សេចក្តីថ្លែងការណ៍

សង្គមស៊ីវិល​កម្ពុជា​ថ្កោលទោស​ការសម្លាប់​អ្នកវិភាគ​ឯករាជ្យ លោកបណ្ឌិត កែម ឡី

ចេញផ្សាយ ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ២០១៦; ក្រុមសង្គមស៊ីវិល
F T M

យើង ខ្ញុំ ជាក្រុម​សង្គម​ស៊ីវិល​ដែល​មាន​រាយនាម​ដូចខាង​ក្រោម មានការ​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះការធ្វើ​ឃាត​លោក​បណ្ឌិត កែម ឡី កាលពី​ព្រឹក​ម្សិលមិញ ដែល​លោក​ជាអ្នក​វិភាគ​ឯករាជ្យ និងជា​អ្នករៀបចំ​បណ្តាញ​ប្រជាពលរដ្ឋ​មូលដ្ឋាន ហើយ​សូម​អំពាវនាវ​ឲ្យមាន​ការស៊ើប​អង្កេត​ឲ្យបាន​ឆាប់រហ័ស ឯករាជ្យ និង​ម៉ត់​ចត់​​ទៅ​លើការ​ស្លាប់​របស់​លោក។

លោក ​កែម​ ឡី ​អាយុ ​៤៦ឆ្នាំ​ ​ត្រូវ​បាន​​គេ​បាញ់​​សម្លាប់​​នៅ​ចំ​​ដើម​ទ្រូង​ និង​ក្បាល​ នៅ​ក្នុង​​ម៉ាត​ស្ថានីយ៍​​ប្រេង​ឥន្ធនៈ​​កាល់​តិច​ ដែល​ពោរ​ពេញ​​ដោយ​មនុស្ស​ នៅ​កណ្តាល​​រាជ​ធានី​​ភ្នំពេញ​ ភ្លាមៗ​​​កាល​ពីមុន​ ​ម៉ោង ​៩ព្រឹក​ ថ្ងៃអាទិត្យ។

ជន​សង្ស័យ​​ត្រូវ​បាន​​ចាប់​ខ្លួន​​ភ្លាមៗ​ ​នៅ​ប្រហែល​​ជា​ពីរ​​គីឡូ​ម៉ែត្រ​​ពី​កន្លែង​​កើត​ហេតុ​​បន្ទាប់​​ពី​បាន​​ធ្វើ​ការ​​បាញ់​ប្រហារ​។ ​ក្រោយ​ពេល​​ចាប់​ខ្លួន​ ​បុរស​នោះ​បាន​​​ប្រាប់​ថា​ខ្លួន​​ឈ្មោះ​ ​“ជួប​ ​​សម្លាប់”​ ​និង​សារភាព​​ថា​ជា​ឃាតករ​​សម្លាប់​លោក​​​ កែម​ ​ឡី​ ​ហើយ​​និយាយ​ថា​ ​ការ​សម្លាប់​នេះ​ ​គឺ​មក​ពី​លោក​ ​កែម​ ​ឡី​ ​មិន​ព្រម​សង​​លុយ​ដែល​ជំពាក់​ ​៣០០០​ ​ដុល្លារ​អាមេរិក។​ ​“ជួប​ ​សម្លាប់”​ ​(ជា​ឈ្មោះ​ដែល​​នគរបាល​បាន​និយាយ​ថា​​មិន​មែន​ជា​ឈ្មោះ​​ពិត)​ ​នឹង​ត្រូវ​បញ្ជូន​ខ្លួន​​ទៅ​កាន់​តុលាការ​​នា​ថ្ងៃ​នេះ។​

ចំនួន​ប្រជា​​ពលរដ្ឋ​​បាន​កើន​ឡើង​កាន់​តែ​ច្រើន​ ​មក​ប្រ​មូល​ផ្តុំ​គ្នា​​​នៅ​​ក្រៅ​ស្ថានីយ៍​​ប្រេង​ឥន្ធនៈ ជាកន្លែង​ដែល​​សាក​សព​របស់​​លោក​ស្ថិត​នៅ មុន​ពេល​ដែល​ប្រជា​ពលរដ្្ឋ​រាប់​ពាន់​នាក់​ទាំង​នោះ​​ចាប់​ផ្តើម​ហែ​សព​​របស់​លោក​ ​ឆ្ពោះ​ទៅ​កាន់​វត្ត​ចាស់​ នៅ​តំបន់​ជ្រោយ​ចង្វារ​​នៅ​ពេល​រសៀល​ថ្ងៃ​​អាទិត្យ​ដដែល​នោះ​។ ​នៅ​ពេល​ដែល​​អ្នក​ទាំង​នោះ​​មក​ដល់​វត្ត​ ដែល​មាន​​ចម្ងាយ​ប្រមាណ​​ប្រាំ​ពីរ​គីឡូ​ម៉ែត្រ​ ​ក្បួន​ហែ​បាន​កើន​​​ឡើង​ដល់​ប្រហែល​​ជា​ ៥.០០០​ នាក់​ ​រាប់​បញ្ចូល​​ទាំង​ព្រះ​សង្ឃ​ និង ​សហគមន៍​​​មូលដ្ឋាន​ផង​ដែរ​។

អ្នក​ស្រី ​ទេព​ ​វន្នី​ ​អ្នក​តំណាង​សហគមន៍​បឹង​កក់​​បាន​មាន​ប្រសាសន៍​​ថា​ ​“​យើងពិត​ជា​រន្ធត់​និង​​ឈឺ​ចាប់​ណាស់​​ទាក់​ទង​នឹង​ឃាត​កម្ម​​របស់​លោក​បណ្ឌិត​ ​កែម​ ​ឡី​ នេះ​។ ​លោក​ក្រោក​ឈរ​​ឡើង​ដើម្បី​សិទ្ធិ​មនុស្ស​ ​យុត្តិធម៌​ ​និង​ចង់​ឲ្យ​កម្ពុជា​មាន​​ភាព​ប្រសើរ​ឡើង​ ហើយ​ឥឡូវ​នេះ​ យើង​ទាម​ទារ​យុត្តិធម៌​​ជួន​លោក​ ​គ្រួសារ​លោក​ និង​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​គ្នា​”។

ឃាតកម្ម​បាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ ​បន្ទាប់​ពី​លោក​ ​កែម​ ​ឡី​ ​បាន​និយាយ​​នៅ​ក្នុង​​កម្មវិធី​កិច្ច​សន្ទនា​​តាម​វិទ្យុ​អាស៊ី​សេរី​​អំពី​របាយការណ៍​ថ្មីៗ​ ដែល​ត្រូវ​បាន​ផ្សាយ​​ដោយ​អង្គការ​អន្តរជាតិ​ ​គ្លូបលវីដណេស​ ​ដែល​មាន​ទី​ស្នាក់ការ​នៅ​ទី​ក្រុង​ឡុង​។

អង្គការ​អន្តរជាតិ​ ​ស្ថាន​ទូត​ជា​ច្រើន​នៅ​​ក្នុង​រាជ​ធានី​​ភ្នំពេញ​ ​និង​អ្នក​ជំនាញ​​ការ​អង្គការ​​សហ​ប្រជា​ជាតិ​ បាន​ថ្កោល​ទោស​លើ​​ករណី​ឃាត​កម្ម​នេះ​។ ​សេចក្តី​ថ្លែងការណ៍​​មួយ​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​​កាល​ពី​ម្សិលមិញ​​ដោយ​ក្រសួង​មហាផ្ទៃ​កម្ពុជា​ បាន​ប្រកាស​​ប្រាប់​សហគមន៍​ជាតិ​​និង​អន្តរជាតិ​ ​ចំពោះ​ការ​ ​“ចេញ​ផ្សាយ​​នូវ​ព័ត៌មាន​​ដែល​​មិនទាន់​ច្បាស់​ ​ដែល​អាច​នឹង​​ធ្វើ​ឲ្យ​សាធារណៈ​មតិ​​យល់​ច្រឡំ​”។​ ​នៅ​ថ្ងៃ​នេះ​ដែរ​ ​សម្ដេច​តេជោ​ក៏​​បាន​ជម្រុញ​កុំ​ឲ្យ​សាធារណជន​​ចាត់​ទុក​អំពើ​ឃាតកម្ម​នេះ​​ថា​ជា​រឿង​​នយោបាយ។​

ស្ថានការណ៍​នយោបាយ​ កាន់​តែ​មាន​ភាព​តាន​តឹង​ឡើង​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​នៅ​មុន​ការ​បោះឆ្នោត​ឃុំ​-​សង្កាត់​នៅ​​ក្នុង​ឆ្នាំ​ ​២០១៧​ ​និង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ ​២០១៨​។ ​នេះ​ជា​ការ​ចាំ​បាច់​ដែល​ការ​ស៊ើប​អង្កេត​​ជុំវិញ​ករណី​ឃាតកម្ម​លើ​លោក​ ​កែម​ ​ឡី​ ​ត្រូវ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​តម្លា​ភាព ​ដើម្បី​ឲ្យ​មាន​ការ​ជឿ​​ទុក​ចិត្ត​ ​និង​ជៀស​វាង​ការ​យល់​ច្រឡំ​នា​នា​ ​ដែល​អាច​នឹង​មាន​ផល​ប៉ះ​ពាល់​​ដល់​ឱកាស​នៃ​ការ​បោះ​ឆ្នោត​ឲ្យ​មាន​​ភាព​សេរី​ ​និង​យុត្តិធម៌​ ​នា​ពេល​ខាង​មុខ​។

ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវ​តែ​មាន​សេរីភាព​​ក្នុង​ការ​ចូលរួម​នៅ​ក្នុង​លទ្ធិ​ប្រជាធិប​តេយ្យ​​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​

លោក​ស្រី ​ណាលី​ ​ពីឡូក​ ​នាយិកា​រង​ ​អង្គការ​ ​លីកាដូ​ ​បាន​មាន​ប្រសាសន៍​ថា​៖ “ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវ​តែ​មាន​សេរីភាព​​ក្នុង​ការ​ចូលរួម​ ​នៅ​ក្នុង​លទ្ធិ​ប្រជាធិប​តេយ្យ​ ​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​”។ ​លោក​ស្រី​បន្ត​ទៀត​ថា​៖ ​“ឃាតកម្ម​របស់​លោក​គឺ​​ជា​ការ​បាត់​បង់​ដ៏​ធំ​ធេង​មួយ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​ខ្ញុំ​សង្ឃឹម​ថា​នឹង​​មាន​នូវ​វិធានការ​ភ្លាមៗ​ ដោយ​គួរ​តែ​ចាប់​ផ្តើម​ធ្វើ​​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញ​លេញ​ដោយ​អ្នក​ជំនាញ​ការ​ ​ដើម្បី​ធា​នា​បាន​​នូវ​ភាព​យុត្តិធម៌​”។

កាល​ពី​ឆ្នាំ​២០១៤​ ​លោក​ ​កែម​ ​ឡី ​បាន​បង្កើត​ក្រុម​បណ្ដាញ​ពលរដ្ឋ​មូលដ្ឋាន​​មួយ​មាន​ឈ្មោះ​ថា​ ​“ខ្មែរ​ដើម្បី​ខ្មែរ​” ​ដែល​មាន​បំណង​ដើម្បី​ពង្រឹង​​នូវ​លទ្ធិ​ប្រជា​ធិប​តេយ្យ​​​នៅ​ក្នុង​​គណបក្ស​នយោបាយ​។​ ​មួយ​ឆ្នាំ​ក្រោយ​មក​ ​ក្រុម​នេះ​បាន​ចាប់​ផ្ដើម​​ប្រែ​ក្លាយ​ជា​ ​“គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន”​ ​ហៅ​កាត់​ថា​ ​“គបម”។ ​លោក​ ​កែម​ ​ឡី​ ​គ្មាន​តួនាទី​ដឹក​នាំ​អ្វី​​នៅ​ក្នុង​គណបក្ស​ថ្មី​នេះ​ទេ​ ​ប៉ុន្តែ​លោកនៅ​តែ​ធ្វើ​​ជា​អ្នក​វិភាគ​នយោបាយ​​ដែល​មិន​សំចៃ​មាត់​ ​និង​ជា​អ្នក​រិះ​គន់​​រដ្ឋា​ភិ​បាល​។ ឥឡូវ​នេះ​ ​លោក​បាន​បន្សល់​​ទុក​នូវ​ប្រពន្ធ​ដែល​កំពុង​​មាន​ផ្ទៃ​ពោះ​ប្រាំ​ខែ​និង​​កូន​តូចៗ​បួន​នាក់។

​លោក​ ​អ៊ី​ ​​សា​រ៉ុម​ ​នា​យក​ប្រតិបត្តិ​សមាគម​​ធាងត្នោត​បាន​មាន​​ប្រសាសន៍​ថា​៖ “លោក​ ​កែម​ ​ឡី​ ​គឺ​ជា​អ្នក​ដឹក​នាំ​ដ៏​មាន​ភាព​រស់​​រវើក​ដែល​បាន​ជម្រុញ​ចិត្ត​សកម្មជន​សហគមន៍​​រាប់​ពាន់​នាក់​ ​តាម​រយៈ​ការ​ងារ​​របស់​លោក​ ​រាប់​បញ្ចូល​​ទាំង​ការ​ងារ​ជាមួយ​ ​ខ្មែរដើម្បី​ខ្មែរ ​និង​ការ​ងារ​ជា​មួយ​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន”។​ ​លោក​បន្ថែម​ទៀត​ថា​ ​“គ្រប់​គ្នា​ដែល​ស្គាល់​លោក​គឺ​​ពិត​ជា​រន្ធត់​ញាប់​ញ័រ​ ហើយ​ឃាតកម្ម​ដ៏​សាហាវ​​ឃោរ​ឃៅ​នេះ​នឹង​ធ្វើ​ឲ្យ​​អ្នក​ទាំង​នោះ​បាត់​បង់​​គំនិត​ឯករាជ្យ​ ​រួម​ទាំង​​គំនិត​ថ្មីៗ​​របស់​លោក​ ​ប៉ុន្តែ​យើង​នឹង​បន្ត​នូវ​អ្វី​ដែល​​គាត់​បាន​ចាប់​ផ្ដើម​”។

លោក​ ​មឿន​ ​តុលា​ ​នាយក​នៃ​​អង្គការ​ ​សង់ត្រាល់​ ​បាន​មាន​ប្រសាសន៍​ថា​ “លោក​​ ​កែម​ ​ឡី​ ​គឺ​ក្លាហាន​ ​និង​ហ៊ាន​និយាយ​​រិះ​គន់​ចំៗ​ទៅ​លើ​រដ្ឋា​ភិបាល​ ​តែពេល​នេះ​​លែង​មាន​សំឡេង​​របស់​គាត់​ទៀត​ហើយ។​ ​ឃាតកម្ម​របស់​លោក​អាច​ជា​​ការ​ប៉ុនប៉ង​ដើម្បី​គំរាម​គំហែង​​ដល់​សំឡេង​អ្នក​រិះ​គន់​ដទៃ​ទៀត​ ​ក៏​ប៉ុន្តែ​យើង​​សង្ឃឹម​ថា​ប្រជា​ពលរដ្ឋ​​កម្ពុជា​នឹង​នៅ​តែ​បន្ត​បញ្ចេញ​​ទស្សនៈ​ ​ប្រើ​ប្រាស់​សិទ្ធិ​ ​និង​សម្ដែង​​មតិ​របស់​ខ្លួន​”។​

យើង​ខ្ញុំ​សង្ឃឹម​ថា​ ​នៅ​​គ្រប់​ទី​កន្លែង​ ​អ្នក​វិភាគ​នយោបាយ​​ដែល​ចូល​ប្រឡូក​​ទៅ​ក្នុង​ឆាក​នយោបាយ​ ​គឺ​គួរ​តែ​អាច​អនុវត្ត​ការងារ​របស់​អ្នក​ទាំង​នោះ​ដោយ​ស្រប​ច្បាប់​ មិន​មាន​ការ​ភ័យ​ខ្លាច​ពី​​អំពើ​ហិង្សា​និង​ការ​គំរាម​​គំហែង​។ ​

ជា​ថ្មី​ម្ដងទៀត​ ​យើង​ខ្ញុំ​សូម​ធ្វើ​ការ​ថ្កោល​ទោស​​ទៅ​លើ​ឃាត​កម្ម​នេះ​ ​និង​សង្ឃឹម​ថា​នឹង​​មាន​ការ​ស៊ើប​អ​ង្កេត​ឯករាជ្យ​​មួយ​យ៉ាង​​ឆាប់​រហ័ស​ ​ដោយ​ម៉ត់​ចត់​ ​រាប់​បញ្ចូល​ទាំង​ការ​ធ្វើ​​កោសល្យ​វិច្ច័យ​ដោយ​អ្នក​ធ្វើ​​កោសល្យ​វិច្ច័យ​​ឯករាជ្យ​ដើម្បី​ឲ្យ​លោក ​កែម​ ​ឡី​ ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​​របស់​លោក​ទទួល​​បាន​នូវ​យុត្តិធម៌​។​

1. សហគមន៍កៅពីរ
2. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
3. សហគមន៍អារ៉ែង (AC)
4. សហគមន៍បន្ទាយស្រី
5. អង្គការបន្ទាយស្រី (BSO)
6. សហគមន៍បឹងប្រាំ
7. សហគមន៍បឹងឈូក
8. សហគមន៍បឹងកក់
9. សហគមន៍បឹងត្របែក
10. សហគមន៍បុរីកីឡា
11. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
12. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
13. អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)
14. អនាគតយុវជនកម្ពុជាអាស៊ាន
15. សមាគអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា (CDPLA)
16. សម្ព័ន្ធសហជីពកម្ពុជា (CATU)
17. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
18. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
19. បណ្តាញកម្មករការងារតាមផ្ទះកម្ពុជា (CDWN)
20. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្ម (CFSWF)
21. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
22. សមាគមមន្រ្តីរាជការកម្ពុជា (CICA)
23. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
24. សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA)
25. សមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIWA)
26. សហភាពការងារកម្ពុជា (CLC)
27. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
28. គណៈ​កម្មា​ធិការ​នៃ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ដើម្បី​ ​លុប​បំបាត់​រាល់​ទម្រង់​រើស​អើង​ ​លើ​ស្រ្តី​ភេទ​ (NGO-CEDAW)
29. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវកម្មកម្ពុជា (CTSWF)
30. បណ្តាញយុវជនកម្ពុជា (CYN)
31. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
32. សហគមន៍ឆេកូ
33. សហគមន៍ជ័យជំនះ
34. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
35. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
36. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
37. សម្ព័ន្ធសហជីពចលនាកម្មករ (CUMW)
38. គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
39. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
40. បណ្តាញកសាងសន្តិភាព (CPN)
41. សមធម៌កម្ពុជា (EC)
42. សមាគមកសិករដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (FAPD)
43. សហគមន៍បណ្តាញអតីតស្ត្រីបឹងកក់
44. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
45. ក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន (HRTF)
46. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
47. បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
48. សមាគឥន្ទ្រទេវី (IDA)
49. សមាគមយុវជនខ្មែរ (KYA)
50. សហគមន៍ដីធ្លី ភូមិ១ ក្រុងព្រះសីហនុ
51. សហគមន៍ដីធ្លី ភូមិព្រែកជី ខេត្តកោះកុង
52. សហគមន៍ដីធ្លីឡពាង ខេត្តកំពង់ឆ្នាំង
53. អង្គការមាតាធម្មជាតិ (MN)
54. អង្គការស្ពានសន្តិភាព (PBO)
55. សហគមន៍ភ្នំបាត
56. សហគមន៍ភូមិ២៣
57. អង្គការពន្លកខ្មែរ
58. សហគមន៍ព្រែកតាគង់
59. សហគមន៍ព្រែកតានូ
60. សហគមន៍ព្រៃឡង់
61. សហគមន៍ផ្លូវរថភ្លើង
62. សហគមន៍សាមគ្គី៤
63. សមាគមធាងត្នោត (STT)
64. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
65. អង្គការស្ត្រីខ្មែរ
66. សហគមន៍ថ្មគោល (TK)
67. សហគមន៍ទួលសង្កែB
68. សហគមន៍ត្រពាំងអញ្ចាញថ្មី
69. សហគមន៍ទំនប់ពីរ
70. បណ្តាញព្រះសង្ឃវត្តថាន់

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. 92 Community
២. Alliance for Conflict Transformation (ACT)
៣. Areng Valley Community (AC)
៤. Banteay Srey Community
៥. Banteay Srey Organization (BSO)
៦. Beung Pram Land Community
៧. Boeung Chhouk Community
៨. Boeung Kak Community
៩. Boeung Trabek Community
១០. Borei Keila Community
១១. Buddhism for Peace Organization (BPO)
១២. Building and Wood Workers Trade Union (BWTUC)
១៣. Building Community Voice (BCV)
១៤. CamASEAN Youth
១៥. Cambodia Development People Life Association (CDPLA)
១៦. Cambodian Alliance of Trade Unions (CATU)
១៧. Cambodian Center for Human Rights (CCHR)
១៨. Cambodian Center for Independent Media (CCIM)
១៩. Cambodian Domestic Workers Network (CDWN)
២០. Cambodian Food and Service Workers' Federation (CFSWF)
២១. Cambodian Human Rights Action Committee (CHRAC)
២២. Cambodian Independent Civil-Servants Association (CICA)
២៣. Cambodian Independent Teachers Association (CITA)
២៤. Cambodian Indigenous Youth Association (CIYA)
២៥. Cambodian Informal Economic Workers Association (CIWA)
២៦. Cambodian Labour Confederation (CLC)
២៧. Cambodian League for the Promotion & Defense of Human Rights (LICADHO)
២៨. Cambodian NGO Committee on CEDAW (NGO-CEDAW)
២៩. Cambodian Tourism and Service Workers Federation (CTSWF)
៣០. Cambodian Youth Network (CYN)
៣១. Center for Alliance of Labor and Human Rights (CENTRAL)
៣២. Cheko Community
៣៣. Chey Chomnas Community
៣៤. Coalition of Cambodian Apparel Workers Domestic Unions (C.CAWDU)
៣៥. Coalition for Integrity & Social Accountability (CISA)
៣៦. Coalition of Cambodian farmer Community (CCFC)
៣៧. Collective Union of Movement of Workers (CUMW)
៣៨. Committee for Free and Fair Election in Cambodia (COMFREL)
៣៩. Community Legal Education Center (CLEC)
៤០. Community Peace-Building Network (CPN)
៤១. Equitable Cambodia(EC)
៤២. Farmer Association for Peace and Development (FAPD)
៤៣. Former Boeung Kak Women Network Community
៤៤. Gender and Development for Cambodia (GADC)
៤៥. Housing Rights Task Force (HRTF)
៤៦. Independent Democracy of Informal Economy Association (IDEA)
៤៧. Independent Monk Network for Social Justice (IMNSJ)
៤៨. Indradevi Association (IDA)
៤៩. Khmer Youth Association (KYA)
៥០. Land Community, I Village Preah Sihanouk Province
៥១. Land Community, Prek Chik Village, Koh Kong Province
៥២. Lor Peang community, Kampong Chhnang Province
៥៣. Mother Nature (MN)
៥៤. Peace Bridges Organization (PBO)
៥៥. Phnom Bat Community
៥៦. Phum 23 Community
៥៧. Ponlok Khmer
៥៨. Prek Takung Community
៥៩. Prek Tanou Community
៦០. Prey Lang Community
៦១. Railway Community
៦២. Samaki 4 Community
៦៣. Sahmakum Teang Tnaut (STT)
៦៤. SOS International Airport Community
៦៥. Strey Khmer
៦៦. Thmor Kol Community (TK)
៦៧. Toul Sangke B Community
៦៨. Trapaing Anhchanh Thmey Community
៦៩. Tumnop II Community
៧០. Wat Than Monk Network

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតនៃអង្គការ លីកាដូ, ០១២ ៣២៧ ៧៧០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា