សេចក្តីថ្លែងការណ៍

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​​សម្តែងការ​សោកស្តាយ​ចំពោះ​ការ​រុះរើ​បដា​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង៥​ និង​អ្នក​ស្រី ទេព វន្នី

ចេញផ្សាយ ថ្ងៃទី​៩ ខែឧសភា ឆ្នាំ២០១៧; ក្រុមសង្គមស៊ីវិល
F T M

យើង​ខ្ញុំ​ ដែល​ជា​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​មាន​រាយ​នាម​ខាង​ក្រោម​ សូម​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​នគរបាល​ឃុំ និង​ស្រុក​នៅ​ក្នុង​ខេត្ត​កោះកុង​ ដែល​បាន​ចុះ​ទៅ​រុះរើ​បដា​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទាំង​៦នាក់។ បដា​ទាំងនេះ​ត្រូវ​បាន​ដក​ហូត​ចេញ​ពីទី​ស្នាក់​ការ​របស់​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស ​និង​អភិវឌ្ឍន៍ (“អាដហុក”) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការ​ពារ​សិទ្ធិ​មនុស្ស​ (“លីកាដូ”) និង​អង្គ​ការ​មា​តា​ធម្មជាតិ ដែល​បាន​កើត​ឡើង​នៅ​ឃុំ​ស្មាច់​មានជ័យ​ កាលពី​ថ្ងៃទី២ ខែ​ឧសភា​ ឆ្នាំ​២០១៧ ព្រម​ទាំង​ការ​រុះ​រើបដា​ចេញ​ពី​មុខ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​បី​នៅ​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះ​កុង ​កាល​ពីថ្ងៃទី​៣ ខែ​ឧសភា​ ឆ្នាំ២០១៧​ ផង​ដែរ។

ការ​ដាក់​បង្ហាញ​បដា​របស់​ប្រជាពលរដ្ឋ​ និង​អង្គការ​ពាក់ព័ន្ធ​នេះគឺ​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​ត្រឹម​ត្រូវ​តា​ម​ច្បាប់។​ សិទ្ធិ​នេះ​ដែល​ផ្តល់​ការ​ការ​ពារ​ផងដែរ​ដល់​ការ​បញ្ចេញ​មតិ​ផ្នែក​នយោបាយ និង​មតិ​រិះគន់​រដ្ឋាភិបាល​ អាច​ត្រូវ​បាន​រឹត​ត្បិត​ទៅ​បាន​តែ​ក្នុង​ករណី​កម្រិត​យ៉ាង​ជាក់លាក់​ប៉ុណ្ណោះ​ ហើយ​ដែល​ចំណុច​នេះ​មិន​អាច​អនុវត្ត​ទៅ​កើត​ក្នុង​ករណី​រុះរើ​បដា​នេះ​ទេ។ ការ​រុះ​រើ​បដា​ដោយ​បង្ខំ​បែបនេះ​បង្ហាញ​ពី​ការ​រឹតត្បិត​ដែល​ពុំ​មាន​សម្អាង​ហេតុ​ត្រឹមត្រូវ​ ហើយ​នេះ​ជា​ការ​រឹតត្បិត​សិទ្ធិ​មនុស្ស​ពុំ​ត្រឹម​ត្រូវ​តាម​ច្បាប់​អន្តរជាតិ និង​តាម​រដ្ឋ​ធម្ម​នុញ្ញ។

លោក​ អាឡិច​ ហ្គូនហ្សា​ឡេស​ ដេវីឌ​ហ្សន់​ នាយក​ប្រតិបត្តិ​ នៃ​អង្គការ​មាតា​ធម្មជាតិ​បាន​មាន​ប្រសាសន៍​ថា៖ “នេះ​ពិតជា​ពុំ​មាន​ការ​អត់​ឱន​សម្រាប់​អ្នក​ដែល​ជំទាស់​ និងការ​តវ៉ា​ដោយ​សន្តិវិធី​នៅ​កម្ពុជា​ទាល់​តែ​សោះ​នៅពេល​បច្ចុប្បន្ន​នេះ។ ការ​អះអាង​ដោយ​ពុំ​សម​ហេតុផល​ដែល​ថា​បដា​ទាំងនេះ‘​គំរាម​កំហែង​ដល់​សន្តិភាព និង​សន្តិ​សុខ’ មិន​អាច​លាក់​បាំង​នូវ​អ្វី​ដែល​មើលទៅ​ជា​ការប៉ុនប៉ង​របស់​អាជ្ញាធរ​ដែល​កាន់​តែមិន​សូវ​សប្បាយចិត្ត​ និង​ជាការ​​បំភិត​បំភ័យ​ដល់​ក្រុម​សង្គម​ស៊ីវិល។”

ចំណាត់​ការ​លើ​ករណីទាំងពីរ​នេះបាន​កើត​ឡើង​នៅ​ក្នុង​បរិវេណ​ទ្រព្យ​សម្បត្តិ​ឯកជន​ និង​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ជា​ខ្លាំង​ដល់​នីតិរដ្ឋ​​នៅ​ប្រទេស​កម្ពុជា។ មាត្រា​៤០ នៃ​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ចែង​ថា “​ការ​រក្សា​សិទ្ធិ​មិន​ឲ្យ​រំលោភ​លើ​លំនៅ​ដ្ឋាន​ [...]។ ការ​ឆែក​ឆេរ​លំនៅ​ដ្ឋាន សម្ភារៈ ​វត្ថុ [...] ត្រូវ​ធ្វើ​ឲ្យ​ស្រប​នឹង​បញ្ញត្តិ​ច្បាប់។ ​ក្នុង​ករណី​នេះ នគរបាល​ពុំ​មាន​ដីកា​ឆែក​ឆេរ​ ហើយ​អាជ្ញាធរ​ក៏​បានទទួល​ស្គាល់​​អំពី​កង្វះខាត​ឯកសារផ្លូវ​ច្បាប់ជា​មូល​ដ្ឋាននេះផង​​ដែរ។

ការ​វាយ​ប្រហារ​លើ​ការ​បញ្ចេញ​មតិ​ដោយ​សេរី​បែបនេះ ​បង្ហាញ​ពី​ការ​រួម​កាន់​តែ​តូច​នៃ​លំហ​ប្រជា​ធិប​តេយ្យ​​សម្រាប់​សង្គម​​ស៊ី​វិល​នៅ​កម្ពុជា នៅ​ខណៈ​ដែល​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ និង​ថ្នាក់​ជាតិ​កាន់​តែ​ខិត​ជិត​មក​ដល់​ ហើយ​ដែល​ការ​វាយ​ប្រហារ​នេះ​ប៉ះពាល់​ជា​ពិសេស​លើ​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​ ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ និង​សេរីភាព​ខាង​សមាគម​ ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ ច្បាប់​ជាតិ​ និង​អន្តរជាតិ​។

អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទាំង​៦នាក់​បាន​បាត់​បង់​សេរីភាព​របស់​ខ្លួន​រួច​ទៅហើយ។ ពេលនេះ សូម្បី​តែ​អ្នក​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នកទាំង​៦​ក៏​ប្រឈម​នឹង​ការ​គាប​សង្កត់​ដែរ

អ្នកនាង ណាលី ពីឡូក, នាយករងផ្នែកតស៊ូមតិនៃអង្គការលីកាដូ

អ្នក​នាង​ ​ណាលី ​ពីឡូក ​នាយិការង​ផ្នែក​តស៊ូមតិ​នៃអង្គការ​ លីកាដូ​ បាន​មាន​ប្រសាសន៍​ថា៖ “ដោយ​ការ​បោះ​ឆ្នោតឃុំ​សង្កាត់​នឹង​ប្រព្រឹត្ត​ទៅ​មិន​ដល់​ពេល​មួយខែទៀត​ផងនោះ ​ជា​ថ្មី​ម្តង​ទៀត​អាជ្ញា​ធរ​បង្ហាញ​ថា​មិន​ទទួល​យក​សកម្មភាព​ ឬ​មតិយោបល់​ណា​ដែល​មិន​ស្រប​ជាមួយ​នឹង​ផល​ប្រយោជន៍​ផ្នែក​នយោបាយ​របស់អាជ្ញាធរទេ​។ អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទាំង​៦នាក់​បាន​បាត់​បង់​សេរីភាព​​រួច​ទៅហើយ។ ពេលនេះ សូម្បី​តែ​អ្នកដែល​បាន​​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នកទាំង​៦នាក់​​ក៏​អាច​ប្រឈម​នឹង​ការ​គាប​សង្កត់​ដែរ”។

ហេតុការណ៍​ទាំងនេះ​បាន​កើតឡើង​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​មាន​ការ​ប្រារព្ធ​យុទ្ធនាការរំលឹក​ខួប​​មួយ​ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន​អ្នកទាំង៥ រួម​មាន​អ្នកស្រី លឹម មុន្នី​ លោក យី សុខសាន្ត​ លោក នី សុខា​ លោក ណៃ វ៉ង់ដា​ និង​អគ្គលេខាធិការ​រងនៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​លោក នី ចរិយា​ កាលពី​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៧។ ការ​ឃុំ​ខ្លួន​នេះ​ត្រូវ​បាន​ក្រុម​ការ​ងារ​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​លើ​បញ្ហា​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​ចាត់​ទុក​ថា​ជា​ការ​ឃុំ​ខ្លួន​តាម “អំពើ​ចិត្ត”។ នៅ​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៧ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បន្ត​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​អ្នក​ទាំង​៥​ចំនួន​រយៈពេល​ ៦ ខែ​ថែម​ទៀត។ កា​រពន្យារ​ការ​ឃុំ​ខ្លួន​នេះ​​រង​ការ​រិះគន់​ជា​ថ្មី​ម្តង​ទៀត​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​ជាតិ ​ថ្នាក់​តំបន់​ និង​អន្តរជាតិ​ ក៏​ដូចជា​ប្រតិភូ​សហ​ភាព​អឺរ៉ុប​ប្រ​ចាំ​កម្ពុជា និងក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ព្រម​ទាំង​ការិយាល័យ​ឧត្តម​ស្នងការ​សហ​ប្រជា​ជាតិទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ។ មួយ​ថ្ងៃ​មុនសេចក្តី​សម្រេច​បន្តការ​ឃុំ​ខ្លួន​អ្នក​ទាំង​៥​​រយៈពេល​៦ខែ​ទៀត​របស់​ចៅ​ក្រម​ស៊ើប​សួរ មាន​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថាអ្នកទាំង​៥ត្រូវ​បាន​ជ្រើ​ស​រើសជា​បេក្ខភាព​រួម​មួយ​ក្នុង​ចំណោម​បេក្ខភាព​ចំនួន៣រូប​​ដើម្បី​ចូល​រួម​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​សម្រាប់​ទទួល​ពាន​រង្វាន់​ម៉ាទីនអ៊ែន​ណល (Martin Ennals Award)​ សម្រាប់​អ្នកការ​ពារ​សិទ្ធិ​មនុស្ស។

អង្គការ​សង្គម​ស៊ីវិលជាតិ​ និង​អន្តរជាតិ​សរុប​ចំនួន​ ៥៥ បាន​រៀបចំ​រួមគ្នា​នូវ​យុទ្ធនាការ​ដោយ​សន្តិវិធី​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​អ្នកការ​ពារ​សិទ្ធិ​មនុស្ស​ទាំង​៥ និង​អ្នក​ស្រី ​ទេព វន្នី ​ដែល​ជាសកម្មជន​សិទ្ធិ​ដីធ្លី​ និង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ ដែល​ក្នុង​នោះ​រួម​មាន​តាម​រយៈ​ការ​បង្កើត​ជា​បដា​រាប់​ចំនួន​ថ្ងៃដែល​អ្នកការ​ពារ​សិទ្ធិ​មនុស្ស​ទាំង​៦​បាន​ជាប់​ឃុំ។ យុទ្ធនាការ​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សហគមន៍​អន្តរជាតិ​ និង​សាធារណ​ជន​ ដោយ​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​នៅកម្ពុជា​ និង​នៅ​បរទេស​បាន​ផ្ញើរូប​ថត​ និង​សារ​គាំទ្រ​ដើម្បី​បង្ហាញ​ពី​សាម​គ្គីភាព​ដល់​អ្នក​ជាប់​ឃុំ​ទាំង​នេះ​។

យើង​ខ្ញុំ​ ដែល​ជា​អង្គការ​សង្គម​ស៊ីវិលជាតិ​ និង​អន្តរជាតិ​មាន​រាយ​នាមដូច​​ខាង​ក្រោម​ សូម​អំពាវនាវ​ដល់​ក្រសួង​មហាផ្ទៃ និង​អាជ្ញាធរ​មូលដ្ឋាន​ ខេត្ត​ និង​ថ្នាក់​ជាតិ​ពាក់ព័ន្ធ​នានា​ សូម​មេត្តា​​ផ្តល់​សម្អាង​ហេតុ​ឲ្យ​បាន​ត្រឹម​ត្រូវជុំវិញ​ការ​រុះ​រើ​បដា​ទាំង​៦នេះ ហើយ​គួរតែ​ប្រគល់​បដា​ទាំងនេះ​ជូន​ទៅ​​ប្រជាពលរដ្ឋ និង​អង្គការ​ទាំងនោះ​វិញ​​ ប្រសិន​បើ​ពុំ​មាន​មូល​ដ្ឋាន​ផ្លូវ​ច្បាប់​ត្រឹម​ត្រូវ​ជុំវិញ​ការ​រុះ​រើ​បដា​នេះ​ទេ។ យើង​ខ្ញុំ​ក៏​ស្នើ​ឲ្យរាជ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​បំភិត​បំភ័យ ការ​គំរាម​កំហែង និងការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ច្បាប់​ព្រហ្មទណ្ឌ​ទៅ​លើ​អ្នក​ទាំង​ឡាយ​ណា​ដែល​អនុវត្ត​ដោយ​សន្តិវិធី​នូវ​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញមតិ​ ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ និង​ខាង​សមាគម​។ អ្វី​ដែល​បន្ទាន់​បំផុត​ យើង​ខ្ញុំ​អំពាវ​នាវ​ជា​ថ្មីដល់​អាជ្ញាធរ​កម្ពុជា សូមមេត្តា​​ដោះ​លែង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទាំង​៥ និង​អ្នក​ស្រី​ ទេព វន្នី និង​ដោយ​ពុំ​ចាំ​បាច់​មាន​លក្ខខណ្ឌ​ ព្រមទាំង​ទម្លាក់​ចោល​បទ​ចោទនានា និង​បញ្ចប់​នីតិវិធី​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​អ្នក​ទាំង៦នាក់នេះ។

សេចក្តី​ថ្លែងការណ៍​នេះ​គាំទ្រ​ដោយ​៖
១. អង្គការអាក់សិនអេតកម្ពុជា
២. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៣. វេទិកាអាស៊ី សម្រាប់ការអភិវឌ្ឍន៍សិទ្ធិមនុស្ស (FORUM-ASIA)
៤. សហគមន៍បឹងកក់
៥. សហគមន៍បឹងត្របែក
៦. សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA)
៧. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៨. សមាគមអាដហុក ការពារសិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​នៅកម្ពុជា​
៩. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
១០. សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារសិទ្ធិ​មនុស្ស​ លីកាដូ​
១១. អង្គការស្ម័គ្រចិត្តដើម្បីសង្គម(CVS)
១២. បណ្ដាញយុវជនកម្ពុជា (CYN)
១៣. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
១៤. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
១៥. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
១៦. អង្គការសមធម៌កម្ពុជា (EC)
១៧. ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
១៨. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
១៩. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរ ខេត្តព្រះវិហារ
២០. សមាគមឥន្ទ្រទេវី (IDA)
២១. សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស
ក្នុងក្របខ័ណ្ឌអង្កេតដើម្បីកិច្ចការពារដល់អ្នកការពារសិទ្ធិមនុស្ស
២២. សហគមន៍ដីធ្លី ភូមិ១ សង្កាត់៣ ខេត្តព្រះសីហនុ
២៣. សហគមន៍ដីធ្លី ភូមិព្រែកជីក ខេត្តកោះកុង
២៤. សហគមន៍ដីធ្លី ភូមិស្គុន ខេត្តសៀមរាប
២៥. សហគមន៍ដីធ្លីឡពាង ខេត្តកំពង់ឆ្នាំង
២៦. អង្គការមាតាធម្មជាតិ
២៧. អង្គការពន្លកខ្មែរ (PKH)
២៨. Progressive Voice
២៩. សហគមន៍ផ្លូវភ្លើង ទួលសង្កែ A
៣០. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
៣១. សម្ព័ន្ធ​សារព័ត៌មាន​អាស៊ីអាគ្នេយ៍​
៣២. អង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម (OMCT) ក្នុង ក្របខ័ណ្ឌអង្កេតដើម្បីកិច្ចការពារដល់អ្នកការពារសិទ្ធិមនុស្ស

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. ActionAid Cambodia
២. Alliance for Conflict Transformation (ACT)
៣. Asian Forum for Human Rights and Development (FORUM-ASIA)
៤. Boeung Kak Community
៥. Boeung Trabek Community
៦. Cambodia Indigenous Youth Association (CIYA)
៧. Cambodian Center for Human Rights (CCHR)
៨. Cambodian Human Right and Development Association (ADHOC)
៩. Cambodian Independent Teachers' Association (CITA)
១០. Cambodian League for the Promotion and Defense of Human Rights (LICADHO)
១១. Cambodian Volunteers for Society (CVS)
១២. Cambodian Youth Network (CYN)
១៣. Coalition of Cambodian farmer Community (CCFC)
១៤. Committee For Free And Fair Elections In Cambodia (COMFREL)
១៥. Community Legal Education Center (CLEC)
១៦. Equitable Cambodia (EC)
១៧. Housing Rights Task Force (HRTF)
១៨. Independent Democracy Of Informal Economy Association (IDEA)
១៩. Indigenous Youth at Prome Community, Preah Vihear Province
២០. Indradevi Association (IDA)
២១. International Federation for Human Rights (FIDH), in the framework of the Observatory for the Protection of Human Rights Defenders
២២. Land Community, I Village Preah Sihanouk province
២៣. Land Community, Prek Chik Village, Koh Kong
២៤. Land Conflict Community, Skun Village, Siem Reap province
២៥. Lor Peang Community, Kampong Chhnang Province
២៦. Mother Nature
២៧. Ponlok Khmer (PKH)
២៨. Progressive Voice
២៩. Railway Station, Tuol Sangkae A Community
៣០. SOS International Airport Community
៣១. Southeast Asian Press Alliance (SEAPA)
៣២. World Organisation Against Torture (OMCT), in the framework of the Observatory for the Protection of Human Rights Defenders

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា