សេចក្តីថ្លែងការណ៍

សង្គមស៊ីវិល​ថ្កោលទោស​ការកើនឡើង​នៃការបំភិតបំភ័យ​អ្នកការពារ​សិទិ្ធមនុស្ស

ចេញផ្សាយ ថ្ងៃទី​១០ ខែឧសភា ឆ្នាំ២០១៦; ក្រុមសង្គមស៊ីវិល
F T M

ក្រុមសង្គមស៊ីវិល​បាន​លើក​ឡើង​នា​ថ្ងៃ​នេះ​ថា ការ​ឃាត់​ខ្លួន​អ្នក​ការ​ពារ និង​សកម្ម​ជន​សិទិ្ធ​មនុស្ស​ចំនួន​​ប្រាំបី​​នាក់ កាល​​ពី​ម្សិល​​មិញ ធ្វើ​ឲ្យ​​មាន​​ការ​​ប៉ះ​​ពាល់​​ដល់​​សេរីភាព​​នៃ​​ការ​​ប្រមូល​​ផ្តុំ​​គ្នា និង​​សេរីភាព​​នៃ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ឃាត់​ខ្លួន​ទាំង​នេះ ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្នរង់​ចាំ​សវនាការ​លើ​អ្នក​ធ្វើ​ការ​សិទិ្ធ​មនុស្ស​បួន​នាក់ និង​មន្ត្រី​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ម្នាក់​កាល​ពី​សប្តាហ៍​មុន បាន​បង្ហាញ​ពី​ការ​កើន​ឡើង​យ៉ាង​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៃ​យុទ្ធនា​ការ​ចុង​ក្រោយ​របស់​អាជ្ញា​ធរ​រដ្ឋ ក្នុង​ការ​បំភិត​បំភ័យ​សង្គម​ស៊ីវិល។

មនុស្សប្រាំមួយនាក់ ក្នុងចំណោមមនុស្សទាំងប្រាំបីនាក់ ដែល​ត្រូវ​បាន​នគរ​បាល​ឃាត់​ខ្លួន​កាល​ពី​ម្សិល​មិញ ត្រូវ​បាន​ឃាត់​ខ្លួន នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​ព្យា​យាម​ធ្វើ​ដំ​ណើរ​នឹង​គ្រោង​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ពន្ធនា​គារ​ម១ និង​ម២ នៅ​ព្រៃស។ ការ​តវ៉ា​នេះ គឺ​ជា​ព្រឹត្តិការណ៍​​ទីមួយ​នៃ​យុទ្ធ​នាការ “ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ” ដែល​អ្នក​ចូល​រួម​នឹង​ស្លៀក​សំលៀក​បំពាក់​ពណ៌​ខ្មៅ ដើម្បី​អំពាវ​នាវ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ការ​ពារ​សិទិ្ធ​មនុស្ស​ប្រាំនាក់។

នៅវេលាម៉ោងប្រមាណ ៨ និង ១៥នាទី ព្រឹក លោក អ៊ី សារុំ នាយកប្រតិបត្តិ​នៃ​សមាគម​ធាង​ត្នោត និងលោក ថាវ គីមសាន នាយករង​ផ្នែកតស៊ូមតិ​នៃអង្គការ លីកាដូ ត្រូវបាន​ឃាត់ខ្លួន នៅពេលដែលអ្នកទាំងពីរព្យាយាមចូលរួមការប្រមូលផ្តុំគ្នា។ បន្ទាប់​​ពី​​ត្រូវ​​បាន​ឃាត់​មិន​ឲ្យធ្វើដំណើរនៅមុខទីតាំងបិទផ្លូវ អ្នកទាំងពីរ បាន​ព្យាយាម​ចរចារ​​ដើម្បី​​ឲ្យ​អាច​​បន្ត​ដំណើរ​​ទៅ​មុខ​បាន មុន​ពេល​អ្នក​ទាំងពីរ​ត្រូវ​បាន​នគរ​បាល​សាលា​រាជ​ធានី​ឃាត់​ខ្លួន​នៅ​ពេល​មាន​វត្ត​មាន​របស់​អភិបាល​រង​ខណ្ឌ​ដង្កោ។ អ្នក​ទាំង​ពីរ ត្រូវ​បាន​នគរ​បាល​ខណ្ឌ​ដង្កោ​សាក​សួរ រហូត​ដល់​ម៉ោង ៦ល្ងាច ម្សិល​មិញ ជា​មួយ​នឹង​អ្នកស្រី ស ស៊ន សកម្មជន​ដីធ្លី​មក​ពី​សហគមន៍​បូរី​កីឡា ដែល​អ្នក​ស្រី ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗបន្ទាប់​ពីមនុស្ស​ទាំង​ពីរ​នាក់​ត្រូវ​បាន​គេ​ឃាត់​ខ្លួន។

ណាលី ពីឡូក នាយិកាអង្គការ លីកាដូ បានមានប្រសាសន៍ថា៖ “ការឃាត់ខ្លួននេះ គឺជាការប្រើប្រាស់ប្រព័ន្ធ​យុត្តិ​ធម៌​ព្រហ្ម​ទណ្ឌ​​ដែល​​មិន​​ត្រឹម​​ត្រូវ​មួយ​ផ្សេង​ទៀត ដើម្បី​បំភិត​បំភ័យ​លើ​សមាជិក​សង្គម​ស៊ីវិល”។ អ្នក​នាង បាន​បន្ថែម​ថា៖ “ការ​ឃាត់​ខ្លួន​សកម្មជន​ដីធ្លី និង​អ្នក​ធ្វើ​ការ​សិទិ្ធមនុស្ស​ទាំង​នេះ គឺ​ជា​វិធី​បំភិត​បំភ័យ​មួយ ដើម្បី​រារាំង​សង្គម​ស៊ីវិល​ពីការ​ប្រមូល​ផ្តុំគ្នា​ក្នុង​ការ​គាំ​ទ្រ​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ដែល​ត្រូវ​បាន​ឃុំខ្លួនក្នុងពន្ធនាគារ”។

នៅក្នុងពេលដែលមានបំភិតបំភ័យនេះ សមាជិកបីនាក់នៃសហគមន៍បឹងកក់ (កញ្ញា សុង ស្រីលាភ អ្នកស្រី គង់ ចន្ថា និង​កញ្ញា បូវ សោភា) ត្រូវបានគេរារាំង និងចាប់ខ្លួនកាលពីព្រឹកម្សិលមិញ នៅពេលអ្នកទាំងនោះ​ព្យាយាម​ចាកចេញ​ពីផ្ទះ​​របស់​ពួក​គេ ដើម្បី​ទៅ​ចូល​រួម​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ពន្ធនាគារ​ព្រៃស។ អ្នក​ទាំង​នោះ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ប៉ុស្តិ៍​នគរ​បាល​ខណ្ឌ​ដូន​ពេញ ហើយ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មេធាវី​ចូល​ជួប​នោះ​ទេ រហូត​ដល់​អ្នក​ទាំង​នោះ​ត្រូវ​បាន​ដោះ​លែង​កាល​ពី​​ម៉ោង​​ប្រហែល​ ៦ល្ងាច។

នៅពេលមានមនុស្សប្រមាណ ១០០នាក់ បានប្រមូល​ផ្តុំគ្នា​នៅ​មុខ​ប៉ុស្តិ៍​នគរបាល​ខណ្ឌដង្កោ ដើម្បី​អំពាវនាវ​សុំ​ឲ្យ​​មាន​ការ​​ដោះ​លែង​​អ្នក​ធ្វើ​​ការ​​ងារ​​ផ្នែក​​សិទិ្ធ​មនុស្ស និង​សមាជិក​​សហគមន៍​​ដែល​​ត្រូវ​បាន​​ឃាត់​ខ្លួន នគរ​បាល​​បាន​ឃាត់​​ខ្លួន​​បុគ្គលិក​​បរទេស​របស់​​អង្គការ លីកាដូ ចំនួន​​ពីរ​នាក់ ហើយ​​បញ្ជូន​អ្នក​​ទាំង​ពីរ​​ទៅ​កាន់​​អគ្គ​នាយកដ្ឋាន​អន្តោ​​ប្រវេសន៍ ជា​កន្លែង​​ដែល​​អ្នក​​ទាំង​ពីរ​​ត្រូវ​បាន​​គេ​ឃាត់​​ខ្លួន​​រហូត​ដល់​​ម៉ោង ៧ កន្លះ យប់។ អ្នក​ទាំង​ពីរ ត្រូវ​បាន​​សាក​សួរ​​អំពី​ការ​ងារ​របស់​​ពួក​គេ ការ​តវ៉ា និង​​មូល​ហេតុ​ដែល​​អ្នក​ទាំង​ពីរ​​ស្លៀក​​សំលៀក​​បំពាក់​​ពណ៌​ខ្មៅ។

​កាល​ពី​ពីរ​ថ្ងៃ​មុន រាជរដ្ឋាភិបាល បានចាត់ទុកយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” ថាជាទម្រង់នៃ “ចលនាប៉ះបោរក្នុងនៅទីក្រុង”។ ហើយ​​នៅថ្ងៃ​ដដែល ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានដោយប្រាប់ឲ្យកងនគរបាល និងកងរាជអាវុធហត្ថ និង​​អាជ្ញា​​ធរ​ ដើម្បី​ត្រៀម “ចាត់វិធានការ” ទៅ​លើ​អ្នក​ពាក់​អាវពណ៌​ខ្មៅ”។

អាជ្ញាធររដ្ឋ មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​បញ្ចេញ​មតិ​បែប​ប្រជាធិបតេយ្យ ដោយ​​អាជ្ញាធរ​​ទាំង​នោះ​​បាន​បកប្រែ​សកម្មភាព​នោះថា​ជា “ការប៉ះបោរ” (និងបាន​ប្រើប្រាស់​មូលហេតុនេះ ដើម្បី​បំបិទ​​សេរី​ភាព និង​​បំបិទ​សំលេង​​មតិរិះគន់។

អ្នកនាង ក៏បានមានប្រសាសន៍ថា៖ “អាជ្ញាធររដ្ឋ មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​បញ្ចេញ​មតិ​បែប​ប្រជាធិបតេយ្យ ដោយ​​អាជ្ញាធរ​​ទាំង​នោះ​​បាន​បកប្រែ​សកម្មភាព​នោះថា​ជា “ការប៉ះបោរ” (និងបាន​ប្រើប្រាស់​មូលហេតុនេះ ដើម្បី​បំបិទ​​សេរី​ភាព និង​​បំបិទ​សំលេង​​មតិរិះគន់”។

សង្គមស៊ីវិល ធ្លាប់បានរៀបចំព្រឹត្តិការណ៍ជាច្រើននៅមុខពន្ធនាគារ ដើម្បីគាំទ្រដល់​អ្នកការពារ​សិទិ្ធមនុស្ស​ដែល​ជាប់​ឃុំ​ឃាំង​ ចាប់​តាំងពីឆ្នាំ២០០៦។ កាល​ពីម្សិលមិញ គឺជាលើកទីមួយ ក្នុងរយៈពេល​មួយ​ទសវត្សន៍​នេះ ដែល​អ្នក​គាំទ្រ ត្រូវ​បាន​រា​រាំង​ពី​ការ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដោយការបិទផ្លូវនិងការពង្រាយកងនគរ​បាល​ជា​ច្រើន។ ការ​ឃាត់​ខ្លួន​នា​ម្សិល​មិញ បាន​​កើត​ឡើង​​បន្ទាប់​​ពី​មាន​ការ​បំបែក​ដោយ​ហិង្សា​លើ​ក្រុម​អ្នក​ត​វ៉ា​មួយ​ក្រុម​តូច ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​មួយ​រយៈ​ខ្លី​នៅ​មុខ​ទីតាំង​​បិទ​​ផ្លូវ​មួយ​​​ក្នុង​​ចំណោម​​ទីតាំង​ទាំង​ប្រាំបី ទៅកាន់ពន្ធនាគារ។ នគរ​បាល បាន​រឹប​អូស​បដា​ដែល​អំពាវ​នាវ​សុំ​ឲ្យ​មាន​ការ​​ដោះ​​លែង​​អ្នក​ទាំង​ប្រាំ ហើយ​នគរ​បាល​ទាំង​នោះ​ថែម​ទាំង​បំភិត​បំភ័យ​អ្នក​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​មួយ​ចំនួន​ដែល​​កំពុង​​ធ្វើ​ការ​ថត​រូប​នៅ​មុខ​ពន្ធ​នាគារ​នោះ ដោយ​​បង្ខំឲ្យអ្នកទាំងនោះយក​ម៉ាស៊ីន​ថត​ទុក។ រ៉ឺម៉ក់​កង់បី​ចំនួន​បី​គ្រឿង​ដែល​ជា​យាន​ជំនិះ​របស់​​ព្រះ​​សង្ឃ​ដែល​មក​ចូល​រួម​ប្រមូល​ផ្តុំ​ជាមួយអ្នកគាំទ្ររាបរយ​នាក់​ផ្សេង​ទៀត បាន​បក​ក្រោយ​នៅ​ពេល​ទៅ​ដល់​កន្លែង​​នគរ​​បាល​​បិទ​​ផ្លូវ។

លោក អ៊ី សារុំ នាយកប្រតិបត្តិនៃសមាគមធាងត្នោត បានមានប្រសាសន៍ថា៖ “ការភ័យខ្លាចរបស់អាជ្ញាធររដ្ឋមក​លើ​ការ​ស្លៀក​​សំលៀក​​បំពាក់​​ពណ៌​ខ្មៅ គឺ​ជា​ការ​អស់​សំណើច”។ លោក​ បាន​បន្ត​ទៀត​ថា៖ “អាជ្ញាធរ​បាន​ដាក់​គោល​ដៅ​មក​លើ​យើង ដោយ​យើង​គ្រាន់​តែពាក់​អាវ​ពណ៌​ខ្មៅ​ដើម្បីសំដែងមតិដោយអហិង្សាអំពីការ​មិន​ពេញ​ចិត្ត​របស់​ពួក​យើង​ប៉ុណ្ណោះ”។

សង្គមស៊ីវិលស្នើសុំឲ្យមានការធានាជាថ្មីថា សិទិ្ធនិងសេរីភាពជាមូលដ្ឋាន​នា​នារ​បស់​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ក្នុង​ការ​អនុវត្ត​ការងារ​របស់​អ្នក​ទាំង​នោះ ត្រូវបានអនុវត្តដោយសេរី ជៀសផុតពីការបំភិតបំភ័យនិងការដាក់​ទណ្ឌកម្ម ហើយ​សង្គម​ស៊ីវិល មាន​ការសោក​ស្តាយ​ជា​ខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នោះ ហើយ​សូម​សំណូម​ពរ​មេត្តា​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​ប្រាំ​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​រង់​ចាំសវ​នា​ការ។

1. សហគមន៍ ៩២
2. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
3. សហគមន៍តំបន់អារ៉ែង (AC)
4. សហគមន៍បន្ទាយស្រី
5. អង្គការបន្ទាយស្រី
6. សហគមន៍បឹងប្រាំ
7. អង្គការពលរដ្ឋរស់នៅតាមទូក (Boat People SOS)
8. សហគមន៍បឹងឈូក
9. សហគមន៍បឹងកក់
10. សហគមន៍បឹងត្របែក
11. សហគមន៍បូរីកីឡា
12. អង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព (BPO)
13. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
14. អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)
15. អង្គការអនាគតយុវជនអាស៊ាន (CamASEAN)
16. សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា
17. សម្ព័ន្ធសហជីពកម្ពុជា (CATU)
18. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
19. បណ្តាញកម្មករធ្វើការងារតាមផ្ទះកម្ពុជា (CDWN)
20. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
21. គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
22. សមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា (CICA)
23. ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ (CITA)
24. សមាគមកម្មករសេដ្ឋកិច្ចក្រៅប្រពន្ឋ័កម្ពុជា (CIWA)
25. សហភាពការងារកម្ពុជា (CLC)
26. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
27. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW)
28. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
29. បណ្ដាញយុវជនកម្ពុជា (CYN)
30. សង់ត្រាល់ (CENTRAL)
31. សហគមន៍ឆេកូ
32. សហគមន៍ជ័យជំនះ
33. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
34. សម្ព័ន្ធដើម្បីសុច្ចរិតភាព និង គណនេយ្យភាពសង្គម (CISA)
35. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
36. សម្ព័ន្ធសហជីពចលនាកម្មករ (CUMW)
37. គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
38. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
39. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
40. អង្គការសមធម៌កម្ពុជា (EC)
41. សមាគមកសិករដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (FAPD)
42. សហគមន៍បណ្តាញស្ត្រីអតីតបឹងកក់
43. អង្គការយេនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជា (GADC)
44. ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
45. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
46. បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
47. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ
48. សមាគម ឥន្ទ្រទេវី (IDA)
49. សមាគមយុវជនខ្មែរ (KYA)
50. សហគមន៍ដីធ្លី ភូមិ១ ខេត្តព្រះសីហនុ
51. សហគមន៍ដីធ្លី ភូមិព្រែកជីក ខេត្តកោះកុង
52. លីកាដូ កាណាដា
53. សហគមន៍ឡពាង ខេត្តកំពង់ឆ្នាំង
54. អង្គការ មាតាធម្មជាតិ
55. អង្គការស្ពានសន្តិភាព (PBO)
56. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
57. សហគមន៍ភ្នំបាត
58. សហគមន៍ភូមិ ២៣
59. សហគមន៍ព្រែកតាគង់
60. សហគមន៍ព្រែកតានូ
61. សហគមន៍ផ្លូវរទេះភ្លើង
62. សហគមន៍សាមគ្គី ៤
63. សមាគមធាងត្នោត (STT)
64. អង្គការ Sarawak Dayak Iban Association (SADIA)
65. អង្គការធម្មទានសង្គម (SDDO)
66. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
67. អង្គការ Forum Asia
68. សហគមន៍ថ្មគោល (TK)
69. សហគមន៍ទូលរកាកោះ
70. សហគមន៍ទួលសង្កែ A
71. សហគមន៍ទួលសង្កែ B
72. សហគមន៍ត្រពាំងអញ្ចាញថ្មី
73. អង្គការអភិវឌ្ឍស្ត្រីក្រីក្រទីក្រុង(UPWD)
74. បណ្តាញអង្គការសង្គមស៊ីវិលឯករាជ្យជនជាតិវៀតណាម (VICSON)
75. បណ្តាញព្រះសង្ឃវត្តថាន់
76. អង្គការស្ត្រីជនជាតិវៀតណាមដើម្បីសិទិ្ធមនុស្ស (VNWHR)
77. អង្គការ ALTSEAN Burma
78. អង្គការ​ក្រុម​ការ​ងារ​សិទិ្ធ​មនុស្ស​ប្រទេសឥណ្ឌូនេស៊ី​(HRWG)
79. អង្គការ Institut Perempuan (Indonesia)
80. អង្គការមូលនិធិពង្រឹងអំណាចពលរដ្ឋ ប្រទេសថៃ
81. អង្គការ ASEAN SOGIE Caucus
82. អង្គការ Burma-Initiative, Stiftung Asienhaus (ប្រទេសអាល្លឺម៉ង់)
83. អង្គការ Community Resource Centre Foundation (CRC)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. 92 Community
២. Alliance for Conflict Transformation (ACT)
៣. ALTSEAN Burma
៤. Areng Valley Community (AC)
៥. ASEAN SOGIE Caucus
៦. Banteay Srey Community
៧. Banteay Srey Organization
៨. Beung Pram Land Community
៩. Boat People SOS (BPSOS)
១០. Boeung Chhouk Community
១១. Boeung Kak Community
១២. Boeung Trabek Community
១៣. Borei Keila Community
១៤. Buddhism for Peace Organization (BPO)
១៥. Building and Wood Workers Trade Union (BWTUC)
១៦. Building Community Voice (BCV)
១៧. Burma-Initiative, Stiftung Asienhaus (Germany)
១៨. CamASEAN Youth
១៩. Cambodia Development People Life Association
២០. Cambodian Alliance of Trade Unions (CATU)
២១. Cambodian Center for Human Rights (CCHR)
២២. Cambodian Domestic Workers Network (CDWN)
២៣. Cambodian Food and Service Workers' Federation (CFSWF)
២៤. Cambodian Human Rights Action Committee (CHRAC)
២៥. Cambodian Independent Civil-Servants Association (CICA)
២៦. Cambodian Independent Teachers Association (CITA)
២៧. Cambodian Informal Economic Workers Association (CIWA)
២៨. Cambodian Labour Confederation (CLC)
២៩. Cambodian League for the Promotion & Defense of Human Rights (LICADHO)
៣០. Cambodian NGO Committee on CEDAW (NGO-CEDAW)
៣១. Cambodian Tourism and Service Workers Federation (CTSWF)
៣២. Cambodian Youth Network (CYN)
៣៣. Center for Alliance of Labor and Human Rights (CENTRAL)
៣៤. Cheko Community
៣៥. Chey Chomnas Community
៣៦. Coalition of Cambodian Apparel Workers Domestic Unions (C.CAWDU)
៣៧. Coalition for Integrity & Social Accountability (CISA)
៣៨. Coalition of Cambodian farmer Community (CCFC)
៣៩. Collective Union of Movement of Workers (CUMW)
៤០. Committee for Free and Fair Election in Cambodia (COMFREL)
៤១. Community Legal Education Center (CLEC)
៤២. Community Resource Centre Foundation (CRC)
៤៣. Equitable Cambodia
៤៤. Farmer Association for Peace and Development (FAPD)
៤៥. Former Boeung Kak Women Network Community
៤៦. Gender and Development for Cambodia (GADC)
៤៧. Housing Rights Task Force (HRTF)
៤៨. Human Rights Working Group (HRWG) Indonesia
៤៩. Independent Democracy of Informal Economy Association (IDEA)
៥០. Independent Monk Network for Social Justice (IMNSJ)
៥១. Indigenous Youth at Brome Commune, Preah Vihear Province
៥២. Indradevi Association (IDA)
៥៣. Institut Perempuan (Indonesia)
៥៤. Khmer Youth Association (KYA)
៥៥. Land Community, I Village Preah Sihanouk Province
៥៦. Land Community, Prek Chik Village, Koh Kong Province
៥៧. LICADHO Canada
៥៨. Lor Peang community, Kampong Chhnang Province
៥៩. Mother Nature
៦០. Peace Bridges Organization (PBO)
៦១. People Center for Development and Peace (PDP-Center)
៦២. People's Empowerment Foundation Thailand
៦៣. Phnom Bat Community
៦៤. Phum 23 Community
៦៥. Prek Takung Community
៦៦. Prek Tanou Community
៦៧. Railway Community
៦៨. Samaki 4 Community
៦៩. Samakum Teang Tnaut (STT)
៧០. Sarawak Dayak Iban Association (SADIA)
៧១. Social Dhamma Danna Organization (SDDO)
៧២. SOS International Airport Community
៧៣. The Asian Forum for Human Rights and Development (FORUM-ASIA)
៧៤. Thmor Kol Community (TK)
៧៥. Toul Rokakuos Community
៧៦. Toul Sangke A Community
៧៧. Toul Sangke B Community
៧៨. Trapaing Anhchanh Thmey Community
៧៩. Urban Poor Women Development (UPWD)
៨០. Vietnam Independent Civil Society Organization Network (VICSON)
៨១. Vietnamese Women for Human Rights (VNWHR)
៨២. Wat Than Monk Network

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Ee Sarom, Executive Director of Sahmakum Teang Tnaut (STT), +855 (0)12 836 533
 Naly Pilorge, Director of the Cambodian League for the Promotion and Defense of Human Rights (LICADHO), +855 (0)12 803 650

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា