សេចក្តីថ្លែងការណ៍

លិខិតជា​សាធារណៈ​ទទូចឲ្យមាន​ការស៊ើបអង្កេត​ជាបន្ទាន់​ទៅ​លើការ​បាត់ខ្លួន​របស់ ខឹម សូផាត

ចេញផ្សាយ ថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០១៤; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំ​ជាក្រុមសង្គម​ស៊ីវិល​ដែលមាន​​រាយ​នាម​ដូច​​ខាង​ក្រោម មានកា​រព្រួយបារម្ភយ៉ាង ខ្លាំង​​ចំពោះ​ការបាត់ខ្លួន​​ក្មេង​ប្រុស​ឈ្មោះ ខឹម សូផាត អាយុ ១៦ ឆ្នាំ ដែល​បាន​បាត់​ខ្លួន ចាប់​​តាំងពី​មាន​ការ​​បង្ក្រាប​យ៉ាង​ហិង្សា​​ដោយ​កងសន្តិសុខ​​របស់​​អាជ្ញាធររដ្ឋ មក​លើ​កម្មក​រ​រោងចក្រដែល​ធ្វើការ​តវ៉ា កាលពី​​ថ្ងៃទី៣ ខែ​មករា ឆ្នាំ២០១៤ នៅ​​ក្បែរ​សួន ឧស្សាហកម្ម​​កាណា​ឌីយ៉ា តាម​បណ្តោយ​​ផ្លូវវេង​ស្រេង ក្នុង​រាជធានី​​ភ្នំពេញ។ យើងខ្ញុំ​សូម​អំពាវនាវ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា សូមមេត្តា​ចាត់នូវ​គ្រប់​​វិធាន​ការ​សម​ស្រប​ទាំងអស់​​ជា​បន្ទាន់ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​​ឲ្យ​បាន​ហ្មត់​ចត់ និង​អព្យា​ក្រឹត្យ ទៅលើ​ការ​បាត់​ខ្លួន​របស់ ខឹម សូផាត ហើយ​ជូន​​ដំណឹង ទៅ​ក្រុម​គ្រួសារ​​របស់គាត់​អំពី​ជោគ​វាសនា ឬទីកន្លែង​ដែល​​គាត់កំពុង​ស្នាក់នៅ​ផង។

ការបង្ក្រាបដែលបាន​ចាប់ផ្តើម​នៅ​ថ្ងៃទី២ ខែ​មករា ឆ្នាំ​២០១៤ បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច ៤ នាក់ ត្រូវ​បាន​សម្លាប់ រងរបួស​ជាច្រើន​នាក់ ហើយ​កម្មករ​និង​អ្នកការពារ​សិទិ្ធ​មនុស្ស​ចំនួន​២៣ នាក់ ត្រូវ​បាន​ចាប់ខ្លួន។ ខឹម សូផាត ត្រូវបាន​គេឃើញ​ជាលើក​ចុង​ក្រោយ កាល​ពី​ព្រឹក​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៤ ដោយ​ដួលលើដី​លើ​ផ្លូវ​វេង​ស្រេង និង​មាន​ឈាម​ហូរ​ចេញ​ពីទ្រូង ដែល​ហាក់​ដូចជា​ត្រូវគេ​បាញ់​ចំទ្រូង។ ជាងពីរ​ខែ​ក្រោយ​មក នៅតែ​មិនមាន​ដំណឹង​ពី សូផាត ដដែល។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ការ​ការពារ​ជន​គ្រប់​រូប​ពីការ​បាត់​ខ្លូន​ដោយ​បង្ខំ (ICCPED) កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៣ ហេតុដូចនេះ​ហើយ រដ្ឋជា ភាគី​មាន​កាតព្វកិច្ច​អនុវត្ត​ទៅតាម​លក្ខខណ្ឌ​នៃ​អនុសញ្ញា​នេះ។ យោង​តាម​មាត្រា ២ នៃ​អនុសញ្ញា នេះ (ICCPED) ការ​បាត់ខ្លួន​ដោយ​បង្ខំ​កើត​ឡើង ប្រសិនបើ​បុគ្គល​ម្នាក់​ត្រូវបាន​គេ​ដកហូត​សិទ្ធិ​សេរីភាព​របស់​ខ្លួន ក្រោម​គ្រប់​រូបភាព​ធ្វើ​ឡើង​ដោយ​ភ្នាក់ងារ​រដ្ឋ ឬដោយ​បុគ្គល​ដែលមាន​ការ​អនុញ្ញាត ការ​គាំទ្រ ឬយល់​ព្រម​ពីរដ្ឋ ហើយ​លុះ​ក្រោយ​មក បដិសេធ​មិន​ទទួល​ស្គាល់​ពីការ​ដក​ហូត សិទ្ធិ​សេរីភាព ឬ​ដោយ​មានការ​លាក់​បំបាំង​ពីទី​កន្លែង​ជនបាត់ខ្លួន​នោះ។

នៅថ្ងៃមានការបាញ់ប្រហារ​នោះ មិត្តភក្តិ​និង​ជា​អ្នក​រួមការងារ​ម្នាក់​បាន​ឃើញ​សូផាត​ដួល​លើដី ដោយ​មាន​របួសយ៉ាង​ធ្ងន់ធ្ងរ​ត្រង់​ដើម​ទ្រូង​របស់​គាត់។ នៅខណៈ​ដែល​អ្នកមួយ​ចំនួន​នៅ​ក្បែរ នោះ​បាន​ព្យាយាម​ជួយ​សូផាត អ្នក​ទាំងនោះ​បាន​ឮ​សូផាត​ទទូច​ឲ្យ​ពួកគាត់​ឈប់​ជួយ​គាត់ ហើយ​ជួយ​ខ្លួនឯង​ជា​មុនទៅ ដោយ​និយាយថា​គាត់ “នឹង​មិន​រស់​ទេ”។ ពេលនោះ​ការបាញ់​ប្រហារ​មកលើ ប្រជាពលរដ្ឋ​កំពុង​បន្ត។ អ្នក​ដែល​បាន​ព្យាយាម​ជួយ​សូផាត រួមទាំង​សាក្សី​ដែល​ឃើញ​ផ្ទាល់​ភ្នែក ផង​បាន​រត់រក​កន្លែង​លាក់​ខ្លួន ហើយ​សាក្សី​ម្នាក់នោះ​ក៏បាន​ត្រូវ​គ្រាប់​កាំភ្លើង ដោយ​មិន​បាន​ទទួល ការព្យាបាល​រហូត​ដ​ល់​ល្ងាច​ថ្ងៃនោះ។

ដោយពិចារណាលើ​របាយការណ៍​របស់​សាក្សី និង​ការ​បាត់ខ្លួន​របស់​សូផាត​មិនដឹង​ជា​នៅទីណា ក្នុង​បរិបទ​នៃការ​បាញ់​ប្រហារ និង​ការ​ចាប់ខ្លួន​ដោយ​ខុសច្បាប់​ដោយ​កងសន្តិសុខ​របស់​កម្ពុជា​នាថ្ងៃនោះ គឺមាន​មូលហេតុ​សមស្រប​គួរ​ឲ្យជឿបាន​ថា សូផាត ប្រហែល​ជាបាត់​ខ្លួន​ដោយ​បង្ខំ។ ប៉ុន្តែ​មក​ទល់​ពេល​នេះ អាជ្ញាធរ​បាន​បដិសេធ​ថាខ្លួន​មិន​បាន​ដឹងពី​ជោគ​វាសនា​ឬកន្លែង លាក់ខ្លួន របស់​សូផាត​នោះ​ទេ ហើយ​មិនបាន​ធ្វើការ​ស៊ើប​អង្កេត​ណាមួយ​លើ​ករណី​នេះ​ឡើយ។

ការបាត់ខ្លួនដោយ​បង្ខំ គឺជា​ការ​រំលោភ​ធ្ងន់ធ្ងរ​លើ​សិទិ្ធ​មនុស្ស រួម​មាន៖ ការហាម​ឃាត់​ការ​ធ្វើ​ទារុណកម្ម​និង​អំពើ​ឃោរឃៅ ភាព​អមនុស្ស​ធម៌ ឮការ​ធ្វើបាប សិទិ្ធ​មាន​សេរីភាព​និង​សន្តិសុខ​បុគ្គល សិទិ្ធ​ក្នុង​ជីវិត​គ្រួសារ សិទិ្ធ​ក្នុងការ​ទទួល​បានការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​និង​ជា​សាធារណៈ និង​នៅ ក្នុង​ករណី​ដែល​បុគ្គល​ត្រូវ​បានគេ​សម្លាប់ គឺសិទិ្ធ​រស់រាន​មាន​ជីវិត។

លើសពីការហាមឃាត់​ស្តីពី​ការ​បង្ខំ​ឲ្យ​មាន​ការ​បាត់ខ្លួន អនុសញ្ញា ICCPED ក៏បាន​បង្កើត កាតព្វកិច្ច​សម្រាប់​រដ្ឋ ក្នុងការ​ចាត់​នូវ​វិធាន​ការ​សមស្រប​មួយ​ចំនួន ដើម្បី​ធ្វើការ​ស៊ើប​អង្កេត ស្ថានភាព ដែល​មាន​មូលហេតុ​សមស្រប​គួរ​ជឿជាក់​ថា មាន​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​បាន​កើត​ឡើង ហើយ​នាំ​យក​អ្នក​ទទួល​ខុសត្រូវ​មក​ផ្តន្ទាទោស​ព្រហ្មទណ្ឌ ទោះ​ជា​មាន​ឬមិនមាន​ពាក្យ​បណ្តឹង​​ជា​ផ្លូវការ​​ត្រូវ​​បាន​ដាក់​ក៏​​ដោយ។ លើស​ពីនេះ​ទៅ​ទៀត  រដ្ឋត្រូវតែ “ចាត់​នូវ​គ្រប់​វិធានការ​នានា​ដើម្បី​ស្វែង​រក​កំណត់​ទីតាំង និង​ដោះលែង​អ្នក​ដែល​បាត់ខ្លួន  ហើយ​ប្រសិន​បើ​ស្លាប់​ត្រូវ​កំណត់​ទីតាំង គោរព និង​បញ្ជូន​សាកសព​ត្រឡប់​មកវិញ”។

ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា​មិន​បាន​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​ការ​បាត់​ខ្លួន ខឹម សូផាត ឬ ករណី​នៃការ​ប្រើប្រាស់​កងកម្លាំង​ច្រើន​ហួស​ហេតុ ពីសំណាក់​កង​សន្តិសុខ​ជាច្រើន​នោះ​ទេ។ ផ្ទុយ​ទៅវិញ​នៅថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០១៤ លោក​ឧត្តម​សេនីយ​ត្រី ខេង ទីតូ បាន​អះអាង​ថា គ្រប់​ការ​ស៊ើប​អង្កេត​នឹង​ផ្តោត​ទៅ​លើ “អ្នក​ញុះញង់​មួយ​ចំនួន” ជា​ជាង​លើ​កងរាជ​អាវុធ​ហត្ថ។ រហូត​មក​ដល់ ពេល​នេះ មិន​ទាន់​មាន​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ណា​មួយ ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​នោះទេ។ លើសពី​នេះ​ទៅ​ទៀត កាល​ពីថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៤ លោក​ឧត្តម​សេនីយ​ត្រី​ដដែល​បាន ប្រាប់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ភាសាខ្មែរ​ថា ខឹម សូផាត មិន​សិ្ថតនៅ​ក្នុង​ចំណោម​មនុស្ស ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​ទេ (ជាអ្វី​ដែល​អ្នក​ឃ្លាំមើល​ការ​រំលោភ​សិទិ្ធ​មនុស្ស និង​អ្នក​កាសែត​ជា ច្រើន​បាន​ដឹង​រួច​ហើយ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន) ហើយ​ជំរុញឲ្យ​ក្រុម​គ្រួសារ​ធ្វើការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ។

សមាគមអាដហុកការពារសិទិ្ធ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) និង​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទិ្ធមនុស្ស​លីកាដូ (LICADHO) បាន​ធ្វើការ​ស៊ើបអង្កេត​ផ្ទាល់​ខ្លួន​ស្វែងរក ខឹម សូផាត ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ​មិនទាន់​ដឹង​ថា សូផាត នៅ​ទីណា​នោះ​ទេ។ ឥឡូវនេះ ក្រុម​គ្រួសារ​របស់ សូផាត សន្មត់ថា សូផាត បាន​ស្លាប់​ទៅ​ហើយ។

ដោយយោងតាមកាតព្វកិច្ច​របស់​ខ្លួន​ក្រោម​អនុសញ្ញា​អន្តរជាតិ ICCPED រាជ​រដ្ឋាភិបាល​កម្ពុជា គួរតែ​ធ្វើការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ដោយ​ហ្មត់ចត់ និង​មិន​លំអៀង​ទៅលើ​ករណី​របស់ ខឹម សូផាត ដែល​បាន​បាត់ខ្លួន​ដោយ​បង្ខំ។ ជាងនេះ​ទៀត សមាជិក​គ្រួសារ​មាន​សិទិ្ធ​ក្នុងការ​ដឹង​នូវការ​ពិតពាក់​ព័ន្ធ​នឹង​ស្ថានភាព​នៃការ​បាត់ខ្លួន​ដោយ​បង្ខំ ដំណើរ​ការ និង​លទ្ធផល​នៃការ​ស៊ើបអង្កេត ហើយ​និង​ជោគ​វាសនា ឬទីកន្លែង​ដែល​សូផាត​កំពុង​នៅ។ ប្រសិនបើរក​ឃើញថា ខឹម សូផាត គឺជា​ជនរង​គ្រោះ​នៃការ​បាត់ខ្លួន​ដោយ​បង្ខំ តាម​អនុសញ្ញា ICCPED នោះ​បាន​ចែង​ច្បាស់លាស់​ថា អ្នក​ដែល​សង្ស័យថា​ជាអ្នក​ទទួល​ខុស​ត្រូវ ត្រូវតែ​បាន​ផ្តន្ទាទោស។ ហើយ​ជនរង​គ្រោះ មាន​សិទិ្ធ ទទួល​ការ​ជួសជុល​សំណង​ភ្លាមៗ​ដោយ​យុត្តិធម៌ និង​គ្រប់គ្រាន់ ការ​ប្រគល់​សង​វិញ ការ​ស្តារ​នីតិ​សម្បទា ការធ្វើឲ្យ​ពេញចិត្ត និងការ​ធានាថា​នឹង​មិនមាន​ការប្រព្រឹត្តិ​បែបនេះ​ឡើងវិញ​នោះ​ទេ ដោយ​មាន​ការ​ទទួល​ស្គាល់ពី​រាជ​រដ្ឋាភិបាល​កម្ពុជា នូវការ​បង្កើត​គណៈកម្មាធិការ​ស្តីពី​ការ​បាត់ខ្លួន​ដោយ​បង្ខំ ក្នុង​ការ​ទទួល​បាន និង​ពិចារណា​លើ​ទំនាក់​ទំនង​ជាមួយ ឬក្នុង​នាម​ជនរង​គ្រោះ និង​រដ្ឋ​ជា​ភាគី​ដទៃទៀត។

លិខិតនេះគ្រាំទ្រ​ដោយ ក្រុម​សង្គម​ស៊ីវិល ជាតិ និង​អន្តរជាតិ ចំនួន​៥៤ ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម៖

1. Amnesty International
2. Asia Pacific Forum on Women, Law and Development (APWLD)
3. Asian Forum for Human Rights and Development (FORUM-ASIA)
4. Banteay Srey
5. Boeung Kak Lake Community (BKL)
6. Borei Keila Community (BK)
7. Building and Wood Workers Trade Union Federation of Cambodia (BWTUC)
8. CamASEAN Youth’s Future (CamASEAN)
9. Cambodia’s Independent Civil-Servants Association (CICA)
10. Cambodian Alliance of Trade Unions (CATU)
11. Cambodian Center for Human Rights (CCHR)
12. Cambodian Center for Independent Media (CCIM)
13. Cambodian Confederation Unions (CCU)
14. Cambodian Domestic Worker Network (CDWN)
15. Cambodian Food and Service Worker Federation (CFSWF)
16. Cambodian Human Rights Action Committee (CHRAC)
17. Cambodian Human Rights and Development Association (ADHOC)
18. Cambodian Independent Teachers Association (CITA) 
19. Cambodian Labour Confederation (CLC)
20. Cambodian League for the Promotion and Defense of Human Rights (LICADHO)
21. Cambodian Tourism and Service Workers Federation (CTSWF)
22. Cambodian Worker Center for Development (CWCD)
23. Cambodian Youth Network (CYN)
24. Civil Rights Defenders
25. Coalition of Cambodian Apparel Workers Domestic Unions (C.CAWDU)
26. Coalition of Cambodian Employee Workers of Industry and Service Union (CEWISU)
27. Coalition of Cambodian Farmer Community (CCFC)
28. Committee to Promote Women in Politics (CPWP)
29. Community Legal Education Centre (CLEC)
30. Community Peace-Building Network (CPN)
31. Equitable Cambodia (EC)
32. Farmer Development Association (FDA)
33. Farmers Association for Peace and Development (FAPD)
34. Gender and Development for Cambodia (GADC)
35. Housing Rights Task Force (HRTF)
36. Human Rights Watch
37. Independent Democracy of Informal Economy Association (IDEA)
38. Independent Monk Network for Social Justice (IMNSJ)
39. IndustriALL Global Union
40. International Federation for Human Rights (FIDH)
41. International Trade Union Confederation (ITUC)
42. Labour Behind the Label
43. LICADHO Canada
44. Messenger Band (MB)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Amnesty International
២. Asia Pacific Forum on Women, Law and Development (APWLD)
៣. Asian Forum for Human Rights and Development (FORUM-ASIA)
៤. Banteay Srey
៥. Boeung Kak Lake Community (BKL)
៦. Borei Keila Community (BK)
៧. Building and Wood Workers Trade Union Federation of Cambodia (BWTUC)
៨. CamASEAN Youth’s Future (CamASEAN)
៩. Cambodia’s Independent Civil-Servants Association (CICA)
១០. Cambodian Alliance of Trade Unions (CATU)
១១. Cambodian Center for Human Rights (CCHR)
១២. Cambodian Center for Independent Media (CCIM)
១៣. Cambodian Confederation Unions (CCU)
១៤. Cambodian Domestic Worker Network (CDWN)
១៥. Cambodian Food and Service Worker Federation (CFSWF)
១៦. Cambodian Human Rights Action Committee (CHRAC)
១៧. Cambodian Human Rights and Development Association (ADHOC)
១៨. Cambodian Independent Teachers Association (CITA)
១៩. Cambodian Labour Confederation (CLC)
២០. Cambodian League for the Promotion and Defense of Human Rights (LICADHO)
២១. Cambodian Tourism and Service Workers Federation (CTSWF)
២២. Cambodian Worker Center for Development (CWCD)
២៣. Cambodian Youth Network (CYN)
២៤. Civil Rights Defenders
២៥. Coalition of Cambodian Apparel Workers Domestic Unions (C.CAWDU)
២៦. Coalition of Cambodian Employee Workers of Industry and Service Union (CEWISU)
២៧. Coalition of Cambodian Farmer Community (CCFC)
២៨. Committee to Promote Women in Politics (CPWP)
២៩. Community Legal Education Centre (CLEC)
៣០. Community Peace-Building Network (CPN)
៣១. Equitable Cambodia (EC)
៣២. Farmer Development Association (FDA)
៣៣. Farmers Association for Peace and Development (FAPD)
៣៤. Gender and Development for Cambodia (GADC)
៣៥. Housing Rights Task Force (HRTF)
៣៦. Human Rights Watch
៣៧. Independent Democracy of Informal Economy Association (IDEA)
៣៨. Independent Monk Network for Social Justice (IMNSJ)
៣៩. IndustriALL Global Union
៤០. International Federation for Human Rights (FIDH)
៤១. International Trade Union Confederation (ITUC)
៤២. Labour Behind the Label
៤៣. LICADHO Canada
៤៤. Messenger Band (MB)
៤៥. Neutral and Impartial Committee for Free and Fair Election in Cambodia (NICFEC)
៤៦. Sahmakum Teang Tnaut (STT)
៤៧. Solidarity Center
៤៨. The Cambodian Committee for Women (CAMBOW)
៤៩. The Cambodian NGO Committee on CEDAW (NGO-CEDAW)
៥០. Thmar Kol Community
៥១. UNI Global Union
៥២. UNISON
៥៣. War on Want
៥៤. Worker Rights Consortium (WRC)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា