សេចក្តីថ្លែងការណ៍

ការប្រើប្រាស់កម្លាំងពលកម្មកុមារនៅក្នុងចំការអំពៅនៅកម្ពុជា គឺមានឯកសារគាំទ្រគ្រប់គ្រាន់

ចេញផ្សាយ ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិល
F T M

ការឆ្លើយតបទៅនឹងក្រុមហ៊ុន Tate and Lyle និង ក្រុមហ៊ុនផ្គត់ផ្គង់ស្ករអំពៅថៃ
ដែលបានធ្វើការបដិសេធការចោទប្រកាន់ចំពោះការប្រើប្រាស់កម្លាំងពលកម្មកុមារ និង បានគម្រាមប្តឹងការសែត
The Guardian

ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣

នាពេលថ្មីៗនេះ កាសែត The Guardian បានផ្សព្វផ្សាយអត្ថបទស្តីពីការប្រើប្រាស់កម្លាំងពលកម្មកុមារនៅក្នុង
ចំការអំពៅរបស់ក្រុមហ៊ុន KSL នៅប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ស្ករអំពៅឲ្យក្រុមហ៊ុន Tate and Lyle ។ ក្រុមហ៊ុន
បែរជាប្រើយុត្តិសាស្រ្តបដិសេធ និងគំរាមប្តឹងផ្តល់ដើម្បីការពារកិត្តិនាមដែលធ្លាក់ចុះ ជាជាងចាត់វិធានការដោះស្រាយ
ចំពោះបញ្ហារំលោភបំពាន។

ក្រុមហ៊ុន Tate and Lyle បានប្រាប់ទៅកាន់ Foodnavigator.com ថា ចំការដែលនៅក្នុងខ្សែវិដេអូរផ្សព្វផ្សាយ
ជាមួយអត្ថបទរបស់កាសែត The Guardian គឺមិនមែនជាចំការរបស់ក្រុមហ៊ុន KSL ទេ។

យោងតាមសំដីរបស់អ្នកនាំពាក្យរបស់ក្រុមហ៊ុន KSL ដកស្រង់ពីអត្ថបទមួយ បានលើកឡើងថា “ទាំងពេលបច្ចុប្បន្ន
និងគ្មានពេលណាមួយ ដែលមានកុមារធ្វើការនៅក្នុង ចំការរបស់ពួកយើងឡើយ”។

យើងអង្គការសង្គមស៊ីវិល មានព័ត៌មានពាក់ព័ន្ធនឹងបញ្ហានេះ ហើយពួកយើងមាន ភស្តុតាងដើម្បីគាំទ្រវា។

នៅក្នុងការស្រាវជ្រាវ ស្តីពីផលប៉ះពាល់នៃការកើនឡើងឧស្សាហកម្មស្ករអំពៅនៅកម្ពុជា យើងបានដឹងជាដំបូង
ពីបញ្ហាកុមារធ្វើការនៅក្នុងចំការអំពៅរបស់ក្រុមហ៊ុន KSL នៅស្រុកស្រែអំបិល ខេត្តកោះកុង នៅដើមឆ្នាំ២០១២។
អង្គការសង្គមស៊ីវិល បានប្រមូលព័ត៌មានយ៉ាងច្រើនពីគ្រួសារក្រីក្រ បន្ទាប់ពីពួកគេត្រូវបានបណ្តេញចេញដោយ
បំពានពីដីធ្លីរបស់ខ្លួន ដើម្បីផ្តល់សម្បទានដីដល់ក្រុមហ៊ុន KSL នៅឆ្នាំ២០០៦។ គ្រួសារទាំងនោះបានលើកឡើង
ថា ពួកគេបានបង្ខំចិត្តបង្ខំកូនឲ្យទៅធ្វើការជាមួយនៅឯចំការអំពៅរបស់ក្រុមហ៊ុន ដើម្បីអាចរកចំណូលក្នុង
ការទ្រទ្រង់ជីវិត។

នៅក្នុងអំឡុងពេលប្រមូលទិន្នផលនាឆ្នាំនេះ ក្រុមសិក្សាស្រាវជ្រាវរបស់យើងបានសង្កេតឃើញ និងបានថតរូបកុមារ
ជាច្រើន ដែលកុមារខ្លះមានអាយុត្រឹមតែ ៩ឆ្នាំ ធ្វើការនៅក្នុងចំការរបស់ក្រុមហ៊ុន KSL ជាមួយនឹងគ្រួសាររបស់ពួកគេ។
ផ្អែកតាមកិច្ចសម្ភាសន៍ជាមួយកម្មករចំការអំពៅជាច្រើន កុមារធ្វើការលើផ្នែក ដូចជា កាប់អំពៅ ចងនិងលីអំពៅទាំង
បាច់ៗ ឬជាអ្នកដាំ/អ្នកលើក អ្នកបាញ់ថ្នាំ និងអ្នកកាត់ស្មៅ ជាដើម។ ការងារនេះ គឺជាការងារធ្ងន់ តួយ៉ាង អំពៅមួយ
បាច់ មានទម្ងន់ពី ១០ ទៅ ៤០ គីឡូក្រាម។ ចំណែកឯ កុមារចាប់ពីអាយុ ១៣ឆ្នាំ ឡើង គេឲ្យធ្វើការ ដូចជា ការបាញ់
ថ្នាំ ដែលជាការងារទាមទារជំនាញជាក់លាក់។

លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គសមធម៌កម្ពុជា បានមានប្រសាសន៍ថា “អត្ថបទរបស់កាសែត The Guardian
គឺពិតជាត្រឹមត្រូវ។ យើងមានរូបថតដែលមិនអាចប្រកែកបាន “អំពីកុមារធ្វើការនៅក្នុងចំការអំពៅរបស់ក្រុមហ៊ុនKSL” ហើយយើងរីករាយនឹងដាក់ឯកសារទាំងនេះជាភស្តុតាងដល់តុលាការ ប្រសិនបើក្រុមហ៊ុន Tate & Lyle Sugars ហ៊ាន
ប្តឹងកាសែត The Guardian”។

លោក ដេវិធ ប៊្រែត (David Pred) នាយកគ្រប់គ្រងអង្គការ Inclusive Development International បានថ្លែង
ថា “វាជារឿងដ៏គួរឲ្យអាម៉ាស ដែលក្រុមហ៊ុន Tate & Lyle Sugars នឹងចំណាយធនធានខ្ពស់ជួលសេវាមេធាវី ដើម្បី
គម្រាមប្តឹងអ្នកកាសែត ដែលរាយការណ៍ពីព័ត៌មានទាំងនេះ ជាជាងធ្វើការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ ដើម្បីដោះស្រាយសំណង
ចំពោះការបំផ្លិចបំផ្លាញ ដែលបណ្តាលមកពីទង្វើរបស់ខ្លួនមកលើគ្រួសារក្រីក្រនៅក្នុងប្រទេសកម្ពុជា”។

លោក យ៉េង វីរ: នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានលើកឡើងថា “ក្រុមហ៊ុន KSL ត្រូវតែប្រគល់ដីដែលបានរំលោភយកពីក្រុមគ្រួសារ នៅស្រុកស្រែអំបិល ឬផ្តល់សំណងសមរម្យ និងយុត្តិធម៌ ចំពោះ
ការបាត់បង់ដីធ្លី និងប្រាក់ចំណូល ជាង ៧ឆ្នាំ កន្លងទៅនេះ។ ដូច្នេះ ពួកគេអាចនឹងមានលទ្ធភាពបញ្ជូនកូនៗទៅ
សាលារៀនវិញ ជាជាងឲ្យទៅធ្វើការនៅចំការអំពៅ។”

ទាញយករូបភាពស្តីពីកុមារធ្វើការនៅក្នុងចំការអំពៅរបស់ក្រុមហ៊ុន KSL នៅខេត្តកោះកុង តាមគេហទំព័រខាងក្រោម : http://ruom.photoshelter.com/gallery/Blood-Sugar/G0000fQjj_X6h0CM/

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា ទូរស័ព្ទ​លេខ៖ ០១២ ៧៩១ ៧០០ អ៊ីមែល៖ vuthy@equitablecambodia.org
 លោក ដេវិដ ប្រ៊ែត (David Pred) នាយក​គ្រប់គ្រង​នៃ​អង្គការ​រួម​បញ្ចូល​ការ​អភិវឌ្ឍន៍​អន្តរ​ជាតិ អ៊ីមែល៖davidpred@gmail.com
 លោក យ៉េង វីរៈ នាយក​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ទូរស័ព្ទ​លេខ៖ ០១២ ៨០១ ២៣៥ អ៊ីមែល៖ virakyeng@yahoo.com
 លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ លីកាដូ ទូរស័ព្ទ​លេខ៖ ០១២ ៣២៧ ៧៧០
 លោក សេង សុខហេង អ្នក​សម្រប​សម្រួល​បណ្តាញ​សហគមន៍​កសាង​សន្តិភាព ទូរស័ព្ទ​លេខ៖ ០៩២ ៣២៤ ៦៦៨ អ៊ីមែល៖ seng.sokheng@gmail.com

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា