ឯកសារថ្មីៗ

របាយការណ៍
បើ​គ្មាន​ការ​ផ្តន្ទាទោស​គឺ ​គ្មាន​ការ​ការពារ ៖ ការ​ឆ្លើយ​តប​ចំពោះ​អំពើហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា

ចេញផ្សាយ ខែធ្នូ ឆ្នាំ២០១៧

ថ្ងៃនេះ​ សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ (“លីកាដូ”)​ ចេញ​ផ្សាយ​របាយការណ៍​ថ្មីមួយ​ស្ដីពី​ “បើ​គ្មាន​ការ​ផ្តន្ទាទោស​គឺ​ គ្មាន​ការ​ការពារ​ ៖ ការ​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា​” ដើម្បី​ប្រារព្ធ​យុទ្ធនាការ​១៦ថ្ងៃ​ជា​សាកល​ ក្នុង​ការ​ទប់ស្កាត់​អំពើហិង្សា​លើ​ស្រ្តីភេទ​ ដែល​ចាប់​ផ្ដើម​ពីថ្ងៃ​ទី២៥​ ខែវិច្ឆិកា​ រហូត​ដល់​ ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៧។​ របាយការណ៍​នេះបង្ហាញ​ពីភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា​ ក្នុង​ការ​ការពារ​ជនរងគ្រោះ​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ​ ក៏​ដូចជា​ការផ្ដន្ទាទោស​ឱ្យ​បាន​ត្រឹមត្រូវ​លើ​ជនល្មើស​ដែល​ប្រព្រឹត្ត​អំពើហិង្សា។

 មើលឯកសារនេះជាភាសាខ្មែរ
 (PDF, 5.6 MBs)
 មើលឯកសារនេះជាភាសាអង់គ្លេស
 (PDF, 10.64 MBs)

របាយការណ៍សង្ខេប
ហានិភ័យ​នៃ​សំឡេង​រិះគន់​៖ ការ​រំលោភ​បំពាន​ទៅ​លើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស

ចេញផ្សាយ ខែកក្កដា ឆ្នាំ២០១៧

នៅ​ខណៈ​ដែល​ស្ថានភាព​សិទិ្ធមនុស្ស​នៅ​កម្ពុជា​ហាក់​ដូចជា​មិន​ដើរ​ទៅមុខ​ ការ​និយាយ​រិះគន់​ទៅលើ​​ការរំលោភ​បំពាន​របស់​អាជ្ញាធរ​ គឺកាន់តែ​មាន​សារសំខាន់​ខ្លាំង​ឡើង។​ នៅ​ក្នុង​រយៈពេល​ពីរឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ការពារ​សិទិ្ធ​មនុស្ស​ បុគ្គល​ឯករាជ្យ​ និង​បុគ្គល​សំខាន់ៗ​មួយ​ចំនួន​ទៀត​ បាន​ក្លាយជា​ជន​រងគ្រោះ​ក្នុង​ចំណោម​ជនរងគ្រោះ​ដទៃទៀត​ នៅ​ក្នុង​ស្ថានភាព​នយោបាយ​ដ៏​ផុយស្រួយ​នៅកម្ពុជា។​ នៅ​ខែ​កក្កដា​ ឆ្នាំ២០១៦​ អ្នក​ការពារ​សិទិ្ធមនុស្ស​បាន​ទទួលរង​នូវបទ​ពិសោធន៍​យ៉ាង​ជូរចត់​សម្រាប់​ការ​បញ្ចេញ​គំនិត​រិះគន់​របស់​អ្នក​ទាំងនោះ។​ អ្នកវិភាគ​នយោបាយ​ លោក​បណ្ឌិត​ កែម ឡី​ ត្រូវ​បាន​គេ​លួច​បាញ់​ប្រហារ​ទាំង​កណ្តាល​ថ្ងៃ ហើយ​ក្រោយ​មក ទោះ​ជា​ជន​សង្ស័យ​ចំបង​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​​បន្ទាប់​ពីបើក​សវនាការ​អស់​រយៈពេល​បួន​ម៉ោង​ក៏ដោយ​ ក៏រហូត​មក​ដល់​សព្វថ្ងៃ​ នៅ​មិន​ទាន់​មាន​ការ​ស៊ើប​អង្កេត​ដែល​គួរ​ឲ្យ​​ជឿ​ទុកចិត្តណាមួយ​​ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​ឃាតកម្ម​នេះនៅឡើយទេ។​

នៅ​ក្នុង​របាយការណ៍​សង្ខេប​ចុងក្រោយ​បំផុត​នេះ​ អង្គការ​ លីកាដូ​ បាន​លើក​ឡើង​នូវ​ការ​បំភិត​បំភ័យ​ជាច្រើន​ ដែល​អ្នក​ការពារ​សិទិ្ធ​មនុស្ស​កំពុង​ប្រឈម​មុខ​នៅ​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ​។ វិធីសាស្ត្រ​ដ៏​យូរ​អង្វែង​ជាច្រើន​ ដែល​នៅតែ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បំបិទ​សំឡេង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ (ដូចជា​៖ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​មាន​លក្ខណៈ​លំអៀង​ ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ដែល​គាំទ្រ​ដោយ​អាជ្ញាធរ​ និង​ការ​បង្ក្រាប​លើ​ការ​តវ៉ា​ដោយ​អហិង្សា​នានា)​ ត្រូវ​បាន​បន្ថែម​ទម្ងន់​តាមរយៈ​ការ​អនុម័ត​ច្បាប់​ថ្មី​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​គាប​សង្កត់​ ហើយ​និង​ការ​ត្រួត​ពិនិត្យ​ចាប់​ពិរុទ្ធ​តាមរយៈ​ប្រព័ន្ធ​អ៊ិន​ធើណេត។​ ទោះ​បី​ជា​ករណី​ជាច្រើន​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នេះ មិន​ទាន់​គ្រប់​គ្រាន់​ពេញ​លេញ តែ​ទិន្នន័យ​ទាំង​នេះ​អាច​ផ្តល់​នូវ​រូបភាព​មួយ​ផ្នែក​ដែល​បង្ហាញ​ពី​អំពើ​រំលោភ​បំពាន​ជាច្រើន​ ដែល​តែងតែ​កើត​មកលើ​អ្នក​ការពារ​សិទិ្ធមនុស្ស​នៅ​កម្ពុជា​ អស់​រយៈពេល​ជាង​ពីរឆ្នាំ​ចុងក្រោយ​មក​នេះ​។​ ដោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​សល់​តែមួយឆ្នាំ​ទៀត​ប៉ុណ្ណោះ ​ហាក់​ដូចជា​និន្នាការ​ទាំងនេះ​ អាច​នឹង​បន្ត​ទៅថ្ងៃ​អនាគត​ ហើយ​ការ​រំលោភ​បំពាន​ទៅលើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ជាច្រើន​នឹង​បន្ត​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ ក្នុង​ការ​បន្ត​រឹតត្បិត​សេរីភាព​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​។

 មើលឯកសារនេះជាភាសាខ្មែរ
 (PDF, 2.61 MBs)
 មើលឯកសារនេះជាភាសាអង់គ្លេស
 (PDF, 2.24 MBs)

ឯកសារ
លិខិត​ចំហ​រួម៖ សំណើ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ជុំវិញ​រឿង​ក្ដី​ឃាតកម្ម​លើ​ លោក កែម ឡី

ចេញផ្សាយ ខែកក្កដា ឆ្នាំ២០១៧

នៅ​មុន​​ឱកាស​នៃខួបគម្រប់​មួយ​ឆ្នាំ​នៃមរណភាព​របស់​​លោក កែម ឡី យើងខ្ញុំ​​ជា​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​រាយ​នាម​ខាង​ក្រោម សម្តែង​ក្តី​បារម្ភ​ជា​ថ្មី​ម្តង​ទៀត​ជុំវិញការ​វិវឌ្ឍតិចតួច​នៅ​ក្នុងការ​ស៊ើប​អង្កេតករណី​ឃាតកម្មនេះ ក៏ដូចជា​ ការ​ស៊ើប​អង្កេត និង​សវនាការ​ជំនុំជម្រះ​​មិន​ទាន់​គ្រប់គ្រាន់ ដោយ​សារមាន​តែ​ឈ្មោះ
អឿត អាង​ ម្នាក់ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ ឬ​ចោទ​ប្រកាន់​ជុំវិញ​ការ​ស្លាប់​របស់​លោក កែម ឡី។ ដោយ​សារ​តែការ​​ស៊ើប​អង្កេតនៅ​មិនទាន់​​គ្រប់គ្រាន់​ យើង​ខ្ញុំ​សូម​ស្នើឲ្យរាជរដ្ឋាភិបាល​កម្ពុជា
(“​រដ្ឋាភិបាល”) បង្កើត​គណៈកម្មការ​ស៊ើប​អង្កេតឯករាជ្យ និង​ឥតលម្អៀងមួយ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ដើម្បី​បន្ត​​​​​បើក​ការ​ស៊ើប​អង្កេតបន្ថែមទៀត។

 មើលឯកសារនេះជាភាសាខ្មែរ
 (PDF, 417.99 KBs)
 មើលឯកសារនេះជាភាសាអង់គ្លេស
 (PDF, 248.77 KBs)

របាយការណ៍
សិទ្ធិ​មនុស្ស​ឆ្នាំ​២០១៦​៖ ឆ្នាំ​ស្ថិត​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ

ចេញផ្សាយ ខែកុម្ភៈ ឆ្នាំ២០១៧

កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ អ្នក​វិភាគ​នយោបាយ​ដ៏មាន​ប្រជាប្រិយភាព​ លោក​បណ្ឌិត​ កែម​ ឡី ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ។ ឃាតកម្ម​លើរូប​លោក​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​មាន​ការ​តក់ស្លុត​យ៉ាងខ្លាំង​ ហើយ​ពិធី​បុណ្យសព​របស់​លោក​បាន​ឲ្យ​ឃើញ​ថា ​ប្រជាពលរដ្ឋ​រាប់សែន​នាក់​បាន​ចេញ​មក​តាម​ដង​ផ្លូវ​ដើម្បី​ចូលរួម​ដង្ហែសព​លោក​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ភូមិ​កំណើត​របស់​លោក​នៅ​ខេត្ត​តាកែវ​ ដែល​ចំនួន​អ្នក​ចូលរួម​ច្រើន​បែបនេះ​មិនធ្លាប់​មាន​នោះទេ​ ចាប់​តាំងពី​ឆ្នាំ២០១៣​មក។

ឃាតកម្ម​ដ៏រន្ធត់​នេះ​បាន​កើតឡើង​ ចំពេល​ដែល​មាន​ការ​កើនឡើង​ខ្លាំង​នៃភាព​តានតឹង​ផ្នែក​នយោបាយ​នៅកម្ពុជា​។ ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ/សង្កាត់​និង​ការបោះឆ្នោត​ថ្នាក់ជាតិ​ ត្រូវ​បាន​កំណត់​ថា​នឹង​ត្រូវ​ធ្វើឡើង​នៅឆ្នាំ​២០១៧​ និង​ឆ្នាំ២០១៨។​ ប៉ុន្តែ​រយៈពេល​ពេញ​មួយ​ឆ្នាំ២០១៦​នេះ ​មតិជាតិ​និងអន្តរជាតិ​បានរិះ​គន់ថា អាជ្ញាធររដ្ឋ​ហាក់​ដូចជា​បាន​បង្ហាញ​ពី​ការ​ប៉ុនប៉ង​បំបិទ​សំឡេង​ប្រជាពលរដ្ឋ​និង​អ្នកនយោបាយ​ឯករាជ្យ​ តាមរយៈ​ការ​បង្ក្រាប​ដោយ​ហិង្សា​ ការ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ ​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ​និង​ការ​បង្កើត​ច្បាប់​ដែល​មាន​លក្ខណៈ​រឹតត្បិត​ មុន​ពេល​ប្រទេស​កម្ពុជា​ឈាន​ទៅ​ដល់​ការ​បោះឆ្នោត។​ គិត​ត្រឹម​ខែកក្កដា​ ឆ្នាំ២០១៦​ មាន​អ្នក​ជាប់​ឃុំ​ដោយ​អំពើ​អយុត្តិធម៌​នៅ​ក្នុង​ពន្ធនាគារ​ចំនួន២៩នាក់​ ដែល​ត្រូវ​បាន​ចង​ក្រង​ជាឯកសារ។​ រហូត​ដល់​ចុងឆ្នាំ​២០១៦នេះ​ មាន​២៧នាក់​ក្នុង​ចំណោម​អ្នក​ទាំងនោះ​ កំពុង​នៅ​ជាប់​ក្នុងពន្ធនាគារ​នៅឡើយ។

 មើលឯកសារនេះជាភាសាអង់គ្លេស
 (PDF, 3.74 MBs)

របាយការណ៍
ការ​អភិវឌ្ឍ​លើ​ទាសភាព​ “ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា”​

ចេញផ្សាយ ខែធ្នូ ឆ្នាំ២០១៦

ថ្ងៃ​ទី២​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​៖​ នា​ថ្ងៃ​ទិវា​អន្តរជាតិ​លុប​បំបាត់​​អំពើ​ទាសភាព​ អង្គការ​សម្ព័ន្ធខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​ស្តីពី​ “ការ​អភិវឌ្ឍ​លើ​ទាស​ភាព​៖​ ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា​” ដែល​មាន​បង្ហាញ​នូវ​ភ័ស្តុតាង​អំពី​ការ​រីករាល​ដាល​នៃ​ការ​ប្រើប្រាស់​ទម្រង់​ទាសភាព​សម័យ​បច្ចុប្បន្ន​ក្នុង​ឧស្សាហកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា​។​ របាយការណ៍​នេះ​បាន​រកឃើញ​ថា​ ទោះ​បី​ជា​មាន​បទ​បញ្ញាត្តិ​ច្បាប់​ដ៏​ទូលំ​ទូលាយ​ដែល​បាន​អនុម័ត​ឡើង​ជា​យូរ​ឆ្នាំ​ ដើម្បី​ដាក់ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការ​ប្រើប្រាស់​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​និង​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​ អាជ្ញាធ​រមាន​សមត្ថកិច្ច​មិន​បាន​ខិត​ខំ​ប្រឹង​ប្រែង​លុប​បំបាត់​បទ​ល្មើស​ទាំង​នេះ​ទេ ​ហើយ​ជាក់​ស្តែង​បទ​ល្មើស​ទាំង​នេះ​កំពុង​តែ​បន្ត​កើត​មាន​ឡើង​។

 មើលឯកសារនេះជាភាសាខ្មែរ
 (PDF, 2.83 MBs)
 មើលឯកសារនេះជាភាសាអង់គ្លេស
 (PDF, 2.76 MBs)

របាយការណ៍សង្ខេប
បច្ចុប្បន្ន​ភាព​ឆ្នាំ​២០១៦​៖ ​ការ​រួច​ខ្លួន​ពី​បទ​ល្មើស​

ចេញផ្សាយ ខែវិច្ឆិកា ឆ្នាំ២០១៦

កាល​​ពី​១​ឆ្នាំ​មុន​ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​-លីកាដូ​ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្ដីពី​ “ការរួ​ច​ខ្លួន​ពីបទ​ល្មើស​៖ ​ការ​អនុវត្ត​ច្បាប់​​ចំពោះ​បទ​ល្មើស​រំលោភ​​សេព​សន្ថវៈ​ក្នុង​ប្រព័ន្ធ​តុលាការ​​កម្ពុជា”​ ដើម្បី​ប្រារព្ធ​យុទ្ធនាការ​ ១៦ថ្ងៃ​ ឆ្នាំ​២០១៥​ ទប់​ស្កាត់​អំពើ​ហិង្សា​ផ្លូវភេទ​លើស្រ្តី។​ ​របាយការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​សំ­ណុំ​រឿង​ជា​ច្រើន​ដែល​អង្គការ​លីកាដូ​បាន​ធ្វើការ​ស៊ើប​អង្កេត​ក្នុង​ឆ្នាំ​២០១២​ ២០១៣​ និង​២០១៤​ ហើយ​បាន​រកឃើញ​ថា ​ការផ្តន្ទា​ទោស​លើ​សំណុំរឿង​រំលោភ​សេពសន្ថវៈ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំហុស​ឆ្គងធ្ងន់ធ្ងរ​និង​ជា​លក្ខណៈ​ជាប្រព័ន្ធ​ ដែល​បណ្ដាល​ឲ្យ​ការផ្ដន្ទាទោស​លើ​សំណុំរឿង​ទាំង​នេះ​នៅមាន​ចំនួន​ទាប​គួរ​ឲ្យ​ព្រួយ​បារម្ភ​។​ នេះ​អាច​មក​ពី​មូល​ហេតុ​មួយ​ចំនួន​ដូចជា​៖​ ការ​ប្រើ​ប្រាស់​ប្រាក់​សំណង​ដើម្បី​ដោះ​ស្រាយ​បញ្ចប់​រឿងក្ដី​ ​ការ​រីករាល​ដាល​នៃ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​នគរបាល​និង​ប្រព័ន្ធ​តុលាការ​ ចៅក្រម​នៅខ្វះ​ការ​យល់ដឹង​និង​ការ​អនុវត្តច្បាប់​ និង​អាកប្ប​កិរិយា​រើស​អើស​ចំពោះ​ស្រ្តី​ភេទ។

 មើលឯកសារនេះជាភាសាខ្មែរ
 (PDF, 368.83 KBs)
 មើលឯកសារនេះជាភាសាអង់គ្លេស
 (PDF, 576.04 KBs)
 Listen to audio version in Khmer

ឯកសារ
លិខិត​ចំហ​៖ ​អង្គការ​សង្គម​ស៊ីវិល​ស្នើ​សុំ​ស្រាយ​បំភ្លឺ​ជុំវិញ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស​

ចេញផ្សាយ ខែតុលា ឆ្នាំ២០១៦

យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ខាង​ក្រោម​ សូម​ស្នើ​ឯក​ឧត្តម​មេត្តា​ចេញ​សេចក្តី​ស្រាយ​បំភ្លឺ​អំពី​ការ​នាំ​ខ្សាច់​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​នានា​ ក្នុង​អំឡុង​ឆ្នាំ​២០០៧ ​ដល់ ​ឆ្នាំ​២០១៥​។​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួងរ៉ែ​ និង​ថាមពល​ ត្រូវ​បាន​ស្រង់​សម្តី ​ ដែល​បាន​មាន​ប្រសាសន៍​ថា​ បរិមាណ​ខ្សាច់​ដែល​កម្ពុជា​នាំ​ចេញ​ជាសកល​មាន​ចំនួន​ ១០.៦៦៩.២១២​ ម៉ែត្រ​គូប​ ឬ​ស្មើ​នឹង​ (ជាង​១៧​លាន​តោន)​ ចាប់​ពី​ឆ្នាំ​២០០៧​ ដល់​ឆ្នាំ​២០១៥។​ ប៉ុន្តែ​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​ការ​នាំខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស​ជា​ផ្លូវការ​ដែល​រដ្ឋាភិបាល​បាន​ចេញ​មក​ទល់​ពេល​នេះ​មាន​ប្រភព​មក​ពី​ក្រសួង​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ ដែល​បង្ហាញ​ត្រឹម​តែ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​ក្នុង​អំឡុង​ពេល​ដូចគ្នា​នេះ​គឺ​មាន​ប្រមាណ​តែ​ ២,៨​ លាន​តោន​។​ ប៉ុន្តែ​រដ្ឋាភិបាល​ពុំទាន់​បាន​ពន្យល់​ថា​តើ​ប្រទេស​ណា​ខ្លះ​ទៀត​ដែល​កម្ពុជា​បាន​នាំ​ខ្សាច់​ទៅ​ ឬ ​ថាតើ​ខ្សាច់​ដែល​នាំ​ចេញ​ទៅ​នោះ​លក់​ក្នុង​តម្លៃ​ប៉ុន្មាន​នោះ​ទេ។ ​

 មើលឯកសារនេះជាភាសាខ្មែរ
 (PDF, 180.82 KBs)
 មើលឯកសារនេះជាភាសាអង់គ្លេស
 (PDF, 158.94 KBs)

របាយការណ៍
សិទិ្ធ​មនុស្ស​​ឆ្នាំ​២០១៦​៖ ឆ្នាំ​ស្ថិត​​ក្នុង​ការ​​ពិនិត្យ​ឡើង​វិញ​

ចេញផ្សាយ ខែសីហា ឆ្នាំ២០១៦

​ខណៈ​ដែល​ការ​បោះ​ឆ្នោត​ឃុំ​/សង្កាត់​ឆ្នាំ​២០១៧​ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិឆ្នាំ​២០១៨​ ​កាន់​តែខិត​ជិត​ចូល​មកដល់​ របាយការណ៍​៦ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦​បាន​បង្ហាញ​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា​​បាន​កំពុង​តែព្យាយាម​បញ្ឈប់​ដំណើរការ​នៃ​ការ​សម្ដែង​មតិ​បែប​លទ្ធិប្រជាធិបតេយ្យ​ និង​បញ្ឈប់​មធ្យោបាយ​ក្នុង​ការ​​ប្រើ​ប្រាស់​​សំឡេង​ជំទាស់។

 មើលឯកសារនេះជាភាសាអង់គ្លេស
 (PDF, 12.5 MBs)

ឯកសារលិខិត​ចំហ៖ សូមអំពាវ​នាវ​ដល់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​សូមឲ្យអនុម័ត​ដំណោះ​ស្រាយ​មួយ​ទៅ​លើ​​បញ្ហា​​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ដែល​កំពុង​មានភាព​តាន​តឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា

ចេញផ្សាយ ខែសីហា ឆ្នាំ២០១៦

យើង​ខ្ញុំ​ ជា​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ និង​​អន្តរ​ជាតិ​ មាន​រាយ​នាម​ដូច​ខាង​ក្រោម​ សូម​ស្នើ​គណៈ​ប្រតិភូ​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ដើម្បី​ចូល​រួម​គាំ​ទ្រ​អនុម័ត​ដំណោះ​ស្រាយ​មួយ​ ស្ដី​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ដែល​កំពុង​មាន​ភាព​តាន​តឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​ដែល​សម័យ​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​លើក​ទី៣៣​​នឹង​​ត្រូវ​​ប្រព្រឹត្ត​​ទៅ​​ចាប់​ពី​ថ្ងៃ​ទី១៣ ​ដល់​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​។

ដំណោះ​ស្រាយ​នេះ ​គួរ​តែ​ថ្កោល​ទោស​ទៅ​លើ​ការ​រំ​លោភ​សិទ្ធិ​មនុស្ស​ជា​លក្ខណៈ​ប្រព័ន្ធ ​និង​បញ្ឈប់​និទណ្ឌ​ភាព​ចំពោះ​ជន​ប្រព្រឹត្ត​បទ​ល្មើស​ដែល​កំពុង​កើត​មាន​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ការអនុម័ត​នេះ គួរ​តែ​រិះ​រក​ដំណោះ​ស្រាយ​លើ​កង្វល់​នានា​ដែល​បាន​លើក​ឡើង​ដោយ​ប្រទេស​ជា​ច្រើន​កាល​ពី​សម័យ​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​លើក​ទី​៣២​ និង​​ជំរុញ​ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​កែ​តម្រូវ​សកម្មភាព​ជា​បន្ទាន់​ដើម្បី​រក្សារ​សន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ដែ​លបាន​បង្កើត​ឡើង​រយៈ​ពេល​២៥ឆ្នាំ​មក​ហើយ​ និងដើម្បី​ធានា​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ នា​ពេល​ខាង​មុខ​នេះ។​ ដំណោះ​ស្រាយ​គួរ​តែ​ដាក់​ស្នើ​ទៅ​អ្នកស្រី​ Rhona ​Smith​ អ្នក​រាយ​ការណ៍​ពិសេស​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​លើ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ដើម្បី​វាយ​តម្លៃ​ពី​ការ​អនុវត្ត​អនុ​សាសន៍​ដែល​បាន​ដាក់​ជូន​ទៅ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដោយ​ស្ថាប័ន​ និង​យន្ត​ការ​អង្គការ​សហ​ប្រជា​ជាតិ​ជា​ច្រើន​ រួម​បញ្ចូល​ទាំង​អនុសាសន៍​របស់​អ្នក​ស្រី​ និង​អតីត​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជា​ជាតិ​កន្លង​មក។​ ការ​វាយ​តម្លៃ​នោះ​គឺ​ដើម្បី​កំណត់​គោលការណ៍​សម្រាប់​ដំណើរ​ការ​ និង​តំបន់​អាទិភាព ​ដើម្បី​ធ្វើការ​កែ​ប្រែ​ក្នុង​ការ​បញ្ចប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​លក្ខណៈ​ប្រព័ន្ធ​ដែល​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​។

 មើលឯកសារនេះជាភាសាខ្មែរ
 (PDF, 278.9 KBs)
 មើលឯកសារនេះជាភាសាអង់គ្លេស
 (PDF, 386.91 KBs)

របាយការណ៍សង្ខេបកម្រង​ព្រឹត្តិការណ៍​ជា​បន្ត​បន្ទាប់​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​អ្នក​គាំ​ទ្រ​ សមាជិក​ និង​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​

ចេញផ្សាយ ខែមេសា ឆ្នាំ២០១៦

រយៈពេល​ជាង​៩ខែ​កន្លង​​មកហើយដែល​សមាជិក​ អ្នក​គាំ​ទ្រ​ និងអ្នក​តំណាង​ជាប់​ឆ្នោត​មក​ពី​គណ​បក្ស​ជំទាស់​ធំជាង​គេ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP) ក៏ដូចជា​ គណបក្ស​សមរង្ស៊ី​ (SRP) ត្រូវ​បាន​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជា​បន្ត​បន្ទាប់​ជាមួយ​នឹង​ការ​ចាប់ខ្លួន​ដោយ​មិនត្រឹម​ត្រូវ​ និង​ការ​​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជាដើម​។

 មើលឯកសារនេះជាភាសាអង់គ្លេស
 (PDF, 65.52 KBs)