សេចក្តីថ្លែងការណ៍

សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទា​ទោស​កម្មករ និង​សកម្មជន​សិទិ្ធ​ទាំង ២៥​នាក់ ប៉ុន្តែ​ទោស​នៅ​សល់​ត្រូវព្យួរ

ចេញផ្សាយ ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០១៤; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំ ដែលជា​ក្រុម​សង្គម​ស៊ីវិល​មាន​រាយនាម​ដូចខាង​ក្រោម សូម​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​កាលពី​ព្រឹកមិញ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​ការ​ព្យួរទោស​របស់​អ្នក​ទាំង ២៣នាក់ និង​អនីតិជន​ចំនួន ២នាក់ ដែល​ត្រូវបាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ២០១៣ និង​ថ្ងៃទី២ និង​ទី៣ ខែ​មករា ឆ្នាំ​២០១៤ ហើយជា​ចុង​ក្រោយ​ក៏បាន​ដោះលែង​អ្នក​ដែល​នៅ​សល់​ទាំង ២២​នាក់​ទៀត។ ក៏ប៉ុន្តែ យើងខ្ញុំ​មានការ​សោក​ស្តាយ​យ៉ាងខ្លាំង ដោយ​សារ​អ្នក​ទាំង ២៥​នាក់​នោះ​ត្រូវបាន​ផ្តន្ទាទោស ហើយ​ជនជាប់​ចោទ​មួយ​ចំនួន​ត្រូវបាន​ពិន័យជា​ប្រាក់​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត ដោយ​យោង​ទៅលើ​អ្វី​ដែល​អ្នក​សង្កេត​ការណ៍​ឯករាជ្យ​បាន​ឃើញ​ពីដំណើរ​ការ​ជំនុំ​ជម្រះ​ប្រកប​ដោយ​កំហុស​ឆ្គង។

មនុស្សពីរ​នាក់ ក្នុងចំនោមអ្នក​​ទាំង ២៥ ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​ពេល​មានការ​ប៉ះ​ទង្គិច​គ្នា​រវាង​កង​កម្លាំង​សន្តិសុខ កម្មករ និង​ប្រជា​ពលរដ្ឋ នៅ​ពេល​មាន​ការ​ដើរ​ហែក្បួន​តវ៉ា​របស់​កម្មករ​រោងចក្រ SL នៅខែ​វិច្ឆិកា ឆ្នាំមុន។ អ្នក​ទាំង ២៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​នៅដើម​ខែ​មករា នៅក្នុង​អំឡុង​ពេល​មាន​ការ​បង្ក្រាប​យ៉ាង​ហិង្សា​ដោយ​កង​កម្លាំង​ចម្រុះ ដើម្បី​បំបែក​ការ​តវ៉ា​របស់​កម្មករ​រោងចក្រ និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង។

លោក ហេង សំអន អគ្គ​លេខា​ធិការ​នៃ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​មាន​ប្រសាសន៍​ថា៖ “នៅ​ខណៈ​ដែល​យើង​ខ្ញុំ​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​ក្នុងដោះ​លែង​អ្នក​ទាំង ២២នាក់ ក៏ប៉ុន្តែ​យើង​ខ្ញុំមិន​បាន​ឃើញ​នូវភាព​យុត្តិធម៌​នា​ព្រឹក​នេះ​នោះ​ទេ”។ លោកបាន​បន្ត​ទៀត​ថា៖ “អ្នក​ទាំង​នោះ នៅតែ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស ក្រោយ​ពេល​មាន​ការ​ជំនុំជម្រះ ដែល​ការ​ពិត​ត្រូវ​បាន​បញ្ចាក់​ថាមិនមាន​ភស្តុតាង​គ្រប់​គ្រាន់​ក្នុងការ​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​ទាល់​តែ​សោះ។ ស្ថានភាព​នៃការ​ចាប់ខ្លួន ហើយ​និង​ការ​ពិត​ដែល​សវនាការ​ត្រូវបាន​ធ្វើ​ឡើង បង្ហាញ​ថា​ករណី​ទាំងនេះ គឺជា​ករណី​នយោបាយ​ទាំងស្រុង។ គោល​បំណង គឺមិន​មែន​ស្វែង​រក​យុត្តិធម៌​នោះទេ ប៉ុន្តែ​ព្យាយាម​បញ្ឈប់​ការ​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ និង​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​ភ័យខ្លាច​ក្នុង​ការ​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​ដើម្បី​ទាមទារ​សិទិ្ធ​របស់​អ្នក​ទាំង​នោះ”។

ព្រឹត្តិការណ៍ជុំវិញការ​ចាប់​​ខ្លួន​អ្នកទាំង ២៥នាក់ មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​កង​កម្លាំង​ហួស​ប្រមាណ​យ៉ាង​ច្រើន​លើស​លុប​ដោយ​អាជ្ញាធរ​រដ្ឋ មក​លើ​ប្រជាពលរដ្ឋ​ស៊ីវិល ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច ៥នាក់ បាន​ស្លាប់ និង​រងរបួស​ជាច្រើន​នាក់។ គ្រប់​ការ​ព្យាយាម​របស់​មេធាវី​ការពារ​ជនជាប់​ចោទ ដើម្បី​បង្ហាញ​ភស្តុតាង​នៃ​អំពើ​ហិង្សា​ទាំងនេះ ក្នុង​អំឡុង​ពេល​ជំនុំជម្រះ ត្រូវ​បាន​បដិសេធ​ភ្លាមៗ​ដោយ​ចៅក្រម និង​ព្រះ​រាជ​អាជ្ញា។ រហូត​មក​ដល់​ពេល​នេះ លោក មឿង តុលា ប្រធាន​កម្មវិធី​សិទិ្ធ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​កត់​សម្គាល់​ឃើញ​ថា មិន​ទាន់​មានការ​ចាប់​ខ្លួន និង​ផ្តន្ទា​ទោស​អ្នក​ដែល​ទទួល​ខុស​ត្រូវក្នុង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​នោះ​នៅ​ឡើយ​ទេ។

“យើងខ្ញុំ​មាន​ការ​សប្បាយរីករាយ​​យ៉ាងខ្លាំង ដែល​អ្នក​ទាំង​នោះ ដែល​បាន​ក្លាយជា​និមិត្ត​រូប​នៃ​ការ​តស៊ូ​ព្យាយាម​របស់​កម្មករ​កម្ពុជា​ដើម្បី​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ​ចំនួន​១៦០ ដុល្លារ នឹង​អាច​ត្រឡប់​ទៅ​ជួប​ជុំ​គ្រួសារ​របស់​អ្នក​ទាំង​នោះ​បាន។ ក៏ប៉ុន្តែ យើង​ខ្ញុំ​នៅតែ​មាន​ការ​សោក​ស្តាយ​ជា​ពន់​ពេក ដែល​យុត្តិធម៌​មិនទាន់​ត្រូវ​បាន​ផ្តល់​ដល់​អ្នក​ដែល​បាន​ស្លាប់ និង​រងរបួស​កាល​ពីថ្ងៃទី​១២ ខែ​វិច្ឆិកា និង​ថ្ងៃទី​២ និង​ទី៣ ខែ​មករា ហើយ​មិនមាន​ការ​ព្យាយាម​ក្នុង​ការ​ស្វែងរក និង​ផ្តន្ទា​ទោស​អ្នក​ទាំងអស់​ដែល​ទទួល​ខុស​ត្រូវ​នៅក្នុង​ព្រឹត្តិការណ៍​នេះ”។

ការផ្តន្ទាទោសថ្ងៃនេះ​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​នីតិវិធី​នៃ​ការ​ជំនុំ​ជម្រះ​ដែល​បាន​បង្ហាញ​យ៉ាងច្បាស់​ថា ជនជាប់​ចោទ​ពុំទទួល​បាន​សិទ្ធិ​ក្នុងការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌។ ក្នុង​ចំណោម​សំណុំ​រឿង​ទាំងបី​នេះ ចៅក្រម​ពុំ​បាន​គោរព​តាម​គោលការណ៍​ក្នុងការ​ជំនុំជម្រះ​ប្រកប​ដោយ​ភាព​មិន​លំអៀង​ទេ ជា​ញឹកញាប់​ចៅក្រម​លំអៀង​ទៅខាង​ភាគី​ដើម​ចោទ​ក្នុងការ​អនុញ្ញាត​ឲ្យផ្តល់​ភស្តុតាង និងអនុញ្ញាត​ឲ្យធ្វើ​ការ​សាកសួរ​ដេញ​ដោល​សាក្សី មាន​ភស្តុតាង​តិចតួច​ណាស់​ចំពោះ​វិមតិ​សង្ស័យ (វិមតិ​សង្ស័យ​ត្រូវបាន​ជា​ប្រយោជន៍​ដល់​ជន​ជាប់​ចោទ) ឬការ​ដាក់​បន្ទុក​ជនជាប់​ចោទ នៅពេល​ដែល​ចៅក្រម និង​ព្រះរាជ​អាជ្ញា​បាន​ផ្តោត​សំខាន់​ទៅលើ​វត្តមាន​របស់​ជនជាប់​ចោទ​នៅ​កន្លែង​តវ៉ា និង​សាក្ខី​កម្ម​ដែល​មិន​ស៊ី​ចង្វាក់​គ្នា ជា​ជាង​ស្វែង​រក​ភស្តុតាង​ដែល​ភ្ជាប់​អ្នក​ទាំងនោះ​ទៅ​នឹង​បទចោទ។

ណាលី ពីឡូក នាយិកាអង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធ​មនុស្ស លីកាដូ បាន​មាន​ប្រសាសន៍ថា៖ “នេះច្បាស់​ណាស់​ថា សវនាការ​ទាំង​មូល គឺមិន​មាន​ភស្តុតាង​គ្រប់​គ្រាន់ សូម្បី​តែក្នុង​ការ​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ។ ប៉ុន្តែ​អ្នក​ទាំងនោះ​ឥឡូវ​ត្រូវ​បាន​បង្ខំឲ្យ​នៅក្នុង​ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​ពី ៥ ដល់៨ ខែ ហើយ​របួស​ជាច្រើន​កន្លែង​របស់​អ្នក​ទាំង​នោះ នៅបន្ត​ឈឺ​ក្នុង​អំឡុង​ពេល​នៃការ​ចាប់ខ្លួន​របស់​អ្នក​ទាំង​នោះ ក៏ដូច​ជា​បញ្ហា​សុខភាព​ដែល​ត្រូវការ​ការ​ព្យាបាល​ជា​បន្ទាន់”។

មនុស្សបួននាក់ក្នុង​ចំនោមអ្នកទាំង​​នោះ គឺ​លោក វន់ ពៅ (ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ) លោក ថេង សាវឿន (អ្នក​សម្រប​សម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា) លោក ច័ន្ទ ពុទ្ធិស័ក្ត (អ្នក​ដឹកនាំ​សហគមន៍​បឹងកក់) និង​លោក សុគន្ធ សម្បត្តិ​ពិសិដ្ឋ (បុគ្គលិក​មណ្ឌល​សម្រាប់​សិទិ្ធ​កម្មករ​កម្ពុជា) ត្រូវ​បាន​ផ្តន្ទា​ទោស​យ៉ាងធ្ងន់​ដោយ​មិននឹង​ស្មាន​ដល់ គឺរវាង ៤ឆ្នាំ ទៅ ៤ឆ្នាំកន្លះ បន្ទាប់ពី​ព្រះ​រាជ​អាជ្ញា​ដាក់​ការ​ស្នើសុំ​ចុង​ក្រោយ​ទៅ​ចៅក្រម​អំឡុង​ពេល​ធ្វើ​សេចក្តី​សន្និដ្ឋាន​របស់​ខ្លួន កាលពី​ថ្ងៃទី​២០ ខែ​ឧសភា ដែល​ការ​ចោទ​ប្រកាន់​អ្នកទាំង​នោះ​ត្រូវ​បាន​ប្តូរ​ទៅ​ជា​បទល្មើស​ដែល​មាន​ទោស​ធ្ងន់​ជាង​មុន។ មនុស្ស​ម្នាក់ៗ​ក្នុង​ចំណោម​អ្នក​ទាំង​បួន ត្រូវ​បាន​ពិន័យ​ជាប្រាក់ ចំនួន ៨លាន​រៀល (ស្មើ​នឹង ២០០០ ដុល្លារ)។ មនុស្ស​ចំនួន​បីនាក់ គឺជា​សកម្មជន​ដែលលេចធ្លោ និង​ជា​អ្នក​ធ្វើ​យុទ្ធនា​ការណ៍​ដឹកនាំ​ការ​តវ៉ា​លើ​បញ្ហាដីធ្លី និង​កម្មករ​នៅក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ។ ទោះបី​ជា​ទោស​របស់​អ្នកទាំង​នោះ ត្រូវ​បាន​ព្យួរនាថ្ងៃនេះក៏ដោយ ក៏អ្នក​ទាំងនោះ​នឹង​ប្រឈម​មុខនឹង​ការ​ទទួល​ទោស​ធ្ងន់​ដែល​សល់​នោះ ប្រសិន​បើអ្នក​ទាំងនោះ​ត្រូវបាន​រកឃើញ​ថា​មាន​កំហុស​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ទៀត។

សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
បន្ទាយស្រី
សហគមន៍បឹងកក់ (BKL)
សហគមន៍បុរីកីឡា (BK)
អង្គការអនាគតយុវជនអាស៊ាន (CamASEAN)
មជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ (CCIM)
គណៈកម្មាធិការស្ត្រីកម្ពុជា (CAMBOW)
សហភាពសហជីពកម្ពុជា (CCU)
សហព័ន្ធសហជីព កម្មករចំនីអាហារ និងសេវាកម្ម (CFSWF)
សមាគមមន្ត្រីរាជការកម្ពុជា (CICA)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា (CWCD)
បណ្តាញយុវជនកម្ពុជា (CYN)
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
បណ្តាញកសាងសន្តិភាព (CPN)
ពង្រឹងអំណាចយុវជនកម្ពុជា (EYC)
សមធម៌កម្ពុជា (EC)
សមាគមអភិវឌ្ឍន៍កសិករកម្ពុជា (FDA)
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
គណៈកម្មាធិការអព្យាក្រឹត្យ និងមិនលំអៀង​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅក្នុង​ប្រទេស​កម្ពុជា (NICFEC)
សមាគមធាងត្នោត (STT)
គណៈកម្មាធិការនៃអង្គការ​មិន​មែន​រដ្ឋាភិបាល​ដើម្បី​លុប​បំបាត់​រាល់​ទម្រង់​នៃការ​រើស​អើង​លើ​ស្ត្រី​ភេទ (NGO-CEDAW)
សហគមន៍ថ្មគោល

ព័ត៌មានលំអិតអំពីការជំនុំជម្រះ និងការផ្តន្ទាទោស
សាលក្រមសំណុំរឿងរោងចក្រ យ៉ាក ជីង៖ បទចោទ​ប្រកាន់​មួយ យោង​តាម​មាត្រា៤១១ ទាក់ទ​ងនឹងការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិប្រឆាំង​នឹង​ជនជាប់​ចោទ​ទាំង ១០​នាក់​ត្រូវបាន​ទម្លាក់​ចោល។ លោក វន់ ពៅ លោក ចាន់ពុទ្ធិស័ក្ក និង សុគន្ធ សម្បត្តិ​ពិសិទ្ធ ត្រូវបាន​គេរក​ឃើញ​ថាជាប់​ពិរុទ្ធភាព​យោង​តាម​មាត្រា ២៨ និង​មាត្រា ២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ និងត្រូវ​បាន​ផ្តន្ទាទោស ៤ឆ្នាំកន្លះ​ក្នុង​ពន្ធនាគារ និង​ពិន័យ​ជាប្រាក់​ចំនួន ៨លាន​រៀល (ស្មើនឹង ២.០០០​ដុល្លា​អាមេរិក)។ បទចោទ​នេះ​ដដែល លោក ថេង សាវឿន ត្រូវបាន​ផ្តន្ទាទោស ៤ឆ្នាំក្នុង​ពន្ធនាគារ និង​ពិន័យ​ជាប្រាក់​ចំនួន ៨លាន​រៀល។ ជនជាប់​ចោទ​ទាំង ៦នាក់​ទៀត​ត្រូវ​បាន​គេរកឃើញ​ថាជាប់​ពិរុទ្ធភាព​យោងទៅ​តាមមាត្រា ២៨ នៃក្រម​ព្រហ្មទណ្ឌ ជាមួយ​នឹង​បុរស ៣នាក់​ទៀត​រួមមាន រិទ្ធ រដ្ឋា ណាគ្រី វាន់ដា យ៉ុង សំអន ត្រូវបាន​ផ្តន្ទាទោស​ក្នុងពន្ធនាគារ​ចំនួន ២ឆ្នាំ​កន្លះ ហើយ​បុរស ៣នាក់​ទៀត​រួមមាន ឈឹម ធឿន តេង ចាន់ធី លន សាន ត្រូវបាន​ផ្តន្ទាទោស​ក្នុង​ពន្ធនាគារ​ចំនួន ៣ឆ្នាំ។ ទោស​ជាប់ពន្ធនាគារ​របស់​ជន​ជាប់​​ចោទ​ទាំងអស់​នេះត្រូវ​បាន​ព្យួរ។

សាលក្រមសំណុំរឿងផ្លូវ វ៉េង ស្រេង៖ បុរស ៣នាក់រួមមាន ជា សារ៉ាត់ បួន សារិទ្ធិ យន់ សុខជា ត្រូវ​បាន​គេរក​ឃើញ​ថាជាប់ពិរុទ្ធភាពយោងតាមមាត្រា ២១៨ មាត្រា ៤១១ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ រួមទាំងមាត្រា ៧៨ នៃច្បាប់ចរាចរណ៍ ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចាប់ពី ១ឆ្នាំ ដល់ ៤ឆ្នាំ។ បុរសទាំង ១០នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេរក​ឃើញ​ថា​ជាប់​ពិរុទ្ធ​ភាព​យោង​តាម​មាត្រា ២១៨ និង​មាត្រា ៤១១ នៃ​ក្រម​ព្រហ្មទណ្ឌ និង​ត្រូវបាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៣​ឆ្នាំ ទៅ ៤​ឆ្នាំ។ ទោស​ជាប់​ពន្ធនាគារ​របស់​ជនជាប់​ទាំង​អស់​នេះ​ត្រូវ​បាន​ព្យួរ។

សំណុំរឿង ស្ទឹងមានជ័យ៖ ជនជាប់​ចោទ​​ទាំង ២​នាក់​រួម​មាន វណ្ណី វាន់​ណន និង មាស នុន ត្រូវបាន​គេរក​ឃើញ​ថាមាន​ជាប់​ពិរុទ្ធភាព​យោង​តាម​មាត្រា ២១៨ មាត្រា ៤១១ និង​មាត្រា ៥០៤ នៃ​ក្រម​ព្រហ្មទណ្ឌ។ វាន់​ណន ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៣​ឆ្នាំ នៅខណៈ​ពេល​ដែល នុន ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៦ខែ។ ទោស​ជាប់​ពន្ធនាគារ​របស់​ជនជាប់​ទាំង​ពីរ​នេះ​ត្រូវ​បាន​ព្យួរ។

មាត្រានៃក្រមព្រហ្មទណ្ឌ
មាត្រា ២៨៖ និយមន័យនៃអ្នកផ្តើមគំនិត
មាត្រា ២១៨៖ ស្ថានទម្ងន់ទោស
មាត្រា ៤១១៖ ស្ថានទម្ងន់ទោស
មាត្រា ៥០២៖ ការប្រមាថ
មាត្រា ៥០៤៖ ស្ថានទម្ងន់ទោសនៃបទប្រឆាំង​នឹង​អ្នក​រាជ​ការ​សាធារណៈ

មាត្រានៃច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក
មាត្រា ៧៨៖ ការរារាំងដល់ចរាចរណ៍សាធារណៈ

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Action for Environment and Community (AEC)
២. Banteay Srei
៣. Boeung Kak Lake Community (BKL)
៤. Borei Keila Community (BK)
៥. CamASEAN
៦. Cambodian Center for Independent Media (CCIM)
៧. Cambodian Committee for Women (CAMBOW)
៨. Cambodian Confederation Unions (CCU)
៩. Cambodian Food and Service Worker Federation (CFSWF)
១០. Cambodia's Independent Civil-Servants Association (CICA)
១១. Cambodian League for the Promotion and Defense of Human Rights (LICADHO)
១២. Cambodian Worker Center for Development (CWCD)
១៣. Cambodian Youth Network (CYN)
១៤. Coalition of Cambodian Farmer Community (CCFC)
១៥. Community Legal Education Centre (CLEC)
១៦. Community Peace-Building Network (CPN)
១៧. Empowering Youth in Cambodia (EYC)
១៨. Equitable Cambodia (EC)
១៩. Farmer Development Association (FDA)
២០. Independent Democracy of Informal Economy Association (IDEA)
២១. Neutral and Impartial Committee for Free and Fair Election in Cambodia (NICFEC)
២២. Sahmakum Teang Tnaut (STT)
២៣. The Cambodian NGO Committee on CEDAW (NGO-CEDAW)
២៤. Thmor Kol Community

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក មឿន តុលា ប្រធានកម្មវិធី​សិទិ្ធការងារ​នៃ​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍, ទូរស័ព្ទលេខ៖ ០៦៦ ៧៧៧ ០៥៦
 លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​នៃអង្គការ​សម្ព័ន្ធខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធ​មនុស្ស លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា