ទិវាលំនៅដ្ឋានពិភពលោកត្រូវបានរំខានដោយការវាយដំយ៉ាងធ្ងន់ធ្ងរលើអ្នកការពារសិទ្ធិមនុស្ស
ចេញផ្សាយ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦; ក្រុមសង្គមស៊ីវិលយើងខ្ញុំ ជាអង្គការសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្តាយយ៉ាងខ្លាំងចំពោះសន្តិសុខសាលាខណ្ឌដូនពេញមួយចំនួន ដែលបានប្រើប្រាស់អំពើហិង្សាដោយគ្មានហេតុផលអំឡុងពេលការដើរហែក្បួនអហិង្សាមួយ ដើម្បីប្រារព្ធទិវាលំនៅដ្ឋានពិភពលោក កាលពីព្រឹកមិញ និងសូមថ្កោលទោសការវាយប្រហារដែលមិនអាចទទួលយកបាននេះ។
នាម៉ោងប្រហែល ៩និង៣០នាទីព្រឹកនេះ អំឡុងពេលដើរហែក្បួនអហិង្សាតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ កងកម្លាំងសន្តិសុខជាច្រើននាក់ (ដឹកនាំដោយប្រធានសន្តិសុខខណ្ឌដូនពេញ លោក គីម វុត្ថា) បានចាប់ផ្ដើមប្រើអំពើហិង្សាដោយគ្មានហេតុផលទៅលើសកម្មជនដីធ្លី លោក ច័ន្ទ ពុទ្ធិស័ក្ត អ្នកតំណាងសហគមន៍បឹងកក់ បន្ទាប់ពីលោកបានព្យាយាមការពារមិនឲ្យសន្តិសុខរឹបអូសយក ស្គរឆៃយ៉ាំ ពីក្រុមអ្នកដើរហែក្បួន។ សន្តិសុខទាំងនោះបានបន្តប្រើអំពើហិង្សាដោយគ្មានហេតុផលស្រដៀងគ្នាទៅលើមន្រ្តីសិទ្ធិមនុស្សជាន់ខ្ពស់ លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកស៊ើបអង្កេតនៃសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ (អង្គការលីកាដូ) ខណៈពេលលោកព្យាយាមបញ្ឈប់ស្ថានការតានតឹងដោយសន្តិវិធី និងការពារកុំឲ្យកើតមានអំពើហិង្សាបន្តទៀត។ អ្នកឃ្លាំមើលម្នាក់ ដែលមានពាក់កាតសារព័ត៌មាន ត្រូវបានរងរបួស អំឡុងពេលប៉ះទង្គិចគ្នាផងដែរ។ អ្នកទាំងបីត្រូវបានរងរបួស និងកំពុងត្រូវការសម្រាកព្យាបាល។
ការវាយប្រហារនេះបង្ហាញពីឧទាហរណ៍ថ្មីមួយទៀតក្នុងការរឹតត្បិតខ្លាំងឡើងនៃបរិយាកាសសម្រាប់ប្រើប្រាស់សេរីភាពជាមូលដ្ឋានដោយសន្តិវិធីនៅក្នុងប្រទេសកម្ពុជា។ ការសម្រេចហាមឃាត់របស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើការប្រមូលផ្ដុំទាំងឡាយណាដែលត្រូវបានចាត់ទុកថាជាការរិះគន់គោលនយោបាយរាជរដ្ឋាភិបាល រួមទាំងការប្រើប្រាស់កងកម្លាំងដោយមិនត្រឹមត្រូវដ៏ច្រើនលើសលប់ បានបង្កើតជាបរិយាកាសមួយដែលអាចប៉ះពាល់ទៅដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយក៏បង្ហាញពីការរឹតត្បិតនៃលំហសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាផងដែរ។
អ្នកស្រី ចក់ សុភាព នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានមានប្រសាសន៍ថា៖ “ការវាយដំលើអ្នកឃ្លាំមើលសិទ្ធិមនុស្សដែលមានសម្គាល់អត្តសញ្ញាណ ដោយគ្រាន់តែបំពេញការងាររបស់ខ្លួនត្រូវបានរងគ្រោះដោយអំពើហិង្សា គឺពិតជាមិនអាចទទួលយកបានទេ។ ចាប់តាំងពីការប្រមូលផ្ដុំក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅបានចាប់ផ្ដើមឡើងក្នុងខែឧសភា ការចោទប្រកាន់លើអ្នកការពារសិទ្ធិមនុស្សដោយប្រើប្រាស់ប្រព័ន្ធយុត្តិធម៌បានកើតឡើងជាបន្តបន្ទាប់ ប៉ុន្តែការវាយប្រហារលើអ្នកការពារសិទ្ធិមនុស្សនៅតាមដងផ្លូវគឺជារឿងមួយថ្មីដែលកម្រនឹងមាន”។
នេះអាចជាការពិបាកសម្រាប់តុលាការក្នុងការចាប់ផ្ដើមផ្តន្ទាទោសសន្តិសុខដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាជាលក្ខណៈប្រព័ន្ធ និងសកម្មភាពអំពើហិង្សាដែលកើតមានឡើងដដែលៗទាំងនេះ
ណាលី ពីឡូក, នាយករងអង្គការលីកាដូ
ណាលី ពីឡូក នាយករងផ្នែកតស៊ូមតិនៃអង្គការលីកាដូបានមានប្រសាសន៍ថា៖ “នេះជាឧទាហរណ៍ចុងក្រោយមួយដែលសន្តិសុខត្រូវបានពង្រាយសម្រាប់ប្រើអំពើហិង្សាដើម្បីរារាំងការប្រមូលផ្ដុំ ដែលជាយុទ្ធសាស្រ្តរបស់អាជ្ញាធរសម្រាប់បំភិតបំភ័យប្រជាពលរដ្ឋក្នុងការទាមទារសិទ្ធ។ យើងអាចចាំមើលថាតើករណីនេះនឹងអាច (ដូចករណីជាច្រើនទៀត) ក្លាយជាអំពើនិទណ្ឌភាពចំពោះជនប្រព្រឹត្តបទល្មើសដូចមុនទៀត ឬ យ៉ាងណា។ នេះអាចជាការពិបាកសម្រាប់តុលាការក្នុងការចាប់ផ្ដើមផ្តន្ទាទោសសន្តិសុខដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាជាលក្ខណៈប្រព័ន្ធ និងសកម្មភាពអំពើហិង្សាដែលកើតមានឡើងដដែលៗទាំងនេះ”។
ក្បួនដង្ហែអហិង្សាដែលចូលរួមដោយប្រជាពលរដ្ឋប្រមាណជា ៥០០នាក់ បានចាប់ផ្ដើមនៅអតីតសហគមន៍ដីក្រហមដែលជាតំបន់រងការបណ្ដេញចេញ មុនពេលដែលក្បួនដង្ហែធ្វើដំណើរឆ្លងកាត់ព្រះបរមរាជវាំង ឆ្ពោះទៅទីលានប្រជាធិបតេយ្យ។ ក្បួនដង្ហែ (ដែលអាជ្ញាធរសាលារាជធានីភ្នំពេញចេញបទបញ្ជាប្រកាសមិនឲ្យមានការដើរហែក្បួនរយៈពេល ៣ថ្ងៃមកហើយ) ត្រូវបានកងកម្លាំងសន្តិសុខ រួមបញ្ចូលទាំង នគរបាល និងសន្តិសុខ ពង្វៀងឲ្យដើរឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យវិញ ខណៈដែលប្រជាពលរដ្ឋទាំងនោះគ្រោងនឹងដើរហែក្បួនស្របតាមផែនការដើមឆ្ពោះទៅកាន់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។
បន្ទាប់ពីការវាយប្រហារក្នុងការដើរហែក្បួនអហិង្សា ដែលបានកើតឡើងនៅពាក់កណ្ដាលផ្លូវ ប្រជាពលរដ្ឋបានបន្តដំណើរឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ ជាកន្លែងដែលអ្នកទាំងនោះបានបញ្ចេញមតិយោបល់អំពីបញ្ហាសិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋាន និងប្រគល់ញត្តិជូនទៅមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ ប្រធានបទនៃការប្រមូលផ្ដុំជារៀងរាល់ឆ្នាំនៃឆ្នាំនេះ គឺពាក់ព័ន្ធជាថ្មីម្ដងទៀតទៅនឹងការតវ៉ាប្រឆាំងនឹងការរំលោភយកដីធ្លី និងការបណ្ដេញចេញដោយបង្ខំ។
កញ្ញា សុង ស្រីលាភ តំណាងសហគមន៍បឹងកក់បានមានប្រសាសន៍ថា៖ “អាជ្ញាធរនឹងមិនអាចដោះស្រាយបញ្ហាទាំងនេះដោយការវាយប្រហារយើងនោះទេ។ ការបន្តប្រើអំពើហិង្សា និងរឹតត្បិតមិនអាចបញ្ឈប់ពួកយើងក្នុងការទាមទារយុតិ្តធម៌ និងទាមទារសិទ្ធិលំនៅដ្ឋានរបស់យើងបានទេ”។
ការវាយប្រហារនេះបានកើតឡើង ខណៈពេលដែលអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ចាប់ផ្ដើមបំពេញបេសកកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជារយៈពេលចុងក្រោយនេះ។ យើងខ្ញុំ សូមសំណូមពរដោយទទួចដល់អ្នករាយការណ៍ពិសេសឲ្យលើកឡើងពីបញ្ហាការបន្តប្រើប្រាស់អំពើហិង្សាជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការគាបសង្កត់មកលើសេរីភាពក្នុងការបញ្ចេញមតិ និងការប្រមូលផ្ដុំដោយសន្តិវិធី។
ជាថ្មីម្ដងទៀត យើងខ្ញុំ សូមធ្វើការថ្កោលទោសទៅលើការវាយប្រហារយ៉ាងធ្ងន់ធ្ងន់នេះ និងសូមទាមទារឲ្យបុគ្គលទាំងឡាយដែលបានប្រើប្រាស់អំពើហិង្សាទៅលើការប្រមូលផ្ដុំដោយសន្តិវិធីទាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
សេចក្ដីថ្លែងការណ៍នេះគាំទ្រដោយសង្គមស៊ីវិលដូចខាងក្រោម៖
1. សហគមន៍កៅពីរ
2. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
3. សហគមន៍បន្ទាយស្រី
4. សហគមន៍បឹងប្រាំ
5. សហគមន៍បឹងឈូក
6. សហគមន៍បឹងកក់
7. សហគមន៍បឹងត្របែក
8. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
9. អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)
10. អនាគតយុវជនកម្ពុជាអាស៊ាន
11. សមាគអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា (CDPLA)
12. សម្ព័ន្ធសហជីពកម្ពុជា (CATU)
13. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
14. បណ្តាញកម្មករការងារតាមផ្ទះកម្ពុជា (CDWN)
15. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
16. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
17. សមាគមអាដហុក (ADHOC)
18. សមាគមមន្រ្តីរាជការកម្ពុជា (CICA)
19. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
20. សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA)
21. សមាគមកម្ពុជា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
22. សហភាពការងារកម្ពុជា (CLC)
23. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
24. បណ្តាញយុវជនកម្ពុជា (CYN)
25. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បី លុបបំបាត់រាល់ទម្រង់រើសអើង លើស្រ្តីភេទ (NGO-CEDAW)
26. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
27. សហគមន៍ឆេកូ
28. សហគមន៍ជ័យជំនះ
29. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
30. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
31. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
32. គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
33. បណ្តាញកសាងសន្តិភាព (CPN)
34. សមធម៌កម្ពុជា (EC)
35. សមាគមកសិករដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (FAPD)
36. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
37. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
38. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
39. សមាគមយុវជនខ្មែរ (KYA)
40. សហគមន៍ដីធ្លី ភូមិ១ ក្រុងព្រះសីហនុ
41. អង្គការមាតាធម្មជាតិ (MN)
42. អង្គការស្ពានសន្តិភាព (PBO)
43. សហគមន៍ភ្នំបាត
44. សហគមន៍ភូមិ២៣
45. អង្គការពន្លកខ្មែរ
46. សហគមន៍ព្រែកតានូ
47. សហគមន៍ផ្លូវរថភ្លើង
48. សមាគមធាងត្នោត (STT)
49. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
50. អង្គការស្ត្រីខ្មែរ
51. សហគមន៍ថ្មគោល
52. សហគមន៍ទួលសង្កែB
53. សហគមន៍ត្រពាំងអញ្ចាញថ្មី
54. សហគមន៍ទំនប់ពីរ
55. បណ្តាញព្រះសង្ឃវត្តថាន់
56. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន
57. សហគមន៍ភ្នំឳរ៉ាល់
58. សហគមន៍ភ្នំស្រូច
59. ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
60. គណៈកម្មាធិការស្រ្តីកម្ពុជា (CAMBOW)
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. 92 Community
២. Alliance for Conflict Transformation (ACT)
៣. Banteay Srey Community
៤. Beung Pram Land Community
៥. Boeung Chhouk Community
៦. Boeung Kak Community
៧. Boeung Trabek Community
៨. Building and Wood Workers Trade Union (BWTUC)
៩. Building Community Voice (BCV)
១០. CamASEAN Youth
១១. Cambodia Development People Life Association (CDPLA)
១២. Cambodian Alliance of Trade Unions (CATU)
១៣. Cambodian Center for Human Rights (CCHR)
១៤. The Cambodian Committee for Women (CAMBOW)
១៥. Cambodian Domestic Workers Network (CDWN)
១៦. Cambodian Food and Service Workers' Federation (CFSWF)
១៧. Cambodian Human Rights Action Committee (CHRAC)
១៨. Cambodian Human Rights and Development Association (ADHOC)
១៩. Cambodian Independent Civil-Servants Association (CICA)
២០. Cambodian Independent Teachers Association (CITA)
២១. Cambodian Informal Economic Workers Association (CIWA)
២២. Cambodian Labour Confederation (CLC)
២៣. Cambodian League for the Promotion & Defense of Human Rights (LICADHO)
២៤. Cambodian Tourism and Service Workers Federation (CTSWF)
២៥. Cambodian Youth Network (CYN)
២៦. Cambodian NGO Committee on CEDAW (NGO-CEDAW)
២៧. Center for Alliance of Labor and Human Rights (CENTRAL)
២៨. Chiko Community
២៩. Chey Chomnas Community
៣០. Coalition of Cambodian Apparel Workers Domestic Unions (C.CAWDU)
៣១. Coalition for Integrity & Social Accountability (CISA)
៣២. Coalition of Cambodian farmer Community (CCFC)
៣៣. Committee for Free and Fair Election in Cambodia (COMFREL)
៣៤. Community Peace-Building Network (CPN)
៣៥. Equitable Cambodia (EC)
៣៦. Farmer Association for Peace and Development (FAPD)
៣៧. Gender and Development for Cambodia (GADC)
៣៨. Housing Rights Task Force (HRTF)
៣៩. Independent Democracy of Informal Economy Association (IDEA)
៤០. Indigenous Youth at Brome Commune, Preah Vihear Province
៤១. Khmer Youth Association (KYA)
៤២. Land Community, I Village Preah Sihanouk Province
៤៣. Mother Nature (MN)
៤៤. Peace Bridges Organization (PBO)
៤៥. Phnom Bat Community
៤៦. Phnom Oral Community
៤៧. Phnom Srouch Community
៤៨. Phum 23 Community
៤៩. Ponlok Khmer
៥០. Prek Tanou Community
៥១. Railway Community
៥២. Sahmakum Teang Tnaut (STT)
៥៣. SOS International Airport Community
៥៤. Strey Khmer
៥៥. Thmor Kol Community (TK)
៥៦. Toul Sangke B Community
៥៧. Trapaing Anhchanh Thmey Community
៥៨. Tumnop II Community
៥៩. Wat Than Monk Network
៦០. Youth Resource Development Program
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- សិទិ្ធបញ្ចេញមតិ និងចូលរួម សិទ្ធិដីធ្លី