របាយការណ៍សង្ខេប

ការ​ជម្រះ​ក្តី​កំបាំង​មុខ ឆ្នាំ២០១២៖ បច្ចុប្បន្ន​ភាព​ស្តី​ពី​សិទិ្ធ​ក្នុង​ការ​ប្តឹង​ឧទ្ធរណ៍ និង​វិបត្តិ ក្នុង​ការ​ដឹក​ជញ្ជូន​ពិរុទ្ធ​ជន​នៅ​កម្ពុជា

ចេញផ្សាយ ខែមេសា ឆ្នាំ២០១២
F T M

នៅឆ្នាំ២០១០ អង្គការ លីកាដូ បាន​រាយ​ការណ៍​អំពី​ការ​ជម្រះ​ក្តី​កំបាំង​មុខ​ទៅ​លើ​បណ្តឹង​ឧទ្ធរណ៍​យ៉ាង​ច្រើន ក្នុង​ករណី​ព្រហ្មទណ្ឌ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ពិរុទ្ធ​ជន​រាប់​រយ​នាក់ ត្រូវ​បាន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធ​នាគារ​ខេត្ត អ្នក​ទាំង​នោះ មិន​អាច​មក​ចូល​រួម​សវនាការ​នៅ​រាជ​ធានី​ភ្នំពេញ​បាន​ឡើយ ដោយ​សារ​គ្មាន​ថវិកា​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន ការ​រៀប​ចំ​មិន​បាន​ល្អ​រវាង​ពន្ធនាគារ និង​តុលាការ ជាង​នេះ​ទៅ​ទៀត គឺ​ដោយ​មូលហេតុ​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ថានភាព​របស់​អ្នក​ទាំង​នោះ។ អស់​រយៈ​ពេល ២​ឆ្នាំ​កន្លង​មក​ហើយ ដែល​បញ្ហា​នេះ នៅតែ​មិន​ទាន់​បាន​លើក​យក​មក​ធ្វើ​ការ​ដោះ​ស្រាយ។

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១២ តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ លីកាដូ មាន​ពិរុទ្ធ​ជន​ជាប់​បណ្តឹង​ឧទ្ធរណ៍​ប្រមាណជិត ៨០០ នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ចំនួន ១១ខេត្ត។ ដូចករណីក្នុងឆ្នាំ ២០១០ អគ្គ​នាយក​ដ្ឋាន​ពន្ធ​នាគារ​នៅ​តែ​ពុំ​ទាន់​មាន​មធ្យោបាយ​ដឹក​ជញ្ជូន​ពិរុទ្ធជន​ទាំងនេះ ដើម្បី​ទៅ​ចូល​រួម​សវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​នៅ​រាជធានី​ភ្នំពេញ។ ប្រព័ន្ធ​គ្រប់​គ្រង​ពន្ធនាគារ​ខ្វះ​រថយន្ត​ដឹក​ជញ្ជូន សាំង បុគ្គលិក និង​ថវិកា​ចាំ​បាច់​សម្រាប់​បណ្តាញ​ដឹក​ជញ្ជូន​ពិរុទ្ធជន ដែល​នៅ​ឆ្ងាយ​ដាច់​ស្រយាល។ របាយ​ការណ៍​នេះ ពិនិត្យ​ទៅ​លើ​ទំហំ​នៃ​បញ្ហា និង​បង្ហាញ​នូវ​ដំណោះ​ស្រាយ​មួយ​ចំនួន។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា