របាយការណ៍សង្ខេប

សេចក្តីព្រាងច្បាប់​ស្តីពីសមាគម និង​អង្គការមិនមែន​រដ្ឋាភិបាល៖ ទស្សនៈ​មួយចំនួន​លើសេចក្តីព្រាងច្បាប់​ទីបួន

ចេញផ្សាយ ខែធ្នូ ឆ្នាំ២០១១
F T M

រដ្ឋាភិបាល​កម្ពុជាបានចេញ​នូវសេចក្តីព្រាងច្បាប់​លើកទីបួននៃការស្នើច្បាប់​ស្តីអំពីសមាគម និងអង្គការមិនមែន​រដ្ឋាភិបាល (LANGO)។ ការចេញផ្សាយនេះ​មានរយៈពេលមួយឆ្នាំ បន្ទាប់ពីការចេញផ្សាយ​សេចក្តីព្រាងលើកទីមួយ កាលពីពាក់កណ្តាល​ខែធ្នូ ឆ្នាំ២០១០។

អត្ថបទនៃសេចក្តីព្រាង​ទាំងបីលើកមុនៗ បានធ្វើឲ្យមានការរិះគន់​យ៉ាងខ្លាំងក្លាពីសំណាក់​អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រដ្ឋាភិបាលប្រទេស​ផ្តល់ជំនួន និងក្រុមអ្នក​វិភាគច្បាប់​មួយចំនួន។ រដ្ឋាភិបាលទទួល​ស្គាល់ការរិះគន់ទាំងនេះ​ចំនួនពីលើករួចមកហើយ ហើយ​បានសន្យាថានឹងផ្តល់សេចក្តីព្រាងថ្មី​ដែលមានលក្ខណៈ​ល្អប្រសើជាង​នេះ។ ផ្ទុយទៅវិញរដ្ឋាភិបាល​មិនបានអនុវត្តតាមការសន្យា​របស់ខ្លួនចំនួនពីលើកនោះឡើយ។

ជាមួយនឹង​សេចក្តីព្រាងទីបួននេះ (ភាសាខ្មែរ និង ភាសាអង់គ្លេស) រដ្ឋាភិបាល​នៅតែខកខានមិនទាន់​បានធ្វើអ្វីៗតាមការសន្យាដដែល។

ទោះបីជាសេចក្តីព្រាងច្បាប់​នេះបានកាត់ចោលជាង ២០មាត្រា មិនមានចំនុចវិជ្ជមាន​គួរឲ្យមានការកត់សម្គាល់ក៏​ដោយ ប៉ុន្តែសេចក្តីព្រាងច្បាប់នេះ​នៅតែបន្សល់ទុកនូវភាពមិនច្បាស់់​លាស់កាន់តែច្រើនជាង​សេចក្តីព្រាងច្បាប់​លើកមុនទៅទៀត។ នៅក្នុង​មាត្រាសំខាន់ៗមួយចំនួន ​ធ្វើឲ្យមានចម្ងល់ជាច្រើន​ទាំងន័យក្នុងការអនុវត្តច្បាប់ និងចេតនារបស់​រដ្ឋាភិបាល។

ឧទាហរណ៍ នៅក្នុងសេចក្តីព្រាងច្បាប់​បានបញ្ជាក់ថា សមាគម និងអង្គការមិនមែន​រដ្ឋាភិបាលក្នុងស្រុក (NGOs) "អាចបង្កើតឡើងដោយសេរី" ដោយមិនចាំបាច់មានការ​អនុញ្ញាតជាមុនពីរដ្ឋាភិបាល​ឡើយ ប៉ុន្តែបានបដិសេធមិនទទួល​ស្គាល់សមាគម និងអង្គការ​មិនមែនរដ្ឋាភិបាល​ណាដែលមិនបានចុះបញ្ជី នូវសមត្ថភាព​តាមផ្លូវច្បាប់ក្នុងការអនុវត្តសកម្មភាពរបស់​អង្គការទាំងនោះឡើយ។ តើការចុះបញ្ជីពិតជាត្រូវបាន​លើកលែង ឬយ៉ាងណា?

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា