សេចក្តីថ្លែងការណ៍

កុមារភាព​នៅក្នុង​ពន្ធនាគារ ការ​ចម្រើនវ័យ​ក្នុង​ពន្ធនាគារ​កម្ពុជា៖ រឿងរ៉ាវ​របស់ដារ៉ា

ចេញផ្សាយ ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០១៥
F T M

នាថ្ងៃនេះ អង្គការ លីកាដូ ធ្វើការចេញផ្សាយ​នូវរបាយការណ៍​ចុង​ក្រោយ និង​លើកទីពីរ​របស់ខ្លួន ដែល​ជាស៊េរីនៃ​ករណីសិក្សាជា​ច្រើន ដែលវាយតម្លៃទៅ​លើផល​ប៉ះពាល់​លើ​កុមារ​​ដែលចម្រើនលូតលាស់នៅ​ក្នុងពន្ធនាគារ​កម្ពុជា។ នៅ​ត្រឹមខែមករា ឆ្នាំ២០១៥ កុមារចំនួន ៣៩នាក់ អាយុចន្លោះពី ១ខែ ដល់ ៤ឆ្នាំ កំពុង​រស់នៅ​ជាមួយម្តាយ​របស់អ្នកទាំងនោះ​នៅក្នុង​ពន្ធនាគារ​កម្ពុជាចំនួន ១៨កន្លែង ដែល​ត្រូវបាន​តាមដានដោយ​អង្គការ លីកាដូ។ យ៉ាងតិចណាស់ ចំនួន​ពាក់​កណ្តាល​នៃអ្នក​ទាំង​នោះ បាន​ចាប់​កំណើត​នៅ​ខណៈ​ពេល​ដែល​ម្តាយ​របស់​អ្នក​ទាំងនោះ​កំពុង​ជាប់​ក្នុង​ពន្ធនាគារ ហើយ​ស្ទើរតែ​ទាំងអស់​នៃអ្នក​ទាំងនោះ​មិនដែលធ្លាប់ ឬចងចាំពីជីវិតរស់​នៅក្រៅរបង​ពន្ធនាគារនោះទេ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 អ្នកនាង នូ សំអន, អ្នកគ្រប់គ្រប់គម្រោងពន្ធនាគារនៃអង្គការសិទិ្ធមនុស្ស លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៤៩៣ ២៨៧
 អ្នកនាង ណាលី ពីឡូក, នាយិកាអង្គការសិទិ្ធមនុស្ស លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៨០៣ ៦៥០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា