របាយការណ៍សង្ខេប

សេចក្តី​អត្ថាធិប្បាយ និង​អនុសាសន៍៖ អំពី​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ពន្ធ​នាគារ

ចេញផ្សាយ ខែតុលា ឆ្នាំ២០១១
F T M

រដ្ឋសភាជាតិ​កម្ពុជា កំពុង​រៀប​ចំ​បោះ​ឆ្នោត​អនុម័ត​ច្បាប់​ស្តីពី​ពន្ធនាគារ ដែល​ជា​ច្បាប់​គោល​មួយ​នៃ​បទ​ដ្ឋាន​គតិយុត្តិ​ដែល​ទាក់​ទង​នឹង​ប្រព័ន្ធ​ពន្ធ​នាគារ​នៅ​ព្រះ​រាជា​ណចក្រ​កម្ពុជា។ ដោយ​ហេតុ​ថា ក្នុង​មួយ​រយៈ​កាល​កន្លង​មក​នេះ ពន្ធ​នាគារ​នៃ​ប្រទេស​កម្ពុជា បាន​ដាក់​ឲ្យ​ដំណើរ​ការ ដោយ​ពុំទាន់មាន​ច្បាប់​ពន្ធនាគារ​នៅ​ឡើយ​ទេ តែ​ត្រូវ​បាន​អនុវត្ត និង​គ្រប់​គ្រង​ដោយ​ប្រកាស​អនុក្រិត្យ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​មួយ​ចំនួន​ដែល​មាន​ស្រាប់។

អង្គការ លីកាដូ បាន​ធ្វើ​ការ​កត់​​សម្គាល់ លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ថា វា​ជា​ការ​បោះ​ជំហាន​មួយ​ជា​វិជ្ជ​មាន ដើម្បី​ឆ្ពោះ​ទៅ​រក​ស្ថេរភាព និង​ការ​អនុវត្ត​ច្បាប់ នៃ​ប្រព័ន្ធ​គ្រប់​គ្រង​ពន្ធ​នាគារ របស់​ប្រទេស​កម្ពុជា។ ជាមួយ​គ្នា​នេះ​ផង​ដែរ អង្គការ លីកាដូ បាន​ពិនិត្យ​ឃើញ​ថា ច្បាប់​នេះ​មាន​ការ​ខ្វះ​ខាត​ផ្នែក​សំខាន់ៗ​មួយ​ចំនួន។ នៅ​ក្នុង​របាយ​ការណ៍​នេះ នឹង​បង្ហាញ​នូវ​កង្វល់ ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត​របស់​អង្គការ លីកាដូ ដើម្បី​ផ្តល់​ជូន​ជា​ជំនួយ​ស្មារតី ដល់​អ្នក​ដែល​ពាក់​ព័ន្ធ​មួយ​ចំនួន ក្នុង​វិស័យ​នេះ ជា​ពិសេស​សម្រាប់​រដ្ឋ​សភា​ជាតិ ក្នុង​ការ​យក​ច្បាប់​នេះ​ទៅ​ពិភាក្សា​នៅ​ក្នុង​ខែ​នេះ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា