សេចក្តីថ្លែងការណ៍

ពិធីរំលឹកខួបនៃឧប្បត្តិហេតុលើវិថីវេងស្រេងៈ យុត្តិធម៌​នៅតែមិន​ទាន់មាន​សម្រាប់​អ្នក​បាត់​បង់​ជីវិត​ អ្នកបាត់ខ្លួន​ និងអ្នករងរបួស

ចេញផ្សាយ ថ្ងៃទី​១ ខែមករា ឆ្នាំ២០១៥; ក្រុមសង្គមស៊ីវិល
F T M

មួយ​ឆ្នាំ បន្ទាប់​ពី​អំពើ​ហិង្សា ដែល​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​រដ្ឋ កាល​ពី​ដើម ខែមករា ឆ្នាំ២០១៤ ដែល​បណ្តាល​ឲ្យ​មាន​ការ​បាត់​បង់​ជីវិត​បុរស​យ៉ាង​តិច ៤ រូប និង​រាប់​សិប​នាក់​ផ្សេង​ទៀត បាន​រង​របួស​ត្រូវ​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ ការ​បាត់​ខ្លួន​ក្មេង​ប្រុស​វ័យ​ជំទង់​ម្នាក់ និងការឃុំខ្លួន​ដោយ​មិន​ត្រឹម​ត្រូវ​មក​លើ​កម្មករ សកម្មជន និង​អ្នក​ដឹក​នាំ​សហជីព​ចំនួន ២៣ រូប។ យើង​ជា​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​ហត្ថលេខា​នៅ​ខាង​ក្រោម​សេចក្តី​ថ្លែងការណ៍​នេះ សូម​ថ្កោល​ទោស​ទៅ​លើ​កង្វះ​នៃ​ភាព​រីក​ចម្រើន​នៃ​ការ​ស៊ើប​អង្កេត លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​នេះ និង​ការ​ដាក់​ទោស​ចំពោះ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​អស់​នោះ។

នៅថ្ងៃទី៣ ខែមករា នេះ មនុស្ស​ជា​ច្រើន​រយ​នាក់​នឹង​មក​ជូប​ជុំ​គ្នា​នៅ​កន្លែង​បាញ់​ប្រហារ​លើវិថី​វេងស្រេង ដើម្បី​ប្រារព្ធ​ខួប​មួយ​ឆ្នាំនៃ​អំពើ​ហិង្សា និង​ទាម​ទារ​យុត្តិធម៌​សម្រាប់​អ្នក​ដែល​រង​គ្រោះ​ទាំង​អស់នោះ។

លោកមឿន តុលា ប្រធានកម្មវិធីសិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ មានប្រសាសន៍ថា “នៅថ្ងៃសៅរ៍ យើង​នឹង​មក​ជូប​ជុំគ្នា ដើម្បី​រំលឹក​ដល់​អ្នក​បាត់​បង់​ជីវិត និង​អ្នក​បាត់​ខ្លួន ដោយ​សារ​អំពើ​ហិង្សា​ កាលពី​ខែមករា កន្លង​មក​ហើយ និង​ដើម្បី​ស្ថិត​នៅ​ជាមួយ​គ្រួសារ និង​មិត្ត​ភក្តិរបស់​អ្នក​ទាំង​អស់​នោះ។ លោក តុលា បាន​មាន​ប្រសាស៍​បន្ត​ទៀតថា “កាល​ដែល​យើង​ធ្វើបែប​នេះ យើង​ក៏​សូម​រំលឹក និង​ថ្កោល​ទោស​ចំពោះ​ភាព​មិន​ជោគ​ជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ការ​ស៊ើប​អង្កេត​ដែល​ឯករាជ្យ និង​ជឿ​ជាក់បាន​ទៅ​លើ​ការ​បង្ហូរ​ឈាម​នោះ។”

អំពើ​ហិង្សា​កាល​ពីខែមករា បាន​កើត​មាន​ឡើង បន្ទាប់​ពី​មាន​កូដកម្ម​ដែល​រីក​រាល​ដាល អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ដើម្បី​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល​​អប្បបរមា ដែល​កើត​ឡើង​ស្រប​ពេលគ្នា ជាមួយ​នឹង​ការ​តវ៉ា​ដែល​មាន​ជាយូរ​មក​ហើយ​ស្រាប់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាក់​ទង​នឹង​ការ​ប្រព្រឹត្ត​ទៅ និង​លទ្ធផល​នៃការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត កាលពី​ខែកក្កដា ឆ្នាំ២០១៣។ នៅ​ពេល​ណា​ដែល​ការ​តវ៉ា​ដោយ​អហិង្សា​នៅ​តែ​បន្ត​កើន​ឡើងៗ​នៅពេល​នោះ ការ​អត់​ធ្មត់​របស់​រាជរដ្ឋា​ភិបាល​កាន់​តែចុះ​ទៅៗ ហើយ​ការ​តវ៉ា​ជា​ទ្រង់​ទ្រាយ​ធំ​នោះ ត្រូវ​បាន​បញ្ចប់​ទៅភ្លាមៗ ហើយ​យ៉ាង​ឃោឃៅ នៅ​ពេល​ដែល​កម្លាំង​ចម្រុះ បាន​បាញ់ និង​សម្លាប់​មនុស្ស​យ៉ាង តិច ៤ រូប នៅថ្ងៃ​ទី៣ ខែមករា ឆ្នាំ២០១៤។ យ៉ាង​តិច​ណាស់​មាន​មនុស្ស ៣៨ រូប ផ្សេងទៀត ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​ទទួល​ការព្យាបាល បន្ទាប់​ពី​រង​របួស ដែល​ភាគ​ច្រើន​រង​របួស ដោយ​សារ​គ្រាប់​កាំភ្លើង។ ក្មេង​ប្រុស​អាយុ ១៥ ឆ្នាំ ម្នាក់ ឈ្មោះ ខឹម សូផាត បាន​បាត់ខ្លួន នៅថ្ងៃ​នោះ បន្ទាប់ពី​គេ​ឃើញ​ដួល​ទៅ​លើដី ហើយ​ឃើញ​មាន​របួស​ដោយ​គ្រាប់​កាំភ្លើង​ចំ​ដើម​ទ្រូង។

នៅ​ថ្ងៃ​បន្ទាប់​ពី​ការ​បាញ់​សម្លាប់​នោះ​រួច​ហើយ រដ្ឋាភិបាល​គូរ​ណាស់​តែ​ស្វះ​ស្វែង​រក​អ្នក ទទួល​ខុស​ត្រូវ​ក្នុង​ការ​បាញ់​ប្រហារ​នោះ ជាជាង​ប្រើ​អំពើ​ហិង្សា​ទៅ​បំបែក​អ្នក​ដែល​ស្នាក់​នៅ ដោយ​អហិង្សា​លើ​ទីលាន​ប្រជាធិតេយ្យ​នោះ​ទៅវិញ។ រដ្ឋាភិបាល​ក៏​បាន​ចេញ​ដី​កា​កោះ​ហៅ មេដឹកនាំ​គណបក្ស​សង្រ្គោះជាតិ និង​បាន​ឃុំខ្លួ​ន​សកម្មជន ដែល​ព្យាយាម​ធ្វើ​ការ​តវ៉ាចំពោះ​ការ​ឃុំ​ឃាំង​អ្នក​ទាំង ២៣ រូប ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​កាល​ពីថ្ងៃទី២ និងទី៣ ខែមករា កន្លងមក។

‘ការស៊ើបអង្កេត’ របស់រាជរដ្ឋាភិបាលចំពោះអំពើហិង្សានេះ ដែល​ដឹក​នាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ត្រូវ​បាន រា​​យការណ៍​ថា មាន​រយៈពេល​ត្រឹម​តែ ៣ សប្តាហ៍ តែ​ប៉ុណ្ណោះ​ទេ។ លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នោះ​មាន​តិច​តួច​ណាស់ ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ ហើយ​មិន​បាន​ឃើញ​មាន​ចំណាត់​ការ​អ្វី​ឡើយ​បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​នោះ​មក។ សូម្បី​តែកង​សន្តិសុខ ឫ កង​ប្រដាប់​អាវុធ​ណា​ម្នាក់​ក៏​មិន​ត្រូវ​បាន​គេ​ព្យួរ​ការ​ងារ​ផង ហេតុ​ដូចនេះ​ហើយ មិន​មាន​សង្ឈឹម​ទល់​តែ​សោះថា អ្នក​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​នោះ​ទេ។ តែផ្ទុយ​ទៅវិញ អ្នក​ទាំង ២៣ រូប ត្រូវ​ជាប់​ឃុំបណ្តោះ​អាសន្នរង់​ចាំ​សវនាការ​អស់ រយៈពេល ៥ ខែ ហើយ​ត្រូវ​បាន​តុលាការកាត់ទោស បន្ទាប់​ពី​សវនាការ​ដោយ​អយុត្តិធម៌។

លោកស្រី ណាលី ពីឡូក នាយិកា​អង្គការ​លីកាដូ មានប្រសាសន៍ថា “អ្វី​ដែល​យើង​បាន​ឃើញ​រយៈពេល​ប៉ុន្មានថ្ងៃ មុនពេល​ឈាន​ដល់​ថ្ងៃទី៣ ខែមករា គឺអ្វី​ដែល​មាន​ភាព​វិជ្ជាមាន​យ៉ាង​ខ្លាំង។ ដោយសារ​មាន​ការ​កើន​ឡើង​ពិត​ប្រាកដ​នៃ​សកម្មភាព​អហិង្សា​របស់​សង្គម ដោយ​អ្នក​ទាំង​អស់​នោះ​គ្រាន់​តែ ធ្វើ​ការ​ទាម​ទារ​ដើម្បី​ប្រាក់​ឈ្មួល​ឲ្យ​ប្រសើរ​ជាង​មុន និង​ការ​បោះ​ឆ្នោត ដោយ​យុត្តិធម៌។ រាជរដ្ឋា​ភិបាល​លោក​គូរ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ស្នើ​សុំ​របស់​អ្នក​ទាំង​អស់ នោះ ជាជាង​ឆ្លើយ​តប​ដោយ​ប្រើ​អំពើ​ហិង្សា​រហូត​ដល់​មាន​អ្នក​បាត់​បង់​ជីវិត។ នេះ​បង្ហាញ​ថា រាជរដ្ឋាភិបាល​មិនបាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​កែ​ទម្រង់​ដែល​ជា​ការ​ចាំ​បាច់​នោះ​ទេ។”

នៅថ្ងៃ​ទី២៤ ខែឧសភា បុរស​ពីរ​នាក់​បាន​ឃើញ​បំណែក​ឆ្អឹង និង​សំណល់​ពី​ការ​ដុត​កង់​ឡាន​នៅ​ឯ​មូលដ្ឋាន​កង​ពល​លេខ ៧០ ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ថា ជា​បំណែក​នៃ​សាក​សព​របស់ ខឹម សូផាត។ ទាហាន​នៃ​កង​ពល​លេខ ៧០ បាន​រា​រាំង​នគរបាល​ស៊ើបអង្កេត និង​បុគ្គលិក​សិទ្ធិមនុស្ស មិន​ឲ្យ​ទៅ​ដល់​ទីតាំង​នោះ​អស់​រយៈពេល ២ ថ្ងៃ។ នៅពេល​ដែល​នគរបាល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​ដល់​ទី​តាំង​នោះ​នៅ​ថ្ងៃ​ទី២៧ ខែឧសភា ទីតាំង​នោះ ត្រូវ​បាន​គេ​បំផ្លាញ​ដោយ​គ្រឿង​ចាក់​ធន់​ធំ ហើយ​បាន​ចាក់​ដី​កប់​ទីតាំង​នោះ​ទៀតផង។ នៅពេល ដែល​គេ​ជីក​កកាយ​ទីតាំង​នោះ គេ​ក៏​រក​ឃើញ​បំណែក​នៃ​កៅស៊ូ​កង់​ឡាន និង​បំណែក​ឆ្អឹង​ទៀតដែរ។

រាជរដ្ឋាភិបាល​លោក​បាន​ប្រកាស​ថា លោក​បាន​ស៊ើប​អង្កេត​លើ​ការ​បាត់ខ្លួន ខឹម សូផាត រួច ហើយ​លោក​ក៏​បាន​ធ្វើ​កោសល្យ​វិច្ឆ័យ​លើ​បំណែក​ឆ្អឹង​នោះដែរ ហើយ​លោក​ក៏​បាន​បញ្ជាក់​ថា មិន​ជា​សាក​សព​របស់ ខឹម សូផាត នោះ​ទេ។ ក៏ប៉ុន្តែ អាជ្ញាធរ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត នៃ​ការ​ស៊ើប​អង្កេត និង​ការ​ធ្វើ​កោសល្យ​វិច្ឆ័យ​នោះទេ ហើយ​ថែម​ទាំង​រដ្ឋាភិបាល​មិន​បាន​បញ្ជាក់ ថាតើ​លោក​ធ្វើ​របៀប​ណា​ដើម្បី​សន្មត់ថា បំណែក​ឆ្អឹង​នោះ​មិន​ជា​សាកសព​របស់ ខឹម សូផាត។ ការធ្វើ​តេស្ត​ឌីអិនអេ (DNA) ពី​សាច់​ញាតិ​របស់​ខឹម សុផាត (ដូចជា ឪពុក ម្តាយ ជាដើម) និងការធ្វើ​តេស្ត​ឌីអិនអេ (DNA)របស់​ខឹម សូផាត នោះ​មិន​បាន​ត្រូវ​ស្នើសុំ​ពីអាជ្ញាធរ​នោះ​ឡើយ។

ភាព​បរាជ័យ​ក្នុង​ការ​ផ្តទ្ទា​ទោស​បទ​ល្មើស​ដែលប្រព្រឹត្ត​ដោយ​កងកម្លាំងរដ្ឋ និង​អ្នកមាន អំណាច មិន​មែន​ជារឿង​ថ្មី​នោះ​ទេ​នៅ​កម្ពុជា។ ទោះបី​ជាយ៉ាងណា​ក៏ដោយ កង្វះ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ​ចំពោះ​អំពើ​ហិង្សា​ កាល​ពីដើម​ឆ្នាំ២០១៤ បានធ្វើ​ឲ្យ​ប៉ះ​ពាល់​កាន់​តែ​ធ្ងន់ធរ​ទៅ​ដល់​ស្ថានភាព​និទណ្ឌភាព ដែល​កំពុង​តែ​មាន​ស្រាប់ ហើយ​បាន​ជម្រុញ​បន្ថែម​ទៀត នូវ​បរិយាកាស​មួយ​ដែល​នគរបាល កងរាជអាវុធហត្ថ បុគ្គលិក​សន្តិសុខខណ្ឌ និង​ទាហាន​អាច​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ជន​ស៊ីវិល​បាន ដោយ​សារ​អ្នក​ទាំង​អស់​នោះ​ដឹង​ថា នឹង​មិន​ទទួល​ផល​អវិជ្ជមាន​មក​លើ​ខ្លួន​នោះទេ​។

១. សហគមន៍បន្ទាយស្រី (BS)
២. សហគមន៍បឹងកក់ (BKL)
៣. សហគមន៍បុរីកីឡា (BK)
៤. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
៥. អង្គការអនាគតយុវជនអាស៊ាន (CamASEAN)
៦. សម្ព័ន្ធសហជីពកម្ពុជា (CATU)
៧. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
៨. គណៈកម្មាធិការស្ត្រីកម្ពុជា (CAMBOW)
៩. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្ម (CFSWF)
១០. សមាគមការពារសិទិ្ធមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
១១. សមាគមមន្ត្រីរាជការកម្ពុជា (CICA)
១២. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១៣. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
១៤. សហភាពការងារកម្ពុជា (CLC)
១៥. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
១៦.គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW)
១៧.សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
១៨. បណ្តាញយុវជនកម្ពុជា (CYN)
១៩. មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា (CWCD)
២០. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
២១. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
២២. មជ្ឈមមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
២៣. បណ្តាញកសាងសន្តិភាព (CPN)
២៤. សមាគមកសិករដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (FAPD)
២៥. ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
២៦. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
២៧. បណ្តាញព្រះសង្ឈឯករាជ្យ ដើម្បីយុត្តិធម៌សង្គម (IMNSJ)
២៨. លីកាដូ កាណាដា
២៩. គណៈកម្មាធិការអព្យាក្រឹត្យ និងមិនលំអៀងសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅក្នុង ប្រទេសកម្ពុជា (NICFEC)
៣០. សហគមន៍ផ្លូវរថភ្លើង
៣១. សមាគមធាងត្នោត (STT)
៣២. សហគមន៍សាមគ្គី
៣៣. អង្គការធម្មទានសង្គម (SDDO)
៣៤. មជ្ឈមណ្ឌលសាមគ្គី
៣៥. សហគមន៍ថ្មគោល (TK)
៣៦. បណ្តាញព្រះសង្ឈវត្តថាន់

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Banteay Srey Community (BS)
២. Boeung Kak Lake Community (BKL)
៣. Borei Keila Community (BK)
៤. Building and Wood Workers Trade Union Federation of Cambodia (BWTUC)
៥. CamASEAN Youth’s Future (CamASEAN)
៦. Cambodian Alliance of Trade Unions (CATU)
៧. Cambodian Center for Independent Media (CCIM)
៨. Cambodian Committee for Women (CAMBOW)
៩. Cambodian Food and Service Worker Federation (CFSWF)
១០. Cambodian Human Rights and Development Association (ADHOC)
១១. Cambodia’s Independent Civil Servants Association (CICA)
១២. Cambodian Center for Human Rights (CCHR)
១៣. Cambodian Independent Teachers Association (CITA)
១៤. Cambodian Labour Confederation (CLC)
១៥. Cambodian League for the Promotion and Defense of Human Rights (LICADHO)
១៦. Cambodian NGO Committee on CEDAW (NGO-CEDAW)
១៧. Cambodian Tourism and Service Workers Federation (CTSWF)
១៨. Cambodian Youth Network (CYN)
១៩. Cambodian Worker Centre for Development (CWCD)
២០. Coalition of Cambodian Apparel Workers Domestic Unions (C.CAWDU)
២១. Coalition of Cambodian Farmer Community (CCFC)
២២. Community Legal Education Centre (CLEC)
២៣. Community Peace-Building Network (CPN)
២៤. Farmers Association for Peace and Development (FAPD)
២៥. Housing Rights Task Force (HRTF)
២៦. Independent Democracy of Informal Economy Association (IDEA)
២៧. Independent Monk Network for Social Justice (IMNSJ)
២៨. LICADHO Canada
២៩. Neutral and Impartial Committee for Free and Fair Election in Cambodia (NICFEC)
៣០. Railway Community
៣១. Sahmakum Teang Tnaut (STT)
៣២. Samaki Community
៣៣. Social Dhamma Danna Organization(SDDO)
៣៤. Solidarity Centre
៣៥. Thmor Kol Community (TK)
៣៦. Wat Than Monk Network

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា