សេចក្តីថ្លែងការណ៍

សង្គម​ស៊ីវិល​ថ្កោលទោស​ការចាប់ និង​ឃុំខ្លួន​តំណាង​សហគមន៍​បឹងកក់​ទាំងប្រាំពីរនាក់

ចេញផ្សាយ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២០១៤; ក្រុមសង្គមស៊ីវិល
F T M

(Photo taken by Pannary Huon)

យើងខ្ញុំ​ជាក្រុម​សង្គមស៊ីវិល ដែលមាន​រាយ​នាម​ដូច​ខាង​ក្រោម មានការសោកស្តាយ​ជាខ្លាំង​ចំពោះការចាប់ ឃុំខ្លួន និងផ្តន្ទា​ទោសអ្នក​តំណាងសហគមន៍​បឹងកក់ទាំង ៧នាក់ បន្ទាប់​​ពី​មាន​ការ​​តវ៉ា​នៅ​​ខាង​មុខ​សាលា​រាជធានីភ្នំពេញ កាលពីព្រឹក​ម្សិលមិញ​ថ្ងៃទី១០ ខែ​វិច្ឆិកា ឆ្នាំ២០១៤។

កាលពីថ្ងៃទី១០ ខែវិច្ឆិកា អ្នកតំណាងសហគមន៍បឹងកក់ទាំង ៧នាក់ ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់ពីបានតវ៉ានៅខាងមុខសាលារាជធានីភ្នំពេញពាក់​ព័ន្ធ​នឹង​បញ្ហា​លូ​បង្ហូរ​ទឹក​ស្អុយ​ដែល​ជាការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​រាជធានីភ្នំពេញ។

តំបន់ដែលនៅក្បែរអតីតបឹងកក់ ត្រូវបានលិចលង់យ៉ាងខ្លាំងដោយទឹកជំនន់ទឹកភ្លៀង បន្ទាប់ពីប្រជាពលរដ្ឋជិត ២០,០០០ នាក់ ត្រូវបានបណ្តេញចេញដោយបង្ខំឲ្យចេញពីតំបន់នេះនៅឆ្នាំ២០០៨។ បន្ទាប់ពីមានការផ្តល់សម្បទាន និងចាកបំពេញបឹងកក់ដោយក្រុមហ៊ុន ស៊ូកាគូ របស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ឡាវ ម៉េងឃីន ទឹកជំនន់នៅក្នុងសហគមន៍កាន់តែមានសភាពអាក្រក់ឡើងៗ ដោយបានធ្វើឲ្យកើនឡើងនូវបញ្ហាសុខភាព និងបង្កឲ្យខូចខាតផ្ទះសម្បែង និងការប្រកបមុខរបរទទួលទាននៅក្នុងបរិវេណសហគមន៍។

អ្នកតំណាងសហគមន៍បឹងកក់ ដែលត្រូវបានចាប់ខ្លួននេះ រួមមាន អ្នកស្រី ង៉ែត ឃុន អ្នកស្រី ទេព វន្នី កញ្ញា សុង ស្រី​លាភ អ្នក​ស្រី គង់​ ចន្ថា អ្នក​ស្រី ផាន់ ឈុន​រ៉េត (អ្នកទាំងនេះ​ធ្លាប់​ត្រូវបាន​ចាប់​ខ្លួន និង​ផ្តន្ទាទោសដាក់​ពន្ធនាគារ​កាល​ពី​ឆ្នាំ​​ ២០១២ ដោយ​សារ​ភាព​សកម្ម​និយម​អហិង្សា​របស់​អ្នក​ទាំង​នោះ) ក៏ដូចជា កញ្ញា ប៊ូ ឆវី និង នង ស្រេង។

លោក អ៊ី សារ៉ុម នាយកប្រតិបត្តិនៃសមាគមធាងត្នោត បានមានប្រសាសន៍ថា៖ “ការចាប់ខ្លួន​ផ្តន្ទា​​ទោស និង​ដាក់​ពន្ធនាគារ ទៅលើអ្នកតំណាងសហគមន៍បឹងកក់​ មិនបានដោះស្រាយបញ្ហាបានទេ​ផ្ទុយទៅវិញ​សកម្មភាព​នេះ​នឹង​ធ្វើ​ឲ្យ​កើន​ឡើង​នូវ​ការ​ចាប់​អារម្មណ៍ និង​សាម​គ្គី​ភាព​ពី​មជ្ឈ​ដ្ឋាន​អន្តរ​ជាតិ​លើ​ករណី​របស់​អ្នកទាំងនោះ”។ លោក​បាន​បន្ត​ទៀត​ថា៖​“រាជរដ្ឋាភិ​បាល​ត្រូវ​យល់​ថា​ទុក្ខ​ព្រួយ​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​កើត​មាន​ឡើង​តាម​រយៈ​ការ​ត​វ៉ា​ដោយ​អហិង្សា ត្រូវ​តែ​ត្រូវ​បាន​ដោះ​ស្រាយ”។

បន្ទាប់ពីត្រូវបានឃាត់ខ្លូនអស់មួយយប់​នៅការិយាល័យនគរបាលចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ​អ្នក​​តំណាង​​ទាំង ៧​នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ជា​កន្លែង​ដែល​អ្នក​ទាំង​នោះ​ត្រូវ​​បាន​​សាក​​សួរ​ចម្លើយ​ដោយ​ព្រះ​រាជ​អាជ្ញា លោក សៀង សុខ។ បន្ទាប់​​ពី​​ធ្វើ​​ការ​​សាក​​សួរ​​ព្រះ​​រាជ​​អាជ្ញា​បាន​សម្រេច​​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​ពី​បទ​បង្ក​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ (មាត្រា ៧៨ នៃ​​ច្បាប់​​ចរាចរណ៍​ផ្លូវ​គោក)។

បន្ទាប់ពីសាកសួររួច ព្រះរាជអាជ្ញា លោក សៀង សុខ បានបញ្ជាឲ្យជនជាប់ចោទចូល​ខ្លួន​ក្នុង​តុលាការ​ភ្លាមៗ​ដោយ​មិនមានការស៊ើបអង្កេត។ សវនាការត្រូវបានបើកដោយចៅក្រម លោក ម៉ុង មុន្នី សោភា ដោយចាប់ផ្តើមនៅម៉ោង ៣ និង ៣០នាទី រសៀល ថ្ងៃទី១១ ខែវិចិ្ឆកា គឺ​រយៈ​ពេល​តិច​ជាង ៥ម៉ោង ក្រោយពីអ្នកតំណាងទាំង ៧​នាក់​ត្រូវ​បាន​សាក​សួរ និងចោទប្រកាន់ដោយព្រះរាជអាជ្ញា។ ត្រឹមម៉ោង ៦ ល្ងាច អ្នកតំណាងទាំង ៧នាក់ ត្រូវ​បាន​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នា​គារ​ចំនួន​ ១ឆ្នាំ ដែលជាទោសអតិបរមា និងពិន័យជាប្រាក់ចំនួន​ប្រមាណ​ជា ៥០០ ដុល្លារ​​អាមេរិក​ក្នុង​មួយ​នាក់ៗ។

ណាលី ពីឡូក នាយិកាអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “ជា​​ថ្មី​ម្តង​ទៀត នេះ​បង្ហាញ​ថា​ប្រព័ន្ធ​តុលា​ការ​នៅ​តែ​បន្ត​ត្រូវ​បាន​គេ​រំលោភ​បំពាន ដើម្បី​គំរាម​កំហែង​សកម្មជន ដោយ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ពេញ​លេញ”។ អ្នកនាង បានបន្តទៀតថា៖ “ការ​ចាប់​ខ្លួន​អ្នក​តំណាង​ទាំង ៧​នាក់​នេះ គឺ​ជា​ការ​ព្រួយ​បារម្ភ​មួយ​យ៉ាង​ខ្លាំង ជាពិសេស ៥នាក់ ក្នុង​ចំណោម​អ្នក​ទាំង​នោះ ធ្លាប់​ត្រូវ​បាន​ជាប់​ពន្ធ​នា​គារ​​ដោយ​​សារ​​ភាព​​សកម្ម​​និយម​ដោយ​អហិង្សា​ម្តង​រួច​មកហើយ”។

គាំទ្រដោយ៖
១. សហគមន៍បន្ទាយស្រី (BS)
២. សហគមន៍បឹងកក់ (BKL)
៣. សហគមន៍បុរីកីឡា (BK)
៤. អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)
៥. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
៦. សមាគមមន្ត្រីរាជការកម្ពុជា (CICA)
៧. មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា (CCHR)
៨. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
៩. គណៈកម្មាធិការស្ត្រីកម្ពុជា (CAMBOW)
១០. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្ម (CFSWF)
១១. គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ-សមាគមការពារសិទិ្ធមនុស្សកម្ពុជា (CHRAC)
១២. សមាគមការពារសិទិ្ធ​មនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា (ADHOC)
១៣. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
១៤. សហភាពការងារកម្ពុជា (CLC)
១៥. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
១៦.គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW)
១៧. បណ្តាញយុវជនកម្ពុជា (CYN)
១៨. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
១៩. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
២០. មជ្ឈមមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
២១. បណ្តាញកសាងសន្តិភាព (CPN)
២២. អង្គការសមធម៌កម្ពុជា (EC)
២៣. សមាគមកសិករដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (FAPD)
២៤. អង្គការយេនឌ័រ និងការអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
២៥. ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
២៦. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
២៧. គណៈកម្មាធិការអព្យាក្រឹត្យ និងមិនលំអៀងសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា (NICFEC)
២៨. សមាគមធាងត្នោត (STT)
២៩. សហគមន៍ថ្មគោល (TK)
៣០. វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Banteay Srey Community (BS)
២. Boeung Kak Lake Community (BKL)
៣. Borei Keila Community (BK)
៤. Building Community Voices (BCV)
៥. Building and Wood Workers Trade Union Federation of Cambodia (BWTUC)
៦. Cambodia’s Independent Civil Servants Association (CICA)
៧. Cambodian Center for Human Rights (CCHR)
៨. Cambodian Center for Independent Media (CCIM)
៩. Cambodian Committee for Women (CAMBOW)
១០. Cambodian Food and Service Worker Federation (CFSWF)
១១. Cambodian Human Rights Action Committee (CHRAC)
១២. Cambodian Human Rights and Development Association (ADHOC)
១៣. Cambodian Independent Teachers Association (CITA)
១៤. Cambodian Labour Confederation (CLC)
១៥. Cambodian League for the Promotion and Defense of Human Rights (LICADHO)
១៦. Cambodian NGO Committee on CEDAW (NGO-CEDAW)
១៧. Cambodian Youth Network (CYN)
១៨. Coalition of Cambodian Apparel Workers Domestic Unions (C.CAWDU)
១៩. Coalition of Cambodian Farmer Community (CCFC)
២០. Community Legal Education Centre (CLEC)
២១. Community Peace-Building Network (CPN)
២២. Equitable Cambodia (EC)
២៣. Farmers Association for Peace and Development (FAPD)
២៤. Gender and Development for Cambodia (GADC)
២៥. Housing Rights Task Force (HRTF)
២៦. Independent Democracy of Informal Economy Association (IDEA)
២៧. Neutral and Impartial Committee for Free and Fair Election in Cambodia (NICFEC)
២៨. Sahmakum Teang Tnaut (STT)
២៩. Thmor Kol Community (TK)
៣០. The NGO Forum on Cambodia

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក ច័ន្ទ ពុទ្ធិស័ក្ត អ្នកតំណាងសហគមន៍បឹងកក់ ទូរស័ព្ទលេខ៖ ០១២​ ៩១០ ០២៣
 លោក អំ សំអាត អ្នកសម្របសម្រួលបចេ្ចកទេសស៊ើបអង្កេតនៃអង្គការ លីកាដូ ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០
 អ្នកស្រី ឆាយ គីមហ៊ន អ្នកតំណាងសហគមន៍បុរីកីឡា ទូរស័ព្ទលេខ៖ ០១៧ ៥២២ ៣០៣

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា