សេចក្តីថ្លែងការណ៍

អ្នកស្រី​ ទេព វន្នី ​ត្រូវ​បាន​ផ្ដន្ទាទោស​ម្ដង​ទៀត ខណៈ​ដែល​ក្រុម​សន្ដិសុខ​ បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា​ទៅ​លើ​អ្នក​គាំទ្រ​អ្នក​ស្រី

ចេញផ្សាយ ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០១៧; ក្រុមសង្គមស៊ីវិល
F T M

យើង​ខ្ញុំ ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម​ សូម​សម្ដែង​ការសោក​ស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​ផ្ដន្ទាទោស​អ្នក​ស្រី​ ទេព​ វន្នី ឲ្យ​ជាប់​ពន្ធនាគារ​ដោយ​អ​យុត្តិធម៌​ និង​អំពើ​ហិង្សា​យ៉ាង​អាក្រក់​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​សន្ដិសុខ​ទៅ​លើ​អ្នក​គាំទ្ររបស់​អ្នកស្រី​ ​នៅ​ខាង​ក្រៅសាលា​ដំបូង​រាជធានី​ភ្នំពេញ។​

នាព្រឹក​នេះ​ សកម្មជន​ដីធ្លី ​និង​តំណាង​សហគមន៍​បឹងកក់​ អ្នកស្រី​ ទេព​ វន្នី​ ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ហិង្សា​ដោយ​ចេតនា​ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ ហើយ​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ ២ឆ្នាំកន្លះ​ ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​មួយ​ កាល​ពី​ឆ្នាំ​២០១៣។ អ្នក​ស្រីក៏ត្រូវ​តម្រូវ​ឲ្យ​បង់​ប្រាក់​ពិន័យ​ចំនួន​ ៥លាន​រៀល ​(ប្រហែល​ជា​ ១២៥០​ ដុល្លា​សហរដ្ឋ​អាមេរិក)​ និង​សំណង​ជាប្រាក់​ចំនួន ​៤លាន​រៀល​ (ប្រហែល​ជា​ ១០០០​ ដុល្លារ​សហរដ្ឋ​អាមេរិក)​ ឲ្យ​ទៅ​ដើមបណ្ដឹង​ទី១​ និង​៥លាន​រៀល ឲ្យ​ទៅ​ដើម​បណ្ដឹង​ទី២​ ដែល​ដើម​បណ្ដឹង​ទាំង​ពីរនាក់នេះ​គឺ​ជា​សន្ដិសុខខណ្ឌ​ដូនពេញ។​ មិនមាន​ភ័ស្ដុតាងណាមួយ​​ដើម្បី​អះអាង​បញ្ជាក់​ក្នុង​ការ​ទាមទារ​សំណង​ទាំងនោះ​ទេ។

បន្ទាប់ពីសវនាការ​របស់​អ្នកស្រី ទេព វន្នី ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ជិត៣​សប្ដាហ៍ សវនាការរបស់អ្នកស្រី ត្រូវបាន​បន្ត​ជំនុំជម្រះនៅព្រឹកនេះ​ ​ប៉ុន្តែ​មិន​មាន​ភ័ស្ដុតាង​ណា​មួយ​ត្រូវ​បាន​លើក​មក​បង្ហាញ​​ពី​ការ​ចោទ​ប្រកាន់​​អ្នក​ស្រី ​ឬបញ្ជាក់​ពី​អំពើ​ហិង្សា​ដែល​អ្នកស្រី​ធ្វើ​ទៅ​លើ​ក្រុម​សន្ដិសុខ​នោះ​ទេ។​ ការ​តវ៉ា​នៅ​ពេល​នោះ​បាន​បញ្ចប់​ទៅ​ជាមួយ​នឹង​ការ​បង្ក្រាប​យ៉ាង​ហិង្សា​ជាងគេ​ក្នុង​ចំណោម​ការបង្រ្កាប​ផ្សេងៗ​ទៀត​ពី​សំណាក់​ នគរបាល​ កម្លាំង​ប្រដាប់​អាវុធ​ និង​ក្រុម​សន្ដិសុខ​ ទៅ​លើ​សហគមន៍​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​៥​នាក់​រង​របួស ដោយ​ក្នុង​នោះ​មាន​អ្នក​ខ្លះបាន​បាក់​ឆ្អឹង​ផងដែរ។ ទាំង​សាក្សី​ដាក់​បន្ទុក​​និង​ដើម​ចោទ​ មិន​បាន​បង្ហាញ​ខ្លួន​ដើម្បី​បញ្ជាក់​អះអាង​នៅ​ក្នុង​សវនាការ​ទាំងពីរ​របស់​អ្នកស្រី​ ទេព វន្នី​ នោះ​ទេ ​ដែល​នាំ​ឲ្យ​មេធាវី​ការពារ​ក្ដី​របស់​អ្នកស្រី ​គ្មាន​ឱកាស​ដើម្បី​សួរ​ដេញដោល​បាន។ ផ្ទុយ​ទៅ​វិញ​ ក្រឡា​បញ្ជី​គ្រាន់​តែ​បាន​អាន​កំណត់ហេតុ​ ដែល​អះអាង​ថា​បាន​សរសេរ​ដោយ ​សាក្សី​ដាក់បន្ទុកនិងដើម​ចោទ​តែ​ប៉ុណ្ណោះ​។ ទោះបី​ជា​យ៉ាងណា​ក៏ដោយ ​បន្ទាប់​ពី​បាន​ពិភាក្សា​យ៉ាងខ្លី​ ចៅក្រម​ជំនុំជម្រះ ​លោក​ ឡុង​ កេសភារម្យ​ នៅ​តែ​អាច​សម្រេច​ផ្ដន្ទាទោស​អ្នក​ស្រី​ ទេព វន្នី ឲ្យ​ជាប់​ពន្ធនាគារ។​ បន្ទាប់​ពី​ការ​ប្រកាស​សាលក្រម​ នគរបាល​បង្រ្កាប​បាតុកម្ម បាន​ចូល​ទៅ​ក្នុង​អគារតុលាការ​ និងបាន​រារាំង​ស្រ្តី​បឹងកក់​មួយចំនួន​ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​សាក្សី​ការ​ពារ​ចុងចោទ​ មិន​ឲ្យ​ស្រែក​តវ៉ា​នៅ​ក្នុង​អគារ​តុលាការ។​

ជា​ថ្មី​ម្ដង​ទៀត ទង្វើ​របស់​អាជ្ញាធរដែល​​កំពុង​តែ​ដាក់​ទោស​អ្នក​ស្រី​ ទេព វន្នី​ ដោយ​សារ​ភាព​សកម្ម​របស់​អ្នកស្រី គឺ​ជា​សារ​មួយ​សបញ្ជាក់​យ៉ាងច្បាស់​ ទៅកាន់​អ្នក​ដែល​ក្លាហាន​ហ៊ាន​រិះគន់​រាជរដ្ឋាភិបាល​ថា សំឡេង​ជំទាស់​មិនត្រូវ​អត់​ឱនឲ្យ​ទេនៅក្នុង​ប្រទេស​កម្ពុជា

នេះគឺ​ជា​សំណុំ​រឿង​មួយ​ក្នុង​ចំណោម​សំណុំរឿង​បី​របស់​អ្នក​ស្រី ​ទេព វន្នី​ ដែល​ត្រូវ​បាន​សើរើ​ឲ្យ​ដំណើរ​ការ​សារជា​ថ្មី​ នៅ​ក្នុង​ខែ​សីហា ​ឆ្នាំ២០១៦​ អំឡុងពេល​អ្នក​ស្រី​កំពុង​ត្រូវ​បាន​ឃុំខ្លួន​រង់ចាំ​សវនាការ​ ពាក់​ព័ន្ធនឹង​ការ​តវ៉ាក្នុង​យុទ្ធនាការ​អហិង្សា​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ។​ មក​ទល់​ពេលនេះ​ អ្នកស្រី​ត្រូវបាន​ឃុំខ្លួន​រយៈពេល​១៩២ ថ្ងៃ​ហើយ​ បន្ទាប់​ពី​ត្រូវបាន​ចាប់ខ្លួន​ កាលពី​ថ្ងៃទី​១៥ ខែ​សីហា​ ឆ្នាំ២០១៦។

អ្នក​នាង​ ណាលី​ ពីឡូក​ នាយិកា​រង​ផ្នែក​តស៊ូ​មតិ​នៃ​សម្ព័ន្ធខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ថា៖ “ជា​ថ្មី​ម្ដង​ទៀត ទង្វើ​របស់​អាជ្ញាធរដែល​​កំពុង​តែ​ដាក់​ទោស​អ្នក​ស្រី​ ទេព វន្នី​ ដោយ​សារ​ភាព​សកម្ម​របស់​អ្នកស្រី គឺ​ជា​សារ​មួយ​សបញ្ជាក់​យ៉ាងច្បាស់​ ទៅកាន់​អ្នក​ដែល​ក្លាហាន​ហ៊ាន​រិះគន់​រាជរដ្ឋាភិបាល​ថា សំឡេង​ជំទាស់​មិនត្រូវ​អត់​ឱនឲ្យ​ទេនៅក្នុង​ប្រទេស​កម្ពុជា”។

ចាប់​តាំង​ពី​ម៉ោង​ ៨និង៣០​នាទី ​ព្រឹកនេះ​ ប្រជាពលរដ្ឋ​ប្រមាណជា​៦០នាក់​ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាងក្រៅ​តុលាការ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​អ្នក​ស្រី​ ទេព វន្នី។​ នៅ​ម៉ោង​ប្រហែល ​៩និង៣០នាទី​ ក្រុម​សន្តិសុខ​ខណ្ឌ​៧មករា​បាន​ធ្វើការ​បំបែក​យ៉ាង​ហិង្សា​ទៅលើ​ស្រ្តីនិង​ក្មេងៗ​ប្រមាណ​ជា​៣៥នាក់ ដែល​មកពី​សហគមន៍​នានា​ក្នុង​រាជធានី​ភ្នំពេញ ​ខណៈពេល​ដែល​អ្នក​ទាំង​នោះ​កំពុង​អង្គុយ​ជួបជុំ​គ្នា​ដោយ​សន្ដិវិធី​នៅ​ខាងក្រៅ​តុលាការ។ ក្រុម​សន្ដិសុខ​បាន​ព្យាយាម​រុញ​ច្រាន​អ្នក​គាំ​ទ្រ​យ៉ាង​បង្ខំ​ដើម្បី​ឲ្យ​ចាក​ចេញ​ពី​ខាង​មុខ​តុលាការ។​ នៅពេល​ដែល​អ្នក​ទាំង​នោះ​មិន​ព្រម​ចាក​ចេញ​ដោយសារ​សកម្មភាព​​ហិង្សា​នោះ ​ក្រុម​សន្ដិសុខ​បាន​​ប្រើ​អំពើហិង្សា​ និង​រុញ​ច្រាន​អ្នក​ទាំងនោះ​ឆ្លងកាត់​ថ្នល់​ ដែល​បណ្ដាល​ឲ្យ​ស្រី្តបី​នាក់​រងរបួស (ស្រ្តី​ពីរនាក់​មក​ពី​សហគមន៍​បឹងកក់​ និង​ម្នាក់​ទៀត​មក​ពី​សហគមន៍​បុរីកីឡា​)។

អំឡុង​ពេល​បំបែក​យ៉ាងហិង្សា​ដែល​មាន​មនុស្ស​ជាច្រើន​នាក់​បាន​ស្រែក​ទៅកាន់​ក្រុម​សន្ដិសុខ​ សូម​ឲ្យ​បញ្ឈប់​អំពើហិង្សា​ទៅ​លើ​ស្រ្តី​ទាំងនោះ​ លោក​ ម៉ៅ សុជាតិ ​សកម្ម​ជន​គណបក្ស​សង្គ្រោះជាតិ​​ បាន​រត់​ចូល​ទៅ​កាន់​ផ្សារទំនើប​ស៊ីធីម៉ល​ នៅទល់​មុខ​តុលាការ ​ដោយសារ​ក្រុម​សន្ដិសុខ​ប្រមាណជា​៨នាក់ បាន​និយាយ​តាម​រយៈវិទ្យុ​ទាក់ទង (អាយ​កូម)​ ឲ្យ​បក្ខ​ពួក​ដេញ​តាម​លោក។ ​ភា្លមៗនោះ​​ ក្រុម​សន្ដិសុខ​បាន​ហ៊ុមព័ទ្ធ​ ទាត់​ ដាល់មុខ​និង​ក្បាល​របស់​លោក​ជាច្រើន​កន្លែង​ ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ដល់​អ្នក​ដើរ​ផ្សារ ។ ​សមាជិក​សហគមន៍​មួយ​ចំនួន​បាន​ចូល​ទៅ​ធ្វើ​អន្តរាគម​ដើម្បី​ការពារ​លោក។ ក្រុម​សន្ដិសុខ​បាន​បង្ខំ​អ្នកតវ៉ា​ចូល​ទៅក្នុង​ផ្សារ​ទំនើប​នោះ​ ហើយ​បាន​ចាក់សោរ​ឲ្យ​អ្នក​ទាំង​នោះ​នៅ​ខាង​ក្នុង។

កញ្ញា​ សុង ​ស្រីលាភ​ ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​រង​របួស​ដោយ​ក្រុម​សន្ដិសុខ​ថ្ងៃនេះ ​បាន​មាន​ប្រសាសន៍​ថា៖ ​“ម្ដងហើយ​ ម្ដងទៀត!​ យើង​ជា​អ្នក​រងរបួស​នៅលើ​ផ្លូវ​ដោយ​ក្រុម​សន្ដិសុខ​ ប៉ុន្តែ​អ្នកស្រី​ ទេព វន្នី​ បែរ​ជា​ត្រូវ​បាន​គេ​ចោទ​ដោយ​មិន​ត្រឹម​ត្រូវ​ថា ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​និង​ត្រូវ​ជាប់​ពន្ធនាគារ​ទៅវិញ​”។ កញ្ញា​បន្ត​ទៀត​ថា៖ ​“ប្រព័ន្ធ​តុលាការ​គឺ​អសមត្ថភាព​ទាំងស្រុង​ហើយ ​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​”។ ​

ជា​ថ្មីម្ដង​ទៀត ​យើង​ខ្ញុំសូម​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះការ​​ផ្ដន្ទាទោស​អ្នកស្រី ​ទេព វន្នី ​ដោយ​គ្មាន​មូល​ដ្ឋាននិង​សូម​សំណូមពរ​ដោយ​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​ផ្លូវច្បាប់ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​នៅ​ថ្ងៃនេះ​ ដើម្បី​ធានា​យុត្តិធម៌​ដល់​ជន​រង​គ្រោះ។

សេចក្ដី​ថ្លែងការណ៍​នេះ​គាំទ្រ​ដោយ​សង្គម​ស៊ីវិល​ដូចខាងក្រោម៖​
1. សហគមន៍កៅពីរ
2. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
3. សហគមន៍បន្ទាយស្រី
4. សហគមន៍បឹងប្រាំ
5. សហគមន៍បឹងឈូក
6. សហគមន៍បឹងកក់
7. សហគមន៍បឹងស្រឡៅ
8. សហគមន៍បឹងត្របែក
9. សហគមន៍បុរីកីឡា
10. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO) 
11. អនាគតយុវជនកម្ពុជាអាស៊ាន
12. សម្ព័ន្ធសហជីពកម្ពុជា (CATU)
13. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
14. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
15. បណ្តាញកម្មករការងារតាមផ្ទះកម្ពុជា (CDWN)
16. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
17. សមាគមអាដហុក (ADHOC)
18. សមាគមមន្រ្តីរាជការកម្ពុជា (CICA)
19. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
20. សមាគមកម្ពុជា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
21. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
22. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវកម្មកម្ពុជា (CTSWF) 
23. បណ្តាញយុវជនកម្ពុជា (CYN)
24. គណៈ​កម្មា​ធិការ​នៃ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ដើម្បី​ ​លុប​បំបាត់​រាល់​ទម្រង់​រើស​អើង​ ​លើ​ស្រ្តី​ភេទ​ (NGO-CEDAW)
25. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
26. សហគមន៍ជ័យជំនះ
27. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
28. សម្ព័ន្ធសហជីពចលនាកម្មករ (CUMW) 
29. គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
30. បណ្តាញកសាងសន្តិភាព (CPN)
31. បណ្តាញសហគមន៍ក្នុងសកម្មភាព (ស៊ីអ៊ិនអេ)
32. សមធម៌កម្ពុជា (EC)
33. សមាគមកសិករដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (FAPD)
34. អង្គការធ្វើការងារលើប្រទេសក្រីក្រ 
35. បណ្ដាញសហគមន៍អតីតស្រ្តីបឹងកក់
36. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
37. ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
38. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
39. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
40. សមាគមយុវជនខ្មែរ (KYA) 
41. សហគមន៍ដីធ្លី ភូមិ១ ក្រុងព្រះសីហនុ
42. សហគមន៍ដីធ្លី ភូមិព្រែកជីក ខេត្តកោះកុង
43. សហគមន៍ឡពាង
44. អង្គការមាតាធម្មជាតិ (MN)
45. អង្គការស្ពានសន្តិភាព (PBO)
46. សហគមន៍ភ្នំបាត
47. សហគមន៍ភូមិ២១
48. សហគមន៍ភូមិ២២
49. សហគមន៍ភូមិ២៣
50. អង្គការពន្លកខ្មែរ
51. សហគមន៍ព្រៃឡង់
52. បណ្ដាញសហគមន៍ជនជាតិដើមភាគតិច ខេត្តព្រះវិហារ
53. សហគមន៍ផ្លូវរថភ្លើង
54. សហគមន៍សាមគ្គី៤
55. សមាគមធាងត្នោត (STT)
56. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
57. អង្គការស្ត្រីខ្មែរ
58. សហគមន៍ថ្មគោល
59. សហគមន៍ទួលរ៉ាដា
60. សហគមន៍ទួលសង្កែB
61. សហគមន៍ត្រពាំងអញ្ចាញថ្មី
62. សហគមន៍ទំនប់ពីរ
63. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. 92 Community
២. Alliance for Conflict Transformation (ACT)
៣. Banteay Srey Community
៤. Beung Pram Land Community
៥. Boeung Chhouk Community
៦. Boeung Kak Community
៧. Boeung Sralao Community
៨. Boeung Trabek Community
៩. Borei Keila Community
១០. Buddhism for Peace Organization (BPO)
១១. CamASEAN Youth
១២. Cambodian Alliance of Trade Unions (CATU)
១៣. Cambodian Center for Human Rights (CCHR)
១៤. Cambodian Center for Independent Media (CCIM)
១៥. Cambodian Domestic Workers Network (CDWN)
១៦. Cambodian Food and Service Workers' Federation (CFSWF)
១៧. Cambodian Human Rights and Development Association (ADHOC)
១៨. Cambodian Independent Civil-Servants Association (CICA)
១៩. Cambodian Independent Teachers Association (CITA)
២០. Cambodian Informal Economic Workers Association (CIWA)
២១. Cambodian League for the Promotion & Defense of Human Rights (LICADHO)
២២. Cambodian Tourism and Service Workers Federation (CTSWF)
២៣. Cambodian Youth Network (CYN)
២៤. Cambodian NGO Committee on CEDAW (NGO-CEDAW)
២៥. Center for Alliance of Labor and Human Rights (CENTRAL)
២៦. Chey Chomnas Community
២៧. Coalition of Cambodian Farmer Community (CCFC)
២៨. Collective Union of Movement of Workers (CUMW)
២៩. Committee for Free and Fair Election in Cambodia (COMFREL)
៣០. Community Peace-Building Network (CPN)
៣១. Community Network in Action (CNA)
៣២. Equitable Cambodia (EC)
៣៣. Farmer Association for Peace and Development (FAPD)
៣៤. Focus on the Global South
៣៥. Former Boeung Kak Women Network Community
៣៦. Gender and Development for Cambodia (GADC)
៣៧. Housing Rights Task Force (HRTF)
៣៨. Independent Democracy of Informal Economy Association (IDEA)
៣៩. Indigenous Youth at Brome Commune, Preah Vihear Province
៤០. Khmer Youth Association (KYA)
៤១. Land Community, I Village Preah Sihanouk Province
៤២. Land Community, Prek Chik Village, Koh Kong Province
៤៣. Lor Peang Community
៤៤. Mother Nature (MN)
៤៥. Peace Bridges Organization (PBO)
៤៦. Phnom Bat Community
៤៧. Phum 21 Community
៤៨. Phum 22 Community
៤៩. Phum 23 Community
៥០. Ponlok Khmer
៥១. Prey Lang Community
៥២. Preah Vihear Indigenous Community Network
៥៣. Railway Community
៥៤. Samaky 4 Community
៥៥. Sahmakum Teang Tnaut (STT)
៥៦. SOS International Airport Community
៥៧. Strey Khmer
៥៨. Thmor Kol Community (TK)
៥៩. Toul Rada Community
៦០. Toul Sangke B Community
៦១. Trapaing Anhchanh Thmey Community
៦២. Tumnop II Community
៦៣. Youth Resource Development Program

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា