សេចក្តីថ្លែងការណ៍

ការ​បន្តទង្វើរ​ខុសច្បាប់​របស់​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​មកលើបុគ្គលិក​របស់​អង្គការ​សមធម៌កម្ពុជា

ចេញផ្សាយ ថ្ងៃទី​១៦ ខែតុលា ឆ្នាំ២០១៤; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំ​ទាំងអស់គ្នាជាក្រុម​អង្គការសង្គមស៊ីវិល​ដូចដែលបានរាយនាម​ខាងក្រោមសូមថ្កោល​ទោសចំពោះអាជ្ញាធរ​ខេត្ត​ឧត្តរ​មានជ័យ ដែលចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤មក​​​ បានធ្វើ ការការរារាំង​​​​​ បំពារបំពាន និងគំរាមកំហែងដល់​បុគ្គលិក​​​សិទ្ធិ​មនុស្ស​។​ ថ្មីៗនេះបុគ្គលិករបស់​អង្គការ​សមធម៌​កម្ពុជាបួនរូបបាន​ចុះទៅ​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​ដល់មូល​ដ្ឋាន​ ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​​ទាក់ទងទៅ​នឹងផល​ប៉ះពាល់​នៃការ​បណ្តេញ​ចេញ​ដោយបង្ខំ ដែលបណ្ដាល​​មក​ពី គម្រោង​ដីសម្បទាន​សេដ្ឋកិច្ចសម្រាប់​ការអភិវឌ្ឍន៏ចំការ​ដំណាំអំពៅ។ ចំការអំពៅនេះ ត្រូវបាន គ្រប់​គ្រង​​ដោយ​​ក្រុម​ហ៊ុន​មិត្រាផលគ្រុប (MitrPhol Group) ដែលជា ក្រុមហ៊ុន​ផ្គត់ផ្គង់​ភេសជ្ជៈ​កូកាកូឡាធំទីបី​ក្នុង​​ពិភព​លោក។ ទិន្នន័យ​ដែល​ប្រមូល​បាននឹងត្រូវផ្តល់ទៅ​អោយ​គណៈ កម្មការ​ជាតិ​ដើម្បី​​សិទ្ធិ​មនុស្ស​របស់​ប្រទេសថៃ​(NHRCT) ដែល​​ជា​ស្ថា​ប័ន​មួយកំពុង​ធ្វើការ ស៊ើបអង្កេត​ទៅលើសកម្មភាព​​នានា​របស់​​ក្រុម​ហ៊ុន មិត្រា ផល​​គ្រុប​​ ក្នុង​ប្រទេស​កម្ពុជា (ចំពោះ លំអិតបន្ថែមសូមអានឧបសម្ព័ន្ធ១)។

កាលពីខែកញ្ញាអាជ្ញាធរខេត្តបានរារាំងមិនអោយ​បុគ្គលិក២រូប របស់​អង្គការ​សមធម៌​កម្ពុជា ធ្វើកិច្ចសម្ភាសន៍នៅ​ក្នុង​ភូមិ​បុស្ស។ ​ក្រុមការងារស្រាវជ្រាវ​ត្រូវបាន​បញ្ជូន​ ​ទៅស្នងការ នគរបាលខេត្ត ក្នុងនោះលោកស្រីមែក ហ្វូគូ​សាវ៉ា(Meg Fukuzawa)​ ដែល​ជា​ទីប្រឹក្សាអន្តរជាតិ ត្រូវបាន​ឃុំខ្លួននៅក្នុងស្នងការនគរបាល​អស់​ពេញ​១​យប់​មុន​ពេល ដែល​គាត់​ត្រូវ​បាន​បញ្ជូន ត្រឡប់មកទីក្រុងភ្នំពេញវិញដោយកងកំលាំងប្រដាប់អាវុធ ​​​​​​​​​ ។

អាជ្ញាធរអះអាងថា ក្រុមការងារ​ត្រូវបានបណ្តេញចេញ​ពីមូលដ្ឋានដោយសារ​មូល​ហេតុ សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ហើយក៏ព្រោះតែលោកស្រីមែក ហ្វូគូសាវ៉ា(Meg Fukuzawa) ពុំ​មាន​លិខិត​ឆ្លង​ដែន​ច្បាប់​ដើម​នៅ​ជាប់​និ​ង​ខ្លួន។​​ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ នគរបាល ក៏បានរារាំង ក្រុម​ការ​ងា​រ​​​​របស់​អង្គ​ការ​សមធម៌​កម្ពុជា​ជា​ថ្មី​ម្តង​ទៀត ​ដែល​លើក​នេះគឺនៅក្នុង ភូមិបាក់នឹម ដោយ​ លោក​ឡុង សុគន្ធ ​ស្នង​ការ​រង​នគរបាល​ខេត្ត​ឧត្តរ​​មាន​ជ័យ​​​បញ្ជា​​អោយ​​ពួកគេចាក​ចេញជាបន្ទាន់។ លោកឡុង សុគន្ធបានលើក​​ហេតុ​ផល​​ទាំង​​យល់​ច្រឡំ​ថា​ដោយ សារ​​តែ​​ក្រុម​​ការ​​ងារ​​របស់​​អង្គ​ការ​​សមធម៌​កម្ពុជាមិនបាន​ជូន​ដំណឹងជាមុន​ដល់​​អាជ្ញាធរ​មូល​ដ្ឋាន​ ទាក់​ទង​ទៅ​នឹង​ការ​ចុះ​សិក្សា​​ស្រាវ​​ជ្រាវ​របស់​ខ្លួន ដូច្នេះ ពួកគេចាំបាច់ត្រូវ​សុំការ​អនុញ្ញាតពី លោក​អភិបាល​ខេត្ត​​ដើម្បី​​បន្ត​​ការ​ងារ​​​​​​សម្ភាសន៏​​របស់​​ពួក​គេ​។

ក្រុមការងារ ក៏បានបន្តការងារសម្ភាសន៍នៅការិយាល័យរបស់អង្គការដៃគូក្នុងក្រុង សំរោង។ មន្រ្តី​នគរ​បាល​បាន​បន្ត​រា​រាំង​ការ​ងារ​ប្រមូលទិន្នន័យរបស់អង្គការ​សម​ធម៌​កម្ពុជា ដោយ​ព្រមាន​អ្នក​ភូមិ​មិន​អោយ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ប្រ​ជុំជន​ក្រុង ហើយ​កុហកពួក​គាត់​​ទៀត​ថា​បុគ្គលិកអង្គការ​សម​ធម៌​កម្ពុជា​ត្រូវ​បាន​ចាប់​ខ្លួន ព្រម​ទាំង​បាន​សួរ​ដេញ​ដោល​​អ្នក​​ភូមិដែលបាន ត្រ​ឡប់​មក​ពី​ទី​ប្រជុំ​ជន​ក្រុង​នៅ​ត្រង់​ចំនុចបិទផ្លូវទៀតផង។

នៅថ្ងៃទី១១តុលា​ ឆ្នាំ២០១៤ នគរបាលខេត្តបានឃុំខ្លូនបណ្តោះអាសន្ន​ និង​ប្រើ​​អំពើ​ហិង្សា​លើ​រាង​កាយ​ដល់​បុគ្គលិក​អង្គការ​សម​ធម៌​កម្ពុជា១រូប ខណៈ​ដែល​រូប​គាត់​កំពុង​ជូន​ដំណើរអ្នក​ភូមិ​ត្រឡប់​ទៅ​​ផ្ទះ​វិញ​តាម​រថ​យន្ត​របស់​អង្គការ។ មន្រ្តីនគរបាលបាន​ដាក់រ​នាំង​បិទ​ផ្លូវ​​ក្រោម​លេស​ថា​ជា​ចំនុច​ត្រួត​ពិនិត្យ​ចរាចរណ៍ ហើយ​បុគ្គលិក​អង្គការ​​សម​ធម៌​​កម្ពុជា​​រូប​នោះ​​ក៏​បាន​ចាប់​ផ្តើម​ថត​ជា​វីដេអូ​នូវ​សកម្ម​ភាព​របស់​មន្រ្តី​នគរ​បាល​​។ ជាការឆ្លើយតប​លោកញ៉ុល វុធ​ដែល​ជា​នាយ​នគរបាល​ចរា​ចរណ៍​ខេត្ត​បាន​ព្យា​យាម​រឹប​អូស​​យក​ម៉ាស៊ីន​ថត​របស់គាត់។ ដោយបុគ្គលិកអង្គការ​សម​​ធម៌​​កម្ពុជា​​ មិន​ព្រម​​ប្រគល់​ម៉ាស៊ីន​​​ថត នាយ​នគរ​បាល​​ចរាចរ​រូប​នោះ​បានដាល់​ពោះរបស់គាត់។

អង្គការដែលជាដៃគូររបស់អង្គការ​សម​ធម៌​កម្ពុជាបាននិងកំពុងទាក់ទងជាមួយក្រសួង​មហាផ្ទៃ អំពី​ឧប្បត្តិ​ហេតុ​ទាំង​ឡាយ​ដែល​បន្ត​កើត​មាន​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ។ ដោយយោង ទៅលើក្រសួងមហាផ្ទៃ អង្គការ​សមធម៌​កម្ពុជា​ពុំ​មាន​សិទ្ធិ​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ក្នុង​​ខេត្ត​ឧត្តរ​​មាន​ជ័យ​ទេ ដោយ​ហេតុថាការចុះឈ្មោះ​របស់​អង្គ​ការ​ជា​មួយ​​ក្រសួង​ពុំ​រាប់​បញ្ចូល​​នូវ សកម្ម​ភាព​ ដែល​​ទាក់​​ទង​នឹង​សម្បទាន​ដី​សេដ្ឋកិច្ច​ឡើយ។ "ការទាមទារ" ចំពោះអង្គការមិនមែន​រដ្ឋា​ភិបាល​​ដែល​​ពុំ​​មាន​​ការិយាល័យ​របស់​ខ្លួន​នៅ​ខេត្ត​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត្ត​ពីអាជ្ញាធរដែនដី​​យ៉ាង​​ហោច​​ណាស់​​១​សប្តាហ៍​​មុន​​និង​​ជួប​​ជា​​មួយ​​អ្នក​​ភូមិ​​នោះ គឺ​មិន​មាន​ចែង​នៅ​ក្នុង​ច្បាប់ របស់ប្រទេសកម្ពុជាទេ។

ទង្វើខុសឆ្គង​ខាងលើនេះ​បណ្តាល​មកពីចេតនាមួយ ដែលរារាំង​នូវការប្រមូល​ព័ត៌មាន កំឡុង​ពេលនៃការស៊ើប​​អង្កេត​​របស់​គណៈ​កម្មាការជាតិដើម្បី​សិទ្ធិមនុស្ស​ របស់​ប្រទេស​ថៃ។ អង្គការ​សមធម៌​​កម្ពុជា​បាន​និង​កំពុង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​សហ​គមន៍ ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ដំណាំ​អំពៅ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​តាំង​ពីឆ្នាំ២០១២មកម៉្លេះ។​ នៅមុន​បេសកកម្ម​ស្វែង​​រកពត៌មាន ​ដែល​ធ្វើ​ឡើង​ដោយ​​គណៈ​​កម្មការ​ជាតិ​ដើម្បី​​សិទ្ធិ​មនុស្ស​​របស់​​ប្រទេស​​ថៃ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​ថ្ងៃទី១១សីហា ឆ្នាំ​២០១៤ អង្គ​ការ​សមធម៌​​​កម្ពុជា​បានធ្វើការ ស្រាវ​​ជ្រាវ​ស្រដៀង​គ្នា​ដែល​ពេល​នោះ​​មិន​​មាន​​ការ​​រំខាន​​ពី​មន្រ្តី​​នគរ​បាល ឬ​រដ្ឋ​បាល​អ្វី​ឡើយ ។

យើងសូមធ្វើការថ្កោលទោសចំពោះការរំលោភសិទ្ធិដ៏ជាក់ស្តែង របស់អាជ្ញាធរខេត្ត មក​លើ​សិទ្ធិ​របស់​បុគ្គ​លិក​សិទ្ធិ​មនុស្ស​និងសហគមន៍ដែលរងផលប៉ះពាល់ ដែល​ត្រូវរួចផុត​ពីរាល់​ហិង្សា​​​លើ​រាង​កាយ(ជា​ពិសេស​នៅ​ពេល​ជាប់​ឃុំ) និងចំពោះការ​ឃុំខ្លូនបណ្តោះ​អាសន្ន​ដូច​មាន​ចែងក្នុង​ច្បាប់​រដ្ឋ​ធម្មនុញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ អា​ជ្ញា​ធរ​ខេត្ត​ក៏​បាន​​ល្មើស​​​ចំពោះ​ច្បាប់រដ្ឋ​ធម្មនុញ្ញស្តីពីសេរីភាព​បំលាស់​ទី​ភាព​​ឯកជន​របស់​​ពល​រដ្ឋ និង​សេរី​​ភាព​នៃ​ការ​​ប្រមូល​​ផ្តុំ​នៅ​​ពេល​ដែល​ពួក​គេ​ត្រូវ​​បាន​​ហាម​ឃាត់ ឬ​ចាត់​ទុក​ថា​​ត្រូវ​​បាន​​ហាម​ឃាត់​ពី​ការ​ធ្វើ​​ដំ​ណើរ​រវាងភូមិ​​សំរោង ភូមិ​​បុស្ស និង​ភូមិ​​បាក់នឹម និង​រៀប​ចំ​​នូវ​កិច្ច​​ប្រជុំ​​ដ៏​ស្ងប់​ស្ងាត់​​នៅ​​ក្នុង​លំនៅ​ដ្ឋាន​ឯក​ជន​​ក្នុង​ភូមិ​​បាក់​នឹម​នោះ។​

យើងខ្ញុំសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចរួមទាំងក្រសួងមហាផ្ទៃ និងតុលាការខេត្តអោយធ្វើ​ការ​ស៊ើប​អង្កេត និង​ផ្តន្ទា​ទោស​ចំពោះ​បុគ្គល​ដែលបានប្រព្រឹត្តនូវទង្វើមិនគប្បី ចំពោះ​សមាជិក​សហគមន៍​និងបុគ្គ​លិក​អង្គការ​សមធម៌​​​កម្ពុជា រួមមានការឆែកឆេនិងរឹបអូស ដោយ​គ្មានដីការ ការ​បំបែក​នូវ​ការ​ជួប​ជុំ​ដែល​ស្ងប់​ស្ងាត់ ការ​ឃុំ​ខ្លួន​បណ្តោះ​អា​សន្ន ការគំរាម កំហែង​ដែល​បណ្តាល​អោយ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន ព្រម​​ទាំង​​អំពើ​ហិង្សា​​​នានា​ដោយ​​គ្មាន​មូល​ហេតុ​មក​លើ​ពលរដ្ឋ។ បរា​ជ័យ​ក្នុង​ការ​អនុវត្តន៍​ច្បាប់​ចំពោះ​ទង្វើ​អសកម្ម​ខាង​​លើ​​នឹង​​បណ្តាល​​​​​អោយ​​បញ្ហា​​រ៉ាំ​​រ៉ៃ​​បន្ត​កើត​មាន​នៅ​ក្នុង​ប្រពន្ធ័​យុត្តិធម៌​របស់ ប្រទេសកម្ពុជា ដែល​រាប់​ទាំង​និ​ទន្ទ​ភាព​ចំ​ពោះ​អាជ្ញា​ធរ ព្រម​​ទាំង​កង្វះ​​ខាត​តម្លា​ភាព និង​មធ្យោបាយ​ស្វែង​រក​ជំ​នួយ​​នៅ​​ពេល​​ជន​​រង​​គ្រោះ​ត្រូវ​ការ។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងដោយៈ Equitable Cambodia, Cambodian Human Rights and Development Association (ADHOC), Cambodian League for the Promotion and Defense of Human Rights (LICADHO), Sahmakum Teang Tnaut (STT), Cambodian Center for Human Rights (CCHR), LICADHO Canada, People's Action for Change (PAC), Inclusive Development International (IDI), Cambodian Human Rights Action Committee (CHRAC), Community Peace-Building Network (CPN), Coalition of Cambodian Farmer Community (CCFC), Diakonia, Indigenous Community Support Organization (ICSO), Building Community Voices (BCV), Cambodian Food and Service Workers' Federation (CFSWF), Cooperation Committee for Cambodia (CCC), Housing Rights Task Force (HRTF), Norwegian People’s Aid (NPA), The NGO Forum on Cambodia (NGOF), Banteay Srei, Cambodia Indigenous Youth Association (CIYA), Highlander Association (HA), Asian NGO Coalition for Agrarian Reform and Rural Development (ANGOC), Heinrich Böll Stiftung.

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Equitable Cambodia
២. Cambodian Human Rights and Development Association (ADHOC)
៣. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៤. Sahmakum Teang Tnaut (STT)
៥. Cambodian Center for Human Rights (CCHR)
៦. LICADHO Canada
៧. People's Action for Change (PAC)
៨. Inclusive Development International (IDI)
៩. Cambodian Human Rights Action Committee (CHRAC)
១០. Community Peace-Building Network (CPN)
១១. Coalition of Cambodian Farmer Community (CCFC)
១២. Diakonia
១៣. Indigenous Community Support Organization (ICSO)
១៤. Building Community Voices (BCV)
១៥. Cambodian Food and Service Workers' Federation (CFSWF)
១៦. Cooperation Committee for Cambodia (CCC)
១៧. Housing Rights Task Force (HRTF)
១៨. Norwegian People’s Aid (NPA)
១៩. The NGO Forum on Cambodia (NGOF)
២០. Banteay Srei
២១. Cambodia Indigenous Youth Association (CIYA)
២២. Highlander Association (HA)
២៣. Asian NGO Coalition for Agrarian Reform and Rural Development (ANGOC)
២៤. Heinrich Böll Stiftung

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា