សេចក្តីថ្លែងការណ៍

សង្គមស៊ីវិលថ្កោលទោស​ការចោទ​ប្រកាន់​នានា​លើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស

ចេញផ្សាយ ថ្ងៃទី​២ ខែឧសភា ឆ្នាំ២០១៦; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំ ជាក្រុម​អង្គការ​សង្គម​ស៊ីវិល​​ដែល​​មាន​រាយ​នាម​ដូច​ខាង​ក្រោម មានការ​សោក​ស្តាយ​​យ៉ាង​​ខ្លាំង​​ចំពោះ​​ការ​ចោទ​ប្រកាន់ និង​​ឃាត់​​ខ្លួន​​អ្នក​ការពារ​​សិទិ្ធ​មនុស្ស​​មក​ពី​​ក្រុម​ការពារ​​សិទិ្ធ​មនុស្ស និង​​គណៈកម្មាធិការ​ជាតិ​​រៀបចំ​​ការ​បោះឆ្នោត ហើយ​​និង​​បុគ្គលិក​ការិយាល័យ​​ឧត្តម​ស្នងការ​​អង្គការ​​សហ​ប្រជាជាតិ​​ទទួល​​បន្ទុក​​សិទ្ធិមនុស្ស​​នៅ​​កម្ពុជា ចំនួន ប្រាំ​​មួយ​នាក់ ដោយ​​ហេតុផល​​មិន​សមរម្យ​។ ការ​ដាក់​គោលដៅ​​លើ​​បុគ្គល​ទាំង​ប្រាំ​មួយ​​នាក់ (ក្នុង​នោះ ប្រាំនាក់​​ត្រូវ​បាន​​បញ្ជូន​ទៅ​​ឃុំ​ខ្លួន​​បណ្តោះ​​អាសន្​ន​ថ្ងៃនេះ រង់ចាំ​​សវនាការ​) គឺ​ជា​ភាព​​តានតឹង​​ចុងក្រោយ​​ពាក់ព័ន្ធ​​នឹង​ការ​​គាបសង្កត់​​របស់​​អាជ្ញាធរ​រដ្ឋទៅ​​លើ​​សង្គម​ស៊ីវិល ហើយ​ជា​​ការ​តបត​​របស់​​អាជ្ញាធរ​រដ្ឋ​ទៅ​​លើ​ការ​គាំទ្រ​​នៅ​ក្នុង​សំណុំ​​រឿង​​រសើប​​របស់​អ្នក​​ធ្វើការងារ​​ក្នុង​វិស័យ​​សិទិ្ធ​មនុស្ស។

បុគ្គលិក​ចំនួន​បួន​នាក់​នៃ​សមាគម​ការពារ​​សិទិ្ធមនុស្ស​​និង​​អភិវឌ្ឍន៍​​នៅ​កម្ពុជា​ (អាដហុក) រួម​មាន លោក នី សុខា ណៃ វង់ដា យី សុខសាន្ត និង​​អ្នកស្រី លីម មុន្នី ត្រូវ​បាន​​តុលាការ​​ចោទ​​ប្រកាន់​​នា​ថ្ងៃនេះ​​ពី​បទ​​សូកប៉ាន់​សាក្សី តាម​មាត្រា ៥៤៨ នៃ​ក្រម​​ព្រហ្មទណ្ឌ ហើយ​​ត្រូវ​បាន​​បញ្ជូន​ខ្លួន​​ទៅ​កាន់​​ពន្ធនាគារ ម១ និងម២ ក្នុង​រាជធានី​​ភ្នំពេញ។ លើស​​ពី​នេះ​​អតីត​​បុគ្គលិក​​របស់​​អង្គការ អាដហុក លោក នី ចរិយា ​ដែល​ទើប​តែ​ទទួល​បាន​តំណែង​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និងលោក សឺន សាលី បុគ្គលិក​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​សូកប៉ាន់​សាក្សី (មាត្រា ២៩ និង៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ)។ លោក នី ចរិយា ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ពន្ធនាគារ PJ។ ប្រសិន​បើ​តុលាការ​ផ្តន្ទាទោស អ្នកទាំងអស់​នោះ​អាច​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ។

អ្នក​ការពារសិទិ្ធមនុស្ស​ទាំង​ប្រាំមួយនាក់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កោះហៅ​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺកាល​ពី​សប្តាហ៍​មុន (លើកលែង​តែ​បុគ្គលិក​ម្នាក់​នៃ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ប៉ុណ្ណោះ​) ហើយ​ត្រូវ​បាន​សាក​សួរ​អស់​រយៈ​ពេល ៥ថ្ងៃ (ដំបូង​ត្រូវ​បាន​សួរ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហើយ​ក្រោយ​មក​ដោយ​ព្រះរាជអាជ្ញា) ពាក់ព័ន្ធ​នឹង​លិខិត​ចំហ​ដែល​ចុះ​ហត្ថលេខា​ដោយ​អ្នក​នាង ខុម ច័ន្ធដារាទី ហៅ ស្រីមុំ។ លិខិត​ចំហ​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ ក្រោយ​ពេល​ដែល​អ្នកនាង​កំពុង​ត្រូវ​បាន​សាកសួរ​ដោយ​នគរបាល​ប្រឆាំង​ភេរវកម្ម និង​ព្រះរាជអាជ្ញា អំពី​ទំនាក់​ទំនង​ស្នេហា​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្រោយ​ពេល​ដែល​អង្គការ អាដហុក បាន​ឆ្លើយតប​នឹង​សំណើ​សុំ​ជំនួយ​ផ្នែក​ច្បាប់ និង​ផ្នែកសម្ភារៈ​របស់​អ្នកនាង ស្រីមុំ។ នៅ​ក្នុង​បរិបទ​នៃ​ការ​ជួយ​បែបនេះ អង្គការ អាដហុក ក៏​បាន​ផ្តល់​ថវិកាដល់ ស្រីមុំ ចំនួន ២០៤ ដុល្លាអាមេរិក សម្រាប់​ការ​ចាយវាយ​ថ្លៃ​អាហារ និង​ថ្លៃ​ធ្វើ​ដំណើរ ដែល​រួម​ទាំង​ការ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ឆ្លើយ​សំណួរ​របស់​អាជ្ញាធរតុលាការ​ផងដែរ។ ការ​ផ្តល់​ទឹកប្រាក់​បន្តិចបន្តួច​ស្រប​តាម​គោលការណ៍​អង្គការ​នេះ​ដល់​អតិថិជន គឺ​សម្រាប់​ការ​ចំណាយ​ជា​មូលដ្ឋាន​នានា ឥឡូវ​នេះ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចោទ​ថា​ជា​អំពើ​សូកប៉ាន់​ និង​ពុករលួយ​ទៅវិញ។

ការ​ដាក់​គោលដៅ​មក​លើ​បុគ្គលិក​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក សឺន សាលី ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និងតុលាការ គឺ​ជា​ការ​មិន​គោរព​ដល់​អភ័យ​ឯកសិទិ្ធ​ការ​ទូត​ក្នុង​ឋានៈ​ជា​បុគ្គលិក​នៃ​អង្គការ​សហប្រជាជាតិ។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​បដិសេធ​ថា លោក សាលី មិនមាន​អភ័យ​ឯកសិទិ្ធ​សម្រាប់​ការពារ​នោះ​ទេ។

ករណីនេះ ធ្វើ​ឲ្យ​មហាជន​អាច​យល់ថា​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ ​និង​ស្ថាប័ន​នានា​របស់​រដ្ឋ ដើម្បី​បំភិតបំភ័យ ចោទប្រកាន់​ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ដាក់​ទណ្ឌកម្ម​ដល់​សកម្មភាព​ស្របច្បាប់​របស់​អ្នកការពារ​សិទិ្ធមនុស្ស និង​សង្គមស៊ីវិល។

ករណីនេះ ធ្វើ​ឲ្យ​មហាជន​អាច​យល់ថា​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ ​និង​ស្ថាប័ន​នានា​របស់​រដ្ឋ ដើម្បី​បំភិតបំភ័យ ចោទប្រកាន់​ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ដាក់​ទណ្ឌកម្ម​ដល់​សកម្មភាព​ស្របច្បាប់​របស់​អ្នកការពារ​សិទិ្ធមនុស្ស និង​សង្គមស៊ីវិល។អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ គឺ​ជា​ស្ថាប័ន​មួយ​មាន​តួនាទី​ក្នុងការ​បំបាត់​អំពើ​ពុករលួយ​ដែល​អាច​កើតមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មិនមែន​ជា​ស្ថាប័ន​មួយ​របស់​អាជ្ញាធរ​រដ្ឋ​ក្នុង​ការ​ធ្វើបាប​សង្គមស៊ីវិល​នោះទេ។ ការ​ចូលរួម​របស់​មន្ត្រី​សន្តិសុខ​ផ្ទៃ​ក្នុង​របស់​ក្រសួង​មហាផ្ទៃ​ជាមួយ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ក្នុង​ករណី​នេះ គឺ​បង្ហាញ​ពី​ការ​រឹត​ត្បិត​សុវត្ថិភាព​នៃសកម្មភាព​របស់​សង្គមស៊ីវិល។

ដោយ​យោង​តាម​ច្បាប់​សិទិ្ធមនុស្ស​អន្តរជាតិ ដែល​រួម​មាន​សន្ធិសញ្ញា​នានា​ដែល​ប្រទេសកម្ពុជា​បាន​ផ្តល់​សច្ចាប័ន ប្រទេសកម្ពុជា​គឺ​មាន​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​គោរព និង​ការពារ​សិទិ្ធ​របស់​មនុស្ស​ទាំងអស់​តាម​អំណាច​យុត្តាធិការ​របស់ខ្លួន រួមទាំង​សិទិ្ធសេរីភាព​ជៀស​ផុត​ពី​ការ​ដក​ហូត​សិទិ្ធ​ដោយ​មិន​ត្រឹមត្រូវ សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ការ​ជួបជុំ និង​ប្រមូល​ផ្តុំដោយ​អហិង្សា។

ណាលី ពីឡូក នាយិកា​អង្គការ​សម្ព័ន្ធខ្មែរជំរឿន និងការពារ​សិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “បទចោទប្រកាន់ ដែល​ត្រូវ​បាន​ចោទ​ទៅ​លើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ទាំងប្រាំមួយនាក់ គឺ​ជា​ការ​ចោទប្រកាន់​មិនសមរម្យ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅលើ​មនុស្ស​ដែល​ធ្វើ​ការងារ​មនុស្សធម៌​ក្នុងប្រទេសកម្ពុជា”។ សកម្មភាព​នេះ គឺជា​ការ​ប៉ះពាល់​យ៉ាងខ្លាំង​ក្លាលើ​សង្គម​ស៊ីវិល និង​អ្នក​ដែល​ធ្វើ​ការងារ​ដើម្បី​លើក​កំពស់​សិទិ្ធមនុស្ស​ ហើយ​អាច​បាន​បង្ហាញ​ថា​គោលបំណង​របស់​អាជ្ញាធរ គឺ​ដើម្បី​ចង់​គ្រប់គ្រង​ទាំងស្រុង​លើ​អ្នក​រិះគន់”។

សង្គមស៊ីវិល មាន​ការ​សោកស្តាយ​ជា​ខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំងនោះ ហើយ​សូម​សំណូមពរ​មេត្តា​ឲ្យ​មាន​ការដោះលែង​អ្នកទាំងប្រាំនាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​រង់ចាំ​សវនាការ និង​ធានា​ជាថ្មីថា សិទិ្ធ​និង​សេរីភាព​ជាមូលដ្ឋាន​នានា​របស់​អ្នកការពារ​សិទិ្ធមនុស្ស​ក្នុង​ការ​អនុវត្ត​ការងារ​របស់​អ្នក​ទាំងនោះ ត្រូវ​បាន​អនុវត្ត​ដោយ​សេរី ជៀសផុត​ពី​ការ​បំភិតបំភ័យ​និង​ការ​ដាក់​ទណ្ឌកម្ម។ យើងខ្ញុំ ក៏​សូម​អំពាវនាវ​ដល់​ចៅក្រម​ស៊ើបសួរ​ សូមមេត្តា​អនុវត្ត​ការងារ​ប្រកប​ដោយ​ឯករាជ្យភាព។

សេចក្តី​ថ្លែងការណ៍​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ៖

1. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
2. សហគមន៍ដីធ្លីបឹងកក់
3. សហគមន៍បឹងត្របែក
4. សហគមន៍បុរីកីឡា
5. សហគមន៍បឹងប្រាំ
6. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
7. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
8. អង្គការអនាគតយុវជនអាស៊ាន (CamASEAN)
9. សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា
10. សម្ព័ន្ធសហជីពកម្ពុជា (CATU)
11. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
12. បណ្តាញកម្មករធ្វើការងារតាមផ្ទះកម្ពុជា (CDWN)
13. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
14. គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
15. សមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា (CICA)
16. ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ (CITA)
17. សមាគមកម្មករសេដ្ឋកិច្ចក្រៅប្រពន្ឋ័កម្ពុជា (CIWA)
18. សហភាពការងារកម្ពុជា (CLC)
19. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
20. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW)
21. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
22. បណ្ដាញយុវជនកម្ពុជា (CYN)
23. សង់ត្រាល់ (CENTRAL)
24. គ្រឹស្តបរិស័ទសម្រាប់យុត្តិធម៌សង្គម
25. សម្ព័ន្ធដើម្បីសុច្ចរិតភាព និង គណនេយ្យភាពសង្គម (CISA)
26. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
27. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
28. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
29. អង្គការសមធម៌កម្ពុជា
30. អង្គការ FIDH នៅក្នុងក្របខណ្ឌនៃការអង្កេតសម្រាប់ការពារអ្នកការពារសិទិ្ធមនុស្ស
31. សហគមន៍បណ្តាញស្ត្រីអតីតតំបន់បឹងកក់
32. អង្គការ Forum Asia
33. អង្គការយេនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជា (GADC)
34. ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
35. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
36. បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
37. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ
38. សមាគម ឥន្ទ្រទេវី (IDA)
39. សហគមន៍ដីធ្លី ភូមិ១ ខេត្តព្រះសីហនុ
40. សហគមន៍ដីធ្លី ភូមិព្រែកជីក ខេត្តកោះកុង
41. លីកាដូ កាណាដា
42. សហគមន៍ឡពាង ខេត្តកំពង់ឆ្នាំង
43. អង្គការ មាតាធម្មជាតិ
44. អង្គការស្ពានសន្តិភាព (PBO)
45. សហគមន៍ភ្នំបាត
46. សហគមន៍ភូមិ ២៣
47. អង្គការពន្លកខ្មែរ
48. សហគមន៍ព្រែកតាគង់
49. សហគមន៍ព្រែកតានូ
50. សមាគមធាងត្នោត (STT)
51. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
52. អង្គការស្ត្រីខ្មែរ
53. សហគមន៍ថ្មគោល (TK)
54. សហគមន៍ទួលសង្កែ B
55. សហគមន៍ទំនប់ពីរ
56. អង្គការអភិវឌ្ឍស្ត្រីក្រីក្រទីក្រុង
57. បណ្តាញព្រះសង្ឃវត្តថាន់
58. អង្គការពិភពលោកប្រឆាំងនឹងអំពើទារុណកម្ម (OMCT) នៅក្នុងក្របខណ្ឌនៃការអង្កេតសម្រាប់ការពារអ្នកការពារសិទិ្ធមនុស្ស
59. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Alliance for Conflict Transformation (ACT)
២. The Asian Forum for Human Rights and Development (FORUM-ASIA)
៣. Boeung Kak Community
៤. Boeung Trabek Community
៥. Borei Keila Community
៦. Beung Pram Land Community
៧. Building and Wood Workers Trade Union (BWTUC)
៨. Building Community Voice (BCV)
៩. CamASEAN Youth
១០. Cambodia Development People Life Association
១១. Cambodian Alliance of Trade Unions (CATU)
១២. Cambodian Center for Human Rights (CCHR)
១៣. Cambodian Domestic Workers Network (CDWN)
១៤. Cambodian Food and Service Workers' Federation (CFSWF)
១៥. Cambodian Human Rights Action Committee (CHRAC)
១៦. Cambodian Independent Civil-Servants Association (CICA)
១៧. Cambodian Independent Teachers Association (CITA)
១៨. Cambodian Informal Economic Workers Association (CIWA)
១៩. Cambodian Labour Confederation (CLC)
២០. Cambodian League for the Promotion & Defense of Human Rights (LICADHO)
២១. Cambodian NGO Committee on CEDAW (NGO-CEDAW)
២២. Cambodian Tourism and Service Workers Federation (CTSWF)
២៣. Cambodian Youth Network (CYN)
២៤. Center for Alliance of Labor and Human Rights (CENTRAL)
២៥. Christians for Social Justice
២៦. Coalition for Integrity & Social Accountability (CISA)
២៧. Coalition of Cambodian farmer Community (CCFC)
២៨. Community Legal Education Center (CLEC)
២៩. Community Peace-Building Network (CPN)
៣០. Equitable Cambodia
៣១. FIDH, within the framework of the Observatory for the Protection of Human Rights Defenders
៣២. Former Boeung Kak Women Network Community
៣៣. Gender and Development for Cambodia (GADC)
៣៤. Housing Rights Task Force (HRTF)
៣៥. Independent Democracy of Informal Economy Association (IDEA)
៣៦. Independent Monk Network for Social Justice (IMNSJ)
៣៧. Indigenous Youth at Brome Commune, Preah Vihear Province
៣៨. Indradevi Association (IDA)
៣៩. Land Community, I Village Preah Sihanouk Province
៤០. Land Community, Prek Chik Village, Koh Kong Province
៤១. LICADHO Canada
៤២. Lor Peang community, Kampong Chhnang Province
៤៣. Mother Nature
៤៤. Peace Bridges Organization (PBO)
៤៥. Phnom Bat Community
៤៦. Phum 23 Community
៤៧. Ponlok Khmer
៤៨. Prek Takung Community
៤៩. Prek Tanou Community
៥០. Samakum Teang Tnaut (STT)
៥១. SOS International Airport Community
៥២. Strey Khmer
៥៣. Thmor Kol Community (TK)
៥៤. Toul Sangke B Community
៥៥. Tumnop II Community
៥៦. Urban Poor Women Development (UPWD)
៥៧. Wat Than Monk Network
៥៨. World Organisation Against Torture (OMCT), within the framework of the Observatory for the Protection of Human Rights Defenders
៥៩. Youth Resource Development Program (YRDP)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 ណាលី ពីឡូក នាយិកាអង្គការ លីកាដូ ទូរស័ព្ទលេខ៖ ០១២ ៨០៣ ៦៥០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា