របាយការណ៍សង្ខេប

សេចក្តី​​ព្រាង​​ច្បាប់ថ្មី ដែល​បង្ហាញពី វប្បធម៌​នៃកា​រគ្រប់គ្រង

ចេញផ្សាយ ខែមិថុនា ឆ្នាំ២០១៥
F T M

សេចក្តីព្រាងច្បាប់ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល (LANGO) ដែល​ទទួល​បាន​នៅក្នុង ខែមិថុនា ឆ្នាំ ២០១៥ នេះ នឹង​តម្រូវ​ឲ្យ​មានការ​ចុះបញ្ជី ចំពោះ​សមាគម និង អង្គការ​មិនមែន​រដ្ឋាភិបាល (NGOs) ក្នុង​ស្រុក (ជាតិ) និង​អន្តរជាតិ​ទាំងអស់ ហើយ​ចាត់ទុក​ថា​សកម្មភាព​ទាំងអស់​របស់​អង្គការ​ណាដែល​មិនបាន​ចុះបញ្ជី​សមាជិក​ភាព​ថាជា​បទ​ព្រហ្មទណ្ឌ។ ការតម្រូវ​ឲ្យចុះ​បញ្ជីនេះ ហាក់បី​ដូចជា ត្រូវអនុវត្ត​ទៅលើ​គ្រប់អង្គការ​ទាំងអស់ ចាប់តាំង​ពីក្រុម​មូលដ្ឋាន និង​អង្គការ​សហគមន៍​មូល​ដ្ឋាន រហូតដល់​អង្គការ​អន្ដរជាតិ​សំខាន់ៗ​ទៀត​ផង។ ការតម្រូវ​ឲ្យ​ចុះបញ្ជី​នេះដែរ អាចមាន​ផលប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​លើ​សេរីភាព​នៃការ​បង្កើត​សមាគម​នៃ​ក្រុម​មូលដ្ឋាន និង​អង្គការ​សហគមន៍​មូលដ្ឋាន​នានា។

ខាងក្រោម​នេះគឺជាការវិភាគច្បាស់​លាស់ទៅលើ​បទប្បញ្ញត្តិសំខាន់ៗ នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់ថ្មី​ដែល​ត្រូវបាន​ឯកភាព​រួចហើយ។ ច្បាប់នេះកាន់តែ​មានភាពធ្ងន់ធ្ងរឡើងៗ បើ​ប្រៀប​ធៀប​ជាមួយ​សេចក្តី​ព្រាង​ច្បាប់​ខែធ្នូ ឆ្នាំ២០១១ ហើយ​មាន​ផល​ប៉ះពាល់​ចំពោះ​ក្រុម​មនុស្ស ដែល​មាន​ប្រតិបត្ដិការ​នៅ​កម្ពុជា។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា