សេចក្តីថ្លែងការណ៍

កម្ពុជា៖ សហភាព​អឺរ៉ុប​​ទាមទារ​​ឲ្យ​បញ្ឃប់​​ការ​ធ្វើ​​ទុក្ខ​បុក​​ម្នេញ​លើ​គណបក្ស​​ជំទាស់​​អំឡុង​​ពេល​​កិច្ច​ពិភាក្សា​ពី​​បញ្ហា​​សិទ្ធិ​​​​មនុស្ស​

ចេញផ្សាយ ថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០១៦; ក្រុមសង្គមស៊ីវិល
F T M

អង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) និង​សមាជិក​រួមមាន សមាគម​អាដហុក ការពារ​​សិទិ្ធមនុស្ស​និង​អភិវឌ្ឍន៍​នៅកម្ពុជា (ADHOC) និង​អង្គការ​សម្ព័ន្ធខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (LICADHO) បានលើក​ឡើងថា សហភាព​អឺរ៉ុប​ត្រូវតែ​ប្រើបា្រស់​ការជួប​ពិភាក្សា​ពីបញ្ហា​សិទ្ធិ​មនុស្ស​ជាមួយកម្ពុជា​នាពេល​ខាងមុខ​នេះដើម្បី​ទាមទារ​អោយ​អាជ្ញាធរ​បញ្ឍប់​ការធ្វើ​ទុក្ខបុក​ម្នេញ ការចាប់ខ្លួន​ដោយ​មិន​ត្រឹមត្រូវ និង ការ​ឃុំខ្លួន​តំណាង​រាស្រ្ត សមាជិក និង អ្នកគាំទ្រ​គណបក្ស​ប្រឆាំង ។ កិច្ច​សន្ទនា​ពីបញ្ហា​សិទ្ធិ​មនុស្ស​រវាង​កម្ពុជា​និង​សហភាពអឺរ៉ុប​នៅឆ្នាំនេះ ត្រូវបាន​កំណត់ថា​នឹង​ត្រូវធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី ថ្ងៃទី២ ដល់ ទី៤ ខែឧសភា។

លោក​ ការីម​ ​ឡាហីដឌី​ ​(Karim Lahidji​) ​ប្រធាន​​អង្គការ​ FIDH​ បាន​មាន​ប្រសាសន៍​ថា​៖ ​“សហភាព​អឺរ៉ុប​គួរ​តែ​ផ្ញើរ​សារ​ឲ្យ​បាន​ច្បាស់​ជូន​ទៅ​រាជ​រដ្ឋាភិបាល​សម្តេច​នាយករដ្ឋមន្ត្រី​ថា​ ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​ប្រឆាំង​ផ្នែក​នយោបាយ​ត្រូវ​តែ​បញ្ឃប់​ ​ហើយ​អ្នក​ជាប់​ឃុំ​ទាំងអស់​ ​ត្រូវ​តែ​ត្រូវ​បាន​ដោះ​លែង​ជា​បន្ទាន់​ ​និង​ដោយ​គ្មាន​លក្ខ​ខណ្ឌ”។

ជាមួយនឹង​ការ​អំពាវ​នាវ​នេះ​ ​អង្គការ​ FIDH ​អាដហុក​ ​និង​ ​លីកាដូ​ ​បាន​ចេញ​ផ្សាយ​នូវ​ កម្រងព្រឹត្តិការណ៍​ ​​​ដែល​និយាយ​​អំពី​ការ​​រំលោភ​បំពាន​​ឥត​​ឈប់​ឈរ​​ទៅ​លើ​​តំណាង​រាស្រ្ត​​ ​សមាជិក​ និង​អ្នក​​គាំទ្រ​​គណបក្ស​​ជំទាស់​​របស់​​អាជ្ញាធរ​កម្ពុជា​​ ​និង​គណបក្ស​កាន់​អំណាច​។

ចាប់​តាំង​ពី​​ខែ​កក្កដា​ ឆ្នាំ២០១៥​ ​សមាជិក ​អ្នកគាំទ្រ​​ ​និង​តំណាង​រាស្រ្ត​​ជាប់​ឆ្នោត​នៃ​គណបក្សជំទាស់​ដ៏សំខាន់​នៅ​កម្ពុជា​​ ​គឺ​គណបក្ស​សង្គ្រោះជាតិ​ (CNRP) ​និងគណបក្ស​សមរង្ស៊ី​ បានប្រឈមនឹង​ការ​រំលោភបំពាន ​ការវាយ​ប្រហារ​ ​ការ​ចាប់​ខ្លួន​មិន​ត្រឹម​​ត្រូវ​​ និងការ​ឃុំ​ខ្លួន​​កាន់​តែ​ច្រើន​​ឡើងៗ។ ​មក​ទល់​ពេលនេះ​ ​មនុស្ស​ចំនួន​ ​១៧នាក់​ ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ ​កំពុង​ជាប់ក្នុង​ពន្ធនា​គារ ​(នៅ​ក្នុង​នោះ​ ​១១នាក់​ ​កំពុងជាប់​ឃុំក្នុង​ពន្ធនាគារ​ពី​ចន្លោះ​៧​ទៅ​២០​ឆ្នាំ​ ​បន្ទាប់​ពី​ត្រូវ​បាន​ផ្តន្ទា​ទោស​ក្រោម​ហេតុផល​នយោបាយ​)។

លោក​ ធន​ សារាយ​ ប្រធាន​អង្គការ​ ​អាដហុក​ ​បាន​មាន​ប្រសាសន៍​ថា​៖ ​“ការ​គាំទ្រ​របស់សហភាព​អឺរ៉ុប​មក​លើ​ប្រទេស​កម្ពុជា​ក្នុង​ដំណើរការ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឆ្ពោះ​ទៅ​រកការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​គឺ​មាន​សារសំខាន់​ណាស់។ ​នេះ​ជា​ហេតុ​ផល​ដែល​ការ​បន្ត​រំ​លោភ​បំពាន​ ​និង​ការ​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​ជំទាស់​កាន់​តែ​ខ្លាំង​ឡើងៗ​ ​ត្រូវ​តែ​យក​ទៅ​ជជែក​នៅ​ក្នុង​របៀបវារៈ​នៃ​ជំនួប​ពិភាក្សា​រវាង​សហភាព​អឺរ៉ុប​និង​កម្ពុជា​”។

ណាលី​ ពីឡូក​ ​នាយិកា​អង្គការ​លីកាដូ​ ​បាន​មាន​ប្រសាសន័​ថា៖ ​“សហភាព​អឺរ៉ុប​ត្រូវ​តែ​ធានា​ថា​ការ​ជួប​ពិភាក្សា​ជាមួយ​រាជ​រដ្ឋាភិបាល​ ​គឺ​ត្រឹម​តែ​ការ​និយាយ​ពាក្យ​សម្តី​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​នាំ​ឲ្យ​មាន​សកម្មភាព​ប្រកប​ដោយ​អត្ថន័យ​ពី​សំណាក់​អាជ្ញាធរ​ផង​ដែរ​។ ​អ្វី​ដែល​តិច​ជាង​ការ​ដោះលែង​តំណាង​រាស្រ្ត​ ​សមាជិក​ ​និង​អ្នក​គាំ​ទ្រ​គណបក្ស​ប្រឆាំង​ទាំង​១៧រូប​ នឹង​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​អវិជ្ជមាន​ទៅ​ដល់​ដំណើរការ​រីក​ចម្រើន​​ឆ្ពោះ​ទៅរក​​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​។”

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH)៖ លោក អ៊ិនឌ្រៀ ចោជហ្គេតា (Andrea Giorgetta), +66 886 117 722 (បាងកក)
 លីកាដូ (LICADHO)៖ លោកស្រី ណាលីពីឡូគ (Naly Pilorge), +855 012 803 650

PDF៖ ទាញយកសេចក្តីថ្លែងការណ៍

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា