របាយការណ៍

ការ​ដាក់​របាយ​ការណ៍​ទៅ​ក្រុម​ការងារ​គណ​កម្មាធិការ​សិទិ្ធមនុស្ស​ ដើម្បី​ដាក់​ចូល​ក្នុង​បញ្ជី​នៃ​​ការ​រំ​លោភ​សិទិ្ធមនុស្ស​នៅ​កម្ពុជា

ចេញផ្សាយ ខែកក្កដា ឆ្នាំ២០១៤
F T M

នាសប្តាហ៍នេះ នៅខណៈ​ដែល​សមាជិក​គណបក្ស​ជំទាស់​ទាំង ៨ នាក់ ត្រូវ​បាន​ដោះលែង​បណ្តោះ​អាសន្ន ពី​ពន្ធ​នាគារ ប៉ុន្តែ​នៅ​រក្សា​ការ​ចោទ​ប្រកាន់​លើ​បទ​ល្មើស​ដឹកនាំ​កុបកម្ម និង​ញុះ​ញង់​ឲ្យ​មាន​អំពើ​ហិង្សា​នោះ ក្រុម​ការងារ​គណ​កម្មាធិការ​សិទិ្ធ​មនុស្ស (Human Rights Committee’s Task Force) ជួប​ជុំគ្នា​ដើម្បី​លើក​ឡើង​ពីបញ្ហា​ដែល​នឹង​ត្រូវ​ពិចារណា​ដោយ​គណ​កម្មាធិការ​សិទិ្ធ​មនុស្ស នៅខែ​មិនា ឆ្នាំ​២០១៥ នៅ​ពេល​ដែល​មាន​ការ​ពិនិត្យ​លើ​ការ​អនុវត្ត​របស់​ប្រទេស​កម្ពុជា​ទៅ​លើ​អនុ​សញ្ញា​ស្តីពី​សិទិ្ធ​ពលរដ្ឋ និង​នយោបាយ ជា​លើក​ដំបូង​ចាប់​តាំងពី​ឆ្នាំ ១៩៩៨។

ដើម្បីជួយ​ដល់​ការ​សម្រេច​ចិត្ត​របស់​ក្រុម​ការងារ​សិទិ្ធ​មនុស្ស អង្គការ លីកាដូ រួម​ជាមួយ​នឹង​អង្គការ FIDH បាន​ដាក់​នូវ​របាយ​ការណ៍​រួម​មួយ​កាលពី​ខែ​មេសា ឆ្នាំ​២០១៤ ដោយ​លំអិត​នូវ​ស្ថាន​ភាព​នៃ​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ និង​ជា​បន្ត​បន្ទាប់​ទៅ​លើ​សិទិ្ធ ដែល​ត្រូវ​បាន​ធានា​ដោយ​អនុសញ្ញា​ស្តីពី​សិទិ្ធ​ពលរដ្ឋ និង​នយោបាយ រួម​ទាំង​សិទិ្ធ​រស់​រាន​មាន​ជីវិត សេរីភាព​ក្នុងការ​បញ្ចេញ​មតិ និង​ការ​ជួបជុំ និង​សិទិ្ធ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ ហើយ​និង​ការ​ហាម​ឃាត់​ការ​ធ្វើ​ទារុណ​កម្ម និង​ការ​ឃុំខ្លួន​ដោយ​ខុស​ច្បាប់។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា