របាយការណ៍សង្ខេប

សេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល៖ យោបល់លើសេចក្ដីព្រាងច្បាប់លើកទី៣

ចេញផ្សាយ ខែសីហា ឆ្នាំ២០១១
F T M

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១១ រដ្ឋាភិបាលបានបញ្ចេញសេចក្ដីព្រាងច្បាប់លើកទី៣ នៃច្បាប់ស្ដីពីសមាគម និងអង្គការ មិនមែនរដ្ឋាភិបាល ជាច្បាប់ដែលមានការរិះគន់យ៉ាងខ្លាំង ហើយដែលជាថ្មីម្ដងទៀត រដ្ឋាភិបាលលោកបានអះអាងថា សេចក្ដីព្រាងថ្មីចុងក្រោយនេះ បានឆ្លើយតបទៅនឹងកង្វល់ ជាហូរហែរ ដែលបានលើកឡើង ដោយសង្គមស៊ីវិល។ ប៉ុន្ដែបើបានក្រឡេកមើលជំពូកទី១វិញ ដែលជាការចាប់ផ្ដើមដំបូង នៃច្បាប់នេះយើងនឹងឃើញថាសេចក្ដីព្រាងច្បាប់នេះ ធ្វើអោយមានការប៉ះពាល់ដល់ ការធានាអះអាងខាងលើរបស់រាជរដ្ឋាភិបាល។ការចុះបញ្ជីនៅតែជាកាតព្វកិច្ច ដែលមានន័យថា ប្រជាពលរដ្ឋកម្ពុជាមិនអាចអនុវត្តសិទ្ធិជាមូលដ្ឋានរបស់អ្នកទាំងអស់នោះ ក្នុងការជួបប្រជុំ បញ្ចេញមតិយោបល់ និងការបង្កើតជាសមាគម ដោយមិនបានឆ្លងកាត់នីតិវិធីចុះបញ្ជីប្រកបដោយភាពស្មុគស្មាញ និងទទួលបាន ការអនុញ្ញាតពីមន្រ្ដីរាជរដ្ឋាភិបាល ដែលជាអ្នកត្រូវបានផ្ដល់អោយនូវអំណាច ដើម្បីបង្កើត ឬរំលាយក្រុម សង្គមស៊ីវិលនោះទេ។

ភាគច្រើននៃការយល់ឃើញរបស់អង្គការលីកាដូ ដែលបានផ្ដល់នៅក្នុងរបាយការណ៍សង្ខេប ដែលនិយាយអំពី សេចក្ដីព្រាង លើកទី១ និងសេចក្ដីព្រាង លើកទី២ របស់ច្បាប់នេះនៅតែមានភាពទាក់ទងគ្នា។ ដូចគ្នានឹងសេចក្ដីព្រាងលើកទី២ ដែរ ការកែប្រែដែលបន្សល់នៅក្នុងសេចក្ដីព្រាង លើកទី៣ ស្ទើរតែជាការតុបតែងលំអរសំបកខាងក្រៅតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ក៏មានចំនុចសំខាន់មួយ បាន ធ្វើឲ្យមានការផ្លាស់ប្ដូរប្រសើរនៅក្នុងសេចក្ដីព្រាងច្បាប់ លើកទី៣នោះ គឺបានផ្តល់នូវសិទ្ធិតវ៉ា ចំពោះការបដិសេធលើការចុះបញ្ជី។ ការបន្ថែមចំនុចដែលគួរឲ្យស្វាគមន៍នេះ នៅតែបន្សល់នូវបញ្ហាត្រង់ថា ការដែលមិនមានកំណត់ពេលវេលា និងបទដ្ឋានគតិយុត្តិច្បាស់លាស់សម្រាប់ ពិនិត្យលើបណ្ដឹងតវ៉ាទាំងនោះ។ ប៉ុន្ដែយ៉ាងតិចណាស់ ក៏ជាការឆ្លុះបញ្ចាំងដ៏សំខាន់មួយ លើលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងក្នុងការងារតស៊ូមតិដែលបាន និងកំពុងធ្វើរហូតដល់ថ្ងៃនេះ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា