របាយការណ៍សង្ខេប

ការរួច​ខ្លួនពី​បទ​ល្មើស៖ ការអនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​រំលោភ​សេពសន្ថវៈ ក្នុងប្រព័ន្ធ​តុលាការ​កម្ពុជា

ចេញផ្សាយ ខែមីនា ឆ្នាំ២០១៦
F T M

នៅថ្ងៃស្អែក គឺជាទិវាសិទិ្ធនារីអន្តរជាតិ។ ដើម្បីប្រារព្ធទិវានេះ អង្គការ លីកាដូ នឹងចេញផ្សាយនូវកម្រងសម្លេងថ្មីមួយ និងសម្លេងស្តីពីសេចក្តីសង្ខេបនៃរបាយការណ៍អំពី ការរួចខ្លួនពីបទល្មើស៖ ការអនុវត្តច្បាប់​ចំពោះបទល្មើសរំលោភ​សេពសន្ថវៈ ក្នុងប្រព័ន្ធតុលាការ​កម្ពុជា។ ទាំងកម្រងសម្លេង និងសម្លេងអំពីសេចក្តីសង្ខេបនៃរបាយការណ៍ បង្ហាញពីភស្តុតាងនៃភាពទន់ខ្សោយយ៉ាងខ្លាំងនៃប្រព័ន្ធតុលាការកម្ពុជា ក្នុងការស៊ើបអង្កេត និងចាត់ការលើករណីរំលោភសេពសន្ថវៈលើស្ត្រី និងកុមារ ឲ្យបានត្រឹមត្រូវ។ កម្រងសម្លេងស្តីពីរបាយការណ៍នេះ ផ្តល់នូវព័ត៌មានលំអិតអំពីកំហុសជាលក្ខណៈប្រព័ន្ធដូចជា៖ អំពើពុករលួយ អាកប្បកិរិយារើសអើសទៅលើស្ត្រីនិងក្មេងស្រី ការបកស្រាយច្បាប់ដោយមិនត្រឹមត្រូវ និងកង្វះខាតធនធានជាច្រើន ដែលកត្តាទាំងនេះធ្វើឲ្យជនល្មើសជាច្រើនក្នុងករណីរំលោភសេពសន្ថវៈទទួលនូវទោសកម្រិតស្រាលយ៉ាងខ្លាំង ឬក៏មិនទទួលទោសទាំងស្រុងថែមទៀតផង។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា