សេចក្តីថ្លែងការណ៍

អង្គការ​សង្គមស៊ីវិល​សូមប្រកាស​គាំទ្រ​អង្គការ​មាតាធម្មជាតិ និងថ្កោលទោស​ចំពោះ​ការបង្ក្រាប​ទៅលើ​អង្គការនេះ

ចេញផ្សាយ ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០១៦; ក្រុមសង្គមស៊ីវិល
F T M

ជាការឆ្លើយតប​ទៅនឹង​បទចោទយ៉ាងអយុត្តិធម៌​ចុង​ក្រោយ​បង្អស់​ប្រឆាំង​ទៅ​លើ​សមាជិក​បីរូប​បន្ថែម​ទៀត​របស់​អង្គការ​ការពារ​បរិស្ថាន​ឈ្មោះ​មាតា​ធម្មជាតិ យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ដូច​មាន​រាយ​នាម​ខាង​ក្រោម សូម​ប្រកាស​គាំ​ទ្រ​អង្គការ​មាតា​ធម្មជាតិ និង​សូម​ថ្កោល​ទោស​ចំពោះ​ចំណាត់​ការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា (“រដ្ឋាភិបាល”) ក្នុង​ការ​បង្ក្រាប​ទៅ​លើ​អង្គការ​នេះ និង​សង្គម​ស៊ីវិល​ទូទៅ​នៅ​កម្ពុជា​។

សមាជិកអង្គការមាតាធម្មជាតិចំនួនបីរូប ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​រួម​មាន ព្រះ​សង្ឃ​ពីរ​អង្គ​ដែល​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​ប្រចាំ​ថ្ងៃ ឬ​យុទ្ធ​នា​ការ​ដែលរៀបចំដោយអង្គការមាតាធម្មជាតិ។ ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ​រួម​មាន ព្រះ​តេជគុណព្រះនាម សុខ ចាន់ត្រា ព្រះជន្ម ២៤ វស្សា ជាព្រះចៅអធិការវត្ត អង្គគីរី ស្ថិតនៅក្នុងឃុំប្រឡាយ (ជ្រលងអារ៉ែង) ខេត្តកោះកុង និង​ជា​លេខាធិការ​របស់​អង្គការ​មាតា​ធម្មជាតិ និងព្រះតេជគុណ ព្រហ្ម ធម្មជាតិ ជា​នា​យក​ប្រតិបត្តិ​កិត្តិយស​របស់​អង្គការ​មាតា​ធម្មជាតិ ។ ព្រះតេជគុណ​ទាំង​ពីរ​អង្គ​នោះ​គ្មាន​អំណាច​សម្រេច​នៅ​ក្នុង​សកម្មភាព​ការងារ​របស់​អង្គការ​មាតា​ធម្មជាតិឡើយ។

សមាជិកទីបីរបស់អង្គការមាតាធម្មជាតិដែលរងការចោទប្រកាន់នោះគឺលោក អាឡិចហ្សង់ដ្រូ ហ្គុនហ្សាឡេហ្ស ដាវីដសុន សញ្ជាតិអេស្ប៉ាញ ជាស្ថាបនិក និង​ជា​នាយក​នៃអង្គការ​មាតា​ធម្មជាតិ។ បច្ចុប្បន្ននេះ លោក អាឡិចហ្សង់ដ្រូ កំពុង​​ស្ថិត​នៅ​​ក្នុង​ការ​​និរទេស​ខ្លួន​ដែល​ត្រូវបាន​បណ្តេញ​ចេញ​ពីកម្ពុជា​ដោយ​បង្ខំតាម​ការ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រយៈ​ពេល​ជិត​​មួយ​ឆ្នាំ​មកហើយ។ ការបណ្ដេញ​ចេញ លោក អាឡិចហ្សង់ដ្រូ ជាការ​សង​សឹក​ដោយ​ផ្ទាល់​ចំពោះ​សកម្មនិយម​​ក្នុង​ការងារ​​បរិស្ថាន​​របស់​​លោក​ជា​យូរ​ណាស់​មកហើយ​ប្រឆាំង​នឹង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ឆាយអារ៉ែង​នៅក្នុង​ខេត្តកោះ​កុង។ បើ​ទោះ​បី​ជា​បទ​ចោទ​ប្រកាន់​ត្រូវបាន​ប្រកាស​ជា​សាធារណៈ​កាលពី​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ ក៏ដោយ ក៏​សាលា​​ដំបូង​​ខេត្ត​កោះ​កុង​មិន​ទាន់​មាន​ការជូន​ដំណឹង​ជាផ្លូវការ​ដល់​ជនជាប់​ចោទ​ទាំងបីអង្គ នាក់ ទាក់ទិន​នឹង​បទចោទ​នៅឡើយ​ទេ ដែល​​នេះ​​ជា​​ការ​គំរាម​​ដល់​​សិទ្ធិ​ទទួល​បានការ​ជំនុំជម្រះ​ដោយយុត្តិធម៌​របស់អ្នក​ទាំងនោះ។

យើងជាអង្គការសង្គមស៊ីវិល សូម​សំដែង​ការគាំទ្រ​យ៉ាងពេញ​ទំហឹង​ចំពោះ​ការទាមទារ​របស់​លោក អាឡិចហ្សង់ដ្រូ នូវ​​សិទ្ធិ​​កា​រ​ពារ​​ខ្លួន​ដោយ​ផ្ទាល់ដូច​ដែលបាន​ធានាតាមមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង​ មាត្រា ១៤ នៃ​កតិ​កា​សញ្ញា​​អន្តរ​ជាតិ​​ស្ដី​ពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិនយោបាយ។ ការ​តម្រូវ​ឲ្យ​​ជនត្រូវ​​ចោទ​បង្ហាញ​​ខ្លួន​​នៅ​​ចំពោះ​មុខ​​តុលាការ​ត្រូវ​បាន​​តម្រូវ​បន្ថែម​តាមមាត្រា ៣០០ នៃក្រម​នីតិវិធី​ព្រហ្មទណ្ឌ។ បច្ចុប្បន្ននេះ លោក អាឡិច​ហ្សង់ដ្រូ ត្រូវ​បាន​​ហាម​ប្រាម​​ចូល​​មក​​ប្រទេស​​កម្ពុជា​រហូត​ទាល់​តែ​មានការ​អនុញ្ញាត​ពីក្រសួង​មហាផ្ទៃ ឬក៏​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។ ជាង​នេះ​ទៅ​ទៀត យើង​សូម​អំពាវនាវ​ឲ្យ​​មាន​ការ​​ជូន​ដំណឹង​​ជា​ផ្លូវ​ការ​​ជា​បន្ទាន់​​ទាក់ទង​​នឹង​បទ​ចោទ​​ទៅ​លើ​​ជន​ជាប់​ចោទ​​ទាំង​បីអង្គ នាក់ ដើម្បី​ធានា​ឲ្យ​​មាន​សិទ្ធិ​​ទទួល​​បាន​ការ​​ជំនុំ​ជម្រះ​​ដោយ​យុត្តិធម៌។​

បុគ្គល​ទាំង​បីអង្គ នាក់ ជាប់​ចោទ​ពី​បទ​សម​គំនិត ក្រោមមាត្រា ២៩ នៃក្រម​ព្រហ្មទណ្ឌ​និង​បទល្មើស ក្រោម​មាត្រា ៤២៤ ពីបទ “គំរាម​កំហែង​​ថានឹង​ធ្វើឲ្យ​ខូច​ខាត​​ដែល​ភ្ជាប់​មកនូវ​បញ្ជា​អ្វីមួយ” ដែលអាច​នឹង​ត្រូវផ្ដន្ទាទោស​​ជាប់​ពន្ធនាគារ​រហូត​​ដល់ទៅ ២ ឆ្នាំ ។ ការចោទ​ប្រកាន់​ទាំ​ង​នេះគឺ​ដូចគ្នា​ទៅនឹង​បទចោទ​​ប្រឆាំង​នឹង​សកម្មជន​របស់អង្គការ​​មាតាធម្មជាតិ​ចំនួន​បី​រូបគឺ លោក ទ្រី សុវិគា លោក ស៊ុន ម៉ាឡា និងលោក ស៊ឹម សំណាងដែរ ដែល​ត្រូវបាន​ឃុំខ្លួន​ក្នុង​​ពន្ធនាគារ​ខេត្ត​កោះ​កុង​​ចាប់តាំង​ពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៥ និង​ចោទប្រកាន់​តាមមាត្រា ៤២៤​សកម្មជន​ដែល​ជាប់​ពន្ធនាគារ​​ទាំងបី​រូប​នោះ​​បាន​​ចូល​រួម​ក្នុង​ការ​​តវ៉ា​ប្រឆាំង​​ទៅ​​នឹង​​ការ​បូម​ខ្សាច់​ដែលត្រូវ​បានចោទ​ថាជាការ​បូមខុស​ច្បាប់​ក្នុងស្រុក​បទុមសាគរ ខេត្ត​កោះកុង។ សម្រាប់​ព័ត៌មាន​បន្ថែមពី​​សាវ​តារ​​​អង្គការ​មាតា​​ធម្មជាតិ​​ និង​ការបង្រ្កាប​នាពេល​ថ្មីៗ​​ប្រឆាំង​នឹងសកម្មជន​​ទាំង​នោះ សូម​មើល ​សលាកប័ត្រ​ព័ត៌មាន​​​​ដែល​​បាន​​​ចេញ​​ផ្សាយ​​នា​ពេល​ថ្មីៗ​​ដោយ​​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (“ម.ស.ម.ក”)។

ការចោទប្រកាន់ថ្មីៗទាំងនេះគឺជាករណីចុងក្រោយបង្អស់ក្នុងចំណោមករណីចាប់ខ្លួន និងព្រឹត្តិការណ៍​នានាជាច្រើនដែល​អាជ្ញាធរ​បាន​ធ្វើទុកបុកម្នេញម្ដងហើយម្ដងទៀត និងមានចេតនាបង្ក្រាបទៅលើចលនាមាតាធម្មជាតិទាំងស្រុង។ ក្រោយ​ពី​ការ​បណ្ដេញ​លោក អាឡិចហ្សង់ដ្រូ ចេញដោយជោគជ័យក្នុងខែកុម្ភៈ ឆ្នាំ២០១៥ អាជ្ញាធរបានចាប់ខ្លួនសមាជិក​អង្គការ​ជាច្រើននាក់ទៀត ដោយសារពួកគេជាប់ពាក់ព័ន្ធក្នុងការធ្វើបាតុកម្ម សកម្មនិយម និងសកម្មភាពអប់រំផ្សេងៗ។ ការគាប​សង្កត់​ទៅ​លើ​កិច្ច​ប្រឹង​ប្រែង​ក្នុង​ការការពារបរិស្ថានរបស់អង្គការមាតាធម្មជាតិគឺបង្ហាញឱ្យឃើញពីការបង្រ្កាបកាន់តែធំៗ ទៅ​លើ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា និងភាពមិនអត់ឱន​របស់រាជរដ្ឋាភិបាលចំពោះ​សកម្មនិយមដោយសន្តិវិធី​ស្រប​តាម​ច្បាប់។

ការបន្តដាក់លោក អាឡិចហ្សង់ដ្រូ ក្នុងបញ្ជីខ្មៅ និងការកាត់ទោស និងដាក់ទោសលោក​កំបាំងមុខនឹងបង្កការរំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិជំនុំ​ជម្រះ​ដោយ​យុត្តិធម៌របស់លោក។ លោក អាឡិចហ្សង់ដ្រូ ទាមទារសិទ្ធិការពារខ្លួនលោក និង​សិទ្ធិ​ឆ្លើយ​តប​រាល់​ការចោទប្រកាន់នៅចំពោះមុខចៅក្រម មិនថាមានផលវិបាកអ្វីក៏ដោយ។ យើង​​ខ្ញុំសូមគាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​ទាមទារ​ត្រ​ឡប់​មក​វិញរបស់លោកអាឡិចហ្សង់ដ្រូ។

ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិចហ្សង់ដ្រូ ហ្គុនហ្សាឡេស ដេវីដសុន មានប្រសាសន៍ថា ៖ “ខ្ញុំ​ទាម​ ទារ​សិទ្ធិ​របស់​ខ្ញុំ​ដើម្បី​ការពារ​ខ្លួន​នៅក្នុងតុលាការតទល់នឹងការចោទប្រកាន់គ្មានមូលដ្ឋានទាំងនេះ ដែល​ទាំង​នេះ​គ្មាន​អ្វីក្រៅ​តែ​ពី​ការ​សង​សឹក​មក​លើ​រូបខ្ញុំ និងសកម្មជនដទៃទៀតនោះទេ ដោយ​សារយុទ្ធនាការ​ដ៏មានប្រសិទ្ធិភាពរ​បស់យើង​ក្នុង​ការ​បញ្ឈប់​ការ​បំផ្លាញ​ធម្មជាតិ​នៅ​កម្ពុជា។ វាជាតួនាទីរបស់ខ្ញុំដែលត្រូវធ្វើនូវអ្វីដែលខ្ញុំអាចធ្វើបាន នៅក្បែរពួកគេ ហើយ​ទាម​ទារ​ឱ្យ​ផ្តល់​នូវ​យុត្តិធម៌​ដល់​យើង​ខ្ញុំ​គ្រប់​គ្នា មិន​ថាមានបញ្ហាលំបាកយ៉ាងណានៅក្នុងប្រព័ន្ធយុត្តិធម៌បច្ចុប្បន្ននោះទេ។”

យើងជាអង្គការសង្គមស៊ីវិលដូចមានរាយនាមខាងក្រោម សូមស្នើដល់​ព្រះរាជអជ្ញាមេត្តា​ទម្លាក់ចោលការចោទ​ប្រកាន់​ដោយ​អយុត្តិធម៌​ពីបទញុះញង់និងគំរាមកំហែងថានឹងធ្វើឱ្យខូចខាតទ្រព្យ​សម្បត្តិ ទៅ​លើសមាជិកអង្គការមាតាធម្មជាតិ​ទាំងប្រាំ​មួយ​នាក់ ហើយសូមធានាការពារឱ្យបានត្រឹមត្រូវដល់សកម្មជនបរិស្ថាន និងអ្នកការពារសិទ្ធិមនុស្សទាំងឡាយដែល​ប្រឹង​ប្រែង​ក្នុង​ការ​ការ​ពារធនធានធម្មជាតិនៅកម្ពុជាដែលជាទ្រព្យសម្បត្តិត្រឹមត្រូវតាមច្បាប់របស់ពលរដ្ឋកម្ពុជា។

ម្យ៉ាងទៀត យើងខ្ញុំសូមអំពាវនាវដល់ក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​មេត្តា​គោរព​តាម និងធានាដល់សិទ្ធិជំនុំជម្រះដោយយុត្តិធម៌ ដែលត្រូវបានទទួលស្គាល់នៅថ្នាក់ជាតិ និងអន្តរជាតិ ដោយអនុញ្ញាត​ឱ្​យលោក អាឡិចហ្សង់ដ្រូ បានវិលត្រឡប់មកកម្ពុជាវិញដើម្បីអនុវត្តសិទ្ធិការពារខ្លួន តទល់នឹងការចោទប្រកាន់ទាំងនេះ។

អង្គការសង្គមស៊ីវិលដែលគាំទ្រសេចក្តីថ្លែងការណ៍នេះ រួមមាន ៖

ល.រ ឈ្មោះ​អង្គការ សមាគម ឈ្មោះអ្នកទំនាក់ទំនង លេខទំនាក់ទំនង
១ ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) កញ្ញា ស្រី សុធាវី 017 990 371
២ សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ 012 445 652
៣ សម្ព័ន្ធសហជីពកម្ពុជា (CATU) លោកស្រី យ៉ាង សោភណ្ឌ 089 33 66 01
៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោកស្រី ឆាយ ឈុនលី 017 528 021
៥ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM លោក ប៉ា ងួនទៀង 012 598 066
៦ សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) លោក ធន់ សារ៉ាយ 016 440 044
៧ សហភាពការងារកម្ពុជា (CLC) លោក អាត ធន់ 012 998 906
៨ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) អ្នកនាង ណាលី ពីឡូក 012 803 650
៩ សម្ព័ន្ធដើម្បីសុចរិតភាព និង គណនេយ្យភាពសង្គម (CISA) លោក ហឹម យន់ 012 947 022
១០ បណ្ដាញយុវជនកម្ពុជា (CYN)លោក ទឹម ម៉ាឡៃ 017 990 689
១១ សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន 015 225 088
១២ អង្គការសមធម៌កម្ពុជា (EC)លោក អៀង វុទ្ធី 012 791 700
១៣ គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) លោក គល់ បញ្ញា 012 942 017
១៤ ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)លោក សៀ ភារម្យ 012 852 325
១៥ សមាគម ឥន្ទ្រទេវី (IDA) លោកស្រី ឌី រដ្ឋា 012 897 161
១៦ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ 012 534 796
១៧ អង្គការយេនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជា (GADC)លោកស្រី រស់ សុភាព 012 627 857
១៨ អង្គការមាតាធម្មជាតិ លោក អាឡិចហ្សង់ដ្រូ ហ្គុនហ្សាឡេហ្ស
១៩ អង្គការពន្លកខ្មែរ លោក អាង ជាតិឡោម 012 517943
២០ សមាគមធាងត្នោត (STT) លោក អ៊ី សារុំ 012 836 533
២១ អង្គការស្ត្រីខ្មែរ លោកស្រី អរុណ រស្មី 012 236 653
២២ អង្គការ សីលការ លោកស្រី ធីតា ឃឹះ 012 83 84 64

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Alliance for Conflict Transformation (ACT)
២. ANSA Cambodia
៣. Cambodian Alliance Trade Unions (CATU)
៤. Cambodian Center for Human Rights (CCHR)
៥. Cambodian Center for Independent Media (CCIM)
៦. Cambodian Human Rights and Development Association
៧. Cambodian Labour Confederation (CLC)
៨. Cambodian League for the Promotion & Defense of Human Rights (LICADHO)
៩. Coalition for Integrity & Social Accountability
១០. Cambodian Youth Network (CYN)
១១. Coalition of Cambodian farmer Community (CCFC)
១២. Equitable Cambodia (EC)
១៣. Committee for Free and Fair Election in Cambodia (COMFREL)
១៤. Housing Rights Task Force (HRTF)
១៥. Indradevi Association (IDA)
១៦. Independent Democratic Association of Informal Economic (IDEA)
១៧. Gender and Development for Cambodia (GADC)
១៨. Mother Nature
១៩. Ponlok Khmer
២០. Samakum Teang Tnaut (STT)
២១. Strey Khmer Organization (SKO)
២២. SILAKA

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា