សេចក្តីថ្លែងការណ៍

អង្គការ​សង្គម​ស៊ីវិល​សំណូមពរ​ឱ្យ​មាន​យុត្តិធម៌​ និង​ការ​គោរព​សិទ្ធិ​មនុស្ស

ចេញផ្សាយ ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ២០១៧; ក្រុមសង្គមស៊ីវិល
F T M

នៅ​ក្នុង​ឱកាស​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​ឆ្នាំ​២០១៧​នេះ​ យើង​ខ្ញុំជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយនាម​ដូច​ខាងក្រោម​ សូម​សំណូមពរ​ដោយ​ទទូច​ឱ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​មក​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​ក្រុម​សង្គមស៊ីវិល​ ក៏ដូចជា​បញ្ឈប់​ការរឹត​បន្ដឹង​ដោយ​មិន​សមហេតុផល​ទៅលើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​។

ការ​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ គឺជា​តម្រូវការ​ចាំបាច់​សម្រាប់​ដំណើរការ​នៃសង្គម​ស៊ីវិល​ ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​ច្បាប់អន្តរជាតិ​ផងដែរ។​

អស់រយៈពេល​ជាច្រើន​ឆ្នាំមក​ហើយ ដែល​អង្គការ​សង្គមស៊ីវិល​បាន​រួមចំណែក​ ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​កសាង​សន្តិភាព​ បន្ទាប់ពី​សង្រ្គាម​ស៊ីវិល​នៅកម្ពុជា​ត្រូវបាន​បញ្ចប់​ និង​បាន​រួម​ចំណែក​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​ ក៏ដូចជា​ការ​លើកកម្ពស់​សិទ្ធិមនុស្ស​ និង​គោលការណ៍​ប្រជាធិបតេយ្យ​ជាដើម។​ ការងារ​ស្របច្បាប់​របស់​អង្គការ​សង្គមស៊ីវិល​ មិនគួរ​ត្រូវ​បាន​ចោទប្រកាន់​ថាជា​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​ទេ​ ប៉ុន្តែ​គួរតែ​ទទួល​បានតម្លៃ ​និង​ការការពារ​ ព្រោះនេះ​ជាមូលដ្ឋាន​គ្រឹះ​ដ៏សំខាន់ ​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​ប្រកប​ដោយ​​ចីរភាព​។

ទោះបីជា​យ៉ាងនេះ​ក្ដី ​លំហ​សម្រាប់​អង្គការ​សង្គមស៊ីវិល​ ក្នុង​ដំណើរការ​សកម្មភាព​របស់ខ្លួន​ ត្រូវ​បាន​រឹតត្បិត​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មានខែ​ចុងក្រោយ​នេះ។

ជនរងគ្រោះ​នៃ​ការ​ធ្វើទុក្ខ​បុកម្នេញ​ចុងក្រោយ​នេះ គឺជា​អតីត​អ្នក​សារព័ត៌មាន​វិទ្យុអាស៊ីសេរី​ពីរនាក់​ រួមមាន​ លោក​ យាង​ សុធារិន​ (យាង​ សុជាមេត្តា)​ និង​ លោក​ អ៊ួន ឈិន ​ដែល​កំពុង​ប្រឈម​នឹងការ​ចោទ​ប្រកាន់​ពីបទ​ចារកម្ម​ ដោយ​អាច​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រហូត​ដល់​១៥ឆ្នាំ។​ មក​ទល់​ពេលនេះ​ មិនមាន​ភ័ស្ដុតាង​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន​ណាមួយ​ ត្រូវ​បាន​លើកឡើង​ដើម្បី​បញ្ជាក់​ពីការ​ចោទប្រកាន់​លើអ្នក​ទាំងពីរ​ទេ។ ក្រៅ​ពីនេះ សមាជិក​​ គណៈកម្មការ​រៀបចំ​ពិធីបុណ្យសព​លោក​បណ្ឌិត ​កែម ឡី ​រួមមាន ​លោក ​មឿន តុលា នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស​ (សង់ត្រាល់) ​ លោក​ ប៉ា ងួនទៀង​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)​ និង​ព្រះតេជ​ព្រះគុណ​ ប៊ុត ប៊ុនតិញ​ ស្ថាបនិក​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ​(IMNSJ) ​ត្រូវបាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញដីកាកោះហៅ​កាលពីខែ​មុន ដើម្បី​សាកសួរ​ជុំវិញការចោទ​ប្រកាន់ពីការ​កិបកេង​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី។ អ្នក​ហ៊ាន​និយាយ​រិះគន់​ផ្សេងទៀត​ ត្រូវបាន​បំបិទ​សំឡេង​បន្ទាប់ពី​ចាត់ទុកថា​បាន​ធ្វើការ​រិះគន់​លើ​អាជ្ញាធរ​ ហើយ​សហគមន៍​និង​ក្រុម​ប្រជាពលរដ្ឋ​មូលដ្ឋាន​ ត្រូវបាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុងការ​ជួបជុំគ្នា​ដោយ​សន្តិវិធី​ផងដែរ។​

អង្គការ​មិនមែន​រដ្ឋាភិបាល​ សហជីព​ និង​សមាគម​មួយចំនួន​ ប្រឈម​នឹង​ការ​រឹតត្បិត​ និង​ការ​គំរាមកំហែងយ៉ាង​ខ្លាំង។​ អង្គការ​មាតា​ធម្មជាតិ​ (MN)​ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹងបញ្ហា​បរិស្ថាន​ ត្រូវបាន​លុប​ឈ្មោះ​ចេញពី​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ​កាលពី​ពាក់​កណ្ដាល​ខែកញ្ញា​ កន្លង​ទៅនេះ។​ សកម្មជនពីរនាក់​នៃ​អង្គការ​នេះ ​ត្រូវបានចោទ​ប្រកាន់និង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំសវនាការ​អស់​រយៈពេល​ជិតបីខែ​មកហើយ​ ​ដោយសារ​បានព្យាយាម​ថត​សកម្មភាព​បូមខ្សាច់​ ដែល​អ្នកទាំងពីរ​សង្ស័យ​ថា​ខុសច្បាប់។ ​

ថ្មីៗនេះ​ មាន​ការ​គំរាម​កំហែង​ឱ្យ​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (“ម.ស.ម.ក”)​ ជុំវិញ​ការចោទ​ប្រកាន់ថា​ អង្គការនេះ​បម្រើផល​ប្រយោជន៍​ឱ្យបរទេស​ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​រកឃើញថា​ គ្មានកំហុស​វិញ។ អង្គការ​សមធម៌​កម្ពុជា​ (EC)​ ដែល​ធ្វើការ​លើសិទ្ធិ​ដីធ្លី​ ត្រូវបាន​ផ្អាក​ដំណើរការ​ក្នុង​ ខែកញ្ញា​ ឆ្នាំ​២០១៧ ដោយ​ត្រូវបាន​ចោទ​ប្រកាន់​ថា មិនបាន​គោរពតាម​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ (LANGO)។​ ទោះបីជា​រយៈពេល​នៃការ​ផ្អាក​ត្រូវបាន​ផុតកំណត់​ហើយ​ក៏ដោយ​ ប៉ុន្តែ​អង្គការ​សមធម៌​នៅតែ​មិនទាន់​ទទួល​បានការ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​សកម្មភាព​ឡើងវិញ​នៅឡើយ​ទេ។

ការធ្វើ​ទុក្ខបុកម្នេញ​លើ​សង្គមស៊ីវិល​និង​ការរំលាយ​គណបក្សជំទាស់​ចុងក្រោយ​នេះ ត្រូវបាន​ធ្វើឡើង​ស្រដៀងគ្នា ​ទៅ​នឹង​ការ​ហាមឃាត់ ​ឬ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​និងប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​លក្ខណៈ​រិះគន់​មួយចំនួន​ ដែល​ភាគច្រើន​ផ្សាយ​ព័ត៌មាន​បន្ត​ពីវិទ្យុអាស៊ី​សេរី (RFA)​ វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ (VOA)​ និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ (VOD)​ ក៏ដូចជា​ការបង្ខំ​ឱ្យបិទ​កាសែត​ខេមបូឌា​ ដេលី​ (Cambodia Daily)​ ជាដើម។​

ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​នៅកម្ពុជា​ ត្រូវបាន​ចោទ​ប្រកាន់​ថាជា​មធ្យោបាយ​ប្រើប្រាស់​សម្រាប់​បំបិទ​សំឡេង​សកម្មជន​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។​ គិតមក​ទល់​ពេលនេះ​ សកម្មជន​ដីធ្លី​ អ្នកស្រី​ ទេព វន្នី​ ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ ៤៨១ថ្ងៃ​ មកហើយ​ បន្ទាប់​ពីមាន​ការ​ផ្ដន្ទាទោសជា​បន្ត​បន្ទាប់​ ក្រោយពី​អ្នកស្រី​ត្រូវបាន​ចាប់ខ្លួន​អំឡុងពេល​ ចូលរួម​ការតវ៉ា​ដោយ​អហិង្សា​មួយ​ កាលពី​ឆ្នាំ​២០១៦។

យើង​ខ្ញុំ ជាអង្គការ​សង្គមស៊ីវិល​ ដែល​មាន​រាយនាម​ដូច​ខាងក្រោម​ សូម​សំណូមពរ​ដោយទទូច​ឱ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ក្នុងការ​កាត់បន្ថយ​ រឹតបន្ដឹង​ និងបំបិទ​សំឡេង​សង្គមស៊ីវិល​តទៅទៀត។​ យើងខ្ញុំ​សង្ឃឹមថា​ អាជ្ញាធរ​នឹង​គោរព​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រកម្ពុជា​បាន​ខ្ជាប់ខ្ជួន​ជាងនេះ​ និង​ជួយ​សម្រួល​ដល់​ការងារ​របស់​សង្គមស៊ីវិល​ឱ្យ​ដំណើរការ​បាន​ដោយ​រលូន​ និង​គ្មាន​ការរឹតត្បិត​សិទ្ធិ​សេរីភាពជាមូលដ្ឋាន​ក្នុងការ​បញ្ចេញមតិ​ ​ និងសិទ្ធិ​ក្នុងការ​ជួបជុំ​ជាដើម។​

យើងខ្ញុំ​ ក៏សូម​សំណូមពរ​ឱ្យ​អាជ្ញាធរ​ទម្លាក់​ចោលការ​ចោទប្រកាន់​និង​ការផ្ដន្ទាទោស​ និង​ដោះលែង​អ្នក​ជាប់ឃុំ​មួយចំនួន​ដូចជា​ សកម្មជន​ អ្នក​សារព័ត៌មាន ​ និង​អ្នកការពារ ​សិទ្ធិ​មនុស្ស​ ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​ការ​បំពេញ​ការងារ​ស្របច្បាប់​របស់​ខ្លួន​ដើម្បី​បម្រើផល​ប្រយោជន៍​សង្គម​កម្ពុជា។​ រាល់​ការ​ស៊ើបអង្កេត​ណាមួយ​មកលើ​អង្គការ​សង្គម​ស៊ីវិល​ គួរតែ​គោរព​តាម​នីតិវិធី​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ឯករាជ្យភាព​ និង​ភាព​មិនលំអៀង​។

ជាចុង​បញ្ចប់​នេះ យើង​ខ្ញុំ សង្ឃឹម​យ៉ាង​មុតមាំថា ​អាជ្ញាធរ​កម្ពុជា​នឹងជួយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​សង្គម​ស៊ីវិល ​អាច​បន្ត​ការងារ​ស្របច្បាប់​របស់ខ្លួន​ ដើម្បី​លើកកម្ពស់​ សិទ្ធិមនុស្ស​ លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា​ ដោយ​គ្មាន​ការ​រឹតត្បិត​ឬការ​រំលោភ​បំពាន។​ សកម្មភាព​ទាំងនេះ​គួរ​ត្រូវ​បាន​ផ្ដល់​តម្លៃ​ សម្រាប់​ការ​រួម​ចំណែក​របស់​អ្នកទាំង​នោះ ក្នុង​ការ​លើក​ស្ទួយ​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ប្រកប​ដោយ​ចីរភាព​ ដែល​ជា​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

សេចក្តី​ថ្លែងការណ៍​នេះ​ គាំទ្រ​ដោយ​៖
១. សហគមន៍​២៤គ្រួសារ ​(ព្រះសីហនុ)
២. សហគមន៍​ដីធ្លី២៩៧​ (កោះកុង)
៣. សហគមន៍​កៅពីរ ​(ភ្នំពេញ)
៤. សហគមន៍​ដីធ្លី​អណ្តូង​ត្របែក ​(ស្វាយរៀង)
៥. សកម្មភាព​ដើម្បី​បរិស្ថាន​ និង​សហគមន៍ (AEC)
៦. ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ (ACT)
៧. សហគមន៍​បន្ទាយស្រី​ (ភ្នំពេញ)
៨. បណ្តាញ​សហគមន៍​នេសាទ​តំបន់ឆ្នេរ (កំពត)
៩. សហគមន៍​បឹងប្រាំ​ (បាត់ដំបង)
១០. សហគមន៍​បឹងកក់ ​(កំពង់ឆ្នាំង)
១១. សហគមន៍​បឹងត្របែក​ (ភ្នំពេញ)
១២. សហគមន៍​បុរីកីឡា ​(ភ្នំពេញ)
១៣. សហគមន៍​បុស្សស្នោរ ​(កំពង់ចាម)
១៤. អង្គការ​ព្រះពុទ្ធសាសនា​សម្រាប់​សន្តិភាព​ (BPO)
១៥. អនាគត​យុវជន​កម្ពុជា​អាស៊ាន​ (CamASEAN)
១៦. សហគមន៍​ជនជាតិ​ដើមភាគតិច​កម្ពុជា​ (CIYA)
១៧. សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋក​ម្ពុជា (CDPLA)
១៨. សម្ព័ន្ធ​សហជីព​កម្ពុជា ​(CATU)
១៩. មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)
២០. មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)
២១. ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិកម្ពុជា (CDP)
២២. បណ្តាញ​កម្មករធ្វើការ​តាមផ្ទះកម្ពុជា (CDWN)
២៣. សហព័ន្ធសហជីព​ កម្មករចំណីអាហារ​ និងសេវាកម្មកម្ពុជា​ (CFSWF)
២៤. សមាគម​ការពារសិទិ្ធមនុស្ស​និងអភិវឌ្ឍន៍​នៅកម្ពុជា (ADHOC)
២៥. សមាគម​មន្រ្តីរាជការ​កម្ពុជា (CICA)
២៦. សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ (CITA)
២៧. សម្ព័ន្ធខ្មែរជំរឿន ​និងការពារសិទ្ធិមនុស្ស​ លីកាដូ (LICADHO)
២៨. អង្គការស្ម័គ្រចិត្ត​ដើម្បីសង្គម (CVS)
២៩. បណ្តាញ​យុវជនកម្ពុជា (CYN)
៣០. អង្គការបង្កើនសមត្ថភាព​សហគមន៍ដើម្បី​អភិវឌ្ឍន៍ (CCD)
៣១. សហគមន៍​ជាំក្រវៀន (កំពង់ចាម)
៣២. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ ​និងសិទ្ធិមនុស្ស (CENTRAL)
៣៣. សហគមន៍ឆេកូ (ភ្នំពេញ)
៣៤. សហគមន៍ដីធ្លីចេកមាស​ (ស្វាយរៀង)
៣៥. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
៣៦. សហគមន៍ដីធ្លីជីខលើ (កោះកុង)
៣៧. សហគមន៍ជីទ្រុន (កំពង់ចាម)
៣៨. សហគមន៍សេអ៊ីប្រាំ (ព្រះសីហនុ)
៣៩. សម្ព័ន្ធដើម្បីសុចរិតភាព ​និងគណនេយ្យភាពសង្គម (CISA)
៤០. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៤១. បណ្ដាញសហគមន៍​ក្នុងសកម្មភាព (CAN)
៤២. បណ្ដាញកសាង​សន្តិភាពសហគមន៍ (CPN)
៤៣. សមាគមកសិករ​ដើម្បីសន្តិភាព​ និងការអភិវឌ្ឍន៍ (FAPD)
៤៤. សហគមន៍ព្រៃឈើ (ពោធិ៍សាត់)
៤៥. សហគមន៍អភិរក្សអភិវឌ្ឃន៍​ធនធានព្រៃឈើ (កំពង់ឆ្នាំង)
៤៦. សហជីពសេរីកម្មករ (FTUW)
៤៧. យុវជនជនជាតិដើមភាគតិច ​ឃុំប្រមេ ​ស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ
៤៨. សហគមន៍ព្រៃឈើ​ក្បាលទាហ៊ាន (ពោធិ៍សាត់)
៤៩. សហគមន៍នេសាទ​កោះស្រឡៅ (កោះកុង)
៥០. សមាគមប្រជាធិបតេយ្យឯករាជ្យ​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៥១. បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
៥២. បណ្តាញសហគមន៍​ជនជាតិដើមភាគតិច (រតនគីរី)
៥៣. សមាគមឥន្ទ្រទេវី (IDA)
៥៤. សហគមន៍ដីធ្លី ភូមិ១ (ព្រះសីហនុ)
៥៥. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៥៦. សហគមន៍ដីធ្លីម៉ឺនជ័យ (ស្វាយរៀង)
៥៧. គណៈកម្មាធិការអព្យាក្រឹត​ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី ​និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
៥៨. អង្គការអនុផលព្រៃឈើ (NTFP)
៥៩. មជ្ឈមណ្ឌល​ប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ ​និងសន្តិភាព (PDP-Center)
៦០. សហគមន៍ភូមិ២២ (ភ្នំពេញ)
៦១. សហគមន៍ភូមិ២៣ (ភ្នំពេញ)
៦២. សហគមន៍ភូមិបរឡយ (រតនគីរី)
៦៣. សហគមន៍ភូមិដីឆ្នាំង (កំពង់ស្ពឺ)
៦៤. សហគមន៍ដីធ្លី ភូមិក្តឹបថ្ម (បន្ទាយមានជ័យ)
៦៥. សហគមន៍ដីធ្លី ភូមិអូរស្វាយ (បន្ទាយមានជ័យ)
៦៦. សហគមន៍ដីធ្លី ​ភូមិប្រាសាទរាំង (បន្ទាយមានជ័យ)
៦៧. សហគមន៍ដីធ្លី ភូមិសមុទ្រលើ (រតនគីរី)
៦៨. សហគមន៍ដីធ្លី ភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៦៩. សហគមន៍ដីធ្លី ភ្នំក្រោម (សៀមរាប)
៧០. សហគមន៍ដីធ្លី ភ្នំស្រួច (កំពង់ស្ពឺ)
៧១. សហគមន៍ដីធ្លី ពយជប៉ុន (កោះកុង)
៧២. បណ្តាញជនជាតិដើមភាគតិចខេត្តព្រះវិហារ
៧៣. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
៧៤. សហគមន៍ដីធ្លីព្រែកតាគង់ (ភ្នំពេញ)
៧៥. សហគមន៍ដីធ្លីព្រែកតានូ (ភ្នំពេញ)
៧៦. សហគមន៍ព្រៃឈើក្បាលខ្លា (កំពង់ធំ)
៧៧. សហគមន៍ព្រៃឈើពេជ្រចង្វាល្អឆើត (កំពង់ឆ្នាំង)
៧៨. សហគមន៍ព្រៃឈើរមាសហែក (ស្វាយរៀង)
៧៩. សហគមន៍ព្រៃពាយ (កំពត)
៨០. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
៨១. សហគមន៍ដីធ្លីរស្មីសាមគ្គី (កំពង់ស្ពឺ)
៨២. សមាគមធាងត្នោត (STT)
៨៣. សហគមន៍កសិករសាមគ្គីរមាសហែក (ស្វាយរៀង)
៨៤. សមាជិក ​និងគណៈកម្មាធិការសហគមន៍​នេសាទក្តីក្រោម (បាត់ដំបង)
៨៥. អង្គការសីលការ (SILAKA)
៨៦. សហគមន៍នេសាទសម្រស់កោះស្តេច (កោះកុង)
៨៧. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
៨៨. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
៨៩. សហគមន៍ស្រែប្រាំង (កំពង់ចាម)
៩០. សហគមន៍តានី (សៀមរាប)
៩១. សហគមន៍ដីធ្លីតានូន (កោះកុង)
៩២. សហគមន៍ដីធ្លីតែងម៉ៅ (ស្វាយរៀង)
៩៣. សហគមន៍ដីធ្លីថ្មដា (ពោធិ៍សាត់)
៩៤. សហគមន៍ទួលរ៉ាដា (ភ្នំពេញ)
៩៥. សហគមន៍ទួលសំរោង (កំពង់ឆ្នាំង)
៩៦. សហគមន៍ទួលសង្កែB (ភ្នំពេញ)
៩៧. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍ និងសេវាកម្ម (TESU)
៩៨. សហគមន៍ត្រពាំងអញ្ចាញថ្មី (ភ្នំពេញ)
៩៩. សហគមន៍ទំនប់ពីរ (ភ្នំពេញ)
១០០. សហគមន៍ទន្លូង (កំពង់ចាម)
១០១. គណៈកម្មាធិការ ​ដើម្បីការបោះឆ្នោតដោយសេរី​ និងយុត្តិធម៌នៅកម្ពុជា (COMFREL)
១០២. អង្គការអប់រំយុវជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (YEDP)
១០៣. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. 24 Family Community (Preah Sihanouk)
២. 297 Land Community (Koh Kong)
៣. 92 Community (Phnom Penh)
៤. Andong Trabek Land Community (Svay Rieng)
៥. Activity for Environment Community (AEC)
៦. Alliance for Conflict Transformation (ACT)
៧. Banteay Srey Community (Phnom Penh)
៨. Beach Fishery Community Network (Kampot)
៩. Beung Pram Land Community (Battambang)
១០. Boeung Kak Community (Kampong Chhnang)
១១. Boeung Trabek Community (Phnom Penh)
១២. Borei Keila Community (Phnom Penh)
១៣. Bos Snaor Community (Kampong Cham)
១៤. Buddhism for Peace Organization (BPO)
១៥. Cam ASEAN Youth (CamASEAN)
១៦. Cambodian Indigenous Youth Association (CIYA)
១៧. Cambodian Development People Life Association (CDPLA)
១៨. Cambodian Alliance of Trade Unions (CATU)
១៩. Cambodian Center for Human Rights (CCHR)
២០. Cambodian Center for Independent Media (CCIM)
២១. Cambodian Defenders Project (CDP)
២២. Cambodian Domestic Workers Network (CDWN)
២៣. Cambodian Food and Service Workers' Federation (CFSWF)
២៤. Cambodian Human Rights and Development Association (ADHOC)
២៥. Cambodian Independent Civil-Servants Association (CICA)
២៦. Cambodian Independent Teachers Association (CITA)
២៧. Cambodian League for the Promotion & Defense of Human Rights (LICADHO)
២៨. Cambodian Volunteers for Society (CVS)
២៩. Cambodian Youth Network (CYN)
៣០. Capacity Community Development Organization (CCD)
៣១. Cham Kravean Community (Kampong Cham)
៣២. Center for Alliance of Labor and Human Rights (CENTRAL)
៣៣. Cheko Community (Phnom Penh)
៣៤. Chek Meas Land Community (Svay Rieng)
៣៥. Chikor Krom Community (Koh Kong)
៣៦. Chikor Leu Community (Koh Kong)
៣៧. Chi Tron Community (Kampong Cham)
៣៨. C I 5 Community (Preah Sihanouk)
៣៩. Coalition for Integrity and Social Accountability (CISA)
៤០. Coalition of Cambodian Farmer Community (CCFC)
៤១. Community Network in Action (CAN)
៤២. Community Peace-Building Network (CPN)
៤៣. Farmer Association for Peace and Development (FAPD)
៤៤. Forestry Community (Pursat)
៤៥. Forestry Resource Development Community (Kampong Chhang)
៤៦. Free Trade Union of Workers (FTUW)
៤៧. Gender and Development for Cambodia (GADC)
៤៨. Indigenous Youth for Community (Preah Vihear)
៤៩. Kbal Tahean Forestry Community (Pursat)
៥០. Koh Sralao Fishery Community (Koh Kong)
៥១. Independent Democracy of Informal Economy Association (IDEA)
៥២. Independent Monk Network for Social Justice (IMNSJ)
៥៣. Indigenious Youth for Community (Ratanakiri)
៥៤. Indradevi Association (IDA)
៥៥. Land Community, I Village (Preah Sihanouk)
៥៦. Lor Peang Land Community (Kampong Chhnang)
៥៧. Moeunchey Land Community (Svay Rieng)
៥៨. Neutral and Impartial Committee for Free and Fair Elections in Cambodia (NICFEC)
៥៩. Non- Timber Forest Protects Organization (NTFP)
៦០. People Center for Development and Peace (PDP-Center)
៦១. Phum 22 Community (Phnom Penh)
៦២. Phum 23 Community (Phnom Penh)
៦៣. Phum Bo Loy Community (Ratanakiri)
៦៤. Phum Dei Chhnang Community (Kampong Speu)
៦៥. Phum Kdeb Thmor Land Community (Banteay Meanchey)
៦៦. Phum Ou Svay Land Community (Banteay Meanchey)
៦៧. Phum Prasat Rang Land Community (Banteay Meanchey)
៦៨. Phum Samut Leu Community (Ratanakiri)
៦៩. Phum Sela Khmer Land Community (Banteay Meanchey)
៧០. Phnom Krom Community (Siem Reap)
៧១. Phnom Sruoch Community (Kampong Speu)
៧២. Poy Japan Land Community (Koh Kong)
៧៣. Preah Vihear Indigenous Community Network
៧៤. Prek Ksach Land Community (Koh Kong)
៧៥. Prek Takung Community (Phnom Penh)
៧៦. Prek Tanou Community (Phnom Penh)
៧៧. Prey Chher Kbal Kla Community (Kampong Thom)
៧៨. Prey Chher Pich Sangva Laor Chhert Community (Kampong Chhnang)
៧៩. Prey Chher Romeas Hek Community (Svay Rieng)
៨០. Prey Peay Land Community (Kampot)
៨១. Railway Community (Phnom Penh)
៨២. Reakmey Samaki Community (Kampong Speu)
៨៣. Sahmakum Teang Tnaut (STT)
៨៤. Samaki Romeas Hak Farmer Land Community (Svay Rieng)
៨៥. Sdey Krom Fishery Community (Battambang)
៨៦. SILAKA
៨៧. Somros Koh Sdech Fishery Community (Koh Kong)
៨៨. SOS International Airport Community (Phnom Penh)
៨៩. Spean Chhes Community (Preah Sihanouk)
៩០. Srae Prang Community (Kampong Cham)
៩១. Tani Community (Siem Reap)
៩២. Ta Nuon Land Community (Koh Kong)
៩៣. Teng Mao Land Community (Svay Rieng)
៩៤. Thmar Da Land Community (Pursat)
៩៥. Toul Rada Community (Phnom Penh)
៩៦. Toul Samrong Community (Kampong Chhnang)
៩៧. Toul Sangke B Community (Phnom Penh)
៩៨. Tourism Employee and Service Union (TESU)
៩៩. Trapaing Anhchanh Thmey Community (Phnom Penh)
១០០. Tumnop II Community (Phnom Penh)
១០១. Tunlong Community (Kampong Cham)
១០២. The Committee for Free and Fair Elections in Cambodia (COMFREL)
១០៣. Youth Education for Development and Peace (YEDP)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា