របាយការណ៍សង្ខេប

ការជម្រះក្តីកំបាំងមុខ ឆ្នាំ២០១៣៖ បច្ចុប្បន្នភាព ស្តីពីសិទិ្ធក្នុងការប្តឹងឧទ្ធរណ៍ និងវិបត្តិក្នុង ការដឹកជញ្ជូនពិរុទ្ធជន

ចេញផ្សាយ ខែឧសភា ឆ្នាំ២០១៣
F T M

នៅក្នុងឆ្នាំ២០១០ និង ២០១២ អង្គការលីកាដូ បានរាយការណ៍អំពីវិបត្តិនៃការជម្រះក្តី កំបាំងមុខ លើបណ្ដឹងឧទ្ធរណ៍នៅប្រទេសកម្ពុជា។ ដោយសារតែ មធ្យោបាយ ដឹកជញ្ជូនអ្នកទោសរាប់រយនាក់ (ប្រសិនបើមិនមែនរាប់ពាន់នាក់) កំពុងត្រូវបាន បដិសេធ ជាប្រព័ន្ធក្នុងការទទួលបាននូវសិទិ្ធក្នុងការចូលរួមក្នុងសវនាការ ឧទ្ធរណ៍ នៃរឿងក្តីព្រហ្មទណ្ឌរបស់ខ្លួន។ ច្បាប់ប្រទេសកម្ពុជាតម្រូវឲ្យ មានវត្តមាន ជនជាប់ចោទនៅក្នុងសវនាការសាលាឧទ្ធរណ៍។

បន្ទាប់ពីពន្យាពេលអស់ជាច្រើនឆ្នាំមក អាជ្ញាធរពន្ធនាគារបានចាប់ផ្តើមដឹកជញ្ជូន អ្នកទោសដែលនៅតាមបណ្តាខេត្តនានាមកកាន់សវនាការ សាលាឧទ្ធរណ៍ របស់អ្នកទាំងនោះ នៅរាជធានីភ្នំពេញ ប៉ុន្តែការខកខានក្នុងការ បញ្ជូនត្រឡប់ទៅវិញ គឺកំពុងធ្វើឲ្យដំណើរការ នេះប្រព្រឹត្តទៅមិនបានល្អ។

ថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធនាគារ (GDP) បានរាយការណ៍ថា អគ្គនាយកដ្ឋាន បានដឹកជញ្ជូនអ្នកទោសតាមបណ្តាលខេត្តចំនួន ៤៧៥ នាក់ ឲ្យមកចូលរួមសវនាការ ឧទ្ធរណ៍របស់អ្នកទាំងនោះនៅរាជធានីភ្នំពេញ នៅអំឡុងឆ្នាំ២០១២ ហើយអ្នកទោសមួយចំនួនច្រើនប្រាប់អង្គការ លីកាដូ ថា អ្នកទាំងនោះត្រូវបានដឹកជញ្ជូនដោយមិនគិតកម្រៃ។ ក៏ប៉ុន្តែ ភាគច្រើននៃអ្នកទោសទាំងនេះ ក៏បាននិយាយថា ពួកគេមិនត្រូវបានដឹកជញ្ជូនត្រឡប់មកពន្ធនាគារខេត្តរបស់អ្នកទាំងនោះវិញទេ ឬក៏ថា ពួកគេត្រូវបានស្នើសុំឲ្យបង់ ប្រាក់ចំនួន ២០០ ដុល្លារ ទៅ ៣០០ ដុល្លារសម្រាប់ត្រលប់មកវិញមុនគេ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា