របាយការណ៍

សិទិ្ធ​មនុស្ស​​ឆ្នាំ​២០១៦​៖ ឆ្នាំ​ស្ថិត​​ក្នុង​ការ​​ពិនិត្យ​ឡើង​វិញ​

ចេញផ្សាយ ខែសីហា ឆ្នាំ២០១៦
F T M

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ឃុំ​/សង្កាត់​ឆ្នាំ​២០១៧​ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិឆ្នាំ​២០១៨ ​​កាន់​តែខិត​ជិត​ចូល​មកដល់​ របាយការណ៍​៦ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦​បាន​បង្ហាញ​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា​​បាន​កំពុង​តែព្យាយាម​បញ្ឈប់​ដំណើរការ​នៃ​ការ​សម្ដែង​មតិ​បែប​លទ្ធិ​ប្រជាធិបតេយ្យ​ និង​បញ្ឈប់​មធ្យោបាយ​ក្នុង​ការ​​ប្រើ​ប្រាស់​​សំឡេង​ជំទាស់។

ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ អ្នក​នយោបាយ​គណបក្ស​ជំទាស់​ និង​សង្គម​ស៊ី​វិល​ មាន​ការ​កើន​ឡើង​ជា​ច្រើន​ និង​ឈាន​ដល់​ដំណាក់​កាល​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ​បរិយាកាស​ការងារ​របស់​សង្គមស៊ីវិល (ក្លាយ​ជា​រួម​តូច​​) ត្រូវ​បាន​​ប្រ​ឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​រាជ​រដ្ឋាភិបាល​ជាមួយ​នឹង​​ច្បាប់​ដែល​មាន​លក្ខណៈ​រឹត​ត្បិត​និង​​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ដើម។​ អ្នក​​តវ៉ា​អហិង្សា​ជា​ច្រើន​ត្រូវ​បាន​ចាប់​ខ្លួន​ ខណៈ​ដែល​ការ​ប្រមូល​ផ្ដុំ​ដោយ​សន្ដិវិធី​​ត្រូវ​បាន​បង្ក្រាប​ក្រោម​ហេតុផល​នៃ​ការ​ទប់​ស្កាត់​ការ​ធ្វើ​បដិវត្តន៍​។ គិត​ត្រឹម​ចុង​ខែ​មិថុនា​នេះ អង្គការ​លីកាដូបាន​ចងក្រង​​ជា​ឯកសារ​ដែល​រក​ឃើញ​ថា​ យ៉ាង​តិច​ណាស់​មាន​អ្នក​ទោស​នយោបាយ​​២៩នាក់​​ត្រូវ​បានជាប់​ឃុំ​ក្នុង​ពន្ធនាគារ​។

ភាព​តាន​តឹង​ផ្នែក​នយោបាយ​បាន​កើន​ឡើង ខណៈ​​ដែល​ការ​បោះ​ឆ្នោត​ឃុំ​/សង្កាត់​នៅ​សល់​ពេលមិន​ដល់​១​ឆ្នាំ​ផង។ ​ក្រោយ​​ពី​​មេដឹកនាំ​គណបក្ស​ជំទាស់​ត្រូវ​បាន​បង្ខំ​ចិត្ត​និរទេស​ខ្លួន​​ទៅ​ក្រៅ​ប្រទេស​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ឆ្នាំ​២០១៥​ នៅ​ឆ្នាំ​នេះ​អនុ​ប្រធាន​គណបក្ស​ជំទាស់​ក៏​ត្រូវបង្ខំ​ចិត្ត​ឃុំ​ខ្លួន​ឯង​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ បន្ទាប់​ពីមាន​យុទ្ធនាការ​ចោទ​ប្រកាន់​ផ្សេង​ៗ​និង​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​។​ បច្ចុប្បន្ន​នេះ យ៉ាង​តិច​ណាស់​អ្នក​គាំ​ទ្រនិង​មន្ត្រី​គណបក្ស​​ជំទាស់ចំនួន​១៩​នាក់​ ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ ជាមួយ​នឹង​​​ការ​ព្យាយាមបញ្ឈប់​​​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ដែល​ជា​តម្រូវ​ការ​ចាំ​បាច់​។​

ទោះ​បី​ជាមាន​ការ​គំរាម​កំហែង​ជា​បន្ត​បន្ទាប់ក៏ដោយ​​ ក៏អ្នក​ការ​ពារសិទ្ធិ​មនុស្ស​និង​សមាជិក​សង្គម​ស៊ីវិល​ដទៃ​ទៀត ​នៅ​តែ​បន្ត​សកម្មភាព​ការងារ​ដើម្បី​ស្វែង​​រក​យុត្តិធម៌​។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា