ្យប្រសើរឡើងនូវបរិយាកាសសិទិ្ធមនុស្សនៅកម្ពុជា”។ អ្នកនាងបានបន្តទៀតថា៖ “ហើយមិនមានពេលណា ល្អជាងអំឡុងពេលប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិទេ ក្នុងការអនុវត្តការដោះលែង”។

IHRD ត្រូវបានគេប្រារព្ធធ្វើនៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ នៅថ្ងៃទី១០ ខែធ្នូ ដើម្បីជាការរំលឹក ដល់ការ តស៊ូផ្នែកសិទិ្ធមនុស្ស ដែលបន្ត មានឥទ្ធិពលលើប្រជាពលរដ្ឋទូទាំងពិភពលោក។ IHRD គឺផ្តល់នូវសាក្សី និងការបង្ហាញអំពីការរីករាលដាននៃការរំលោភសិទិ្ធមនុស្ស និងជា ឱកាសសម្រាប់សង្គមស៊ីវិល រាជរដ្ឋាភិបាល នានាអង្គការអន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងការបង្ហាញកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងការ
ធានា និងតាមដានការគោរពគោលការណ៍សិទិ្ធមនុស្ស។

ការប្រារព្ធព្រឹត្តិការណ៍ទាំងអស់ ត្រូវបានចងភ្ជាប់ជាមួយនឹងមូលបទតែមួយ “យើងទាំងអស់គ្នាត្រូវការយុត្តិធម៌ និងសេរីភាព!” ហើយស្លាកសញ្ញាតែមួយក្រមាពណ៌ខៀវ តំណាងតួនាទីចំបង នៃអ្នកការពារ សិទិ្ធមនុស្សនៅកម្ពុជា។ ព្រឹត្តិការណ៍នានា ត្រូវបានរៀបចំឡើងដោយក្រុមមិត្ត ១០ធ្នូ ដែលជាក្រុមក្រៅប្រព័ន្ធនៃអ្នកការពារសិទិ្ធមនុស្ស ធ្វើការដើម្បីគាំទ្រ និងជួយអ្នកផ្តើមគំនិតតាមមូលដ្ឋាន ក្នុងការប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិនៅ ទូទាំងប្រទេស កម្ពុជា។

ប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិនេះ។ សូមទាក់ទងអ្នករៀបចំកម្មវិធី ដែលមានរាយនាមក្នុងបញ្ជី សម្រាប់ពត៌មានបន្ថែម អំពីព្រឹត្តិការណ៍សិទិ្ធមនុស្សអន្តរជាតិនីមួយៗនៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តទាំង២៣។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Mr. Vorn Pao, President of Independent Democracy of Informal Economy Association (IDEA) at 012 534 796 or pao_vorn@yahoo.com
 Mr. Sar Mora, President of Cambodian Food Service Workers Federation (CFSWF) at 016 525 781 or president@cfswf.org
 Mr. Yeng Virak, Executive Director of Community Legal Education Center (CLEC) at 012 801 235 virakyeng@clec.org.kh
 Ms.Pilorge Naly, Director of Cambodian League for the Promotion and Defense of Human Rights (LICADHO) at 012 803 650 or director@licadho-cambodia.org

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា