សេចក្តីថ្លែងការណ៍

អង្គការសង្គមស៊ីវិលសូមអំពាវនាវឲ្យទម្លាក់ចោលបទចោទចំពោះថ្នាក់ដឹកនាំអង្គការ មិនមែនរដ្ឋាភិបាល និងបញ្ឈប់ការយាយីដែលបង្កកើតមានទៅលើសង្គមស៊ីវិល

ចេញផ្សាយ ថ្ងៃទី​៣០ ខែមករា ឆ្នាំ២០១៨; ក្រុមសង្គមស៊ីវិល
F T M

Venerable But Buntenh, Pa Nguon Teang and Moeun Tola

យើងខ្ញុំជាអង្គការសង្គមស៊ីវិល (សង្គមស៊ីវិល) ដែលមានរាយនាមដូចខាងក្រោម សូមអំពាវនាវឲ្យទម្លាក់ ចោលនូវបទចោទចំពោះថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលកម្ពុជាដ៏លេចធ្លោចំនួនបីរូប គឺលោក ប៉ា ងួនទៀង ព្រះតេជគុណ ប៊ុត ប៊ុនតេញ និងលោក មឿនតុលា។ ការចោទប្រកាន់ដែលគ្មានមូលដ្ឋានបែបនេះ បានបង្ហាញយ៉ាងច្បាស់ពីការកម្រាមកំហែង និងយាយី ដើម្បីបំបិទសម្លេងសង្គមស៊ីវិលកម្ពុជា និងអ្នកការពារសិទ្ធិមនុស្ស។

លោក ប៉ា ងួនទៀង ព្រះតេជគុណ ប៊ុត ប៊ុនតេញ និងលោក មឿនតុលា ត្រូវបានសាលាដំបូងរាជធានី ភ្នំពេញបានចោទប្រកាន់ពីបទ “ការរំលោភលើសេចក្តីទុកចិត្ត” កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ យោងតាម មាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដោយបានចោទប្រកាន់ថា ពួកលោក បានលួចបន្លំ មូលនិធិនៃពិធីបុណ្យសពអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី។ ការចោទប្រកាន់នេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ចោទសមាជិកគណៈកម្មការទាំងនេះថាបានលួចបន្លំមូលនិធិបុណ្យសព។ ប្រសិនបើសម្រេចថាមានទោស អ្នកការពារសិទ្ធិមនុស្សទាំងបីរូបប្រឈមមុខនឹងជាប់ពន្ធនាគារពីប្រាំមួយខែ ទៅបីឆ្នាំ និងពិន័យជាប្រាក់ រហូតដល់ប្រាំមួយលានរៀល។

ក្រោយពីមរណៈភាពរបស់លោក កែម ឡីង គណៈកម្មការបុណ្យសពមួយត្រូវបានបង្កើតឡើង ក្នុងនោះ រួមមានថ្នាក់ដឹកនាំទាំងបីរូបជាសមាជិកផងដែរ។ គណៈកម្មការនេះទទួលខុសត្រូវទូទៅ រួមទាំងការរៀបចំពិធី បុណ្យសព និងកម្មវិធីផ្សេងៗដែលជាពាក់ព័ន្ធ។ ថ្នាក់ដឹកនាំទាំងបីរូប បានបញ្ជាក់ថា តួនាទីរបស់ពួកគេមិនជាប់ ពាក់ព័ន្ធនឹងការគ្រប់គ្រងការចូលបច័្ចយបុណ្យសព និងមូលនិធីដទៃទៀតឡើយ។ ការចោទប្រកាន់ទាំងនេះ ផ្អែកលើ តែពាក្យបណ្តឹងដែលគ្មានភស្តុតាងរបស់លោក ពេជ្រ ស្រស់ តែប៉ុណ្ណោះ។ លោក ពេជ្រ ស្រស់ ធ្លាប់ដាក់ពាក្យបណ្តឹងប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ ដែលបណ្តាលឲ្យតុលាការកំពូលរំលាយគណបក្សនេះ កាលពីខែវិច្ចិកា ឆ្នាំ២០១៧។

ក្រុមគ្រួសារលោក កែម ឡី ពុំបានដាក់ពាក្យបណ្តឹងណាមួយប្រឆាំងនឹងការប្រើប្រាស់មូលនិធិនេះឡើយ ហើយសមាជិករបស់គាត់បានច្រានចោលពាក្យបណ្តឹងនេះ ដោយហៅបណ្តឹងនេះថា “គ្មានមូលដ្ឋាន”។ នៅក្នុងពាក្យបណ្តឹងដើមរបស់លោក ពេជ្រ ស្រស់ គាត់អះអាងថា លោកទទួលបានព័ត៌មានចេញពីក្នុងគ្រួសារ របស់លោក កែម ឡី ថាមានការលួចបន្លំលុយបុណ្យសព។ ទោះជាដូច្នេះក៏ដោយ សមាជិកគ្រួសារម្នាក់ដែលជា សមាជិកនៃគណៈកម្មការនោះដែរ ក៏បានច្រានចោលការចោទប្រកាន់នេះ ដោយថ្លែងថាគាត់ “ មិនដែលគាំទ្រ ពាក្យបណ្តឹង” ហើយសំខាន់បំផុតគឺគណៈកម្មការមិនបានសូម្បីតែចាត់ចែងបច្ច័យទាំងនោះផង ព្រោះមូលនិធិទាំងនោះត្រូវបានគ្រប់គ្រងដោយសាច់ញាតិរបស់លោក កែម ឡី។ ប្អូនថ្លៃស្រីរបស់លោក កែម ឡី ក៏បានច្រានចោលពាក្យបណ្តឹងនេះដែរ ដោយថ្លែងថា ថ្នាក់ដឹកនាំទាំងបីរូបមិនដែលគ្រប់គ្រងមូលនិធិនោះទេ។ ការថ្លែងដោយក្រុមគ្រួសាររបស់លោក កែម ឡី ទាំងនេះអាចបញ្ជាក់ថា ការចោទប្រកាន់នេះគឺជារឿងដែលទាក់ទងនឹង នយោបាយ។

ការចោទប្រកាន់ដោយមិនមានភស្តុតាងទាំងនេះ កើតឡើងចំពេលដែលរដ្ឋាភិបាលបង្ក្រាបយ៉ាងតឹងរឹង មកលើសំឡេងជំទាស់នៅកម្ពុជា ដែលធ្វើឲ្យលំហការងាររបស់អ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិលមានការ រួមតូចកាន់តែខ្លាំង។ ឧទាហរណ៍ ដូចជាការផ្អាកសកម្មភាពរបស់អង្គការសមធម៌កម្ពុជា ការបិទវិទ្យាស្ថានជាតិ ប្រជាធិបតេយ្យ ការលុបឈ្មោះអង្គការមាតាធម្មជាតិកម្ពុជាចេញពីបញ្ជី ការបិទទាំងបង្ខំនៃសារព័ត៌មានឯករាជ្យ រួមមានកាសែត ឌឹ ខេមបូឌា ដេលី និងការិយាល័យវិទ្យុអាស៊ីសេរីនៅកម្ពុជា ព្រមទាំងការដាក់ទោសទណ្ឌបែប នយោបាយ លើអ្នកការពារសិទ្ធិមនុស្ស ដូចជាសកម្មជនដីធ្លីអ្នកស្រី ទេព វន្នី សកម្មជនមាតាធម្មជាតិកម្ពុជា លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី និងអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី លោក យាង សុធារិន និងលោក អួនឈិន។

យើងខ្ញុំជាអង្គការសង្គមស៊ីវិល សូមអំពាវនាវឲ្យទម្លាក់ចោលជាបន្ទាន់នូវបទចោទ ដែលគ្មានមូលដ្ឋានប្រឆាំងលោក ប៉ា ងួនទៀង ព្រះតេជគុណ ប៊ុត ប៊ុនតេញ និងលោក មឿនតុលា។ ជាងនេះទៀត យើងខ្ញុំអំពាវនាវ ដល់អាជ្ញាធរកម្ពុជា ឲ្យបញ្ឈប់ជាបន្ទាន់នូវការធ្វើទុក្ខបុកម្នេញមកលើអង្គការសង្គមស៊ីវិល អ្នកការពារសិទ្ធ មនុស្ស និងសកម្មជនដែលកំពុងធ្វើការដោយស្របច្បាប់ និងការងារដែលផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់ ការអភិវឌ្ឍប្រដោយចីរភាពរបស់កម្ពុជា។ យើងខ្ញុំស្នើឲ្យរដ្ឋាភិបាលកម្ពុជាគោរពរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់សិទ្ធិ មនុស្សអន្តរជាតិ និងដើម្បីធ្វើឲ្យសង្គមស៊ីវិលអាចដំណើរការទៅមុខដោយគ្មានការរឹតត្បិត និងយាយី។

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Boeung Kak Community
២. Boeung Trabek Community
៣. CamASEAN Youth’s Future (CamASEAN)
៤. Cambodia Development People Life Association
៥. Cambodian Center for Human Rights (CCHR)
៦. Cambodian Center for Independent Media (CCIM)
៧. Cambodian Committee for Cambodia (CCC)
៨. Cambodian Food And Service Workers Federation (CFSWF)
៩. Cambodian Human Right and Development Association (ADHOC)
១០. Cambodian Independent Teacher's Association (CITA)
១១. Cambodian League for the Promotion and Defense of Human Rights (LICADHO)
១២. Cambodian Volunteer for Society (CVS)
១៣. Cambodian Women’s Crisis Center (CWCC)
១៤. Cambodian Youth Network (CYN)
១៥. Center for Alliance of Labor and Human Rights (CENTRAL)
១៦. Coalition for Integrity and Social Accountability (CISA)
១៧. Committee for Free and Fair Election in Cambodia (COMFREL)
១៨. Equitable Cambodia (EC)
១៩. Gender and Development for Cambodia (GADC)
២០. Independent Democracy of Informal Economy Association (IDEA)
២១. Indigenous Youth at Prome Community, Preah Vihear Province
២២. Indradevi Association (IDA)
២៣. Khmer Kampuchea Krom for Human Rights and Development Association
២៤. Kuy Ethnic Community, Prame Village, Preah Vihear province
២៥. Land Community, I Village Preah Sihanouk province
២៦. Land Conflict Community, Krenh Village, Pailin province
២៧. Minority Rights Organization (MIRO)
២៨. Mother Nature
២៩. Neutral and Impartial Committee for Free & Fair Elections in Cambodia (NICFEC)
៣០. Ponlok Khmer (PKH)
៣១. Railway Station, Tuol Sangkae A Community
៣២. Samakum Teang Tnaut (STT)
៣៣. SOS International Airport Community, Phnom Penh
៣៤. The Alliance for Conflict Transformation (ACT)
៣៥. The Cambodian Defender Project (CDP)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 1. Boeung Kak Community
 2. Boeung Trabek Community
 3. CamASEAN Youth’s Future (CamASEAN)
 4. Cambodia Development People Life Association
 5. Cambodian Center for Human Rights (CCHR)
 6. Cambodian Center for Independent Media (CCIM)
 7. Cambodian Committee for Cambodia (CCC)
 8. Cambodian Food And Service Workers Federation (CFSWF)
 9. Cambodian Human Right and Development Association (ADHOC)
 10. Cambodian Independent Teacher's Association (CITA)
 11. Cambodian League for the Promotion and Defense of Human Rights (LICADHO)
 12. Cambodian Volunteer for Society (CVS)
 13. Cambodian Women’s Crisis Center (CWCC)
 14. Cambodian Youth Network (CYN)
 15. Center for Alliance of Labor and Human Rights (CENTRAL)
 16. Coalition for Integrity and Social Accountability (CISA)
 17. Committee for Free and Fair Election in Cambodia (COMFREL)
 18. Equitable Cambodia (EC)
 19. Gender and Development for Cambodia (GAD/C)
 20. Independent Democracy of Informal Economy Association (IDEA)
 21. Indigenous Youth at Prome Community, Preah Vihear Province
 22. Indradevi Association (IDA)
 23. Khmer Kampuchea Krom for Human Rights and Development Association
 24. Kuoy Ethnic Community, Prame Village, Preah Vihea province
 25. Land Community, I Village Preah Sihanouk province
 26. Land Conflict Community, Krenh Village, Pailin province
 27. Minority Rights Organization (MIRO)
 28. Mother Nature
 29. Neutral and Impartial Committee for Free & Fair Elections in Cambodia (NICFEC)
 30. Ponlok Khmer (PKH)
 31. Railway Station, Tuol Sangkae A Community
 32. Samakum Teang Tnaut (STT)
 33. SOS International Airport Community, Phnom Penh
 34. The Alliance for Conflict Transformation (ACT)
 35. The Cambodian Defender Project (CDP)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា