សេចក្តីថ្លែងការណ៍

សង្គមស៊ីវិល​សម្ដែងការ​សោកស្ដាយ​ជាខ្លាំង​ ចំពោះ​ការធ្វើ​ទុក្ខបុក​ម្នេញពី​សំណាក់​អាជ្ញាធររដ្ឋ​មកលើ​សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ីនធើណេត

ចេញផ្សាយ ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ២០១៨; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំ ​ជាអង្គការ​សង្គមស៊ីវិល​ដែលមាន​រាយនាម​ដូចខាងក្រោម​ សូមសម្ដែង​ក្ដីកង្វល់​ជាខ្លាំង ​ពាក់ព័ន្ធ​នឹងការ​ចេញប្រកាសរបស់​រាជរដ្ឋាភិបាល​​ចុងក្រោយ​នេះ​ ដើម្បី​បង្កើន​ការ​ឃ្លាំមើល​ ការត្រួតពិនិត្យ​ និង​ការ​ផ្ដន្ទាទោស​ព្រហ្មទណ្ឌ​របស់​អាជ្ញាធររដ្ឋ​ ទៅ​លើការ​សម្ដែង​មតិ​តាម​ប្រព័ន្ធអ៊ីនធើណេត​នៅកម្ពុជា ដែលជា​ការរំលោភ​បំពាន​ទៅលើ​រដ្ឋធម្មនុញ្ញ​ និងច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​។​

កាលពី​ថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០១៨​ ក្រសួង​មហាផ្ទៃ​ ក្រសួង​ព័ត៌មាន​ និង​ក្រសួង​ប្រៃសនីយ៍​និង​ទូរគមនាគមន៍​ បាន​សម្រេច​ចេញ​ប្រកាស​អន្តរ​ក្រសួង​មួយស្ដីពី​ ការ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​តាមគេហ​ទំព័រនិង​ បណ្ដាញ​ទំនាក់ទំនង​សង្គម​ ដែលទើប​ត្រូវបាន​ផ្សព្វផ្សាយ​ជាសាធារណៈ​ក្នុងសប្ដាហ៍នេះ​។ ប្រកាស​អន្តរក្រសួង​នេះ បាន​គំរាមកំហែង​ដល់ឯកជនភាព​ និង​សិទ្ធិសេរីភាព​ក្នុងការ​មតិ​របស់​អ្នកប្រើប្រាស់​អ៊ីនធើណេត​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទាំងអស់​ នៅក្នុង​ប្រទេស​កម្ពុជា​ ក៏ដូចជា​រឹតត្បិត​កាន់តែ​ខ្លាំង​ឡើងៗ​ ចំពោះ​លំហសេរីភាព​ក្នុងការ​ពិភាក្សា​ជាសាធារណៈ​ បន្ទាប់​ពីមានការ​ធ្វើទុក្ខ​បុកម្នេញ​ជាបន្ត​បន្ទាប់​ នៅរយៈពេល​ប៉ុន្មាន​ខែចុងក្រោយ​នេះ។

ប្រកាសនេះ​ តម្រូវឱ្យ​​ក្រសួង​ប្រៃសនីយ៍​និង​ទូរគមនាគមន៍​ធ្វើការ​ “រាំងខ្ទប់​ ឬបិទចោល​” នូវគេហទំព័រ​ និង​គណនេយ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមណា​ ដែលមាន​ខ្លឹមសារ​ព័ត៌មាន​ “អាចចាត់​ទុកថា​ មានលក្ខណៈ​ញុះញង់​ បំបែក​បំបាក់​ សាមគ្គីភាព​ ការរើសអើង​ ចេតនា​បង្កចលាចល​ ដែលអាច​បណ្ដាល​ឱ្យអន្តរាយ​ដល់​សន្ដិសុខ​ជាតិ​ ផល​ប្រយោជន៍​សាធារណៈ ​និងសណ្ដាប់​ធ្នាប់សង្គម​” ជាដើម​។ ភាព​មិនច្បាស់លាស់​នៃអត្ថន័យ​ ខ្លឹមសារ​ព័ត៌មាន​ “ល្មើសច្បាប់​” គឺស​បញ្ជាក់​ពីការត្រួតត្រា​ និង ភាព​ទូលាយ​នៃការចាត់​វិធានការ​របស់​អាជ្ញាធររដ្ឋ​ ដែល​អាច​បកស្រាយ​លើស​ពីភាព​សមហេតុផល​ ក្នុងន័យ​ចាំបាច់​ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ​ និង​សន្តិសុខជាតិ។​ នៅក្នុង​ប្រកាស​ក៏មាន​ចែងពី​ការតម្រូវ​ឱ្យក្រសួង​ពាក់ព័ន្ធ​បង្កើត​អង្គភាព​ជំនាញ​ ដើម្បី​ងាយស្រួល​គ្រប់គ្រង​និង​ត្រួតពិនិត្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យមាន​ប្រសិទ្ធភាពផងដែរ។​

ប្រកាសនេះ​ អាចត្រូវ​បាន​ប្រើប្រាស់​ដើម្បី​រឹតត្បិត​ទាំងស្រុង​នូវ​រាល់ការ​ពិភាក្សា​ជាសាធារណៈ​នៅ​កម្ពុជា​។ ជាក់ស្ដែង​ រាល់គំនិត​យោបល់​ណា​ដែល​អាជ្ញាធរ​ចាត់ទុកថា​ មិនអាច​ទទួលយកបាន​ អាចត្រូវបាន​អាជ្ញាធរ​ទាំងនោះ​ចាត់វិធានការ​តាមរយៈបទបញ្ញត្តិ​មិនច្បាស់លាស់​ និង​ភាពទូលាយ​នៃ​លក្ខណៈ​​វិនិច្ឆ័យ​ដូចជា​ “បំបែក​បំបាក់​សាមគ្គីភាព​” ឬ​ “ការ​បង្កអន្តរាយ​ដល់​សណ្ដាប់ធ្នាប់​សង្គម​” ជាដើម​។ ប្រកាសនេះ​ក៏បាន​តម្រូវ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ធ្វើការ​ “ប្រឆាំង​ និង​ទប់ស្កាត់”​ រាល់ខ្លឹមសារ​ព័ត៌មានដូចជា​ “សារ​ជាអក្សរ​ សំឡេង​ រូបភាព​ វីដេអូ”​ ដែលអាច​បណ្ដាលឱ្យ​ “អន្តរាយ​ដល់​...ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ សេដ្ឋកិច្ច​ជាតិ... វប្បធម៌​និង​ប្រពៃណីជាតិ​”។ ការ​រាំងខ្ទប់​នៃខ្លឹមសារ​ព័ត៌មាន​ និង​ការ​បិទចោល​គណនេយ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ហាក់​ដូចជា​សម្រេច​ផ្អែកតែលើ​ឆន្ទានុសិទ្ធិ​របស់​ក្រសួង​ពាក់ព័ន្ធ ​ ដែលបាន​ផ្ដល់​អំណាច​ឱ្យអាជ្ញាធរ​ក្នុងការ​បំបិទ​សំឡេង​បុគ្គល​ នៅពេល​អាជ្ញាធរ​ទាំងនោះ​ចង់ធ្វើ​ ដោយសារ​មិនមានបទ​បញ្ញត្តិ​ចែងអំពី​សិទ្ធិ​ក្នុងការ​ប្ដឹងជំទាស់​ ឬការ​ចូលរួម​របស់​តុលាការ​។

​បទបញ្ញត្តិ​នេះក៏អាច​ត្រូវបាន​ប្រើប្រាស់​ ដើម្បី​បំបិទ​សំឡេង​ និង​ដាក់ទោស​ អ្នក​បង្ហោះ​ព័ត៌មាន​ ឬចែកចាយ​ព័ត៌មាន​បន្ត​លើ​ប្រព័ន្ធ​អ៊ីនធើណេត​ ដែលមាន​ការរិះគន់​រាជរដ្ឋាភិបាល​ ឧទាហរណ៍​ដូចជា ផលប៉ះពាល់​សង្គម​និង​បរិស្ថាន​នៃ​ហេដ្ឋា​រចនាសម្ព័ន្ធ​ ឧស្សាហកម្មរ៉ែ​ ការ​សាងសង់​និង​គម្រោង​ពាណិជ្ជកម្ម​ផ្សេងទៀត​ជាដើម។​ អាជ្ញាធរ​បាន​បញ្ជាក់​ច្បាស់​ហើយថា​ អ្នកទាំងនោះ​អាចនឹង​ដាក់ទោស​លើការ​បញ្ចេញមតិ​ជាសាធារណៈ​របស់​បុគ្គល​នានា។​ ប៉ុន្តែ​ប្រកាសនេះ​អាច​ត្រូវបាន​បកស្រាយ​ក្នុងន័យ​ទូលាយ​ផ្សេងទៀត​ ហើយ​ក៏អាច​ប៉ះពាល់​ដល់ការ​ទំនាក់ទំនង​ជាលក្ខណៈ​ឯកជន​នៅលើ​ប្រព័ន្ធ​អ៊ីនធើណេត​ផងដែរ។

ប្រកាសនេះ​បានកម្រិតសេរីភាព ​អ្នកប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធើណេត​ទាំងអស់​នៅកម្ពុជាឱ្យ​ស្ថិត​​ក្រោមការ​ត្រួតពិនិត្យ​ និង​តម្រូវ​ឱ្យវិស័យ​ឯកជន​អនុវត្ត​ផងដែរ​។ ឥឡូវនេះ​ ក្រុមហ៊ុន​ផ្ដល់សេវា​អ៊ីនធើណេត​ទាំងអស់​ ត្រូវបាន​តម្រូវ​ឱ្យតំឡើង​ “កម្មវិធី​សុហ្វវ៉ែ​ និង​បំពាក់​ឧបករណ៍​គ្រប់គ្រង​អ៊ីនធើណេត​ ដើម្បី​ងាយស្រួល​ក្នុងការច្រោះ​ ឬធ្វើការ​រាំងខ្ទប់​ ចំពោះ​គេហទំព័រ​ គណនេយ្យ ​ឬទំព័រ​របស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​” ដែលត្រូវ​បាន​ចាត់​ទុកថា​ ល្មើសច្បាប់។​ អ្នកប្រើប្រាស់​អ៊ីនធើណេត​អាចត្រូវបាន​លួចស្ដាប់​ការសន្ទនា​ ពីសំណាក់​ក្រុមហ៊ុន​ផ្ដល់សេវា​អ៊ីនធើណេត​ ដែល​ទទួលបាន​កម្រៃ​ពីអ្នក​ប្រើប្រាស់ ដោយសារ​បទបញ្ជា​របស់​អាជ្ញាធរ​រដ្ឋ។ បន្ទាប់ពី​ការអនុម័ត​ច្បាប់ស្ដីពី​ទូរគមនាគមន៍​ក្នុងឆ្នាំ​២០១៥​ ស្ថាប័ន​ធ្វើការ​លើបញ្ហា​សិទ្ធិនានា​ បានលើក​ឡើងថា​ ច្បាប់ថ្មី​នេះអាច​បង្កើត​ជាមូលដ្ឋាន ​ដើម្បីរឹតត្បិត​សិទ្ធិសេរីភាព​ ក្នុងការ​បញ្ចេញមតិ​តាមប្រព័ន្ធ​អ៊ីនធើណេត។​ ប្រកាស​នេះ​បានផ្ដល់​សិទ្ធិអំណាច​ដល់អាជ្ញាធរ​ ឱ្យចាត់ចែង​ការអនុវត្ត​។

ប្រកាស​អន្តរក្រសួង​នេះ បង្ហាញពីផលប៉ះពាល់​ជាខ្លាំង​ដល់​​ សិទ្ធិឯកជនភាពនិងសិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញមតិ ដែល​ត្រូវ​បានធានា​ដោយ​​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។ មាត្រា៤១​នៃ រដ្ឋធម្មនុញ្ញ​បានចែងថា​ “ប្រជាពលរដ្ឋខ្មែរ​មានសេរីភាព​ខាងការ​បញ្ចេញមតិ​របស់ខ្លួន​ សេរីភាព​ខាង​សារព័ត៌មាន​ សេរីភាព​ខាងការ​បោះពុម្ភផ្សាយ​ សេរីភាព​ខាងការ​ប្រជុំ”។ សេរីភាព​ដែលធានា​ដោយ​រដ្ឋធម្មនុញ្ញ​នេះ អាចត្រូវ​បានកម្រិត​ដោយកត្តាសណ្ដាប់​ធ្នាប់​សាធារណៈ​ និង​សន្តិសុខជាតិ​ ប៉ុន្តែ​ករណីនេះអាចធ្វើទៅ​បានតែ​នៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ ​ចាំបាច់​ និង​សមហេតុផលតែប៉ុណ្ណោះ​។​ ប្រកាស​នេះ បង្ហាញ​ពីការរឹតត្បិត​ហួសហេតុដោយ​មិនសមហេតុផល ទៅលើសិទ្ធិ​របស់ប្រជាពលរដ្ឋ​កម្ពុជា។ ដូច្នេះ ​យើងខ្ញុំ ​ជាអង្គការ​សង្គមស៊ីវិល ​ដែលមាន​រាយនាម​ដូចខាងក្រោម សូមសំណូម​ពរ​ដោយ​ទទូច​ឱ្យអាជ្ញាធរ​រដ្ឋ​​ធ្វើការនិរាករណ៍ប្រកាស​នេះ​វិញ។

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖
១. សហគមន៍២៤គ្រួសារ (ព្រះសីហនុ)
២. សហគមន៍កៅពីរ (ភ្នំពេញ)
៣. អង្គការសកម្មភាពដើម្បីកុមារ (APLE)
៤. សកម្មភាពដើម្បីបរិស្ថាន និង សហគមន៏ (AEC)
៥. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៦. សហគមន៍អណ្តូង (ព្រះសីហនុ)
៧. សហគមន៍អណ្តូងកន្តួត (បាត់ដំបង)
៨. សហគមន៍អណ្តូងត្របែក (ស្វាយរៀង)
៩. សហគមន៍អន្លង់រុន (បាត់ដំបង)
១០. សហគមន៍បាត់ខ្ទះ (ព្រះសីហនុ)
១១. សហគមន៍បឹងឈូក (ភ្នំពេញ)
១២. សហគមន៍ដីធ្លីបឹងប្រាំ (បាត់ដំបង)
១៣. សហគមន៍បុរីកីឡា (ភ្នំពេញ)
១៤. សហគមន៍បុស្សស្អំ (បាត់ដំបង)
១៥. សហគមន៍បុស្សស្នោ (ត្បូងឃ្មុំ)
១៦. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
១៧. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
១៨. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១៩. សហជីពកម្មករចំណីអាហារនិងសេវាកម្ម (CFSWF)
២០. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
២១. សមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា (CICA)
២២. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
២៣. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
២៤. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
២៥. បណ្តាញយុវជនកម្ពុជា (CYN)
២៦. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
២៧. អង្គការបង្កើនសមត្ថភាពសហគមន៍ដើម្បីអភិវឌ្ឍន៍ (CCD)
២៨. សហគមន៍ជីខក្រោម (កោះកុង)
២៩. សហគមន៍ជីខលើ (កោះកុង)
៣០. មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្រ្តីនៅកម្ពុជា (CWDCC)
៣១. សហគមន៍ជីទ្រុន (កំពង់ចាម)
៣២. សហគមន៍សេអ៊ីប្រាំ (ព្រះសីហនុ)
៣៣. សហគមន៍ចេកមាស (ស្វាយរៀង)
៣៤. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៣៥. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
៣៦. អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)
៣៧. សហភាពចលនាកម្មករកម្ពុជា (CCW)
៣៨. គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
៣៩. អង្គការសមធម៌កម្ពុជា (EC)
៤០. សហគមន៍ព្រៃឈើ និង ធនធានធម្មជាតិ (ពោធិ៍សាត់)
៤១. សហគមន៍នេសាទ (កំពត)
៤២. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
៤៣. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៤៤. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
៤៥. សមាគមឥន្ទ្រទេវី (IDA)
៤៦. សហគមន៍កំពង់សាមគ្គី (កំពត)
៤៧. សហគមន៍គៀនទឹក (កោះកុង)
៤៨. សហគមន៍ដីធ្លីឃ្មុំស្រករថ្លុកឬស្សី (កំពង់ធំ)
៤៩. សហគមន៍ដីធ្លីកោះខ្សាច់ (កោះកុង)
៥០. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៥១. សហគមន៍ភូមិមួយ ខេត្តព្រះសីហនុ
៥២. សហគមន៍ដីធ្លីឡពាង (កំពង់ឆ្នាំង)
៥៣. អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO)
៥៤. បណ្ដាញអ្នកការពារព្រៃឡុង ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ
៥៥. សហគមន៍ដីធ្លីភូមិអូរអំពិល (បន្ទាយមានជ័យ)
៥៦. សហគមន៍អូរឈើទាល (ព្រះសីហនុ)
៥៧. សហគមន៍អូរខ្សាច់ (ព្រះសីហនុ)
៥៨. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)
៥៩. សហគមន៍អូរវល្លិ៍ (បាត់ដំបង)
៦0. ក្រុមយុវជនខ្មែរ ដើម្បី សន្ធិសញ្ញា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (PPA)
៦១. សហគមន៍ភ្នំបាត (កណ្តាល)
៦២. សហគមន៍ដីធ្លីភ្នំក្តឹបថ្ម (បន្ទាយមានជ័យ)
៦៣. សហគមន៍ភ្នំក្រោម (សៀមរាប)
៦៤. សហគមន៍ភ្នំស្លឹក (បាត់ដំបង)
៦៥. សហគមន៍ភ្នំត្នោត (កំពត)
៦៦. សហគមន៍ភ្នំទទឹង (កំពត)
៦៧. សហគមន៍ ភូមិ២២ (ភ្នំពេញ)
៦៨. សហគមន៍ ភូមិ២៣ (ភ្នំពេញ)
៦៩. សហគមន៍ ដីធ្លីភូមិអូរស្វាយ (បន្ទាយមានជ័យ)
៧០. សហគមន៍ដីធ្លីភូមិប្រាសាទរ៉ាង (បន្ទាយមានជ័យ)
៧១. សហគមន៍ដីធ្លី ភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៧២. អង្គកាពន្លឺនៃក្តីសង្ឃឹម
៧៣. អង្គការពន្លកខ្មែរ
៧៤. សហគមន៍ដីធ្លីពយជប៉ុន (កោះកុង)
៧៥. សហគមន៍ដីធ្លីប្រាសាក់ (បាត់ដំបង)
៧៦. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
៧៧. សហគមន៍ព្រែកតាគង់ (ភ្នំពេញ)
៧៨. សហគមន៍ព្រែកតានូ (ភ្នំពេញ)
៧៩. សហគមន៍ព្រៃឈើព្រែកតាយ៉ុង (កំពង់ធំ)
៨០. សហគមន៍ព្រែកត្រែ (ព្រះសីហនុ)
៨១. សហគមន៍ក្បាលខ្លា (កំពង់ធំ)
៨២. សហគមន៍ព្រៃឈើពេជ្រចង្វាល្អឆើត (កំពង់ឆ្នាំង)
៨៣. សហគមន៍ព្រៃឡពាង (កំពង់ឆ្នាំង)
៨៤. សហគមន៍នេសាទព្រៃពាយ (កំពត)
៨៥. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
៨៦. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
៨៧. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៨៨. សហគមន៍ដីធ្លីរំចេក (សៀមរាប)
៨៩. សហគមន៍រុនក្លិនទា (បន្ទាយមានជ័យ)
៩០. សហគមន៍សាមគ្គីភ្នំជាំម្លូរ (កំពត)
៩១. សហគមន៍ដីធ្លីសាមគ្គីរមាសហែក (ស្វាយរៀង)
៩២. សហគមន៍សង្កែសាទប (កំពង់ស្ពឺ)
៩៣. សមាគមធាងត្នោត (STT)
៩៤. សហគមន៍ដីធ្លីភូមិសាយសាម៉ន (បន្ទាយមានជ័យ)
៩៥. សហគមន៍ស្តីក្រោមរហាលសួង (បាត់ដំបង)
៩៦. សហគមន៍ដីធ្លីស្គន់ (សៀមរាប)
៩៧. សហគមន៍នេសាទសម្រស់កោះស្តេច (កោះកុង)
៩៨. សហគមន៍ភូមិស្វាយ (បន្ទាយមានជ័យ)
៩៩. សហគមន៍ស្រែប្រាំង (កំពង់ចាម)
១០០. សហគមន៍ដីធ្លីភូមិស្ទឹងបត់
១០១. សហគមន៍នេសាទស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
១០៣. សហគមន៍ដីធ្លីតានួន (កោះកុង)
១០៤. សហគមន៍ដីធ្លីភូមិតាត្រៃ (បន្ទាយមានជ័យ)
១០៥. សហគមន៍ដីធ្លីភូមិថ្នល់បត់ (បន្ទាយមានជ័យ)
១០៦. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាល ដើម្បីលុបបំបាត់រាល់ទម្រង់រើសអើងលើស្រ្តីភេទ (NGO-CEDAW)
១០៧. សហគមន៍ទួលរ៉ដា (ភ្នំពេញ)
១០៨. សហគមន៍ទួលសង្កែB (ភ្នំពេញ)
១០៩. សហគមន៍ព្រៃឈើ ដីធ្លី ទួលសំរោង (កំពង់ឆ្នាំង)
១១០. សហគមន៍ត្រពាំងសង្កែ (កំពត)
១១១. សហគមន៍ទំនប់ពីរ (ភ្នំពេញ)
១១២. សហគមន៍ទន្លូង (កំពង់ចាម)
១១៣. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
១១៤. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
១១៥. មជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ (CCPCR)
១១៦. សមាគមអ្នកធ្វើការតាមផ្ទះ (ADW)
១១៧. គណៈកម្មាធិការ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (COMFREL)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. 24 Family Community (Preah Sihanouk)
២. 92 Community (Phnom Penh)
៣. Action Pour Les Enfants (APLE)
៤. Activity for Environment Community (AEC)
៥. Alliance for Conflict Transformation Organization (ACT)
៦. Andoung Community (Preah Sihanouk)
៧. Andoung Kantuot Community (Battambang)
៨. Andong Trabek Land Community (Svay Rieng)
៩. Anlong Run Community (Battambang)
១០. Association of Domestic Workers (ADW)
១១. Bat Khteah community (Preah Sihanouk)
១២. Boeung Chhouk Community (Phnom Penh)
១៣. Boeung Pram Land Community (Battambang)
១៤. Borei Keila Community (Phnom Penh)
១៥. Bos Sa Am (Battambang)
១៦. Bos Snaor Land Community (Tboung Khmum)
១៧. Building and Wood Workers Trade Union Federation of Cambodia (BWTUC)
១៨. CamASEAN Youth’s Future (CamASEAN)
១៩. Cambodian Center for Human Rights (CCHR)
២០. Cambodia Center for the protection of children's rights (CCPCR)
២១. Cambodian Food and Service Workers' Federation (CFSWF)
២២. Cambodian Human Rights and Development Association (ADHOC)
២៣. Cambodian Independent Civil-Servants Association (CICA)
២៤. Cambodian Independent Teachers Association (CITA)
២៥. Cambodian Informal Economic Workers Association (CIWA)
២៦. Cambodian League for the Promotion and Defense of Human Rights (LICADHO)
២៧. Cambodian Youth Network (CYN)
២៨. Center for Alliance of Labor and Human Rights (CENTRAL)
២៩. Capacity Community Development Organization (CCD)
៣០. Chikor Krom Community (Koh Kong)
៣១. Chikor Leu Community (Koh Kong)
៣២. Children and Woman Development Center in Cambodia (CWCCD)
៣៣. Chi Tron Community (Kampong Cham)
៣៤. C I 5 Community (Preah Sihanouk)
៣៥. Chek Meas Land Community (Svay Rieng)
៣៦. Coalition of Cambodia Farmer Community (CCFC)
៣៧. Community Peace-Building Network (CPN)
៣៨. Community Voice Development Organization (BCV)
៣៩. Confederation of Cambodia worker-movement (CCW)
៤០. Cooperation Committee for Cambodia (CCC)
៤១. Equitable Cambodia (EC)
៤២. Forestry And Natural Resource Community (Pursat)
៤៣. Forestry Community (Kampot)
៤៤. Gender and Development for Cambodia (GADC)
៤៥. Horng Samnam Community (Kampong Speu)
៤៦. Independent Democracy of Informal Economy Association (IDEA)
៤៧. Indigenous Youth at Brome Commune, Preah Vihear Province
៤៨. Indradevi Association
៤៩. Kampong Samaki Community (Kampot)
៥០. Kean Teuk Land Community (Koh Kong)
៥១. Khmum Srakor Thlok Russey Land Community (Kampong Thom)
៥២. Koh Ksach Land Community (Koh Kong)
៥៣. Koh Sralao Fishery Community (Koh Kong)
៥៤. Land Community, I Village, Preah Sihanouk Province
៥៥. Lor Peang Land Community (Kampong Chhnang)
៥៦. Miro Indigenous Right Organization (MIRO)
៥៧. Network for Prey Land protection, Mean Rith commune (Kampong Thom)
៥៨. Neutral and Impartial Committee for the Free and Fair Election in Cambodia (NICFEC)
៥៩. Ou Ampil Land Community (Banteay Meanchey)
៦០. Ou Chheu Teal Community (Preah Sihanouk)
៦១. Ou Khsach Community (Preah Sihanouk)
៦២. Ou Tracheak Chet community (Preah Sihanouk)
៦៣. Ou Vor Preng Community (Battambang)
៦៤. Paris Peace Accords Khmer Youth (PPA)
៦៥. Phnom Bat Community
៦៦. Phnom Kdeb Thmor Land Community (Banteay Meanchey)
៦៧. Phnom Krom Community (Siem Reap)
៦៨. Phnom Sleuk Communty (Battambang)
៦៩. Phnom Thnort Community (Kampot)
៧០. Phnom Torteong Community(Kampot)
៧១. Phum 22 Community (Phnom Penh)
៧២. Phum 23 Community (Phnom Penh)
៧៣. Phum Ou Svay Land Community (Banteay Meanchey)
៧៤. Phum Prasat Rang Land Community (Banteay Meanchey)
៧៥. Phum Sela Khmer Land Community (Banteay Meanchey)
៧៦. Ponleu Ney Kdey Sangkhum
៧៧. Ponlok Khmer
៧៨. Poy Japan Land Community (Koh Kong)
៧៩. Prasak Community (Battambang)
៨០. Prek Ksach Land Community (Koh Kong)
៨១. Prek Takung Community (Phnom Penh)
៨២. Prek Tanou Community (Phnom Penh)
៨៣. Prek Ta Yong Forestry Community (Kampong Thom)
៨៤. Prek Trae Community (Preah Sihanouk)
៨៥. Prey Chher Kbal Kla Community (Kampong Thom)
៨៦. Prey Chher Pich Sangva Laor Chhert Community (Kampong Chhnang)
៨៧. Prey Lang Community
៨៨. Prey Peay Fishery Community (Kampot)
៨៩. Phsar Kandal Village Land Community (Banteay Meanchey)
៩០. Railway Community (Phnom Penh)
៩១. Raksmey Samaki Community (Kampong Speu)
៩២. Rum Cheik Land Community (Siem Reap)
៩៣. Run Klen Tea Village land Community (Banteay Meanchey)
៩៤. Samaki Phnom Chorm Mlou community (Kampot)
៩៥. Samaki Romeas Heok Land Community (Svay Rieng)
៩៦. Sangke Satorb Community (Kampong Speu)
៩៧. Sahmakum Teang Tnaut (STT)
៩៨. Say Samorn Land Community (Banteay Meanchey)
៩៩. Sdey Krom Rohal Soung Fishery Community (Battambang)
១០០. Skun Land community (Siem Reap)
១០១. Somros Koh Sdach Fishery Community (Koh Kong)
១០២. Svay Village Community (Banteay Meanchey)
១០៣. Srae Prang Community (Kampong Cham)
១០៤. Steung Bort village land Community (Banteay Meanchey)
១០៥. Steung Ksach Sor Forestry Community (Kampong Chhnang)
១០៦. Tani Community (Siem Reap)
១០៧. Tanuon Land Community (Koh Kong)
១០៨. Ta Trai village land (Banteay Meanchey)
១០៩. Thnal Bort village Land (Banteay Meanchey)
១១០. The Cambodian NGO Committee on CEDAW (NGO-CEDAW)
១១១. Toul Rada Community (Phnom Penh)
១១២. Toul Sangke B Community (Phnom Penh)
១១៣. Toul Samrong Community (Kampong Chhnang)
១១៤. Trapaing Sangke Community (Kampot)
១១៥. Tumnop II Community (Phnom Penh)
១១៦. Tunlong Community (Kampong Cham)
១១៧. Committee for Free and Fair Elections in Cambodia (COMFREL)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា