សេចក្តីថ្លែងការណ៍

ការ​ឃុំខ្លួន​បុគ្គលិក​របស់​អង្គការ សមធម៌កម្ពុជាដោយ​ខុសច្បាប់

ចេញផ្សាយ ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០១៤; ក្រុមសង្គមស៊ីវិល
F T M

Report co-written by Equitable Cambodia looking at impact of sugar plantations.

កាលពីថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០១៤ អាជ្ញាធរ​កម្ពុជា​បាន​ធ្វើ​ការ​ឃុំ​ខ្លួន​បុគ្គលិក របស់​អង្គការ​សមធម៌​កម្ពុជា​ចំនួន​០២​រូប​ដោយ​គ្មាន​មូល​ហេតុ។ លោកស្រី មែក ហ្វូ​គូ​សាវ៉ា​(Meg Fukuzawa) ជា​ទី​ប្រឹក្សា​ស្រាវ​ជ្រាវ​ដែល​មាន​សញ្ញាតិ​ពីរ​គឺអាមេរិក និងជប៉ុន និង​លោក សុខ លីដា ជា​មន្រ្តី​ស្រាវ​ជ្រាវ​សញ្ញាតិ​កម្ពុជា បាន​ចុះ​ទៅ​កាន់​ខេត្ត​ឧត្តរ​មាន​ជ័យ​តាំង​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន ដើម្បី​ចុះ​ស្រាវ​ជ្រាវ​នៅ​មូល​ដ្ឋាន អំពី​ផល​ប៉ះ​ពាល់​សិទ្ធិ​មនុស្ស​នៃ​ការ​បណ្តេញ​ចេញ​ពី​លំ​នៅ​ដ្ឋាន​ដោយ​បង្ខំ ដែល បណ្តាល​មក​ពី​ការ​អភិវឌ្ឍន៍​ឧស្សា​ហកម្ម​ចំការ​អំពៅ។ ចំការ​ទាំង​នោះ​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​ មិត្រ ប៉ូល គ្រុប (Mitr Phol Group) ដែល​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ធំៗ​ទាំង​បី​ដែល​ផ្គត់​ផ្គង់​ស្ករ​ស​ដល់​ក្រុម​ហ៊ុន​ភេសជ្ជៈ​កូកា​កូឡា​នៅ​លើ​ពិភព​លោក។ លោក​ស្រី ហ្វូគូសាវ៉ា និង​លោក សុខ លីដា បាន​ធ្វើការ​ប្រមូល​ភស្តុតាង​បន្ថែម​ដើម្បី​ដាក់​ជូន គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​ថៃ ដែល​ជា​ស្ថាប័ន​មួយ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ពី​សកម្ម​ភាព​របស់ ក្រុម​ហ៊ុនមិត្រ ប៉ូល នៅ​កម្ពុជា។

នៅប្រហែលម៉ោង ៤:៣០ នាទីល្ងាច រថយន្តនគរបាលចំនួន៤គ្រឿងបាន ធ្វើដំណើរទៅកាន់ ភូមិ​បូស ជា​កន្លែង​ដែល​លោក​ស្រី ហ្វូគូសាវ៉ា និងលោក លីដាកំពុងបំពេញការងារ ដោយសារ នៅឆ្នាំ២០០៨ ដី​ស្រែ​របស់​ប្រជា​ពល​រដ្ឋ​ប្រមាណ​ ១០០ គ្រួសារនៅភូមិបូសត្រូវបានរឹបអូស ដើម្បីបើកផ្លូវដល់​ក្រុមហ៊ុន​ចំការ​អំពៅ។1

នៅពេលដែលមន្រ្តីទាំងនោះបានទៅជិតអ្នកស្រាវជ្រាវទាំងពីរ ពួកគេបានស្នើ ភ្លាមៗឲ្យលោកស្រី ហ្វូគូសាវ៉ា និង​លោក​លីដា ទៅប៉ុស្តិ៍ប៉ូលីសខេត្តឧត្តរមានជ័យជាមួយពួកគេ។ ការស្នើសុំពីមន្រ្តីទាំងនោះត្រូវបានបដិសេធន៍ ដោយ​​​​​សារ​​​នៅ​​ពេល​នោះ យប់​ងងឹត​ហើយ​ពួក​គេមានការព្រួយបារម្មណ៍អំពីការធ្វើ​ដំ​ណើរ​ដោយ​ម៉ូតូ​នៅ​ពេល​យប់។ មួយម៉ោងក្រោយមក ស្នង​កា​ររង​នគរ​បាល​​ខេត្ត​ឧត្តរ​មានជ័យ លោក​ ឡុង សុគន្ធ បាន​មក​ដល់ ហើយ​សុំ​មើល​ឯក​សារ​អន្តោរ​ប្រវេសន៍​របស់ លោក​ស្រី ហ្វូគូសាវ៉ា ។ នៅ​ពេល​នោះ​អ្នក​ស្រី ហ្វូគូសាវ៉ា មិន​មាន​លិខិត​ឆ្លង​ដែន​នៅ​ក្នុង​ដៃ​ឡើយ។ នៅ​ប្រហែល​ម៉ោង​៨:៣០នាទីល្ងាច រថយន្ត​ប៉ូលីស​មួយ​បាន​មក​ដល់​ភូមិបុស ហើយលោកស្រី ​ហ្វូគូសាវ៉ា ​និង​​លោក លីដា បាន​​ស្ម័គ្រ​​ចិត្ត​​ទៅ​​កាន់​​ប៉ុស្តិ៍​ប៉ូលីស​ខេត្ត។ មន្ត្រី​ប៉ូ​លីស​មិន​បាន​ប្រាប់​ពួក​គេ​ពី​មូល​ហេតុ​នៃ​ការ​ឃុំ​ខ្លួន ហើយ​ក៏​មិន​មាន​ដី​ការ​ចាប់​ខ្លួន​ដី​ការ​ចាប់​ខ្លួន​ដែរ។

ពួកគេត្រូវបានដាក់ក្នុងបន្ទប់ឃុំឃាំងរបស់ប៉ូលីស និងសាកសួរអំពីសកម្មភាពស្រាវជ្រាវ​របស់ពួកគេ​អស់​រយះ​ពេល​ជាង​៣ម៉ោង​ បន្ទាប់​មក​លោក​លីដា ត្រូវបានដោះលែង។ ប៉ុន្តែ​លោក​នៅ​តែ​ជ្រើស​រើស​នៅ​ក្នុង​បន្ទប់​នោះ​ជា​មួយ​​សហ​​ការី​​របស់​​គាត់​ដើម្បីធ្វើជាអ្នកបកប្រែ និង​ផ្តល់​ការ​គាំ​ទ្រ​ដល់​លោក​ស្រី​ដែល​បន្ត​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង។​ នៅ​ស្ថា​នីយ៍​ប៉ូលីស អ្នកស្រី​ហ្វូគូសាវ៉ា បាន​ព្យា​យាម​បង្ហាញ​លិខិត​ឆ្លង​ដែន​ដែល ​គេ​បាន​ផ្ញើរ​មក​​ក្នុង​ទូរសព្ទ​ដៃ​របស់​លោក លីដាទៅកាន់ លោក ឡុង សុគន្ធ និង​ជំនួយ​ការ​របស់​គាត់។មន្ត្រីប៉ូលីស បាន​ប្រាប់​អ្នក​ស្រី ​ហ្វូគូសាវ៉ា ទាំង​ពីរ​លើក​ថា វា​មិន​ចាំ​បាច់​បង្ហាញ​ឯកសារ​ទាំងនេះឡើយ។

លោកស្រី ហ្វូគូសាវ៉ា នៅបន្តក្នុងឃុំខ្លួនក្នុងបន្ទប់ឃុំឃាំងពេញមួយយប់ ហើយត្រូវបានដឹកទៅនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​នៅទីក្រុងភ្នំពេញនៅពេលរសៀលថ្ងៃបន្ទាប់​។ បន្ទាប់ពីការសម្ភាសន៍​មួយ​មន្រ្តី​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​បានបញ្ចប់ លោកស្រី ហ្វូគូសាវ៉ា ត្រូវ​បាន​ដោះ​លែង​ពី​បន្ទប់​ឃុំ​ឃាំង​វេលា​ម៉ោង​៣.៣០ រសៀល​ថ្ងៃ​ដ៏ដែល​។

នគរបាលបានប្រាប់ថា ពួកគេបានស្នើសុំអោយអ្នកស្រាវជ្រាវចាកចេញពីភូមិដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនពីព្រោះភូមិ​នេះ​ជា​ភូមិ​ដាច់​ស្រ​យាល។ ទាំង​លោកស្រី ហ្វូគូសាវ៉ា និងលោក លីដា មានការព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​ខណៈ​ពេលធ្វើការសិក្សាស្រាវជ្រាវក្នុងភូមិនេះ។ សមាជិក​សហគមន៍​គោរព និង​ទទួល​រាក់​ទាក់​អ្នក​ចុះ​មក​ភូមិ​នេះ​ខ្លាំង​​ណាស់។ ប៉ុន្តែ​បន្ទាប់​ពីការ​ឃុំ​ខ្លូន​ពី​សំណាក់​នគរបាល ​អ្នកស្រី ហ្វូគូសាវ៉ា និងលោក ​លីដាមាន​អារម្មណ៍​​ថា​​សុវត្ថិ​ភាព​របស់​គាត់​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់។

ប៉ុន្តែ អាជ្ញាធរបានបញ្ជាក់ថា លោកស្រី ហ្វូគូសាវ៉ា ត្រូវបានឃុំខ្លួនពីព្រោះគាត់មិនបានបង្ហាញ លិខិត​ឆ្លង​ដែន​របស់​គាត់​ ពេល​ដែលសាកសួរដោយមន្រ្តី ប៉ូលីសនៅក្នុងខេត្តឧត្តរមានជ័យ។ ប៉ុន្តែគ្មាន ការចោទ​ប្រកាន់ និង​ការ​ផាក​ពិន័យ​ចំពោះគាត់​ ឡើយ។

អង្គការសមធម៌កម្ពុជា សូមថ្កោលទោសចំពោះការឃុំខ្លួនដោយគ្មានមូលដ្ឋាន លើបុគ្គលិករបស់ខ្លួនទាំងពីរ​រូប​នៅ​​ខេត្ត​​​ឧត្តរ​មានជ័យ និងនៅភ្នំពេញ។ ការខកខានមិនបានបង្ហាញលិខិតឆ្លងដែន តាម​ស្នើ​សុំ​របស់​នគរ​បាល វា​​មិន​អាច​​​ឈាន​​​ដល់​​បទ​ឧក្រិដ្ឋ​នោះ​ទេ។ លើសពីនោះទៀត គឺគ្មានបុគ្គលណា​មួយ​បាន​ពាក់​ព័ន្ធ​ក្នុង សកម្ម​​ភាព​​ខុស​ច្បាប់​​ឡើយ។ ក្នុង​​ករណី​​នេះ គ្មានមូលដ្ឋានសមស្របទៅនឹង ការឃុំខ្លួនរបស់លោកស្រី ហ្វូគូសាវ៉ា និង​លោក​លីដា នៅ​ក្នុង​​បន្ទប់​​ឃុំឃាំង​ទេ ហើយ​អ្នក​ទាំង​ពីរ​នោះ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជិត​២៤​ម៉ោង។ មន្រ្តី​ប៉ូលីស និង​មន្រ្តី អន្តោ​ប្រវេសន៍​​​​បាន​​​រំលោភ​​លើ​សិទ្ធិ​ធម្មនុញ្ញ​របស់​លោក​ស្រីហ្វូគូសាវ៉ា និង​លោក លីដាដោយគ្មានដីការ និង​មូល​​​ហេតុ​​​សម​ស្រប​​​ដើម្បី​​​ឃុំ​​​ខ្លួន ដែល​​បុគ្គល​​គ្រប់​រូប​មិន​ត្រូវ​បាន ឃុំខ្លួនដោយគ្មានមូលដ្ឋាន និង​ដក​ហូត​សេរី​ភាព ដោយ​​​មិន​​​មាន​​​មូល​​​​ហេតុ​ត្រឹមត្រូវ2។

យើងសូមចុះហត្ថលេខាថ្កោលទោសចំពោះការបន្តគំរាមកំហែង និងការរំលោភបំពាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ យើងសូមអំពាវនាវអាជ្ញាធរ​មាន​សមត្ថ​កិច្ច​បើក​ការ​ស៊ើប​អង្កេត និង កាត់​ទោស ចំពោះ​ជន​ដែល​បាន​ចេញ​បទ​បញ្ជា​ការ​ឃុំ​ខ្លួន​មិន​ស្រប​ច្បាប់ និង​ការ​ឃុំ​ខ្លួន​មិន​សម​ស្រប លើ​លោក​ស្រី ហ្វូគូសាវ៉ា និង​លោក លីដា ។

---------------------------------------------
សេចក្តីថ្លែងការណ៍នេះត្រូវបានចេញផ្សាយដោយអង្គការសមធម៌កម្ពុជា, អង្គការអភិវឌ្ឍន៍ សម្លេងសហគមន៍ (BCV), ក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន (HRTF), បណ្តាញកសាងសន្តិភាព (CPN) សម្ព័ន្ធខ្មែរជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស លីកាដូ, មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC), និង អង្គការ អភិវឌ្ឍន៍​ដោយ​មាន​ការ​ចូល​រួម​អន្តរជាតិ (IDI), អង្គការធ្វើការងារលើប្រទេសក្រីក្រ, អង្គការវេទិការស្តីពីកម្ពុជា (NGOF), សហ​ព័ន្ធ​កម្មករ​សេវាកម្ម និង​ម្ហូប​អាហារ​កម្ពុជា (CFSWF), សមាគម​ប្រជា​ធិប​តេយ្យ​ឯក​រាជ្យ​នៃ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA), សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC), សមាគមន៍​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ អាដហុក, សមាគមន៍​ធាង​ត្នោត (SST), មជ្ឍម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា(CCHR) និង​បណ្តាញ យុវជន​កម្ពុជា (CYN) ​, សកម្ម​ភាព​សង្គម​ដើម្បី​ការ​ផ្លាស់​ប្តូរ (SAC)​។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់៖

លោក អៀង វុទ្ធី នាយកប្រតិបត្តិ
អង្គការសមធម៌កម្ពុជា (EC)
ទូរស័ព្ទ: (+855) 12 791 700
អ៊ីម៉ែល: vuthy@equitablecambodia.org

លោក យ៉េង វីរៈ នាយកប្រតិបត្តិ
មជ្ឈមណ្ឌល អប់រំច្បាប់សម្រាប់សហគមន៍
ទូរស័ព្ទ: (+855) 12 801 235
អ៊ីម៉ែល: virakyeng@clec.org.kh

កញ្ញា ណាលី ពីឡូក នាយិកា
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ
ទូរស័ព្ទ: (+855) 12 803 650
អ៊ីម៉ែល: director@licadho-cambodia.org

អ្នកស្រី ព្រី ផល្លីភួង នាយកប្រតិបត្តិ
អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)
ទូរស័ព្ទ: (+855) 89 885 625
អ៊ីម៉ែល: phuongbcv@gmail.com

លោក សេង សុខហេង អ្នកសម្របសម្រួលលេខាធិការ
បណ្តាញកសាងសន្តិភាព (CPN)
ទូរស័ព្ទ: (+855) 92 324 668
អ៊ីម៉ែល: seng.sokheng@gmail.com

លោក សៀ ភារម្យ នាយក
ក្រុមការងារពិសេសិទ្ធិលំនៅដ្ឋាន (HRTF)
ទូរស័ព្ទ: (+855) 60 313 451
អ៊ីម៉ែល: sd@hrtfcambodia.org

លោក ដេវិត ប្រេដ នាយក
អង្គការអភិវខ្ឍន៍ដោយមានការចូលរួមអន្តរជាតិ (IDI)
ទូរស័ព្ទ: +1 (917) 280-2705
អ៊ីម៉ែល: david@inclusivedevelopment.net 

អ្នកស្រី ហ្សាម៉ាលី ហ្គតតាល (Ms. Shalmali Guttal), បុគ្គលិក
អង្គការធ្វើការងារលើប្រទេសក្រីក្រ
ទូរស័ព្ទ: (+66-2) 218 7363/4/5
អ៊ីម៉ែល: s.guttal@focusweb.org

លោក នី ចរិយា, ប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយផ្នែកច្បាប់,
សមាគមន៍សិទ្ធិមនុស្ស និងអភិវឌ្ឍន៍ អាដហុក
ទូរស័ព្ទ: (+855) 011 274 959
អ៊ីម៉ែល: adhoc@forum.org.kh

លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ
អង្គការវេទិការស្តីពីកម្ពុជា (NGOF)
ទូរស័ព្ទ: (+855) 23 214 429, Ext. 106
អ៊ីម៉ែល: vannara@ngoforum.org.kh

លោក សរ ម៉ូរ៉ា​ ប្រធាន 
សហព័ន្ធកម្មករសេវាកម្ម និងម្ហូបអាហារកម្ពុជា (CFSWF)
ទូរស័ព្ទ: (+855) 23 455 9991
អ៊ីម៉ែល: contact@cfswf.org

លោក ថេង សាវឿន, អ្នកសម្របសម្រួល
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
ទូរស័ព្ទ: (+855) 12 707 381
អ៊ីម៉ែល: ccfc.cambodia@gmail.com

លោក ហេង សំអ៊ន
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
អ៊ីម៉ែល: samorn63@gmail.com

លោក ទឹម ម៉ាឡៃ ប្រធាន
បណ្តាញយុវជនកម្ពុជា (CYN)
ទូរស័ព្ទ: (+855) 17 990 689 
អ៊ីម៉ែល: malaytim@gmail.com

លោក អែ សារ៉ុម នាយកប្រតិបត្តិស្តីទី
សមាគមន៍ធាងត្នោត (STT)
ទូរស័ព្ទ: (+855) 89 666 036
អ៊ីម៉ែល: sarom@teangtnaut.com

លោកស្រី ចក់ សុភាព​ នាយកប្រតិបត្តិ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
ទូរស័ព្ទ: (855)11 943 213
អ៊ីម៉ែល: chaksopheap@cchrcambodia.org

លោកស្រី​ លី​ ពិសី អ្នកសំរបសំរួល
សកម្មភាពសង្គមដើម្បីការផ្លាស់ប្តូរ (SAC)
ទូរស័ព្ទ: (+855) 012 697 641
អ៊ីម៉ែល: forcechange@gmail.com

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា