សេចក្តីថ្លែងការណ៍

ការធ្វើទុក្ខ​បុកម្នេញ​ផ្លូវ​ច្បាប់​លើ​សកម្មជន​ដីធ្លី ត្រូវតែ​បញ្ចប់ អ្នក​ស្រី យ៉ោម បុប្ផា គួរតែ​ត្រូវ​បាន​ដោះលែង​ជា​បន្ទាន់ និង​មិនមាន​ល័ក្ខខ័ណ្ឌ

ចេញផ្សាយ ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០១២; ក្រុមសង្គមស៊ីវិល
F T M

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទា​ទោស​អ្នកស្រី យ៉ោម បុប្ផា ទៅលើ​បទចោទ ដែល​អ្នកស្រី​ពុំបាន​ប្រព្រឹត្តិ និង​សម្រេច​ដាក់​អ្នកស្រី​ក្នុង​ពន្ធនាគារ​រយៈពេល ៣ឆ្នាំ។ បទចោទ​ប្រឆាំង​នឹង​អ្នកស្រី និង ជន​ជាប់ចោទ​បីនាក់​ផ្សេង​ទៀត​ត្រូវបាន​អះអាង​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយដំ​លើ​បុគ្គល ដែលសង្ស័យ​ថា ជា​ចោរ លួច ប៉ុន្តែ​ហេតុការណ៍​ពិត ដែល​ប្រឆាំង​នឹង​អ្នក​ស្រី គឺមាន​លក្ខណៈ​ច្បាស់លាស់​ទៅហើយ (អ្នកស្រី និង​សកម្មជន​ដីធ្លី សហគមន៍​បឹងកក់​ដទៃទៀត គឺជា​បន្លាក្នុង​កែវ​ភ្នែក​របស់​អាជ្ញាធរ ហើយអ្នក​ទាំងនោះ​ត្រូវតែ​បិទមាត់)។

អ្នក​នាង ណាលី ពីឡូក នាយិការ​អង្គការ​សិទិ្ធ​មនុស្ស លីកាដូ បាន​មាន​ប្រសាសន៍​ថា៖ “ការដាក់​ពន្ធនាគារ រយៈពេល​បីឆ្នាំនេះ គឺជា​ការ​ព្រមាន​ដ៏តឹងរ៉ឹង​មួយទៀត​ទៅកាន់​សកម្មជន​មូលដ្ឋាន ដែល​ហ៊ានប្រឆាំង​នឹង​អំណាច​ដែល មាន (បិទ​មាត់ បើ​មិនដូច្នោះ​ទេ យើង​នឹង​ឃុំ​ខ្លួន​អ្នក)”។

អ្នកស្រី យ៉ោម បុប្ផា គឺជា​អ្នកតំណាង​សហគមន៍​បឹងកក់​ម្នាក់ (BKL) ដែលមាន​ភាព​លេចធ្លោ ក្នុង​អំឡុង​ពេល ធ្វើ​យុទ្ធនា​ការ ដើម្បី​ដោះលែង​ស្ត្រីបឹងកក់​ទាំង ១៣ នាក់ កាលពី​ដើមឆ្នាំ​នេះ។ នៅមុន​ពេល​មានការ​ចាប់ខ្លួន អ្នកស្រី​ត្រូវ បានគេ​គម្រាម​កំហែង រំខាន និង​បំភិត​បំភ័យ ហើយគាត់​ត្រូវបាន​ប្រាប់​ដោយ​ឥតលាក់​លៀម​ពីនគរបាល​ថា អ្នកស្រី​ត្រូវ បាន​ដាក់ “ក្នុង​បញ្ជី​ខ្មៅ” ហើយ​អ្នកស្រី​នឹងជួប “គ្រោះថ្នាក់​នាពេល​ឆាប់ៗ​នេះ”។

ករណី​ប្រឆាំង​នឹង​អ្នកស្រី យ៉ោម បុប្ផា ក៏មានការ​ជាប់ពាក់​នឹង​ស្វាមី​របស់​អ្នកស្រី លោក លួស សាខន និង​ប្អូន ប្រុស​ពីរនាក់​ទៀត​របស់​អ្នកស្រី​ផងដែរ លោក យ៉ោម គឹម​ហុង និង​លោក យ៉ោម សិដ្ឋ។ អ្នក​ទាំងបួន​នាក់​ត្រូវបាន ផ្តន្ទាទោស​ពីបទ​ហិង្សា​ដោយ​ចេតនា​ដោយមាន​ស្ថានទម្ងន់​ទោស​តាម​មាត្រា ២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ និង​ដាក់ ពន្ធនាគារ​រយៈពេល​បីឆ្នាំ។ អ្នក​ទាំងអស់ ត្រូវបាន​បង្គាប់​ឲ្យ​សង​សំណង​រដ្ឋប្បវេណី​ចំនួន ៣០.០០០.០០០ រៀល (ប្រហែល ៧.៥០០ ដុល្លារ) ទៅ​ជន​រង​គ្រោះ​ទាំងពីរ។

នេះ ជា​ការបង្ហាញ​សញ្ញា​យ៉ាងច្បាស់​ថា អ្នកស្រី យ៉ោម បុប្ផា គឺជា​គោលដៅ​ពិតប្រាកដ​នៅក្នុងការ​ស៊ើបអង្កេត នេះ ដោយការ​ផ្តន្ទាទោស​ទៅលើ​ស្វាមី​របស់​អ្នកស្រី ត្រូវបាន​ព្យួរ​ទាំងស្រុង ហើយ​គាត់បាន​ដើរចេញ​យ៉ាង​មាន​សេរីភាព ពីក្នុង​បន្ទប់​សវនាការ។ ប្អូនប្រុស​ទាំងពីរ​របស់​អ្នកស្រី ត្រូវបាន​ផ្តន្ទាទោស​កំបាំងមុខ និង​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​អ្នកទាំង ពីរ​ត្រូវបាន​ចេញ។

នៅក្នុង​រយៈពេល​ប្រាំម៉ោង នៃ​សវនាការ​កាលពី​ថ្ងៃទី២៦ ខែធ្នូ អង្គ​សវនាការ បានផ្លាស់ប្តូរ​ពីភាព​មិន​សម ហេតុផល​មួយទៅ​ភាព​មិន​សម​ហេតុផល​មួយ​បន្ទាប់​ទៀត។ ទ្រីស្តី​នៃការ​ចោទប្រកាន់ បាន​បង្ហាញថា​អ្នកស្រី យ៉ោម បុប្ផា និងស្វាមី គឺជា​អ្នកផ្តើម​គំនិត​ក្នុងការ​ប្រព្រឹត្ត​ហិង្សា​ទៅលើ​បុគ្គល​ពីររូប​ដែល​កំពុង​អង្គុយ​នៅក្នុង​ហាង​ភេសជ្ជៈ​មួយ ហើយ​បន្ទាប់មក​បានបង្ហាញ​ខ្លួន​ដើម្បី​ពិនិត្យ​មើល​គម្រោង​របស់អ្នក​ទាំងពីរ​ដែល​កំពុង​អនុវត្ត។ ក៏ប៉ុន្តែ មិនមាន​សាក្ខីកម្ម​ណា​មួយ ដែលបាន​លើក​ឡើង បាន​គាំទ្រ​ទ្រីស្តី​នៃ​ការចោទ​ប្រកាន់​អំពី​គម្រោង​បង្កហិង្សា​នេះទេ។ ផ្ទុយទៅវិញ​មាន ភាព​មិន​ស៊ី​ចង្វាក់​គ្នា​ជាច្រើន​នៅក្នុង​សាក្ខីកម្ម​របស់​សាក្សី​ខាង​ដាក់បន្ទុក (ជាពិសេស​រវាង​សាក្ខីកម្ម​នៅក្នុង​អង្គ​សវនាការ និង​សេចក្តី​ថ្លែងការណ៍​ជាលាយល័ក្ខ​អក្សរ​របស់​អ្នកទាំងនោះ​នៅក្នុង​សំណុំ​រឿង)។ លើសពីនេះ​ទៅទៀត មានភាព​ជា ឯក​សណ្ឋាន​ដែល​គួរឲ្យ​កត់​សម្គាល់​ជាច្រើន​នៅក្នុង​សាក្ខីកម្ម​របស់​សាក្សី​ទាំងនោះ នៅក្នុង​អង្គ​សវនាការ។ ឧទារហណ៍ អ្នកទាំងនោះ បាន​ចាប់ផ្តើម​និយាយ​ដោយ​ថា អាវុធ​ដែលត្រូវ​បានប្រើ​ដើម្បី​បង្ករបួស​ស្នាម (ទួលណឺវ៉ីស) មាន​ពណ៌ខៀវ (ទោះជា មិនមាន​សំនួរ​សួរទៅ​ពួកគេ ក៏អ្នក​ទាំងនោះ បាន​ឆ្លើយ​ប្រាប់ដែរ) ។ ពួកគេ​ទាំងអស់​សុទ្ធតែ​ឆ្លើយ​យ៉ាង​ជឿជាក់ ថា ការវាយ​ដំនោះ​បានចាប់​ផ្តើម​នៅម៉ោង ៧ និង១០ នាទី​ត្រឹម ទោះជា​បុគ្គល​ទាំងពីរ ដែល​ត្រូវបាន​អះអាងថា ជាជន រងគ្រោះ បានសារភាព​ថា បាន​ពិសារ​ស្រា​ស​អស់​រយៈពេល​ជាច្រើន​ម៉ោង ហើយ​បុគ្គលពីរ​នាក់​ផ្សេង​ទៀត បានអះអាង ថា​បានមក​ដល់​បន្ទាប់ពី​ការវាយដំ​ត្រូវបាន​ចាប់ផ្តើម។

ក៏ប៉ុន្តែ សំខាន់​ជាងនេះ​ទៅទៀត រាល់​សាក្សី​នីមួយៗ បាន​អះអាង​ថា អ្នកស្រី យ៉ោម បុប្ផា និង​ស្វាមី​របស់​អ្នកស្រី មិនបាន​ប្រព្រឹត្តិ​ហិង្សា​ដោយ​ផ្ទាល់ខ្លួន​ពួកគេ​នោះទេ ហើយ​ត្រឹមតែ​មាន​វត្តមាន បន្ទាប់ពី​ការវាយដំ​នោះ ត្រូវបាន​បំបែក ចេញ និង​ស្ថិតនៅ​ខាងក្រៅ​ហាងភេសជ្ជៈ​ប៉ុណ្ណោះ។ អ្នកស្រី យ៉ោម បុប្ផា និង​ស្វាមី​អ្នកស្រី បាន​ផ្តល់​សាក្ខីកម្ម​ថា អ្នក ទាំងពី​បានស្ថិតនៅ​ជិតនោះ ដោយបាន​ជជែកលេង​ជាមួយ​អ្នក​ជិតខាង និង​បាន​ដើរមក​ហាងភេសជ្ជៈ​នោះ បន្ទាប់ពី​លឺ សម្រែក។ អ្នក​ជិតខាង ក៏បាន​បញ្ជាក់​សាក្ខីកម្ម​នេះ​ផង​ដែរ។

លោក អ៊ី សារ៉ុម អ្នក​សម្របសម្រួល​កម្មវិធី​នៃសមាគម​ធាងត្នោត បាន​មាន​ប្រសាសន៍ថា៖ “ការពិត ដែលមិន មែន​មាន​វិមតិ​សង្ស័យ​លើភស្តុតាង​តែមួយ ដែលថា​អ្នកស្រី យ៉ោម បុប្ផា និង​ស្វាមី​របស់​អ្នកស្រី បានវាយ ឬក៏​បង្កហិង្សា គួរតែ​នាំឲ្យ​មានការ​លើកលែង​ការ​ចោទ​ប្រកាន់​តាម​មាត្រា ២១៨”។

លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទិ្ធ​លំនៅឋាន បានមាន​ប្រសាសន៍​ថា៖ “នៅពេល​ដែល​អ្នក​បញ្ចូល​ការពិត ដែលថា​បុគ្គល​ដែលសន្មត​ជា​ជនរងគ្រោះ​មិនចាំ​នូវអ្នក​ដែល​បាន​វាយខ្លួន ឬក៏ការពិត មូលដ្ឋាន​ផ្សេងទៀត ហើយ​នឹង​ដែលថា សាក្សី​ខាង​ដាក់​បន្ទុក​នីមួយៗ​រួម​ទាំង​ជន​រងគ្រោះ​ទាំងពីរ បានផ្តល់​ភស្តុតាង​ផ្ទុយ គ្នា​យ៉ាង​ច្បាស់ នោះវា​មិនមាន​ចង្ងល់ ដែល​សេសសល់​ថា​អ្នកស្រី យ៉ោម បុប្ផា គឺជា​ជន​រងគ្រោះ​នៃការ​ធ្វើទុក្ខ​បុក​ម្នេញ ខាង​នយោបាយ​នា​ពេល​សព្វថ្ងៃ​នេះ​នោះទេ”។

ការ​ប្រកាស​សាលក្រម ដែល​បង្ហាញពី​ពិរុទ្ធភាព បានធ្វើ​ឲ្យ​មាន​ការ​សម្តែងការ​ខឹង​សម្បា​ពីអ្នក​ដែល​បាន​ប្រមូល ផ្តុំគ្នា​នៅក្បែរ​តុលាការ ដើម្បី​គាំទ្រ​អ្នកស្រី យ៉ោម បុប្ផា ដែល​បណ្តាល​ឲ្យមាន​ប្រតិកម្មតប​ដោយ​ហិង្សា​ពី​នគរបាល។ យ៉ាង​តិច​ណាស់ ស្ត្រី​បាតុករ​ចំនួន ៥ នាក់ បានរង​របួស​ដោយសារ​ដំបងឆក និង​ខែល​ការពារ​របស់​នគរបាល ហើយ ៣ នាក់ ត្រូវ​ទទូល​ការ​ព្យាបាល។

ការ​ផ្តន្ទាទោស​អ្នកស្រី យ៉ោម បុប្ផា គឺ​បានធ្វើ​ឡើង​មួយថ្ងៃ បន្ទាប់ពី​សកម្មជន​ដីធ្លី​ដ៏​លេចធ្លោ​ម្នាក់ ដែល​មាន​អាយុ ៦៤ ឆ្នាំ អ្នកស្រី ទឹម សាក់មុន្នី មកពី​សហគមន៍​បុរីកីឡា ត្រូវបាន​រកឃើញថា​មានពិរុទ្ធភាព​លើការ​ផ្តល់ “ការ​អះអាង ដោយ​ភូតកុហក” តាម​មាត្រា ៦៣៣ នៃ​ក្រមព្រហ្មទណ្ឌ ទោះជា​មិនមាន​ភស្តុតាង ឬសាក្សី​ណាមួយ​ប្រឆាំង នឹង​អ្នកស្រី​ត្រូវបាន​បង្ហាញ​នៅក្នុង​តុលាការ។ “ភស្តុតាង” តែមួយគត់ ដែល​ត្រូវបាន​បង្ហាញ​ក្នុង​អង្គសវនាការ គឺជា​ខ្សែ វីដេអូ​ស្តីពី​ការតវ៉ា​របស់​អ្នកស្រី​លើ​បញ្ហា​សិទិ្ធ​ដីធ្លី។

អ្នកស្រី ទឹម សាក់មុន្នី ត្រូវបាន​ដាក់​ពន្ធនាគារ​រយៈពេល ៦ ខែ។ ដោយបាន​ទទួល​ទោស​ពន្ធនាគារ​រយៈពេល ៣ ខែ និង ២១ថ្ងៃ រួចទៅ​ហើយ រយៈពេល​សេសសល់​នៃទណ្ឌកម្ម​លើ​អ្នក​ស្រី​ត្រូវបាន​ព្យួរ ហើយ​អ្នកស្រី ត្រូវបាន ដោះលែង កាលពី​ល្ងាច​ម្សិលមិញ ដើម្បី​ទៅ​ជួបជុំ​ជាមួយ​គ្រួសារ​របស់​អ្នកស្រី​វិញ។ នៅខណៈ​ដែល​ការដោះលែង អ្នកស្រី ត្រូវបាន​ស្វាគមន៍ ការផ្តន្ទា​ទោសនេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ជាវិធីសាស្ត្រ​រក្សា​មុខមាត់​របស់​អាជ្ញាធរ ដែលមាន ការ​អល់អែក ក្នុងការ​សារភាពថា​ករណី​ប្រឆាំង​នឹង​អ្នកស្រី គឺមិនមាន​មូលដ្ឋាន​ចាប់តាំង​ពីថ្ងៃទីមួយ។

យើងខ្ញុំ ជាអង្គការ​សង្គមស៊ីវិល​មានរាយនាម​ដូចខាងក្រោម សូម​ធ្វើការ​ជំទាស់​ទៅលើ​សាលក្រម ដែល​បង្ហាញ ពី​ពិរុទ្ធភាព​លើអ្នកស្រី យ៉ោម បុប្ផា និង​អ្នកស្រី ទឹម សាក់មុន្នី ដែល​ត្រូវបាន​អះអាងថា ជាអ្នកទោស​នៃ​មនសិការ ដោយ អង្គការ​លើកលែង​ទោស​អន្តរជាតិ។ យើងខ្ញុំ សូម​អំពាវ​នាវ សូមឲ្យ​មាន​ការ​ដោះលែង​អ្នក​ស្រី យ៉ោម បុប្ផា ជា​បន្ទាន់ និង មិនមាន​ល័ក្ខខ័ណ្ឌ សូមឲ្យ​មាន​ការ​លើកលែង​ការផ្តន្ទា​ទោស ដោយ​មិនមាន​មូលដ្ឋាន​លើអ្នក​ទាំងពីរ និង​សូមឲ្យ​បញ្ឈប់ ការ​រំខាន​ដែល​កំពុង​មានការ​កើនឡើង ទៅលើ​សកម្មជន​សិទិ្ធ​ដីធ្លី។

សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
អង្គការបន្ទាយស្រី (BSO)
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
សមាគមមន្ត្រីរាជការកម្ពុជា (CICA)
សហព័ន្ធសហជីពកម្មករចំនីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា (CWCD)
បណ្តាញយុវជនកម្ពុជា (CYN)
សមធម៌កម្ពុជា (EC)
ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
សម្ព័ន្ធស្ត្រីបឹងកក់តស៊ូ ដើម្បីសិទ្ធិលំនៅឋាន (LBKWSHR)
លីកាដូកាណាដា (LC)
សកម្មភាពប្រជាជនដើម្បីការផ្លាស់ប្តូរ (PAC)
សកម្មភាពសង្គមដើម្បីការផ្លាស់ប្តូរ (SAC)
សមាគមធាងត្នោត (STT)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Action for Environment and Community (AEC)
២. Banteay Srei Organigation (BSO)
៣. Coalition of Cambodian Farmer Community (CCFC)
៤. Cambodia's Independent Civil-servants Association (CICA)
៥. Cambodian Food and Service Worker Federation (CFSWF)
៦. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៧. Community Legal Education Center (CLEC)
៨. Cambodian Worker Center for Development (CWCD)
៩. Cambodian Youth Network (CYN)
១០. Equitable Cambodia (EC)
១១. Housing Rights Task Force (HRTF)
១២. Independent Democracy of Informal Economy Association (IDEA)
១៣. League of Boeung Kak Women Struggling for Housing Rights (LBKWSHR)
១៤. LICADHO Canada (LC)
១៥. People’s Action for Change (PAC)
១៦. Social Action for Change (SAC)
១៧. Sahmakum Teang Tnaut (STT)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Mr. Vorn Pao, President of Independent Democracy of Informal Economy Association (IDEA), 012 534 796
 Mr. Ee Sarom, Program Coordinator of Sahmakum Teang Tnaut (STT), 012 836 533
 Mr. Yeng Virak, Executive Director, Community Legal Education Center (CLEC), 012 801 235

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា