បណ្ណាល័យ

ការបែងចែក

ប្រភេទ






ប្រធានបទ








ឆ្នាំ

ស្វែងរក

របាយការណ៍ | ចំណង​ក្នុង​ឡឥដ្ឋ​៖​ ​ឱកាស​ដើម្បី​បញ្ចប់​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ ​និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ​នៅ​កម្ពុជា​

ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០២៣audio available

ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ ​និង​ពលកម្ម​កុមារ​ ​នៅតែ​បន្ត​រីក​រាលដាល​នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ​ ​នៅ​កម្ពុជា​ ​ខណៈ​ដែល​អាជ្ញាធរ​រដ្ឋ​នៅតែ​បន្ត​ភាព​អសកម្ម​អស់​ជាច្រើន​ទសវត្សរ៍​ ​ហើយ​វិ​ស័​យ​សំណង់​ ​និង​អចល​ន​ទ្រព្យ​ ​បាន​អនុញ្ញាត​ឱ្យ​អំពើ​រំលោភបំពាន​លើ​សិទ្ធិមនុស្ស​នៅតែ​បន្ត​មាន​ដោយ​គ្មាន​ការ​ត្រួត​​ពិនិត្យ​ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​ ​។​

​ថ្ងៃនេះ​ ​ជា​ទិវា​កុមារ​ពិភពលោក​ឆ្នាំ​២​០​២​៣​ ​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ (​លី​កា​ដូ) ​សូម​ស្នើសុំ​សារ​ជាថ្មី​ដល់​តួអង្គ​ទាំងអស់​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​អនុវត្ត​អវិជ្ជមាន​ទាំងនេះ​ ​។​ ​កម្មករ​ត្រូវ​រួចផុត​ពី​ការ​ផ្តល់​កំលាំង​ពលកម្ម​ដើម្បី​តែ​ដោះ​បំណុល​ ​។​ ​ច្បាប់​ទាក់ទង​ពលកម្ម​កុមារ​ត្រូវ​ ​តែ​ពង្រឹង​ ​និង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ ​។​ ​ម៉ាក​ស​ម្លៀ​ក​បំពាក់​អន្តរជាតិ​ត្រូវ​បញ្ឈប់​ការ​ដុត​កាកសំណល់​ ​របស់​ពួកគេ​នៅ​តាម​សិប្បកម្ម​ឡឥដ្ឋ​ ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​កម្មករ​ ​និង​កូន​ៗ​របស់​ពួកគេ​ ​។

របាយការណ៍ | ហា​និ​ភ័យ​នៃ​បំណុល​៖​ ​ការ​សិក្សាស្រាវជ្រាវ​បែប​បរិមាណ​នៃ​អ្នក​ជាប់ជំពាក់​ក​ម្ចី​ខ្នាត​តូច​ ​នៅ​ខេត្ត​កំពង់ស្ពឺ

ថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០២៣audio available

នា​ថ្ងៃនេះ​ ​អង្គការ​សមធម៌​កម្ពុជា​ ​និង​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ​លី​កា​ដូ ​ចេញផ្សាយ​របាយការណ៍​មួយ​ស្ដីពី​ ​ហា​និ​ភ័យ​នៃ​បំណុល​៖​ ​ការ​សិក្សាស្រាវជ្រាវ​បែប​បរិមាណ​នៃ​អ្នក​ជាប់ជំពាក់​ក​ម្ចី​ខ្នាត​តូច​ ​នៅ​ខេត្ត​កំពង់ស្ពឺ​ ​។​ ​របាយការណ៍​នេះ​ ​បង្ហាញ​ពី​ការ​រក​ឃើញ​នៅ​ក្នុង​ការស្ទង់មតិ​មួយ​ទៅលើ​ប្រជាពលរដ្ឋ​ចំនួន​ ​៧​១​៧​ខ្នង​ផ្ទះ​ ​។​

​ការ​សិក្សាស្រាវជ្រាវ​នេះ​ ​បង្ហាញ​ថា​ ​ការ​រីក​រាលដាល​នៃ​ភាព​ជំពាក់​បំណុល​ច្រើនលើស​លប់​ ​បាន​នាំ​ឱ្យ​មាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជាច្រើន​ ​រួម​មាន​ភាព​អត់ឃ្លាន​ ​ពលកម្ម​កុមារ​ ​និង​កា​រលក់​ដី​ដោយបង្ខំ​ជាដើម​ ​នៅ​ទូទាំង​ខេត្ត​កំពង់ស្ពឺ​ ​។​ ​អ្នក​ខ្ចីប្រាក់​ ​កំពុង​ធ្វើការ​លះបង់​ដោយ​មិន​សមស្រប​ជាច្រើន​ ​ដើម្បី​បង់​សង​ក​ម្ចី​ដែល​តម្រូវ​ឱ្យ​ដាក់​ធានា​នូវ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដ៏​ច្រើនលើស​លប់​ ​ហើយ​ជារឿយៗ​ ​វា​តែងតែ​លើស​ពី​ប្រាក់ចំណូល​ ​និង​សមត្ថភាព​របស់​អ្នកខ្ចី​ ​ក្នុង​ការ​បង់​សង​ ​។​

របាយការណ៍ | គ្មានច្រកសុវត្ថិភាព៖ បរាជ័យក្នុងការទប់ស្កាត់ឃាតកម្មដោយដៃគូស្និទ្ធស្នាល

ថ្ងៃទី​១០ ខែមីនា ឆ្នាំ២០២៣audio available

នៅ​ថ្ងៃនេះ​ ​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទិ្ធ​មនុស្ស​ ​លី​កា​ដូ ​ចេញផ្សាយ​នូវ​របាយការណ៍​មួយ​ដែល​មាន​ចំណងជើង​ថា​ “​គ្មាន​ច្រក​សុវត្ថិភាព៖បរាជ័យក្នុងការទប់ស្កាត់ឃាតកម្មដោយដៃគូស្និទ្ធស្នាល​” ​ស្ដីពី​ករណី​ឃាតកម្ម​ទៅលើ​ស្ត្រី​ ​២​៦​ ​នាក់​ ​និង​កុមារ​ ​៥​ ​នាក់​ ​ដែល​ប្រព្រឹត្ត​ឡើង​ដោយដៃ​គូ​ស្និទ្ធស្នាល​បច្ចុប្បន្ន​ ​ឬ​អតីត​ដៃគូ​របស់​ពួកគេ​ ​នៅចន្លោះ​ខែ​មករា​ ​ឆ្នាំ​២​០​២​0 ​ដល់​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​ ​នេះ​ ​។​

​អំពើ​ហិង្សា​លើ​ស្ត្រី​ជា​ការរំលោភ​សិទ្ធិមនុស្ស​ដែល​កំពុង​រីក​រាលដាល​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​ភាព​ចន្លោះ​ប្រហោង​ ​និង​ការ​ខកខាន​ជារឿយៗ​នៃ​ការ​អនុវត្ត​ក្របខ័ណ្ឌ​ច្បាប់​ ​ជា​ញឹកញាប់​បាន​អនុញ្ញាត​ឱ្យ​អំពើ​ហិង្សា​នេះ​ ​បន្ត​កើតមានឡើង​ ​និង​កើន​ឡើង​ជាលំដាប់​ ​។​ ​ជារឿយៗ​ ​ករណី​នេះ​ ​ក្លាយទៅជា​អំពើ​ឃាតកម្ម​ ​។​ ​នៅ​ថ្ងៃនេះ ​អង្គការ​ ​លី​កា​ដូ ​សូម​សំណូមពរ​ឱ្យ​មាន​កំណែ​ទម្រង់​ចំពោះ​បញ្ហា​នេះ​ ​។​

របាយការណ៍សង្ខេប | ស្ត្រី​រួមគ្នា​ដើម្បី​សិទិ្ធ​ការងារ​ ​៖​ ​រឿងរ៉ាវ​នៃ​ការ​តស៊ូ​ចំនួន​ ​៦​

ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០២២audio available

ក្នុងឱកាសនៃ​យុទ្ធនាការ​ ​១​៦​ថ្ងៃ​នៃ​ភាព​សកម្ម​និយម​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្អែកលើ​យេ​ន​ឌ័រ​ ​អង្គការ​ ​លី​កា​ដូ ​សូម​ធ្វើការ​កោតសរសើរ​យ៉ាងខ្លាំងក្លា​ដល់​ស្ត្រី​ទាំងឡាយ​ ​ដែល​ក្លាហាន​ក្នុង​ការ​ក្រោកឈរ​ដើម្បី​សិទិ្ធ​ការងារ​ ​និង​តស៊ូ​ទាមទារ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​ផ្អែកលើ​យេ​ន​ឌ​័​រ​នៅ​កន្លែងធ្វើការ​ងារ​ ​។​ ​នៅ​ក្នុង​របាយការណ៍​សង្ខេប​ដែល​មាន​ចំណងជើង​ថា​ “​ស្ត្រី​រួមគ្នា​ដើម្បី​សិទិ្ធ​ការងារ​នៅ​កម្ពុជា​” ​អង្គការ​ ​លី​កា​ដូ ​នឹង​ធ្វើការ​លើកឡើង​នូវ​រឿងរ៉ាវ​តស៊ូ​ ​និង​ការ​ផ្តល់​យោបល់​មួយ​ចំនួន​របស់​សកម្មជន​ជា​ស្ត្រី​ចំនួន​ ​៦​ ​រូប​ ​ដែល​បាន​តស៊ូ​ក្នុងនាម​ជា​អ្នកដឹកនាំ​ ​និង​សមាជិក​សហជីព​ ​សមាគម​ ​និង​សហ​ព័ន្ធ​សហជីព​ ​។​

អ្នក​ទាំងនោះ​ ​ជា​អ្នកតំណាង​ឱ្យ​កម្មករ​រោងចក្រ​ ​អ្នក​ប្រកបរបរ​ផ្លូវ​ភេទ​ ​សេវា​កំសាន្ត​ ​បុគ្គលិក​កា​ស៊ី​ណូ ​គ្រូបង្រៀន​ ​អ្នក​បើក​រ៉ឺម៉ក​កង់​បី​ (​តុ​តុ​) ​អ្នកធ្វើការ​ងារ​តាម​ផ្ទះ​ជាច្រើន​នាក់​ ​និង​កម្មករ​ក្នុង​វិ​ស័យ​ផ្សេងៗ​ទៀត​ ​។​ ​ពួកគេ​អំពាវនាវ​ឱ្យ​មាន​ការបញ្ឈប់​អំពើ​ហិង្សា​ ​និង​ការ​រំលោភបំពាន​ផ្លូវ​ភេទ​ ​ដែល​សមាជិក​របស់​អ្នក​ទាំងនោះ​តែងតែ​ទទួលរង​នៅ​កន្លែងធ្វើការ​ងារ​ ​។​

របាយការណ៍សង្ខេប | សេចក្ដីសង្ខេប​ផ្នែកច្បាប់​អំពី​ ​ច្បាប់​កូ​វី​ដ​-​១​៩​ ​ត្រូវ​បាន​ប្រើ​ដើម្បី​ធ្វើទុក្ខបុកម្នេញ​អ្នកការពារ​សិទ្ធិមនុស្ស​ ​និង​សកម្មជន​ដទៃទៀត​

ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ២០២២audio available

ច្បាប់​ប្រឆាំង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​មាន​លក្ខណៈ​រឹតត្បិត​ ​បាន​បណ្តាល​ឱ្យ​មាន​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​ ​អ្នក​តវ៉ា​សិទ្ធិ​ដីធ្លី​ ​សហជីព​ ​និង​ប្រជាពលរដ្ឋ​ផ្សេងទៀត​ ​នៅ​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដោយសារ​ការ​អនុវត្ត​បែប​រើសអើង​របស់​អាជ្ញាធរ​លើ​វិសាលភាព​ ​និង​អំណាច​ដ៏​ទូលំទូលាយ​នៃ​ច្បាប់​នេះ​ ​និង​ការ​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ហួសហេតុ​មួយ​ចំនួន​ ​។​ ​អាជ្ញាធរ​អាច​ចោទប្រកាន់​បុគ្គល​ដោយ​យោង​តាមច្បាប់​នេះ​ ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ ​និង​គ្រប់ពេល​វេលា​ ​ទោះបីជា​ករណី​កូ​វី​ដ​-​១​៩​ ​ថយ​ចុះ​ក៏ដោយ​ ​។​ ​ការប្រើប្រាស់​ច្បាប់​ដោយ​មិន​ត្រឹមត្រូវ​ដែល​អាច​កើតមាន​ ​ក្នុង​គោលបំណង​គាបសង្កត់​ការរិះគន់​ ​និង​សេរីភាព​ជា​មូលដ្ឋាន​ ​គឺជា​ការ​គំរាមកំហែង​ ​ដែល​កំពុងតែ​កើតឡើង​ជាបន្តបន្ទាប់​ ​ហើយ​នេះ​បង្ហាញ​ជាឧទាហរណ៍​នៃ​ភាព​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​ ​ការ​បង្កើត​ច្បាប់​ថ្មី​ប្រញាប់ប្រញាល់​ពេក​ ​ដែល​ផ្ដល់​សិទ្ធិ​អំណាច​មិន​សមស្រប​ទៅ​រដ្ឋាភិបាល​ ​។​

ឯកសារ | លិខិត​ចំហ​រួម​ ​ស្ដីពី​ខួប​គ​ម្រប់ ​១​០​ឆ្នាំ​ ​នៃ​ការ​បាញ់សម្លាប់​លោក​ ​ឈុត​ ​វុទ្ធី​ ​សកម្មជន​ការពារ​ព្រៃឈើ​ ​និង​ធនធានធម្មជាតិ​ដ៏​ល្បីឈ្មោះ​ក្នុង​ប្រទេស​កម្ពុជា​

ថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០២២audio available

នៅ​ក្នុង​ឱកាស​គ​ម្រប់​ខួប​១​០​ឆ្នាំ​ ​នៃ​ការ​បាញ់សម្លាប់​នេះ​ ​យើង​ទាំងអស់គ្នា​ដែល​ជា​ ​សមាគម​ ​អង្គការសង្គម​ស៊ីវិល​ ​សកម្មជន​ ​និង​សហគមន៍​មូលដ្ឋាន​ ​សូម​ធ្វើការ​ស្នើសុំ​យ៉ាង​ទទូច​ដល់​រាជរដ្ឋាភិបាល​ជា​រួម​ ​និង​ដោយឡែក​សូម​ជំរុញ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​រួម​មាន​ ​ក្រសួងយុត្តិធម៌​ ​ក្រសួងមហាផ្ទៃ​ ​ក្រសួង​ការពារ​ជាតិ​ ​និង​អាជ្ញាធរ​ខេត្ត​កោះ​កុង​ ​ធ្វើ​ការស៊ើបអង្កេត​ដែល​គួរ​ឱ្យ​ជឿជាក់​ ​និង​ហ្មត់ចត់​ ​ដើម្បី​យក​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​មក​ទទួលខុសត្រូវ​ចំពោះ​ការ​បាញ់សម្លាប់​លោក​ ​ឈុត​ ​វុទ្ធី​ ​។​

ឯកសារ | លិខិត​ចំហ​ស្នើ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ​របស់​ណា​ហ្គាវើ​ល​ដ៍ ​និង​ស្នើ​ឱ្យ​មានការ​ដោះលែង​ ​និង​ទម្លាក់​  ​ការចោទប្រកាន់​លើ​ថ្នាក់​ដឹកនាំ​សហជីព​ ​និង​សកម្មជន​សហជីព​ទាំង​ ​៨​ ​រូប​

ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ២០២២audio available

តប​តាម​កម្មវត្ថុ​ខាងលើ​ ​យើងខ្ញុំ​ទាំងអស់គ្នា​ជា​ ​សហភាព​សហជីព​ ​សហ​ព័ន្ធ​សហជីព​ ​សមាគម​ ​បណ្តាញ​សហគមន៍​ ​អង្គការសង្គម​ស៊ីវិល​ ​អ្នកវិភាគ​ឯករាជ្យ​ ​អ្នក​សិក្សាស្រាវជ្រាវ​ ​និង​អភិ​វ​ឌ្ឈន៍​សង្គម​ ​សកម្មជន​បរិស្ថាន​ ​ដូច​មានរាយ​នាម​ក្នុង​បញ្ជី​ឈ្មោះ​ខាងក្រោម​ ​ដែល​ធ្វើការងារ​ផ្នែក​លើក​ក​ម្ពស់ ​និង​ការពារ​សិទ្ធិមនុស្ស​ ​និង​សិទ្ធិ​ការងារ​សិទ្ធិ​ដីធ្លី​ ​បរិស្ថាន​ ​នៅ​ព្រះរាជាណាចក្រកម្ពុជា​សូម​ជម្រាប​ជូន​ ​សម្តេចអគ្គមហា​ពញា​ចក្រី ​ក្រឡាហោម​ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ​មេត្តា​ជ្រាប​ថា​ ​យើងខ្ញុំ​ពិតជា​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ដែល​បាន​ចាប់​ឃុំ​ខ្លួន​ ​និង​ចោទប្រកាន់​លើ​ថ្នាក់​ដឹកនាំ​សហជីព​ ​និង​សកម្មជន​ ​៨​ ​រូប​ ​និង​ការ​បន្ត​ចាប់ខ្លួន​កូដករ​ជាបន្តបន្ទាប់​ ​ដោយ​បំពាន​ទៅលើ​ក្របខ័ណ្ឌ​ច្បាប់​កម្ពុជា​ ​ដោយសារតែ​ការ​អនុវត្ត​សេរីភាព​ខាង​ការ​បង្កើត​សមាគម​ ​និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​ ​ដែល​សិទ្ធិ​សេរីភាព​ទាំងពីរ​នេះ​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​ជាតិ​ ​និង​ច្បាប់អន្តរជាតិ​។​

អាស្រ័យហេតុនេះ​យើងខ្ញុំ​ជាស​ហ​ព័ន្ធ​សហជីព​ ​សមាគម​ ​និង​អង្គការសង្គម​ស៊ីវិល​ ​សូម​ស្នើ​ ​សម្តេច និង​ឯក​ឧត្តម​រដ្ឋមន្ត្រី​ មេត្តា​អន្តរាគមន៍​ឱ្យ​មានការ​ដោះលែង​ ​និង​ទម្លាក់​ការចោទប្រកាន់​លើ​ថ្នាក់​ដឹកនាំ​សហជីព​ ​និង​សកម្មជន​សហជីព​ទាំង​ ​៨​ ​រូប​ ​និង​ការ​ដោះស្រាយ​ឈាន​ទៅ​រកការ​បញ្ចប់​វិវាទ​ការងារ​នេះ​។​

របាយការណ៍ | បច្ចុប្បន្នភាព​ស្ថានភាព​៖​ ​ការបៀតបៀន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​កម្ពុជា​

ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០២១audio available

​ហ្វេសប៊ុក​ ​គឺជា​បណ្តាញទំនាក់ទំនងសង្គម​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ធំបំផុត​នៅ​កម្ពុជា​ ​ប៉ុន្តែ​ដោយសារ​ការ​មិន​អើពើ​ ​និង​ភាព​អសកម្ម​របស់​ខ្លួន​ក្នុង​ការ​ការពារ​អ្នកប្រើប្រាស់​ ​វា​បាន​ក្លាយ​ជា​កន្លែង​មួយ​ដែល​អាច​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​រដ្ឋ​ធ្វើការ​ត្រួតពិនិត្យ​ចាប់​ពិរុទ្ធ ​និង​រំលោភបំពាន​លើ​អ្នកប្រើប្រាស់​បាន​ ​និង​អនុញ្ញាត​ឱ្យ​បុគ្គល​ឯកជន​ធ្វើការ​រំលោភបំពាន​ផ្លូវ​ភេទ​ ​បង្ក​ការរើសអើង​ ​គំរាមកំហែង​ ​និង​ការ​រំលោភបំពាន​ផ្សេងៗ​មក​លើ​អ្នកប្រើប្រាស់​ផ្សេងទៀត​បានជា​ញឹកញាប់​ ​។​

​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​នេះ​ ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទិ្ធ​មនុស្ស​ ​លី​កា​ដូ (​អង្គការ​លី​កា​ដូ) ​អំពាវនាវ​ដល់​ក្រុមហ៊ុន​ហ្វេសប៊ុក​ ​អាជ្ញាធរ​កម្ពុជា​ ​និង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្សេងទៀត​ ​សូម​ឱ្យ​បង្កើន​ការ​ការពារ​សិទិ្ធ​មនុស្ស​នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ ​។​ “​បច្ចុប្បន្នភាព​ស្ថានភាព​៖​ ​ការបៀតបៀន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​កម្ពុជា​” ​គឺជា​របាយការណ៍​មួយ​ ​ដែល​បង្ហាញ​អំពី​ការ​រក​ឃើញ​ជាច្រើន​នៃ​ការស្ទង់មតិ​មួយ​ ​ដែល​ត្រូវ​បាន​ធ្វើឡើង​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ​៧​០​០​ ​នាក់​ ​ដោយ​អង្គការ​ ​លី​កា​ដូ ​។​ ​ជាង​មួយភាគបី​ (​៣​៨​%) ​នៃ​អ្នកចូលរួម​ស្ទង់មតិ​ ​ធ្លាប់​ទទួលរង​ការបៀតបៀន​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​ជាពិសេស​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​យុវជន​ ​និង​សកម្មជន​សិទិ្ធ​មនុស្ស​ ​ជា​ក្រុម​មនុស្ស​ដែល​ទទួលរង​ការ​រំលោភបំពាន​ខ្លាំង​ជាងគេ​ ​។​ ​លើស​ពី​នេះ​ ​២​០​% ​នៃ​ស្ត្រី​ដែល​បាន​ចូលរួម​ស្ទង់មតិ​ ​បាន​និយាយ​ថា​អ្នក​ទាំងនោះ​ធ្លាប់​ទទួលរង​ការបៀតបៀន​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​។​

របាយការណ៍ | សិទ្ធិ​ទទួលបាន​ការអនុគ្រោះ៖ សំឡេង​សហគមន៍​ដីធ្លីដែលជាប់​ជំពាក់បំណុល

ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០២១audio available

សិទ្ធិ​ទទួល​បាន​ការអនុគ្រោះ គឺ​ជាការ​ស្នើសុំ​ឱ្យ​ចាត់វិធានការ​ជាបន្ទាន់​ពី​សំណាក់​អ្នកផ្ដល់​កម្ចី​ឥណទាន​ខ្នាតតូច​ ទាំង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ​ ក៏ដូចជា​អ្នក​វិនិយោគទុន​អន្តរជាតិ​ ដែល​រួមមាន​​​ធនាគារ​​អភិវឌ្ឍន៍​​របស់​រដ្ឋ ​នៅ​សហភាព​​អឺរ៉ុប​​ និង​​សហរដ្ឋ​​អាមេរិក​ ដើម្បី​ស៊ើបអង្កេត​ទៅលើ​ទំហំនៃ​ការរំលោភ​សិទ្ធិមនុស្ស ​និង​ផ្ដល់ការ​អនុគ្រោះ​ចំពោះ​អ្នកខ្ចីប្រាក់​ដែល​បាន​រងគ្រោះ​ដោយ​ការផ្ដល់កម្ចី​​ និង​ការប្រមូល​ឥណទាន​បែប​កេងចំណេញ​ ។ ការ​សិក្សា​ស្រាវជ្រាវនេះ​ ធ្វើឡើង​នៅក្នុង​ខេត្ត​ចំនួន ៨​ ដោយ​កម្រង​ព័ត៌មាន​សហគមន៍​នីមួយៗ​ មាន​បង្ហាញ​ព័ត៌មាន​អំពី​ការ​បង្កើត​សហគមន៍​ ដើម្បី​ឆ្លើយតប​ទៅនឹង​វិវាទដីធ្លី ​និង​ការគំរាម​កំហែង​ចំពោះ​សុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លី ​និង​បញ្ហា​សិទ្ធិ​មនុស្ស​ផ្សេងទៀត​ ដែល​បង្កឡើង​ដោយ​ភាពជំពាក់​បំណុល​ច្រើន​លើសលុប ។​

គេហទំព័រ​​បង្ហាញពី​ផ្នែក​សំខាន់ៗ​នៃ​កម្រង​ព័ត៌មាន​សហគមន៍​ចំនួន១៤​ ខណៈ​ដែល​របាយការណ៍​ជាទម្រង់​ PDF​ បង្ហាញ​ព័ត៌មាន​លម្អិតជាង​ ក៏ដូចជា​ព័ត៌មាន​បន្ថែម​អំពី​ការសិក្សា​ស្រាវជ្រាវ​នេះ ។

របាយការណ៍សង្ខេប | ការតស៊ូ​ដើម្បី​សេរីភាព​ ៖ ការរំលោភ​បំពាន​អ្នកការពារ​សិទិ្ធមនុស្ស ​២០១៨-២០២០

ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ២០២០

នៅថ្ងៃនេះ ​អង្គការ​សម្ព័ន្ធ​ខ្មែរជំរឿន​ និង​ការពារ​សិទិ្ធមនុស្ស ​លីកាដូ ​ចេញផ្សាយ​នូវ​របាយការណ៍​មួយ​ដែលមាន​ចំណងជើងថា​ “ការតស៊ូ​ដើម្បីសេរីភាព​ ៖ ការរំលោភបំពាន​អ្នកការពារ​សិទិ្ធ​មនុស្ស ២០១៨-២០២០” ។​ របាយការណ៍នេះ ​មិនបាន​រៀបរាប់​ឱ្យអស់​នូវព្រឹត្តិការណ៍​នៃការរំលោភ​បំពាន​លើ​អ្នក​ការពារ​សិទិ្ធមនុស្ស​ចាប់តាំងពីឆ្នាំ ២០១៨ នោះទេ ។​ ក៏ប៉ុន្តែ​របាយការណ៍​នេះ​បាន​លើក​ឡើង​នូវករណី​សំខាន់ៗជាច្រើន​ ដែល​អ្នកការពារ​សិទិ្ធមនុស្ស​ត្រូវបាន​គេគំរាមកំហែង​ ចាប់​ ឬឃុំខ្លួន​ ដោយសារ​អ្នកទាំងនោះ​អនុវត្ត​នូវ​សិទិ្ធសេរីភាព​របស់ពួកគេ​លើការជួបជុំ​ ប្រមូលផ្តុំ ​និងបញ្ចេញមតិ​ ដោយ​​អហិង្សា ដូចដែល​មានចែង​នៅក្នុងរដ្ឋធម្មនុញ្ញ​ និងច្បាប់អន្តរជាតិ ។​

របាយការណ៍ | ទម្លាយភាព​ស្ងៀមស្ងាត់៖​ ការរំលោភសេពសន្ថវៈ​ដោយសាច់ញាតិ​ និងឧបសគ្គ​ក្នុងការ​ទទួលបាន​យុត្តិធម៌

ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០២០

ស្ដ្រី និងក្មេងស្រី​ ដែលត្រូវបាន​រំលោភសេពសន្ថវៈ​ដោយ​សមាជិក​គ្រួសារ​ ជារឿយៗ​តែងជួបផលលំបាក​ជាខ្លាំង​ក្នុងការ​ទទួលបាន​តម្រូវការ​សុវត្ថិភាព​ និងយុត្តិធម៌​ដែលពួកគាត់​មានសិទ្ធិ​ទទួលបាន ។​ នៅក្នុងខែធ្នូនេះ​ អង្គការលីកាដូ​ចេញផ្សាយ​របាយការណ៍​មួយស្ដីពី​ “ទម្លាយភាព​ស្ងៀមស្ងាត់៖​ ការរំលោភសេពសន្ថវៈ​ដោយសាច់ញាតិ​ និងឧបសគ្គ​ក្នុងការ​ទទួលបានយុត្តិធម៌”​ ដើម្បីចូលរួម​ក្នុងយុទ្ធនាការ​១៦ថ្ងៃប្រឆាំង​នឹងអំពើហិង្សា​ផ្នែកយែនឌ័រ​ ដែល​ចាប់ផ្ដើម​ពីថ្ងៃទី២៥ ​ខែវិច្ឆិកា​ រហូតដល់​ ថ្ងៃទី១០​ ខែធ្នូ ​ឆ្នាំ២០២០នេះ ។​

របាយការណ៍ | ការ​បាត់​បង់​បឹង​ទំពុន​៖ ​ការវាយ​តម្លៃហេតុ​ប៉ះពាល់​សង្គម​ និង​សិទ្ធិ​មនុស្ស​ពី​ការ​បំផ្លិចបំផ្លាញ​តំបន់បឹងទំពុន ​ឬជើងឯក

ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០២០

ប្រជាពលរដ្ឋ​ជាង​មួយ​លាន​នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កំពុង​ប្រឈម​នឹង​ការកើនឡើង​នូវ​ទឹកជំនន់​ និង​មាន​មនុស្ស​ជាង​មួយ​ពាន់​គ្រួសារ​ទៀត​កំពុង​ប្រឈម​នឹងការ​បណ្តេញ​ចេញ ​ការបាត់បង់​ប្រាក់​ចំណូល ​និង​អសន្តិសុខ​ស្បៀង ​ដោយសារ​តែគម្រោង​អភវិឌ្ឍន៍​ អាយ ​អិន ជី​ ស៊ីធី ​(ING City)​ និង​គម្រោង​ផ្សេងៗ​ទៀត​ដែលបា​ននិង​កំពុង​ធ្វើឱ្យ​ប៉ះពាល់​តំបន់​បឹងទំពុន​ ឬជើងឯក​ដែលស្ថិតនៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ។

របាយការណ៍សង្ខេប | ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក៖ ភាព​ជំពាក់​បំណុល​ច្រើន​លើសលុប​ក្នុង​វិស័យ​កាត់ដេរ​នៅ​ប្រទេសកម្ពុជា

ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០២០audio available

កម្មករ កម្មការិនី​រោង​ចក្រ​កាត់​ដេរ​ រាប់​ម៉ឺន​នាក់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​ជួប​ការ​លំបាក​ជា​ខ្លាំង ក្នុង​ការ​សង​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ​ នៅ​ពេល​ដែល​ពួក​គាត់​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ ហើយ​រោង​ចក្រ​ដែល​ពួក​គាត់​ធ្វើ​ការ ត្រូវ​ផ្អាក​ដំណើរ​ការ​ដោយ​សារ​បញ្ហា​កូវីដ១៩ ។ បញ្ហា​នេះ​បង្កើត​ឱ្យ​មាន​វិបត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន ដែល​នាំឱ្យ​ពួក​គាត់​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួសារ និង​ធ្វើ​ឱ្យ​ការ​កាន់​កាប់​ដី​ធ្លី​របស់​ពួក​គាត់​ត្រូវ​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សំណាក់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ។ ប្រសិន​បើ​គ្មាន​កម្ម​វិធី​សម្រាល​បន្ទុក​បំណុល​ភ្លាម​ៗ​ទេ ​នោះ​កម្មករ កម្មការិនី​ទាំង​នេះ នឹង​ត្រូវ​ប្រឈម​នឹង​ការ​លក់​ដី​ឬ​ផ្ទះ កាត់​បន្ថយ​ការ​បរិភោគ​អាហារ ឬ​ខ្ចី​ប្រាក់​កម្ចី​កាន់​តែ​ច្រើន​ឡើង ដើម្បី​យក​ទៅ​សង​បំណុល​ដែល​មាន​ស្រាប់ ។

នៅ​ក្នុង​របាយ​ការណ៍ “ការ​ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក” ដែល​ជា​របាយ​ការណ៍​សង្ខេប​រួម​គ្នា​មួយ រវាង​សម្ព័ន្ធ​សហ​ជីព​កម្ពុជា (CATU) មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ និង​សិទ្ធិ​មនុស្ស (សង់ត្រាល់) និង​សម្ព័ន្ធ​ខ្មែរជំរឿន និង​ការ​ពារ​សិទ្ធិ​មនុស្ស លីកាដូ អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​ស្ទង់​មតិ​ជា​មួយ​កម្មករ កម្មការិនី ច្រើន​ជាង​១៥០​នាក់ (ភាគ​ច្រើន​ជា​ស្ដ្រី) មក​ពី​រោង​ចក្រ​កាត់​ដេរ​ចំនួន​៣​ផ្សេង​គ្នា ក្នុង​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​កំពង់ឆ្នាំង ដើម្បី​សិក្សា​ពី​ផល​លំបាក​នៃ​ការ​ជាប់​ជំពាក់​បំណុល​របស់​ពួក​គាត់ ខណៈ​ដែល​រោង​ចក្រ​រាប់​រយ​បាន​ផ្អាក​ដំណើរការ ​ដោយ​សារ​ការរីក​រាល​ជា​សកល​នៃ​វីរុស​កូវីដ១៩​នេះ ។

របាយការណ៍សង្ខេប | ការនាំឱ្យ​មានចំណាក​ស្រុក៖​ បទពិសោធន៍​នៃភូមិមួយ​អំពីបំណុល​គ្រឹះស្ថានមី​ក្រូ​ហិរញ្ញវត្ថុ​ និងការ​ចំណាកស្រុក​ឆ្លងដែន

ថ្ងៃទី​៥ ខែឧសភា ឆ្នាំ២០២០audio available

“ផលប្រយោជន៍​បានពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មានតិច​ តែភ័យ​ខ្លាចខ្លាំង”

នៅភាគ​ពាយ័ព្យ​នៃប្រទេសកម្ពុជា​ ការកើតឡើង​នៃបំណុល​មីក្រូហិរញ្ញវត្ថុ​គ្រប់ទី​កន្លែង​គឺកំពុងជំរុញ​មនុស្សជាច្រើន​គ្រួសារ​ឱ្យចេញ​ពីផ្ទះរបស់​ពួកគាត់ទៅ​ធ្វើការ​នៅក្នុង​ប្រទេសថៃ ។​ នៅក្នុងរបាយការណ៍​សង្ខេប​ “ការនាំឱ្យ​មានចំណាក​ស្រុក៖​ បទពិសោធន៍​នៃភូមិ​មួយ​អំពីបំណុល​គ្រឹះស្ថានមី​ក្រូហិរញ្ញវត្ថុ​ និងការ​ចំណាកស្រុក​ឆ្លងដែន”​ អង្គការលីកាដូ​ផ្ដោតសំខាន់​ទៅលើភូមិមួយ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ ដើម្បីស្វែងយល់​ឱ្យបាន​ស៊ីជម្រៅ​​អំពីទំនាក់ទំនង​រវាងបំណុល​មីក្រូហិរញ្ញវត្ថុ​ និងការចំណាកស្រុក​នៅតំបន់​ព្រំដែន​ក្នុងប្រទេសកម្ពុជា ។​ តាមរយៈ​ការធ្វើបទសម្ភាសន៍​ជាមួយ​សមាជិក​គ្រួសារ​ដែលស្នាក់នៅផ្ទះ​ចំនួន៣០គ្រួសារ​ អ្នកស្រាវជ្រាវ​របស់​អង្គការលីកាដូ​ បានរកឃើញថា​ ការជាប់​ជំពាក់បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ច្រើនលើសលុប​ គឺជាកត្តា​ចម្បង​លើកទឹកចិត្ត​ នាំឱ្យមាន​ការធ្វើចំណាក​ស្រុកចេញពីភូមិ ។ ​

អ្នកនាង​ ណាលី ​ពីឡូក​ នាយិកា​អង្គការ​លីកាដូ​ បានមាន​ប្រសាសន៍ថា​៖ “គ្រួសារ​ជាច្រើន​បានចាកចេញ​ពីផ្ទះ​ និងប្រទេស​កំណើត​របស់ពួកគាត់​ ដើម្បី​រកប្រាក់​សងបំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ” ។​ អ្នកនាង​បានបន្ត​ទៀតថា៖​ “ពេលនេះ ​អតីត​ពលករ​ចំណាក​ស្រុករាប់សែននាក់​ មិនអាច​ធ្វើការ​នៅក្នុង​ប្រទេសថៃ​ទៀតបានទេ​ ដោយសារ​បញ្ហា​វីរុសកូវីដ១៩​ ដូច្នេះអង្គការលីកាដូសង្ឃឹមថា​ រាជរដ្ឋាភិបាល​ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ អាចជួយ​អ្នកខ្ចី​ប្រាក់ទាំងនេះ​ដោយ​ផ្អាកការ​សងបំណុល​ និង​ប្រគល់​ប័ណ្ណកម្មសិទ្ធិដីធ្លី​ជូនម្ចាស់​ទ្រព្យវិញ” ។​

របាយការណ៍ | ការ​ធ្វើ​ឱ្យខូច​ខាត​ទ្រព្យ​ដាក់​បញ្ចាំ៖ ការ​បាត់​បង់​​ដី​ធ្លី​ និង​​ការ​រំលោភ​បំពាន​ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា

ថ្ងៃទី​៧ ខែសីហា ឆ្នាំ២០១៩

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជា​ជាង​ ២​លាន​នាក់​បាន​ខ្ចី​ប្រាក់​ពីគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​។ ដោយ​យោង​តាម​របាយ​ការណ៍​រួម​របស់​​អង្គការ​ លីកាដូ និង​សមាគម​ធាង​ត្នោត បាន​រក​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ កម្រិត​នៃ​បំណុល​របស់​ប្រជាពល​រដ្ឋ​​បាន​កើន​ឡើង​កាន់​តែខ្លាំង​ឡើងៗ​ ដែលនេះបណ្តាល​ឱ្យ​​អាចកើតមាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជាច្រើន​ រួម​មាន​​ការ​បង្ខំ​ឱ្យ​លក់​ដី ​ការ​កេង​ប្រវ័ញ្ច​កំលាំង​ពលកម្ម​កុមារ ការ​ធ្វើចំណាក​ស្រុក​ដោយ​សារ​​បំណុល និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល។

​ការធ្វើឱ្យខូចខាតទ្រព្យដាក់បញ្ចាំ៖ ការបាត់បង់ដីធ្លី និងការរំលោភបំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ទំហំ​និង​វិសាលភាព​នៃ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​បង្ហាញ​ពី​ការរំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដែល​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ។ ការ​សិក្សា​ស្រាវជ្រាវ​នេះ​ធ្វើ​ឡើង​ក្នុង​ឃុំ​ចំនួន​១០ ក្នុង​ខេត្ត​ចំនួន ៤ រួម​ទាំង​រាជ​ធានីភ្នំ​ពេញ​ ហើយ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​រួម​បញ្ចូល​ទាំង​ ករណី​សិក្សា​លម្អិត​ចំនួន​៧ នៃការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស បន្ទាប់​ពីអ្នកស្រាវជ្រាវ​បាន​សម្ភាសន៍​ជាមួយ​នឹង​អតិថិជន​ចំនួន២៨​នាក់​របស់គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ។

របាយការណ៍ | ពេល​ដែល​ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ៖ បញ្ឈប់​​ការ​​ឃុំ​​ខ្លួន​​បណ្តោះ​​អាសន្ន​​មិន​​ចាំ​​បាច់

ថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០១៨

ជន​ជាប់​ចោទ​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​នៅ​កម្ពុជា ទទួល​​បាន​នូវ​សិទិ្ធ​សន្មត់​ជា​មុន​​ថា​​គ្មានទោស​ រហូត​ដល់​ពេល​រក​ឃើញ​ថា​មាន​ទោស​ ដោយ​យោង​តាម​ច្បាប់​កម្ពុជា និង​​អន្តរជាតិ។ សម្រាប់​ជន​ជាប់​ចោទ​ភាគ​ច្រើន​ នេះ​មាន​ន័យ​ថា ជា​ការ​ផ្តល់​ឱ​កាស​ ដល់​ពួក​គេ​ជៀស​វាង​ពី​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ តាម​រយៈ​នីតិវិធី​ដោះ​លែង​ជន​ជាប់​ចោទ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។

របាយការណ៍​សង្ខេប​នេះ ដោយ​ផ្អែក​លើ​ការងារ​របស់​អង្គការ លីកាដូ នៅ​ក្នុង​ការ​ឃ្លាំ​មើល​ប្រព័ន្ធ​ពន្ធនាគារ បង្ហាញ​អំពី​លក្ខណៈ​ទូទៅ​នៃ​ការ​មិន​ទាន់​បាន​អនុវត្ត​នូវ​ នីតិវិធី​ដោះ​លែង​ជន​ជាប់ចោទ​ឲ្យ​នៅ​ក្រៅ​ឃុំ​ ឲ្យ​បាន​ពេញ​លេញ ដោយ​សារ​តែ​ការ​អនុវត្ត​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ​ ក្នុង​រយៈ​ពេល​ដ៏​យូរ​ហួស​ហេតុ ដែល​បាន​បណ្តាល​ឲ្យ​មាន​ផល​វិបាក​ជាច្រើន​ ដល់​ជីវិត​របស់​ជន​ទាំង​នោះ ក្រុម​គ្រួសារ និង​សហគមន៍​របស់​ពួកគេ។ សម្រាប់​គោល​បំណង​នៃ​របាយការណ៍​នេះ អង្គការ លីកាដូ នឹង​លើកឡើង​ពី​វិធាន​ការ​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ ដែល​ជា​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ ដែល​មិន​ទាន់​ត្រូវ​បាន​តុលាការ ជំនុំ​ជម្រះ​នៅ​ឡើយ (ឃុំ​ខ្លួន​មុន​សវនាការ)។

ផល​ប៉ះ​ពាល់​ នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ (ដោយ​មិន​លើស​ពី​ ២២​ខែ មុន​ពេល​សវនាការ) មិន​អាច​ត្រូវ​បាន​លើក​ឡើង​ឲ្យ​ខុស​ពី​ការ​ពិត​នោះ​ទេ។ ការ​ឃុំ​ខ្លួន​បណ្តាល​ឲ្យ​បន្សល់​នូវ​ស្លាក​ស្នាម​អាក្រក់ ក៏​ដូចជា​បាត់​បង់​នូវ​ប្រភព​ចំនូល​ និង​ការ​បែក​បាក់​ក្រុម​គ្រួសារ នៅ​ក្នុង​សង្គម​មួយ ដែល​មនុស្ស​ជា​ច្រើនកំពុង​រស់​នៅ​ក្នុង​ស្ថាន​ភាព​ក្រី​ក្រ និង​ពឹង​ផ្អែក​ទៅលើ​ចំណង​គ្រួសារ។ នៅ​ក្នុង​ករណី​មួយ​ចំនួន នៅ​ពេល​ដែល​ទោស​ត្រូវ​បាន​សម្រេច​ដោយ​​តុលាការ ជន​ជាប់​ចោទ គឺ​ត្រូវបាន​តុលាការ​ឃុំ​ខ្លួន​រយៈ​ពេល​យូរ​ជាង​រយៈ​ពេល​ទោស​នៃ​បទ​ល្មើស​ ដែល​ជន​ទាំង​នោះ​បាន​ប្រព្រឹត្ត​ទៅ​ទៀត។ នៅ​ក្នុង​ករណី​ផ្សេង​ទៀត អ្នក​ជាប់​ពន្ធនាគារ​ ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​គ្មាន​ទោស​ ប៉ុន្តែអ្នក​ទាំង​នោះ​ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹម​ត្រូវ​ ក្នុង​រយៈ​ពេល​មួយ​ដ៏​យូរ​រួច​ទៅ​ហើយ។​

របាយការណ៍ | កុមារ​ដែល​ត្រូវ​បាន​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​ដោយ​លួចលាក់​៖ ការ​ក្លែង​បន្លំ​ និងអំពើ​ដែល​ត្រូវ​បាន​​អះអាង​ថា​ ជាអំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​ស្មុំ​កូន​អន្តរ​ប្រទេស

ថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០១៨

នៅ​ចន្លោះ​ចុងទសវត្សរ៍​ឆ្នាំ១៩៨០​ និង​ឆ្នាំ​២០០៩​ កុមារ​កម្ពុជា​រាប់​ពាន់​នាក់ ត្រូវ​បាន​គ្រួសារ​ជា​ជនបរទេស​សុំយក​ទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស។ អំឡុង​ពេលនោះ​ មាន​ការ​លើក​ឡើង​ថា កុមារ​កម្ពុជា​ជាច្រើន​ មិនមែន​ជា​កុមារ​កំព្រា​ទេ​​ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ឳពុកម្ដាយ​យក​មក​ផ្ញើ​នៅ​មណ្ឌល​កុមារ​កំព្រា​ដើម្បី​ឱ្យជួយ​ចិញ្ចឹម​ ដោយសារ​ភាព​ក្រីក្រ​ខ្លាំង។​ ឳពុកម្ដាយ​ទាំងនោះ​បានយក​ពួកគេ​មកផ្ញើ​នៅ​មណ្ឌល​កុមារ​កំព្រា​ ដោយសារ​យល់ឃើញ​ថា ពួកគេ​អាច​នឹង​ត្រឡប់​ទៅផ្ទះ​វិញ​នៅ​ថ្ងៃ​ក្រោយ។ ​ឳពុកម្ដាយ​របស់​ពួកគេ​ មិនបាន​ព្រមព្រៀង​ក្នុង​ដំណើរការ​ស្មុំ​កូន​ទេ។​ ប៉ុន្តែ​នាយក​មណ្ឌល​កុមារ​កំព្រា​ទៅវិញ​ទេ ​ដែល​បាន​គ្នា​ជាមួយ​អាជ្ញាធរ​ក្នុង​តំបន់​ ដើម្បី​ធ្វើ​ឯកសារ​មិន​ពិត​ដោយ​អះអាង​ថា កុមារ​ទាំងនោះ​ជា​កុមារ​កំព្រា​ ឬត្រូវ​បាន​ឳពុក​ម្ដាយ​បោះបង់​ចោល។​

នៅ​ពេល​មាន​ភ័ស្ដុតាង​ជាច្រើន​បញ្ជាក់​លើ​ករណី​នេះ​កាន់​តែ​ច្បាស់​ ប្រទេស​ជាច្រើន​បាន​សម្រេច​ផ្អាកការ​ស្មុំកូន​ពី​ប្រទេស​កម្ពុជា​ ហើយ​នៅ​ឆ្នាំ​២០០៩​ ប្រទេស​កម្ពុជា​ក៏បាន​សម្រេច​ផ្អាក​ដំណើរការ​លើ​បញ្ហា​នេះ​ផងដែរ។​ ភាគច្រើន​ ឳពុកម្ដាយ​របស់​កុមារ​ដែល​ត្រូវ​បាន​សុំយក​ទៅ​ចិញ្ចឹម​នៅក្រៅ​ប្រទេស​គឺ​មិនចេះ​អក្សរ​ និង​មិនសូវ​យល់​ដឹង​ពី​សិទ្ធិ​ ឬ​មិន​ស្គាល់​ស្ថាប័ន​ដែល​អាច​ជួយ​អន្តរាគមន៍​បាន​ ហេតុ​ដូច្នេះ​ហើយ​ទើប​ពួកគាត់​ គ្មាន​លទ្ធភាព​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​អំពី​កូន។​

នៅ​ក្នុង​របាយការណ៍​ស្ដីពី កុមារ​ដែល​ត្រូវ​បាន​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​ដោយ​លួចលាក់​៖ ការ​ក្លែង​បន្លំ​ និងអំពើ​ដែល​ត្រូវ​បាន​​អះអាង​ថា​ ជាអំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​ស្មុំ​កូន​អន្តរ​ប្រទេស ចេញ​ផ្សាយ​ថ្ងៃនេះ​ អង្គការ​ លីកាដូ​ បាន​ពិពណ៌នា​ពី​ករណី​របស់​ស្ដ្រី​មួយចំនួន​ ដែល​បាន​ទាក់ទង​មក​ លីកាដូ​ ដើម្បី​ស្នើឱ្យ​ជួយ​អន្តរាគមន៍​ស្វែងរក​កូន​របស់​ពួកគាត់​ ដែល​ត្រូវបាន​គ្រួសារ​ជា​ជន​បរទេស​ សុំ​យក​ទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស​ កាល​ពី​ទសវត្សរ៍​ឆ្នាំ​២០០០​។

របាយការណ៍ | បើ​គ្មាន​ការ​ផ្តន្ទាទោស​គឺ ​គ្មាន​ការ​ការពារ ៖ ការ​ឆ្លើយ​តប​ចំពោះ​អំពើហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា

ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០១៧audio available

ថ្ងៃនេះ​ សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ (“លីកាដូ”)​ ចេញ​ផ្សាយ​របាយការណ៍​ថ្មីមួយ​ស្ដីពី​ “បើ​គ្មាន​ការ​ផ្តន្ទាទោស​គឺ​ គ្មាន​ការ​ការពារ​ ៖ ការ​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា​” ដើម្បី​ប្រារព្ធ​យុទ្ធនាការ​១៦ថ្ងៃ​ជា​សាកល​ ក្នុង​ការ​ទប់ស្កាត់​អំពើហិង្សា​លើ​ស្រ្តីភេទ​ ដែល​ចាប់​ផ្ដើម​ពីថ្ងៃ​ទី២៥​ ខែវិច្ឆិកា​ រហូត​ដល់​ ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៧។​ របាយការណ៍​នេះបង្ហាញ​ពីភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា​ ក្នុង​ការ​ការពារ​ជនរងគ្រោះ​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ​ ក៏​ដូចជា​ការផ្ដន្ទាទោស​ឱ្យ​បាន​ត្រឹមត្រូវ​លើ​ជនល្មើស​ដែល​ប្រព្រឹត្ត​អំពើហិង្សា។

របាយការណ៍សង្ខេប | ហានិភ័យ​នៃ​សំឡេង​រិះគន់​៖ ការ​រំលោភ​បំពាន​ទៅ​លើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស

ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ២០១៧

នៅ​ខណៈ​ដែល​ស្ថានភាព​សិទិ្ធមនុស្ស​នៅ​កម្ពុជា​ហាក់​ដូចជា​មិន​ដើរ​ទៅមុខ​ ការ​និយាយ​រិះគន់​ទៅលើ​​ការរំលោភ​បំពាន​របស់​អាជ្ញាធរ​ គឺកាន់តែ​មាន​សារសំខាន់​ខ្លាំង​ឡើង។​ នៅ​ក្នុង​រយៈពេល​ពីរឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ការពារ​សិទិ្ធ​មនុស្ស​ បុគ្គល​ឯករាជ្យ​ និង​បុគ្គល​សំខាន់ៗ​មួយ​ចំនួន​ទៀត​ បាន​ក្លាយជា​ជន​រងគ្រោះ​ក្នុង​ចំណោម​ជនរងគ្រោះ​ដទៃទៀត​ នៅ​ក្នុង​ស្ថានភាព​នយោបាយ​ដ៏​ផុយស្រួយ​នៅកម្ពុជា។​ នៅ​ខែ​កក្កដា​ ឆ្នាំ២០១៦​ អ្នក​ការពារ​សិទិ្ធមនុស្ស​បាន​ទទួលរង​នូវបទ​ពិសោធន៍​យ៉ាង​ជូរចត់​សម្រាប់​ការ​បញ្ចេញ​គំនិត​រិះគន់​របស់​អ្នក​ទាំងនោះ។​ អ្នកវិភាគ​នយោបាយ​ លោក​បណ្ឌិត​ កែម ឡី​ ត្រូវ​បាន​គេ​លួច​បាញ់​ប្រហារ​ទាំង​កណ្តាល​ថ្ងៃ ហើយ​ក្រោយ​មក ទោះ​ជា​ជន​សង្ស័យ​ចំបង​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​​បន្ទាប់​ពីបើក​សវនាការ​អស់​រយៈពេល​បួន​ម៉ោង​ក៏ដោយ​ ក៏រហូត​មក​ដល់​សព្វថ្ងៃ​ នៅ​មិន​ទាន់​មាន​ការ​ស៊ើប​អង្កេត​ដែល​គួរ​ឲ្យ​​ជឿ​ទុកចិត្តណាមួយ​​ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​ឃាតកម្ម​នេះនៅឡើយទេ។​

នៅ​ក្នុង​របាយការណ៍​សង្ខេប​ចុងក្រោយ​បំផុត​នេះ​ អង្គការ​ លីកាដូ​ បាន​លើក​ឡើង​នូវ​ការ​បំភិត​បំភ័យ​ជាច្រើន​ ដែល​អ្នក​ការពារ​សិទិ្ធ​មនុស្ស​កំពុង​ប្រឈម​មុខ​នៅ​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ​។ វិធីសាស្ត្រ​ដ៏​យូរ​អង្វែង​ជាច្រើន​ ដែល​នៅតែ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បំបិទ​សំឡេង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ (ដូចជា​៖ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​មាន​លក្ខណៈ​លំអៀង​ ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ដែល​គាំទ្រ​ដោយ​អាជ្ញាធរ​ និង​ការ​បង្ក្រាប​លើ​ការ​តវ៉ា​ដោយ​អហិង្សា​នានា)​ ត្រូវ​បាន​បន្ថែម​ទម្ងន់​តាមរយៈ​ការ​អនុម័ត​ច្បាប់​ថ្មី​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​គាប​សង្កត់​ ហើយ​និង​ការ​ត្រួត​ពិនិត្យ​ចាប់​ពិរុទ្ធ​តាមរយៈ​ប្រព័ន្ធ​អ៊ិន​ធើណេត។​ ទោះ​បី​ជា​ករណី​ជាច្រើន​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នេះ មិន​ទាន់​គ្រប់​គ្រាន់​ពេញ​លេញ តែ​ទិន្នន័យ​ទាំង​នេះ​អាច​ផ្តល់​នូវ​រូបភាព​មួយ​ផ្នែក​ដែល​បង្ហាញ​ពី​អំពើ​រំលោភ​បំពាន​ជាច្រើន​ ដែល​តែងតែ​កើត​មកលើ​អ្នក​ការពារ​សិទិ្ធមនុស្ស​នៅ​កម្ពុជា​ អស់​រយៈពេល​ជាង​ពីរឆ្នាំ​ចុងក្រោយ​មក​នេះ​។​ ដោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​សល់​តែមួយឆ្នាំ​ទៀត​ប៉ុណ្ណោះ ​ហាក់​ដូចជា​និន្នាការ​ទាំងនេះ​ អាច​នឹង​បន្ត​ទៅថ្ងៃ​អនាគត​ ហើយ​ការ​រំលោភ​បំពាន​ទៅលើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ជាច្រើន​នឹង​បន្ត​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ ក្នុង​ការ​បន្ត​រឹតត្បិត​សេរីភាព​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​។

ឯកសារ | លិខិត​ចំហ​រួម៖ សំណើ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ជុំវិញ​រឿង​ក្ដី​ឃាតកម្ម​លើ​ លោក កែម ឡី

ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០១៧

នៅ​មុន​​ឱកាស​នៃខួបគម្រប់​មួយ​ឆ្នាំ​នៃមរណភាព​របស់​​លោក កែម ឡី យើងខ្ញុំ​​ជា​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​រាយ​នាម​ខាង​ក្រោម សម្តែង​ក្តី​បារម្ភ​ជា​ថ្មី​ម្តង​ទៀត​ជុំវិញការ​វិវឌ្ឍតិចតួច​នៅ​ក្នុងការ​ស៊ើប​អង្កេតករណី​ឃាតកម្មនេះ ក៏ដូចជា​ ការ​ស៊ើប​អង្កេត និង​សវនាការ​ជំនុំជម្រះ​​មិន​ទាន់​គ្រប់គ្រាន់ ដោយ​សារមាន​តែ​ឈ្មោះ
អឿត អាង​ ម្នាក់ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ ឬ​ចោទ​ប្រកាន់​ជុំវិញ​ការ​ស្លាប់​របស់​លោក កែម ឡី។ ដោយ​សារ​តែការ​​ស៊ើប​អង្កេតនៅ​មិនទាន់​​គ្រប់គ្រាន់​ យើង​ខ្ញុំ​សូម​ស្នើឲ្យរាជរដ្ឋាភិបាល​កម្ពុជា
(“​រដ្ឋាភិបាល”) បង្កើត​គណៈកម្មការ​ស៊ើប​អង្កេតឯករាជ្យ និង​ឥតលម្អៀងមួយ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ដើម្បី​បន្ត​​​​​បើក​ការ​ស៊ើប​អង្កេតបន្ថែមទៀត។

ទំព័របន្ទាប់ >>