របាយការណ៍

កុមារភាពនៅក្នុងពន្ធនាគារ ការចម្រើនវ័យនៅក្នុងពន្ធនាគារកម្ពុជាៈ រឿងរ៉ាវ របស់សុខ គុន

ចេញផ្សាយ ខែតុលា ឆ្នាំ២០១៣
F T M

នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ក្មេងៗ​ជា​ច្រើន​កំពុង​រស់​នៅ​ក្នុងពន្ធនាគារ​ជា​មួយ​ម្ដាយ​របស់​អ្នក​ទាំង​នោះ ដោយ​សារ​តែ​មានការ​យល់​ដឹង​តិច​តួច​នៅ​ឡើយ​ក្នុង​ចំណោម​អាជ្ញាធរ និង​សង្គម ជា​ទូទៅ​អំពី​ផល​ប៉ះ​ពាល់​រយៈ​ពេល វែង និង​រយៈ​ពេល​ខ្លី​ពី​ជីវិតក្នុង​ពន្ធនាគារ​ទៅ​លើ​កុមារ។ ក្នុង​បរិបទ​នេះ មិន​មែន​មាន​តែប្រទេស​កម្ពុជា​ទេ ដែល​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ មាន​ការសិក្សា ស្រាវជ្រាវ​មួយ​ចំនួន​ប៉ុណ្ណោះ​អំពី​ផល​ប៉ះពាល់​ទៅ​លើកុមារ ដែល​បាន​ចំណាយ​ពេល​កុមារ​ភាព​របស់​អ្នក​ទាំង​នោះ ជា​ច្រើន​ឆ្នាំ​រស់​នៅ​ក្នុង​ពន្ធ​នាគារ។

ជន​ជាប់​ឃុំ​ក្នុង​ពន្ធ​នាគារ គឺ​ស្ថិត​ក្នុង​ចំណោម​ក្រុម​មនុស្ស ដែល​ងាយ​រង​គ្រោះ បំផុត​នៅ​ក្នុង​សង្គម​ណា​ក៏​ដោយ ហើយប្រទេស​កម្ពុជា​ក៏​មិន​ខុស​គ្នា​ដែរ។ អ្នក​ទាំង​នោះ ត្រូវ​កាត់​ផ្ដាច់ទំនាក់​ទំនង​ពី​សង្គម​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ ជា ពិសេស​ការកាត់​ផ្ដាច់​ទំនាក់​ទំនង​នេះ កំពុង​ធ្វើ​ឲ្យ​មាន​ភាព​ទ្រុឌ​ទ្រោម​ដល់ កុមារ ដែល​មិន​មែន​ជា​អ្នក​ជាប់​ទោស (មិន​មែន​ជា​ទណ្ឌិត​ទេ) ប៉ុន្តែ​ជា​ញឹក ញាប់​ត្រូវ​បាន​គេ​ចាត់​ទុក​ដូច​ជា​អ្នក​ទោស​ដែរ។ ធាតុ​ពិត​នៃ​ពន្ធនាគារ​នៅ ប្រទេស​កម្ពុជា គឺ​មាន​លក្ខណៈ​ធ្ងន់​ធ្ងរសម្រាប់​បុគ្គល​គ្រប់​រូប ប៉ុន្តែ​លក្ខណៈ ធ្ងន់ធ្ងរ​នេះ អាច​បង្ក​ភាពទ្រុឌ​ទ្រោម​យ៉ាង​ខ្លាំង​ដល់​កុមារ​ផង​ដែរ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា