សេចក្តីថ្លែងការណ៍

ប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់​នាំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​

ក្រុមសង្គមស៊ីវិល

ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ២០១៦ - ចាប់​ពីថ្ងៃ​ទី​០២​ ខែ​ធ្នូ ​រហូត​ដល់​ថ្ងៃទី​១០​ ខែធ្នូ​ ​​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់នៅទូទាំង​ប្រទេស​កម្ពុជានឹង​រៀបចំ​ព្រឹត្តិការណ៍ ជា​បន្ត​បន្ទាប់នៅ​៣៥​ទីតាំង​ផ្សេងគ្នា​ក្នុង​១៨​ខេត្ត-រាជធានី​ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឆ្នាំ​២០១៦។​

ព្រឹត្តិការណ៍​នេះ​ភាគ​ច្រើន​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា​ ជា​កន្លែង​ដែល​ក្រុម​ប្រជាពលរដ្ឋ​មូល​ដ្ឋាន​ជាច្រើន​រួមមាន​ សហគមន៍​រង​ផល​ប៉ះពាល់​ដោយ​សារ​ជម្លោះ​ដីធ្លី​ បណ្ដាញ​យុវជន​ សមាគម​ និង​ព្រះសង្ឃ​ ក៏​ដូចជា​សហជីព​និង​


ពង្រីករូបភាព
class="mtext">ារ​មិន​មែន​រដ្ឋាភិបាល​នៅ​ទូទាំង​ប្រទេស​ នឹង​រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជា​បន្ត​បន្ទាប់ ​ក្រោម​ប្រធានបទ​ “យុត្តិធម៌​២០១៦”។​ នៅ​រាជធានី​ភ្នំពេញ​ និង​ក្រុង​​ចំនួន៤​នៃ​ប្រទេស​កម្ពុជា​ (ក្រុង​សៀមរាប​ បាត់ដំបង​ សិរីសោភ័ណ​ និង​ក្រុង​ព្រះសីហនុ)​ ព្រឹត្តិការណ៍​ធំៗ​នៅ​ក្នុង​តំបន់​ទាំងនេះ​នឹង​ត្រូវបាន​រៀបចំ​ឡើង​ដោយ​សហគមន៍​នៅ​ជុំវិញ​តំបន់​នីមួយៗ​ ដើម្បី​រួមគ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស។​

ការ​ប្រារព្ធ​ទិវា​នេះ​នឹង​មាន​រួម​បញ្ចូល​នូវ​សកម្មភាព​មួយ​ចំនួន​ដូចជា​​ វេទិកា​សាធារណៈ​ដើម្បី​ជជែក​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ពេល​បច្ចុប្បន្ន​ ការ​សម្ដែង​រឿង​ ការ​ដាក់​ញត្តិ​ជូន​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ស្ដីពី​កង្វល់​នៃ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​មូលដ្ឋាន​និង​នៅ​ថ្នាក់​ជាតិ​ ការ​រៀបចំ​ពិធី​បុណ្យ​បែប​ព្រះ​ពុទ្ធ​សាសនា​ដែល​ភ្ជាប់​ទៅ​នឹង​បញ្ហា​សិទ្ធិមនុស្ស​ និង​ការ​ដង្ហែ​ក្បួន​ឆ្លងកាត់​តាម​ស្រុក/ខណ្ឌ​ និង​ក្រុង​នៅ​តាម​ខេត្ត​មួយ​ចំនួន​។ (បញ្ជីសកម្មភាព និង​ទីតាំង​លម្អិតនៃការ​ប្រារព្ធទិវា​អាចរក​បាន​នៅទីនេះ)

[[photo 1714]]ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នឹង​ផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​បង្ហាញ​ពី​សាមគ្គីភាពការ​ប្ដេជ្ញា​ចិត្ត​ និង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​ការ​គោរព​សិទ្ធិ​មនុស្ស។​ ដោយសារ​នៅ​សល់​ពេល​ជិត១ឆ្នាំ​ទៀត​សម្រាប់​ការ​បោះឆ្នោត​ឃុំ​/សង្កាត់​នា​ពេល​ខាង​មុខ​ (ច្បាប់​ដែល​មាន​លក្ខណៈ​​រឹតត្បិត​មួយ​ចំនួន​ត្រូវ​បាន​អនុម័ត​ សំឡេង​ជំទាស់​ត្រូវ​បាន​បំបិទ​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួ​ន​ត្រូវ​បាន​ជាប់​ពន្ធនាគារ​) គឺពិតជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​សម្ដែង​មតិ​ប្រឆាំង​ទៅនឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស។​ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ឆ្នាំនេះ​ ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​នឹង​លើក​ឡើង​ពី​បញ្ហា​ជាច្រើន​ដូចជា​ ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ សិទ្ធិ​ដីធ្លី​ ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​កម្មករ​ ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ និង​ការ​បញ្ចប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញលើ​សេរីភាព​ជា​មូលដ្ឋាន។​

លោក​ ទឹម​ ម៉ាឡៃ​ ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា​ (CYN)​ បាន​មាន​ប្រសាសន៍​ថា៖​ “ច្បាប់​មួយ​ចំនួន​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​រឹតត្បិត​យើង​ ចាប់​យើង​ដាក់​ពន្ធនាគារ​ និង​បំបិទ​សំឡេង​យើង”។​ លោក​បន្តថា​៖ “យុវជន​គឺជា​អនាគត​នៃ​ប្រទេស​កម្ពុជា​ ហើយ​យើង​ក៏ដូចជា​ជន​ក្រីក្រ​ត្រូវ​ការ​អនាគត​មួយ​ដែល​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​ជួយ​គាំទ្រ​ដោយ​អ្នក​មាន​អំណាច”។​

ទោះ​បី​ជា​រយៈពេល​១ឆ្នាំ​នៃ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សង្គម​ស៊ីវិល​ ការ​បន្ត​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បំបិទ​សំឡេង​និង​គំរាម​កំហែង​សកម្មជន​ និង​កង្វះ​ខាត​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​ដីធ្លី​និង​សិទ្ធិ​ការងារ​ សកម្មជន​នៅ​ទូទាំង​ប្រទេស​នឹង​នៅ​តែ​បន្ត​ការ​តវ៉ា​ប្រឆាំង​ទៅ​នឹង​ភាព​អយុត្តិធម៌​ ដើម្បី​ទាមទារ​សិទ្ធិ​របស់​អ្នក​ទាំង​នោះ​និង​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​។

កញ្ញា​ សុង​ ស្រី​លាភ​ តំណាង​​សហគមន៍​បឹងកក់ បាន​មាន​ប្រសាសន៍​ថា៖​ “ពួក​យើង​នៅ​តែ​បាត់បង់​ដីធ្លី​ កម្មករ​នៅតែ​ទាមទារ​ឲ្យ​មាន​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​ការ​រស់នៅ​ ប៉ុន្តែ​នៅពេល​យើង​ធ្វើការ​តវ៉ា​ យើង​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​”។ កញ្ញា​បន្តថា៖​ “យើង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ​ប៉ុន្តែ​យើង​ក៏ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ដោយសារ​យើង​ត្រូវ​ការ​យុត្តិធម៌”។​

លោក​ ស​ ម៉ូរ៉ា​ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​និង​សេវាកម្ម​កម្ពុជា​ (CFSWF)​ បាន​មាន​ប្រសាសន៍​ថា៖​ “កម្មករ​តស៊ូ​ដើម្បី​រស់​ត្រូវ​បាន​រឹតត្បិត​​ដោយ​ច្បាប់​សហជីព​ថ្មី ​និង​ច្បាប់​ដែល​មាន​លក្ខណៈ​រឹតត្បិត​ដទៃ​ទៀត”។​ ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​គឺជា​ពេល​វេលា​​មួយ​សម្រាប់​យើង​ចូលរួម​ទាំងអស់​គ្នា ​ដើម្បី​តវ៉ា​ទៅនឹង​ច្បាប់​ដែល​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​របស់​យើង”។​

​លោក​ អំ​ សំអាត​ ប្រធាន​គ្រប់​គ្រង​ផ្នែ​ក​ស៊ើប​អង្កេត​នៃអង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ (LICADHO)​ បាន​មាន​ប្រសាសន៍​ថា៖​ “ប្រធាន​បទ​សម្រាប់​ថ្ងៃទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឆ្នាំនេះគឺ ”យុត្តិធម៌​២០១៦​” ដោយ​សារ​យុត្តិធម៌​មាន​សារៈសំខាន់​ណាស់​សម្រាប់​សន្ដិភាព​និង​ការ​រីក​ចម្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។ ប្រសិន​បើ​គ្មាន​តុលាការ​ឯករាជ្យ​ទេ ​នោះនឹង​មិនមាន​យុត្តិធម៌​និង​សន្ដិភាព​ឡើយ”។​

ក្រុម​មិត្ត​១០ធ្នូ​ សូម​គោរព​អញ្ចើញ​មិត្ត១០​ធ្នូ​និង​អ្នក​សារ​ព័ត៌មាន​ទាំងអស់​ដើម្បី​ចូល​រួម​ក្នុង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឆ្នាំនេះ​។ សូម​ទាក់​ទង​មក​អ្នក​ដែល​មាន​ឈ្មោះ​នៅ​ខាង​ក្រោម​សម្រាប់​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាំង​នៅ​ភ្នំពេញ​និង​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ។

សម្រាប់ពត៌មានបន្ថែម សូមទាក់ទង:
 លោក ​អំ​ សំអាត​ ប្រធាន​គ្រប់​គ្រង​ផ្នែ​ក​ស៊ើប​អង្កេត​នៃ​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ ​(LICADHO) ទូរស័ព្ទ ០១២​ ៣២៧ ៧៧០។
 លោក ​សឿង​ សារ៉ន​ នាយក​ប្រតិបត្តិ​ស្ដីទី​នៃ​សមាគម​ធាងត្នោត​ (STT) ទូរស័ព្ទ ០៨៩ ៦៦៦ ០១៣។
 លោក​ ស​ ម៉ូរ៉ា​ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​និង​សេវាកម្ម​កម្ពុជា​ (CFSWF) ទូរស័ព្ទ ០១៦ ៥២៥ ៧៨១៕

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3 format: ស្តាប់សម្លេងជាភាសាខ្មែរ